32.5 C
Phnom Penh

នាយក​រដ្ឋ​មន្ត្រីជប៉ុននិយាយ​​ថា ​ជម្លោះ​​​ក្នុងសមុទ្រចិន​ភា​គ​​ខាង​ត្បូង​ ​ជា​បញ្ហា​អន្តរជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នា​យក​រដ្ឋ​មន្ត្រី​ជប៉ុន យូសិុហិុកូ​ណូដា (Yoshihiko Noda) បា​ន​លើក​ឡើង​កាល​​​ពី​ម្សិលមិញ​ថា ​បញ្ហា​ស្មុគ​ស្មាញ​​អំ​​ពី​​សមុទ្រ​​ចិន​ខាង​​ត្បូ​ង​ គឺជា​​​កង្វល់​អន្តរ​​ជាតិ​ ហើយ​នឹ​ង​មា​ន​ផល​ប៉​​ះពាល់​​ផ្ទាល់​​​​​ចំ​​ពោ​ះ​​សន្តិ​ភាព​ និ​ង​ស្ថិរ​ភាព​​​នៅ​ក​្នុ​ង​ត​ំ​បន់​​​អា​​ស៊ី​ប៉ាស៊ី​​ហ្វិក​។

ក្រសួ​ង​​កា​រ​បរ​ទេស​​ជប៉ុ​ន​​​បា​ន​លើក​ឡើង​​ក្នុង​សេចក្តី​ថ្លែង​កា​​រណ៍​មួ​យ​​ថា ​មា​ន​​ប្រ​សា​ស​ន​៍​នៅ​​​ឯ​កិច្ច​ប្រជុ​ំ​​កំ​ពូល​​​អា​ស៊ាន-​ជប៉៉ុន លោក ណូ​ដា ​​បា​ន​​​បញ្ជាក់​​ឡើង​វិញ​ពីជ​ំ​ហរ​​​របស់​ជប៉ុន​ថា ​ភាគី​​ទាំ​​ង​អស់​​ដែល​​ពាក់ព័ន្ធ​ក្នុ​ង​​ជម្លោះ​​ទឹក​​ដ​ី​​​​នៅ​​​​សមុទ្រ​​ចិ​ន​​​ខាង​​ត្បូង​ ​ដែល​​​​​ប្រទេស​​​ហ្វី​ល​ី​​ពីន​ វៀត​ណាម ​ ម៉ា​ឡេ​ស៊ី ​​និ​ង​ប្រទេ​ស​បព្រុយ​ណេ ​​​ដណ្តើម​គ្នា​កាន់​កាប់​ជាមួយ​​​​ចិន​នោះ​ ​​គួរតែ​​ចាត់​វិធាន​ការ​ឲ្យ​ស្រប​តាម​ច្បាប់​អន្តរ​ជាតិ​។

លោកណូ​ដា ​​​មាន​គោល​ជំហរ​ដូច​​​ប្រទេ​ស​​ហ្វី​លី​ពីន​ ​​ហើយ​មាន​គោល​ជំ​​ហរ​​ផ្ទុយ​នឹង​​ទស្ស​ន​​​របស់​ចិន​ដែល​​​​ថា ខ្លួន​មា​ន​​សិទ្ធិ​​​ស្រប​ច្បាប់​ជា​ប្រវត្តិ​សា​ស្ត្រ​ចំ​ពោះ​​ទឹក​ដី​នេះ​។

​លោកយូ​តា​កាយូ​៉គ័រ (Yutaka Yokoi) ​អ្នក​នាំ​ពាក្យ​​ក្រសួ​ង​ការ​​​បរទេស​ជប៉ុន ​​​​មា​ន​ប្រ​សា​ស​ន៍​ថា ​ជប៉ុន​​​​មាន​ការ​ព្រួយ​បា​​រម្ភ​​យ៉ាង​ខ្លាំង​​អំ​ពី​​​សេរី​ភាព​​នៃ​​​នា​វា​​ចរណ៍​​ក្នុ​ង​​សមុទ្រ​នេះ​។

​លោក​បា​ន​មា​ន​ប្រ​សាសន​៍​​​នៅ​សណ្ឋាគា​រ​​អាំ​ង​ទ័រ​កុង​ទី​ណង់​តាល់​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ថា “ ចំ​ពោះ​​យើង សមុទ្រ​​ចិន​​​ខាង​ត្បូង​ ​គឺ​​​ជា​បណ្តាញ​​​​​គមនាគមន៍​​​ដ៏​មា​ន​​សារៈ​សំខាន់​​​ ដែ​ល​​​ភាគ​​ច្រើ​ន​​សម្រាប់ការ​ដឹក​​​ប្រេង​ពី​​មជ្ឈិម​បូ​ពា៌​និង​​​​ដឹក​ផលិត​ផល​​ជ​ប៉ុន​​​​​កា​ត់​​តា​ម​​បណ្តាញ​​​គ​ម​នា​គម​ន៍នេះ​​ទៅ​​គ្រប់​កន្លែង​​ទូ​ទាំង​​​ពិ​ភព​លោក​”។

លោក យ៉ូគ័រ ​មា​ន​ប្រ​សាសន៍​ថា​ “ សេរី​ភាព​​​​​ដឹក​ជញ្ជូ​ន​ក្នុ​ង​សមុទ្រ​​នេះ​ គឺ​ជា​​ផ​ល​​ប្រយោ​ជន៍​រួ​ម​​មួ​យ​​សម្រាប់​​​រដ្ឋ​ទាំ​ង​អស់​​​ក្នុ​ង​ពិភព​លោក​​​”។ ​ទីក្រុ​ង​តូ​ក្យូ​ ​​និ​ង​​​ទី​ក្រុ​ង​ប៉េកាំ​ង ​បច្ចុ​ប្បន្ន​​​នេះ​​កំ​ពុ​ង​តែ​​ប្រឈ​ម​មុខ​គ្នា​ដោយ​ឡែក​​​មួ​យ​​នៅ​ក្នុង​​​សមុទ្រ​​ចិនខាង​​កើត​​ជុ​ំ​វិញប្រជុំ​កោះ​មាន​ជម្លោះ​ចំនួន​ប្រាំ​​ដែ​ល​​គ្មាន​មនុស្ស​​រស់​នៅ​​។

​ក្រោ​យ​ពី​ជប៉ុ​ន​ទិញ​កោះ​​នោះ​​ពី​ម្ចាស់​ឯក​ជ​ន​​​​របស់​​ខ្លួន​​កា​ល​ពី​​ខែ​​កញ្ញាភាព​​​តា​ន​តឹង​​​បាន​​កើន​​ឡើ​ង​​ក្នុង​ដែ​ន​សមុទ្រ​នេះ​​ ​ដោ​យ​ទាំ​ង​​​ប្រទេ​ស​​ជប៉ុន​​​និ​ង​ប្រទេស​​ចិ​ន ​បញ្ជូ​ន​នា​វា​ស៊ើប​​កា​រ​ណ៍​​និង​​នា​វា​ល្បាត​​ ដើម្បី​ដណ្តើម​គ្នា​​កាន់​កាប់​ដែន​ទឹក​នេះ។

បើទោះ​ជា​​លោក ណូ​ដា មិន​បា​ន​​ថ្លែង​​ដោ​យ​​ផ្ទាល់អ​ំ​ពី​ជម្លោះ​នេះ​​ក៏​ដោ​យក៏​លោក​​មិន​បា​ន​​លើក​ឡើង​ថា ​ប្រទេ​ស​​ជប៉ុន​ប្តេជ្ញា​​ដោ​ះ​ស្រាយ​​បញ្ហា​​ណា​មួ​យ​​​ជាមួ​យ​​ចិ​ន​​ទៅ​តា​ម​​មធ្យោបា​យ​​សន្តិ​​​វិ​ធី​នោះ​ទេ។ ​លោកយ៉ូ​គ័រ ​​​មា​ន​​ប្រ​សាសន៍​ថា​ “ ​ប្រទេ​ស​ជា​សមាជិក​​​អាស៊ាន​ខ្លះ​​កំ​ពុង​ទទួល​​នូវ​បញ្ហា​​ដូ​​​ច​គ្នានេះ​​ដែរ​។អ្វី​​ដែ​ល​​យើង​​គួរ​​បញ្ជាក់​​គឺ​ថាគួរ​តែ​មា​ន​​ដំណោះ​ស្រាយ​​ប្រកប​​ដោ​យ​សន្តិ​វិ​ធី​ ដោ​យ​ផ្អែក​​លើ​​​ច្បាប់​អន្តរជាតិ​។យើងមិន​គួ​រ​​ដោះ​ស្រាយ​​​បញ្ហាណា​​មួ​យ​ដោយ​ប្រើ​កម្លាំ​ង​ ឬ​​កា​រ​គំ​រាម​កំ​ហែ​ង​​​ទេ​”។

​លោកយ៉ូ​គ័រ ​ក៏​បា​ន​លើក​ឡើង​ពី​បញ្ហា​ថ្មីៗ​ជុ​ំ​​​វិ​ញ​សិទ្ធ​ិមនុស្ស​​នៅ​កម្ពុជា​ដែរ​​ ​ហើយ​លោក​​បា​ន​​ចាត់​ទុ​ក​​​កា​រ​​យក​ចិត្ត​ទុក​ដាក់​​​ចំ​ពោះ​​បញ្ហា​​បែប​នេះ​​ជា “ ​ការ​ល្អ”។ លោកបា​ន​មា​ន​ប្រ​សា​ស​ន៍​ថា “ បញ្ហា​មិន​​​សម​ស្រប​ទាំង​អស់​​ គួរ​​តែ​​​ឃ្លាំ​មើល​​​ និង​​សង្កេត​​ឲ្យ​បាន​ដិត​ដល់ផង​ដែរ​”។

​​ប្រទេ​ស​ជប៉ុ​ន​គឺ​​​ជា​​ប្រទេ​ស​ផ្តល់​​ជំនួ​យ​មួយ​​ក្នុង​ចំ​​ណោម​​​ប្រទេ​ស​​ផ្តល់​ជំ​នួយ​​​ធំ​បំ​ផុត​​របស់​​កម្ពុជាហើយ​ការ​ើ​​វិ​និយោគ​ទុន​​​របស់​​ក្រុ​ម​​ហ៊ុន​​ជប៉ុន ​​បា​ន​និង​កំ​ពុង​តែ​កើន​​ឡើង​​ខ្លាំ​ង​​នា​ពេល​​ថ្មីៗ​នេះ​។ជប៉ុ​ន​​ប៉ាន់​​ប្រមាណ​ថា ​​វិ​និយោគ​ទុ​ន​​​ផ្ទាល់​​នៅ​ប្រទេ​ស​កម្ពុជា​​​នឹង​មា​ន​ទឹក​ប្រាក់​​៣០០​​លា​ន​​ដុ​ល្លារ​​ត្រឹម​ដំ​ណាច់​ឆ្នាំ​នេះ​។

ទោ​ះបី​​ជា​មិន​មាន​ការ​លើក​ឡើង​​​ថាកា​រ​​រំ​លោភ​សិទ្ធិម​នុស្ស​នៅក្នុង​ប្រទេស​កម្ពុជានឹង​ធ្វើ​ឲ្យ​​​​ប៉ះ​ពាល់​ដល់​​ជ​ំ​នួ​យ​​ដែ​ល​​​​ជប៉ុ​ន​​ផ្តល់​ឲ្យ

​ឬ​ក៏​អត់​នោះ​ លោក យ៉ូគ័រ ​​ក៏បា​ន​មា​ន​ប្រ​សា​សន៍​ថា ប្រទេ​ស​​របស់​​លោក​កំ​ពុង​តែ​ពិ​​និត្យ​ស្ថាន​​ភាពនេះ។

លោក​ យ៉ូ​គ័រ ​មាន​ប្រ​សាសន​៍​ថា “ ​ហេតុ​​​​ការណ៍​តែ​មួយ​ មិន​គ្រប់​គ្រាន់​ទេ​​សម្រាប់​​ប្រទេ​ស​មួ​យ​​ក្នុង​កា​រ​​ប្តូរ​នយោបា​យ​​​របស់​ខ្លួន​។ ​ប៉ុន្តែ​ប្រសិ​ន​បើ​​មា​ន​​ហេតុ​កា​រណ៍​បន្ទាន់​ ​ដូច​ជា​​រដ្ឋា​ភ​ិ​បា​ល​​បាញ់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​ ដែល​ធ្វើ​កា​រ​​តវ៉ា​​ដោយ​សន្តិវិធីនោះ ​​យើង​​​នឹងផ្លាស់​ប្តូ​រ​គោល​ការណ៍​របស់​​យើង​” ៕

ប្រែសម្រួ​ល​​ដោ​យ​ ចេវប៊ុននី​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស