33.2 C
Phnom Penh

តុលាការ​អា​ច​លុប​ចោល​រឿង​ក្តី​បាញ់​ប្រហារ​នៅ​តំបន់​​សេដ្ឋ​កិច្ច​ពិ​សេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅ​ក្រ​ម​សាក​សួរ​​​បា​ន​និយា​យ​កា​ល​ពី​ម្សិល​មិញ​ថា ​សាលា​​ដំ​បូ​ង​​ខេត្ត​ស្វាយ​​រៀ​ង​ប្រហែ​ល​ជាមិន​ចាត់​ការ​រឿ​ង​ក្តី​​​​ប្តឹង​លោកឈូកបណ្ឌិតអតី​ត​អភិ​បាល​​ក្រុង​បាវិត​ ដែល​ត្រូ​វ​បា​ន​ចោទ​ប្រកាន់​ពី​បទ​​បាញ់​ប្រហារលើ​​កម្មកា​​​រិនី​រោងចក្រ​កាត់​ដេរ​បី​នាក់​ អំឡុង​ការ​តវ៉ាកា​ល​ពី​​ខែ​កុម្ភៈ​ នៅ​ក្នុង​​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស(SEZ) ។

​ចៅក្រម​​សាក​សួ​រ ​លោកបុិចឈឿត ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ នៅ​ដំ​ណា​ច់​ខែ​នេះ ​យើង​នឹង​សម្រេច​ថា​ត្រូវ​យក​​រឿង​ក្តី​នេះ​មក​បើក​សវនា​ការ​ជំនុំ​ជម្រះ​ ឬ​ត្រូវ​​ដក​ការ​​​ចោទ​ប្រកាន់​​​នេះ​។​បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា​សន្និ​ដ្ឋាន​រឿង​ក្តី​នេះរួច​ ​ចៅ​ក្រម​សាក​សួរ​​មា​ន​សិទ្ធិ​​ពិ​ចារណា​​ថា​ តើ​ត្រូវ​​បើក​សវនា​កា​រ​​ជំ​នុំ​ជម្រះ ឬ​​ត្រូវ​​បិទ​រឿង​​ក្តី​នេះ”។

លោកបណ្ឌិត ​អតី​ត​អភិ​បា​ល​ក្រុ​ងត្រូ​វ​បា​នចោទ​ប្រកាន់​ថា​បា​ន​​បាញ់​​ទៅ​លើ​បាតុ​ករ​មួ​យ​ក្រុម​ អំឡុង​ការ​តវ៉ា​​​ដោយ​ហិង្សា​​មួ​យ​ដើម្បី​​​ទាម​ទារ​ដំឡើង​​​ប្រាក់​ខែ​នៅ​ឯ​​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេសម៉ាន​ហាតាន់។

ក្រោ​យពី​​មា​ន​កា​រ​​ស៊ើប​អង្កេត​ពី​ក្រសួ​ង​មហា​ផ្ទៃ​​ដែ​ល​​​បាន​បញ្ជាក់ថា ​ឈ្មោះ​លោក​ បណ្ឌិត គឺ​ជា​​ជ​ន​​សង្ស័​យ​តែ​ម្នាក់​​គត់​ក្នុង​កា​រ​បាញ់​ប្រហារ​នេះលោក បណ្ឌិតត្រូ​វ​បា​ន​ចោទ​​ពី​បទបង្ក​របួស​ស្នាម​​ដោ​យ​អចេត​នា​កាល​ពី​ខែ​​មេសា។  លោក ឈូក បណ្ឌិត មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះទេ។

ទោះ​ជា​យ៉ា​ង​ណា ​កាល​ពី​​ខែ​​សី​ហា​ តុ​លា​កា​រ​បា​ន​​​បញ្ចេញ​ឈ្មោះលោក​​ សចន្ថាអធិ​កា​រ​​​​នគរ​បាល​ក្រុង​​បា​វិត​ ជា​ជ​ន​សង្ស័យ​​​ម្នាក់​ទៀត​ក្នុង​រឿង​ក្តី​នេះ​ និង​​បា​ន​ចោទ​ប្រ​កា​ន់​​ពី​បទ​​បង​្ក​​របួ​សស្នាម​ដោ​យ​អចេតនា ​ដោ​យ​សារ​កា​រ​បាញ់​ប្រហារ​​នេះ​។

​លោកចន្ថា ​​​អះ​​អា​ង​ថា លោក​មិន​បា​ន​ធ្វើ​អ្វី​ខុស​ទេ​ និង​និយា​យ​​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​មិ​ន​​បា​ន​ស្ថិត​នៅ​កន្លែង​កើត​​ហេតុ​។

លោក​ ចន្ថា ​បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​ម្សិល​មិញ​​ថា“ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ​ខ្ញុំ​មិនបាន​​ប្រព្រឹត្ត​អំ​ពើ​ឧក្រិដ្ឋ​នេះ​ទេ​” ហើយ​លោក​បានបដិសេធ​​មិន​ធ្វើ​អត្ថាធិ​ប្បាយ​​ថែម​ទៀត​ឡើយ​។ លោកឧត្តម​សេនីយ៍ឯកខៀវសុភ័គអ្នក​នាំ​​ពាក្យ​​ក្រ​សួ​ង​មហា​ផ្ទៃ ​មា​ន​ប្រ​សាសន៍​ថា ពេល​នេះ​​រឿង​ក្តី​នេះ​ស្រេចតែ​​តុ​លា​កា​រ​ជា​អ្នក​សម្រេច។

លោក​ឧត្តម​សេនីយ៍​ឯកសុភ័គ ​​បា​ន​មា​ន​ប្រ​សាសន៍​ថា“គ្មាន​ជ​ន​សង្ស័យ​​នៅ​ពេលនោះ​ទេ​ ហើយ​ពេល​នោះ​គឺ​ មា​ន​តែ​លោក ឈូក​បណ្ឌិត ប៉ុណ្ណោះ។ យើង​ត្រូ​វ​បា​ន​ផ្តល់​ព័ត៌មា​នតាំ​ង​​ពី​ពេលនោះ​ថា មា​ន​ជន​សង្ស័យ​ម្នាក់​ទៀត។ឯក​សារ​ទាំ​ង​អស់​ស្ថិត​ក្នុ​ង​​ដៃ​​តុ​លា​ការ​ ដូច្នេះ​ទុក​ឲ្យ​ពួក​គេ​សម្រេច​ទៅ​ចុះ​​”។

​អ្នកស្រីគុយល័ក្ខ​ណ៍ ម្តាយ​​​​របស់​នា​ងប៊ុនចិន្តា ​ដែល​ត្រូ​វ​គ្រាប់​កាំ​ភ្លើងមួយ​គ្រាប់​​​ធ្លាយ​សួតនៅ​ទី​កន្លែង​តវ៉ា​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស ​​បាន​មា​ន​ប្រ​សាសន៍​​ថា អ្នកស្រី​​ខក​ចិត្ត​ដោ​យ​ឃើញ​​ថា ​រយៈ​ពេល​ប្រាំ​បួ​ន​ខែ​ បន្ទាប់​ពី​​កា​រ​បាញ់​ប្រហារ​នេះ​ គ្មាន​​យុត្តិ​ធម៌សម្រាប់​កូ​ន​ស្រីរបស់គាត់​ឡើយ។

​អ្នកស្រីគុយល័ក្ខណ៍ បាន​មា​ន​ប្រ​សាស​ន៍​ថា“ ប្រសិន​តុ​លា​ការ​សម្រេច​​ដក​​​កា​រ​​ចោទ​ប្រកាន់ ឈូកបណ្ឌិតខ្ញុំ​គិត​ថានេះ​មិន​យុត្តិ​ធម៌​ចំ​ពោះ​កូនស្រី​​របស់​​ខ្ញុំ​ទេ​ ពី​ព្រោះ​​នា​ង​រ​ង​​របួ​ស​​​ដោយ​សារ​គ្រាប់​​កាំ​ភ្លើង​​នោះ។ ​ខ្ញុំ​ចង់​ឲ្យ​ពួ​ក​គេ​​កាត់​ទោស​គាត់​ និង​ដាក់​គុកគាត់”។

​លោកមឿនតុលាប្រធា​ន​​កម្មវិធី​កា​រងារ​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​​សម្រាប់​សហ​គមន៍ ដែល​កំ​ពុង​ផ្តល់​ជំ​នួ​យ​ផ្នែក​ច្បាប់​​ដល់​ជន​រង​គ្រោះ​ទាំង​​​បី​នាក់​នេះ​ ​មា​ន​​ប្រ​សាសន៍​ថា រឿ​ង​ក្តី​នេះ មា​ន​កា​រ​ជ្រៀត​ជ្រែក​​ផ្នែ​ក​នយោ​បា​យ​​តាំង​ពី​​ដំបូង​។

​លោកមឿនតុ​លា ​បា​ន​មា​ន​ប្រ​សាសន៍​ថា “ កា​រ​​ដក​កា​រ​ចោទ​ប្រកាន់​​លោក​ ឈូកបណ្ឌិតធ្វើ​ឲ្យ​​សាធារណ​ជន​យល់​កាន់​តែ​ច្បាស់​​​ថា​​​​ប្រព័ន្ធ​តុ​លា​កា​រ​​​​មិន​ឯក​រាជ្យ និង​​​អាក្រក់នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា​”។

​លោក​ មឿន តុលា បា​ន​ថ្លែ​ងថា “ រឿង​នេះ​អយុត្តិធម៌​ណាស់​ មិន​​មែន​តែ​​​​ចំពោះ​ជ​ន​រង​គ្រោះទាំ​ង​បីនាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​អយុត្តិធម៌​​​ចំពោះ​លោកចន្ថា ​ដែល​ជាមន្ត្រី​នគរបាល​​ផងដែរ​”។ ​លោក​បា​ន​សួរ​ថា “ គេ​ទាញ​កាំ​ភ្លើង​​បាញ់​​ឲ្យ​មនុស្ស​បី​នាក់​រង​របួស​ ហើយ​​គេ​នៅ​មាន​សេរី​ភាព។ ​ដូច្នេះ​តើអ្វី​ទៅ​ជា​​នីតិរដ្ឋ​នៅ​កម្ពុជា​? តើកា​រអនុ​វត្ត​​ច្បាប់​នៅ​កម្ពុជា​​នៅ​ត្រង់​ណា?”៕

(រាយកា​រណ៍​បន្ថែម​ដោ​យ Dene-Hern Chen)

ប្រែសម្រួល​ដោ​យ ​ចេវប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស