29.6 C
Phnom Penh

កិច្ច​​​ចរចាទ្វេ​​​ភាគី និង​​​ការ​​​បក​​​ស្រាយ​​​ពីរ​​​ផ្សេង​​​គ្នា​បន្ទាប់​ពី​កិច្ច​ពិភាក្សា​រវាង​​មេដឹក​នាំ​ទាំង​ពីររូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​បក​​​ស្រាយ​​​ពីរ​​​ផ្សេង​​​គ្នា​​​បាន​​​កើត​​​មាន​​​ឡើង​​​ បន្ទាប់​​​ពី​​​កិច​​​្ចពិភាក្សា​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ​​​​​​រវាង​​​លោក​​​ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេរិក ​​​បារ៉ាក់ អូបាម៉ា (Barack Obama) និង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ដោយ​​​​ភាគី​​​សហ​រដ្ឋអាមេរិក បាន​​​អះអាង​​​ថា កិច្ច​​​​ពិភាក្សា​​​នេះ ​មាន​​​ភាព​​ “ តាន​​​តឹង” រីឯ​​​ភាគី​​​កម្ពុជា​​​វិញ បាន​​​និយាយ​​​ថា កិច្ច​​​ពិភាក្សា​​​នេះប្រកប​​​ដោយ​​​ភាព​​​ស្និទ​​​្ធស្នាល​​​​​​ទៅ​​​វិញ។

បើ​និយាយ​អំពី​​​​របៀបវារៈ​​​​វិញ​ លោក ​អូបាម៉ា បាន​​​លើក​យក​បញ្ហា​​​​សិទិ្ធ​​​មនុស្ស ​​​​ការ​​​បោះ​​​ឆ្នោត និង​​​បញ្ហា​​​ដី​​​ធ្លី​​​​មក​ពិភាក្សា​។ រីឯ​​​លោក ហ៊ុន សែន វិញ  បាន​​​ឆ្លើយ​​​តប​​​ជា​ច្រើន​​ចំពោះ​​​ការ​​​លើក​​​ឡើង​​​ទាំង​​​នេះ ដោយ​​​​​​មាន​​​ប្រសាសន៍​​​ថា លោក អូបាម៉ា មាន​​​សិទិ្ធ​​​និយាយ​​​​នូវ​​​អ្វី ដែល​​​លោក​ចង់​និយាយ​ ប៉ុន្តែ​​​ស្ថាន​​​ភាព​​​សិទិ្ធ​​​មនុស្ស​​​នៅ​​​​​​កម្ពុជាត្រូវ​បាន​គេ​បំផ្លើស។

សម្រាប់​​​លោក ហ៊ុន សែន​​​ វិញ កិច្ច​​​​សន្ទនា​របស់​​​លោក​​​ជាមួយ​​​លោក អូបាម៉ា បាន​​​ផ្ដោត​​​ទៅ​​​លើ​​​ប្រាក់​​​បំណុល និង​​​ពី​​​របៀប​ធ្វើ​​ឲ្យ​ប្រទេស​​​ទាំង​​​ពីរ​​​​មាន​​​​ទំនាក់​​​ទំនង​​​សេដ្ឋកិច្ច​​​​​កាន់​​​តែ​​​ជិត​​​ស្និទ្ធ។

លោក ខៀវ កាញារីទ្្ធ​​​ រដ្ឋ​​​មន្ត្រីក្រ​​​សួង​​​ព័ត៌មានបាន​​​​និយាយ​សម្រាល​ភាព​ធ្ងន់​​ នៃ​​​ចំណុច​​​នានា ដែល​​​​លោក អូបាម៉ា បាន​លើក​ឡើង​ ​ហើយបាន​​​ចាត់​​​ទុក​​​កិច​​​្ច​​​ប្រ​​​ជុំ​ពិភាក្សា​​​នេះ ​ថា ជាការ​​​ផ្លាស់​​​ប្ដូ​​​រទស្ស​​​ន​​​ដោយ “ ស្មោះ​​​ត្រង់”។

លោក ប្រាក់ សុខុន រដ្ឋលេខាធិការ​​​ទី​​​ស្ដី​​​​​​ការគណៈរដ្ឋ​​​មន្ត្រី បាន​​​អះអាង​​​នៅ​​​ក្នុង​​​សន្និ​សីទ​​​​សារព័ត៌មាន​​​បន្ទាប់​​​ពី​​​កិច​​​្ច​​​ប្រ​​​ជុំ​​​​នេះ​ថា មាន​​​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​មួយ​និយាយ​បំផ្លើស​ការពិត​ពាក់​​​ព័ន្ធ​​​នឹង​​​ស្ថាន​​​ភាព​​​សិទិ្ធ​​​មនុស្ស​​​និង​​​លទ្ធិ​​​ប្រ​​​ជាធិប​​​តេយ្យ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា”​​​។

​លោក សុខុន ​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ​អូបាម៉ា​ ត្រូវ​បាន​ប្រាប់​ថា ​​​កម្ពុជា​​​គ្មាន​​​អ្នក​​​ទោស​​​នយោ​​​បាយ​​​​​​​នោះ​​​ទេ ប៉ុន្តែជន​​​ណា​​​ ដែល​​​មិន​​​គោរព​​​ច្បាប់ ​​​រួម​​​​​​​ទាំង​​​អ្នក​​​នយោបាយ​ផង​ នឹង​​​ត្រូវ​​​ផ្តន្ទា​ទោស​​​​ទៅ​​​តាម​​​ច្បាប់។​​​​​​រដ្ឋាភិបាល​មាន​គោល​នយោ​បាយ​ច្បាស់​លាស់ ពោល​​​គឺ​មានច្បាប់​​ដែល​​​ប្រជាពល​​​រដ្ឋ​​​ត្រូវតែ​​​គោរព​តាម ​​​​​​ ហើយ​ប្រសិន​បើ​​​ពួកគេមិន​​​គោរព​​​តាម​ច្បាប់​​​នោះទេ​​ ពួកគេ​នឹងត្រូវ​​​ផ្ដន្ទាទោស​​​។

ប៉ុន្តែ​ អង្គការ​​​សិទ្ធិមនុស្ស​​​បាន​លើក​​​ឡើង​​​ជា​​​យូរ​​​មក​​​ហើយ​​​ថា​​​ ​ប្រព័ន្ធ​តុលាការ​​​ដែល​មាន​​​​ភា​​​ព​​​លម្អៀង​​​ ​​​​​​​គ្រប់​​​គ្រងតាម​​​​​​ច្បាប់​​​ ​​​មិន​​​មែន​​​​​តាមរយៈ​នីតិរដ្ឋ​​​​នោះ​​​ទេ​​​។

លោក​​​ ឡៅ មុ៉ងហៃ អ្នក​​​វិភាគ​​​នយោបាយ​​​​ឯក​រាជ្យបាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​ការ​​​ច្បាស់​​​ណាស់​​​ថា លោក​​​ ហ៊ុន​​​ សែន​​​ កំពុង​និយាយ​ការ​ពារ​​បន្ទាប់​ពី​កិច្ច​ពិភាក្សា​​​​របស់​​​​លោក​ជា​មួយ​​​​លោក​​​ អូបាម៉ាដែល​និយាយ​ត្រង់​ៗ។

លោក​​​ មុ៉ងហៃ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ លោក ហុ៊ន សែន ដូចជា​​​មេគ្រួសារ​​​  លោក​​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​បញ្ហា​​​ និង​​​ជម្លោះ​​​នានា​​​ ​ដូច្នេះ​ហើយ​​​​បាន​ជា​មាន​​​​​អ្នក​ជិត​​​ខាង​​​ចូល​​​​មក​​​ផ្ដល់​​​កា​​រ​​​ណែនាំ​​​​​​ល្អ​​​ៗចំពោះ​​​មេគ្រួសារ​​​នោះ​​​។ តើ​​​មេគ្រួសារ​​​នោះ​​​មាន​​​ប្រតិកម្ម​​​យ៉ាង​​​​ដូច​​​ម្ដេច​​​? មិន​​​សប្បាយ​​​ចិត្ត​​​។ ដូច្នេះ​​​វា​​​ដូច​​​គ្នា​​​នឹង​​​​លោក​​​ប្រធានាធិបតី​​​ អូបាម៉ា ដែរ ជា​​​ជន​ជាតិ​​​អាមេរិក​​​ម្នាក់​ដែល​ចូល​ចិត្ត​​​​និយាយ​​​ត្រង់​​​។ ​ពេល​​​លោក​​​ចូល​​​មក​​​​ដល់​រាជាណាចក្រ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ លោក​​​បាន​​​លើក​​​ឡើង​​​​ដោយ​ត្រង់ៗ​តែម្តង​​​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស