42.2 C
Phnom Penh

សាលា​ដំបូង​រាជធានីភ្នំពេញ ​កោះហៅ​បុគ្គលិក​អង្គការសិទ្ធិមនុស្ស​​ដ៏​លេចធ្លោម្នាក់​​មក​​សាក​សួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កា​ល​ពី​ថ្ងៃអង្គារ​ សាលា​​ដ​ំបូ​ង​រាជ​ធានី​ភ្នំពេញ​​បា​ន​​ចេញ​​​ដី​កា​កោះ​​ហៅ​​លោក ចាន់សុ​វ៉េត ​អ្នកការពារ​​​​សិទ្ធិ​មនុស្ស​​របស់​​អង្គការ​អាដហុក មក​សាក​សួរ​​ ពីបទ​ចោទ​ប្រកាន់​​ ​ដែល​គេ​ជឿ​ថា មា​ន​កា​រ​ពាក់​​ព័ន្ធ​នឹង​​ចលនា​អ​ប​គមន៍​​នៅ​ក្នុង​​ខេត្ត​ក្រ​ចេះ​។

​ដើម​ឡើយ ​​តុ​លា​កា​រ​​េនះ​​បា​ន​កោះ​ហៅ​​លោក ​សុ​វេ៉ត ​មក​សាក​សួរ​​​ នៅ​ថ្ងៃ​ទី​២៤ ខែសី​ហា ​ប៉ុន្តែបា​ន​យល់​ព្រម​​​ផ្អាក​​ជា​​បណ្តោះ​អា​​សន្ន​​ដោ​យ​គ្មាន​កំ​ណត់​ពេលច្បាស់លាស់​ ដើ​ម្បី​ឲ្យ​លោក​​​អាច​ចូ​ល​​រួម​​វគ្គ​បណ្តុះ​បណ្តាល​​ស្តី​ពី​​សិទ្ធិ​មនុស្ស​​នៅក្នុង​ប្រទេ​ស​ថៃ​។

​លោកសុ​វ៉េតដែល​​បានវិលត្រឡប់​​មក​ដល់​ប្រទេ​ស​កម្ពុជា​​​​មួយខែ​ហើយ​នោះ បា​ន​មាន​ប្រ​សាសន៍​ថា ​លោក​បាន​ទទួល​​ដីកា​កោះ​ថ្មី​​កា​ល​ពីថ្ងៃ​អង្គារ ឲ្យ​​ទៅជួប​​លោក​ចៅក្រមឆែវី​រៈ ​នៅថ្ងៃ​ទី​២៤ខែ​​ធ្នូ​។

លោកសុ​វ៉េត ​ដែល​ជាអ្នកធ្វើ​ការដោ​ះ​ស្រាយ​បញ្ហា​ដី​ធ្លី​ និងបញ្ហា​ធនធាន​ធម្មជាតិ​​ប្រចាំ​អង្គកា​រ​​សិទ្ធិ​មនុស្ស​អា​​ដ​ហុក​ បា​នមាន​ប្រ​សាស​ន៍​​ថា “ ​ខ្ញុំ​នឹង​​ទៅ​តុ​លា​កា​រ​​ដើម្បី​ឆ្លើយ​នឹ​ង​​សំ​ណួរ​របស់​តុ​លា​កា​រ​ ព្រោះ​​ខ្ញុំ​គ្មាន​កំហុស​អ្វី​ដូច​គេ​ចោទ​​ប្រកាន់​​ខ្ញុំ​ឡើយ​ ប៉ុន្តែ​ខ្ញុំ​បា​​រម្ភ​ថា​ ​គេ​នឹ​ង​មិន​ធ្វើ​ឲ្យបានត្រឹមត្រូវតា​ម​​ច្បាប់​​ទេ​”។

​មន្ត្រីតុលាការ​មិន​អាច​ទាក់​ទ​ង​​​សុំ​កា​រ​​អត្ថាធិ​ប្បាយបា​នភ្លាមៗ​​ទេ។ ​តុ​លា​កា​រ​​បា​ន​ចោទ​ប្រកាន់​លោក​ សុ​វេ៉ត ​កា​ល​ពី​ថ្ងៃទី​​១៤ ​ខែ​​សី​ហា ​ពី​បទ​​ផ្តល់​ជំ​នួ​យ​​ដល់​ជន​​ល្មើស​ម្នាក់ ​ដែល​ត្រូ​វ​​បានតុលា​ការ​ផ្តន្ទា​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយ​ៈ​ពេល​​បី​ឆ្នាំ​ ប៉ុន្តែ​មិន​បាន​​បញ្ជាក់​ ឈ្មោះ​​ជន​ល្មើស​ ឬ​បរិយាយ​ល្អិត​ល្អន់​អំពី​​ជំ​នួយ​នោះ​ទេ​។

​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​​ចេញ​កា​រ​​ចោទ​ប្រកាន់លោកភ្លាម លោកនា​យ​ក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​បា​ន​​ចោទ​ប្រកាន់​​បុគ្គលិ​ក​​អ​ង​្គកា​រ​ក្រៅ​រដ្ឋាភិ​បាល​​ ដែល​លោកមិន​បញ្ចេញ​ឈ្មោះ​​​ជា​សាធា​រណ​ៈ​​ថា ជាអ្នក​បា​ន​ផ្តល់ជំ​នួ​យ​​ដល់​​ចល​នា​​អប​គមន៍​ក្នុង​ខេត្ត​ក្រ​ចេះ។

​កា​ល​ពី​ក្នុ​ង​ខែ​ឧសភា ​នគរបា​ល ​និងទាហាន​​រាប់​រយ​នាក់​​បា​ន​​សម្រុក​​ចូល​​ភូមិ​​ប្រមា​ ​ក្នុង​ខេត្ត​នេះ​ ​​ដោ​យ​បា​ន​បាញ់​ស្លាប់​​ក្មេង​ស្រី​​អា​យុ​​១៤ឆ្នាំ​ម្នាក់​​។ អាជ្ញា​​​ធរ​មិន​​​​បា​ន​ស៊ើប​អង្កេត​ករណី​បាញ់​ប្រហា​រ​នេះ​​ទេ​ ដោ​យ​និ​យា​យ​​ថាវាគឺ​​ជា “ ឧបទ្ទវ​ហេតុ​”។កា​ល​ពី​ថ្ងៃ​ទី​​១ខែ​​តុ​លា សាលា​​ដំ​បូ​ង​រាជ​ធា​នី​​ភ្នំេពញបា​នផ្តន្ទា​ទោស​មនុស្ស​​ចំ​នួន​១៤នាក់​​ ពីបទ​ជាប់ពាក់​ព័ន្ធ​ក្នុង​ចលនាបង្កើត​អប​គមន៍​ រាប់​​ទាំ​​ង​លោកម៉ម សូ​ណង់​ដូ ម្ចាស់​ស្ថា​នីយវិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ត្រូ​វ​បា​នតុលាការ​ផ្តន្ទា​​​ទោស​​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​​២០​ឆ្នាំ​។

​អង​្គការ​​សិទ្ធិ​មនុស្ស​​បា​ន​​រិះ​គន់​ចំពោះ​កា​រ​​ផ្តន្ទា​​​ទោស​នេះ​​ ដោយចាត់ទុកថា ជា​​រឿ​ង​នយោ​​បាយ​ និង​បា​ន​​ច្រាន​ចោល​ចំពោះកា​រ​​អះអាង​​អំ​ពី​​កា​រធ្វើ​អបគមន៍​ ថា​ជា​ការ​​យក​លេស​​របស់​រដ្ឋា​​ភិ​បាល​​ ដើ​ម្បី​បណ្តេញ​​​អ្នក​ភូមិ​ប្រមា​​រាប់​រយ​នាក់​​ចេញ ​ដើម្បី​​យកដី​ធ្វើ​ចម្ការ​កៅស៊ូ​​។

​នៅ​ក្នុង​សេចក្តី​​ថ្លែង​កា​រណ៍​​​កា​ល​ពី​អង្គារ ​អ​ង​្គការ​អា​ដហុក​​បា​ន​បញ្ជាក់​​ថា ​លោកសុ​វ៉េតមិន​បា​ន​រំ​លោភ​ច្បាប់​ទេ។ ​​សេចក្តី​ថ្លែ​ង​កា​រណ៍នេះ​​​​លើក​ឡើង​ថា “ លោក សុវ៉េត បុគ្គលិកផ្នែកការពារសិទ្ធិុដ៏ល្អ​ម្នាក់ ដែលជា​​និច្ច​កា​លតែង​តែ​​បំពេញកា​រ​ងារ​​របស់​ខ្លួនស្រប​​ទៅ​តា​ម​ច្បាប់​កម្ពុជា​ ​ក្នុង​ការ​ស៊ើប​អង្កេតករណី​រំ​លោភ​សិទ្ធិ​មនុស្ស​ ព្រមទាំងរៀប​ចំ​វគ្គ​​បណ្តុះបណ្តាល​ និង​ផ្តល់​​ជំ​នួ​យ​ផ្នែក​ច្បាប់​​ដល់​ប្រជាពលរដ្ឋ ​និ​ង​សហ​គមន៍ ​ដែល​ទទួល​រងផល​ប៉ះ​ពាល់​​ដោ​យ​សារ​បញ្ហាជម្លោះ​​ដី​ធ្លី​”៕

ប្រែសម្រួល​ដោ​យចេវប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស