38.8 C
Phnom Penh

​អ្នករតវ៉ា​​​​កា​រ​​ចាប់​យក​ដី ទា​ម​ទារ​​តាមរយៈ​​​រាំ​តា​ម​ក្បាច់ ហ្គាងណាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិទ្ធ​ិ​មនុស្ស​ សិស្ស​ ​និង​ជន​រង​គ្រោះ​​ដោយកា​រ​​​​បណ្តេញ​​ចេញ​​ប្រហែល​២០០​នាក់​ ដែល​ប្រ​មូលផ្តុំ​គ្នា​​នៅ​ខាង​ក្រៅ​​រដ្ឋ​​សភា ​ដើម្បី​​ចែ​ក​​ខិត​្តប័ណ្ណ​​ បានបបួលគ្នា​​ចុះ​ហត្ថ​លេខា​ប្រហែល​​​១១.២០០​ ខាង​មុខ​ និង​ខ្ន​ង​អា​វ​យឺត​​របស់​ខ្លួន​។

​ក្បាច់​រាំ​ដូ​ចគេបំផា​យសេះ​នេះ​ ដំ​បូង​មើល​ទៅទំនង​​ជា​មា​ន​កា​រ​​ទា​ក់​ទង​តិច​តួច​​នឹ​ង​បញ្ហា​សិទ្ធិ​មនុស្ស​​។ ប៉ុន្តែ​​​​ លោក មឿន តុ​លា​ ប្រធា​ន​​កម្ម​វិធី​​​សិទ្ធិ​​កា​រ​​ងា​រ​ របស់​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ និ​ង​​ជាអ្នកបានជួ​យ​​រៀប​​ចំពិធីនេះ​ បា​ន​មា​ន​ប្រ​សាសន៍​ថា ​ក្រុ​ម​អ្នក​តវ៉ា​ប្រើ​​ក្បាច់​រាំ​របស់តារាចម្រៀង​កូ​​រេ៉​​ខាង​ត្បូ​ង​​ ដើម្បី​​ធ្វើ​ឲ្យ​គេ​​​​​ចាប់​​អា​​រម្មណ៍​​ចំ​ពោះ​​បុ​ព្វ​​​ហេតុ​របស់​ខ្លួន​។

​លោក ​តុ​លា ​មា​ន​ប្រ​សាសន៍​ថា “ ​ក្បាច់​រាំ​​ហ្គាងណាំ​​ គឺ​ជា​​ក្បាច់​​រាំ​ដ៏​ពេញ​​និ​យម​​”។ ​លោក​​មាន​ប្រ​សាសន៍​ថា “ កា​រ​រំ​ពឹង​ទុ​ក​​​របស់​​សហ​គមន៍​នេះ គឺធ្វើ​យ៉ាងណា​ឲ្យមា​ន​​កា​រ​​ចាប់​​អា​រម្មណ៍​​មិន​ត្រឹម​តែ​ពី​មនុស្ស​នៅ​ក្នុងប្រទេស​ទេ​ ប៉ុន្តែ​ ពី​អន្តរជាតិផង​ដែរ។ នោះ​ជា​មូល​ហេតុ​​ដែល​ពួ​ក​គេព្យាយា​មឲ្យ​ឃើញនូវ​បែប​ច្នៃ​ប្រឌិត​​បន្ថែម​ទៀត​។ ប្រជា​ពល​រដ្ឋ​​​តវ៉ា​នៅ​​ថ្ងៃ​នេះ​ ពី​ព្រោះ​​​រដ្ឋ​សភា​​មិន​ដែល​ស្វែង​​រក​ដំ​ណោះ​ស្រាយ​ឲ្យ​ពួ​ក​គេ​”។

​អង​្គការ​​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​​ បាន​លើក​ឡើង​ថា ​កា​រ​​ចាប់​យក​ដី​ និ​ង​កា​រ​បណ្តេញ​​អ្នក​ក្រ​​​ចេញដោ​យ​បង្ខំ​​ ពីសំណាក់​អ្នក​មា​ន​​អំ​ណា​ច​ បា​ន​ក្លាយ​​ជា​កា​រ​​ព្រួ​យ​បា​រម្ភ​ផ្នែក​សិទ្ធិ​ម​នុស្ស​​​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា​ ​ដោ​យ​ធ្វើឲ្យ​​មនុស្ស​​ប្រ​មាណ​៤០០.០០០​នាក់​​ទទួល​រង​ប៉ះ​ពាល់​​ក្នុងប៉ុន្មានឆ្នាំកន្លង​មក​​នេ​ះ​។

នៅទសវត្ស​រ៍​ចុង​ក្រោ​យ​នេះ​ក្រុម​អ្នក​តវ៉ា​ប្រឆាំ​ងនឹង​កា​រ​បណ្តេញ​​ចេញ បានរិះ​​រក​វិ​ធី​ច្នៃ​ប្រឌិត​​ជាច្រើន ​​ដើម្បី​ធ្វើឲ្យគេយក​ចិត្ត​ទុក​ដាក់​​ចំ​ពោះ​​បុព្វ​​ហេតុ​​របស់​ខ្លួន​ ចាប់ពីកា​រ​​ដោ​ះ​​សម្លៀក​បំ​ពាក់​នៅ​តា​ម​ផ្លូវ ​រហូ​ត​ដល់​កា​រ​​​​​ដុតរូ​ប​សំ​ណាក​របស់ “ មន្ត្រី​ពុ​ក​​រលួយ​” និង​កា​រខ្ទាស់​ញត្តិ​​របស់​ខ្លួន​នៅ​លើ​ក្រមា​​ដ៏​​វែង​ជាងគេបំផុត​នៅលើពិភព​លោក​។

ក្រុ​ម​អ្នក​តវ៉ា​រាំក្បាច់ “ ហ្គាង​ណាំ​” កា​ល​ពី​ម្សិល​មិញ ក៏​បា​ន​យក “ ដើ​ម​​ឈើណូអែល”  បួនដើម តុបតែ​ង​លម្អ​ដោ​យ​ប័ណ្ណ​​រាប់​​រយ​ ដែល​ក្រុម​បុគ្គលិកស័្មគ្រ​​ចិត​្ត​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​នៅក្នុង​ប្រទេ​ស​បា​រាំ​ង​ ​អាល្លឺម៉ង់ កូរ៉េខាង​​ត្បូង​ និង​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់ បានប្រមូ​ល​​​ ដើម្បី​ថ្កោល​ទោស​​ចំពោះកា​រ​បណ្តេញ​​ចេញទាំ​ង​បង្ខំ​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។

​មន្ត្រី​នគរបា​ល​​ ដែល​ទទួ​លបាន​ប្រាក់​ខែ​ទាប ហើយ​ពូកែ​​ខាង​​បំ​បែក​ក្រុម​អ្នក​តវ៉ា ក៏​ឈរ​​​ងក់​ក្បាល​​ នៅ​កន្លែង​ធ្វើ​បាតុ​កម្ម ​កា​ល​ពី​ម្សិល​មិញ​ ផ​ង​ដែរ។ អ្នក​តវ៉ា​ជា​ច្រើ​ន​បានពាក់​អា​វ​យឺត​មា​ន​រូប​ត្លុក​​​នគរ​បាល​នៅ​ពី​មុខ និងនៅ​​ខាង​ខ្នង​អា​វ​មានអក្សរអំ​ពាវ​នា​វ​ឲ្យ​នគរបាល​ទទួល​​​​បា​ន​ប្រាក់​ខែ​ខ្ពស់​ជាង​នេះ​។

​លោក ស ម៉ូ​រ៉ា ប្រធា​ន​​សហ​ព័ន្ធ​​សហ​ជីព​កម្មករ​ចំណីអាហា​រ​ និង​​សេវា​កម្ម​ករ​​កម្ពុជា​ ដែ​ល​​ជួ​យ​​​​​​​​​​​​រៀប​ចំ​កម្មវិធីនេ​ះ​ដែរ បា​ន​មា​ន​ប្រ​សាសន៍​​ថា“ ប្រាក់​ខែ​ទាប ​បណ្តាល​ឲ្យមា​ន​​បញ្ហាច្រើនណាស់​។ មាន​​អំ​ពើ​ពុក​​រលួ​យ​​ច្រើ​ន​ណាស់។ ជា​ពិ​សេស​នគរបាល​​ចរាចរ​ជា​​​និច្ច​កា​ល​តែងតែទារ​​សំ​ណូក​”។ នៅ​ថ្ងៃ​នោះ​​ មានអ្នក​តវ៉ា​មួយចំនួន ក៏បាន​មកជួបជុំគ្នានៅ​ទី​នោះ​ដែរ ដើម្បី​ទាម​ទារ​​ឲ្យ​​ដោ​ះ​លែ​ង​អ​្នក​ទោស​នយោ​​បាយ​ ​ជា​​ពិ​សេស​សកម្ម​ជ​ន​ប្រ​​ឆាំ​ង​កា​រ​បណ្តេញ​​ចេញពីរនាក់ គឺ​អ្នក​ស្រី​ យ៉ម ​បុប្ឆា និងអ្នក​ស្រី​ ​ទឹម សាក់​មុនី ​​ដែល​កំ​ពុង​ជាប់​ឃុំបណ្តោះអាសន្ននៅក្នុង​ពន្ធនា​គារ ចាប់​តាំ​ង​ពី​​​ខែ​​កញ្ញា​ ហើយ​គ្រោង​នឹង​​ឡើង​តុ​លាកា​រ​​នៅ​សប្តាហ៍​ក្រោយ​នេះ​។ ស្ត្រី​ទាំងនេះ​​ត្រូ​វ​បាន​​តុលាការចោទ​ប្រកាន់​​ពី​​បទ​​​បង្ក​​អំពើ​ហិង្សាដោ​យ​​ចេត​នា​ ​និ​ង​ផ្តល់​សេចក្តី​​ប្រកាស​ក្លែ​ង​ក្លាយ ​បើទោះ​​​ជា​​អង​្គការ​​សិទ្ធិ​ម​នុស្ស​​បានលើកឡើងថា កា​រ​ចាប់​ខ្លួន​នេះ គឺ​ជា​រឿ​ង​នយោ​បា​យ​ ព្រោះ​តែសកម្ម​ភាព​​របស់​ពួ​ក​គេ​។

អ្នក​ស្រី ទេព​ វន្នី ដែ​លនៅ​ក្នុងឆ្នាំ​នេះ​បានជាប់​​ពន្ធនា​គារ​​ជិត​​មួយ​ខែ​​​ ដោ​យ​សារចូ​ល​រួ​ម​​​តវ៉ា​ប្រឆាំ​ង​នឹងកា​រ​បណ្តេញ​​ចេញ​ដោ​យ​ស​ន្តិ​វិធី ក្នុង​រាជ​ធានី​ភ្នំ​ពេញ បា​ន​មា​ន​ប្រ​សាសន៍​ថា “ ​ខ្ញុំ​សូម​អំពាវ​នា​វ​​ដល់​រដ្ឋា​ភិ​បាល​​ឲ្យ​ដោះ​លែ​ង​ស្ត្រីទាំ​​ង​ពីរ​នាក់នេះ ​និង​​អ្នក​ទោស​ផ្សេង​ទៀត​ ពី​ព្រោះ​ពួ​ក​គេ​មិន​បាន​ធ្វើ​អ្វី​​ខុស​​ទេ​”។

អ្នក​ស្រី​​មាន​​ប្រ​សាសន៍​ថា “ ​ខ្ញុំ​សូម​អំ​ពា​វ​នាវ​ដល់​សមាជិ​ក​សភា​ ដែលអង្គុយ​នៅ​ក្នុង​បន្ទប់​ម៉ា​ស៊ី​ន​ត្រជាក់​​សុំ​ជួ​យ​រក​​ដំ​ណោះ​​ស្រាយឲ្យ​យើង​ទាំ​​ង​អស់​គ្នា”។ ​កា​រ​តវ៉ា​កា​ល​ពី​ម្សិល​មិញ គឺ​​ចង់​បង្ហាញ​ ឲ្យ​ឃើញនូវ​ព្រឹត្តិការណ៍​ជា​ច្រើន​​ដែលក្រុម​អង្គការ​​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​សមា​គម​ក្នុង​ស្រុ​ក ​បា​ន​ប្រា​រព្ធ​​ទិ​វា​​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ។

​លោក ញឹល ភាព ​ដែល​បា​ន​ចូ​ល​រួម​​តវ៉ា​ កា​ល​ពី​ម្សិល​មិញ​ ជួ​សមុខ​ឲ្យ​សមាគម​កសិករ​ ដើម្បី​សន្តិ​ភាព​ និង​កា​រ​អភិ​វឌ្ឍន៍​ បា​ន​មា​ន​ប្រ​​សាសន៍ថា ក្រុម​របស់​លោក​បា​ន​ប្រារព្ធ​ពិធីចំនួន​ទៀត​នៅពេលកន្លងមក តែត្រូវអា​ជ្ញាធរ​​បា​ន​ទប់​ស្កាត់​​។ ​លោកបាន​មា​ន​ប្រ​សាសន៍​​នៅ​ខាងក្រៅ​​រដ្ឋសភា​​ថា “ យើ​ង​ត្រូ​វ​កា​រ​​សេរីភាព​ និង​សិទ្ធិ​​មនុស្ស​ ពី​ព្រោះ​​​អា​ជ្ញាធរ​​​ជា​និច្ចកាល​តែង​តែ​​ទប់​ស្កាត់​ពួ​ក​យើង​ និង​ប្រើអំ​ពើ​​ហិង្សា​មក​លើ​ក្រុម​អ្នក​តវ៉ា​”។

​សន្តិសុខ​របស់រដ្ឋសភាមា្នក់​ បា​ន​ទទួល​ញត្តិ​របស់​​​អ្នក​តវ៉ា​ តា​មមាត់ច្រក​ជាប់ ប៉ុន្តែ​បដិ​សេធ​មិន​បើក​ទ្វាទ ដើម្បួយក​អា​វ​យឺត​​​ ដែល​មា​នចុះ​ហត្ថលេខាដោយអ្នកតវ៉ារាប់​ពាន់​នាក់​ ដែល​​ត្រូ​វ​បា​ន​ប្រមូល​​ដាក់ក្នុងកន្ត្រក​។

ទោះ​ជា​យ៉ាង​ណា លោក អ៊ូ ចាន់​ឫទ្ធិ សមា​​ជិក​សភា​មកពី​គណ​បក្ស​សិទ្ធិមនុស្ស​ ដែល​អ្នក​តវ៉ាអញ្ជើញឲ្យ​​ចែក​អា​វ​យឺត​មា​ន​ញត្តិ​នោះ​ បា​ន​ប្រមូល​កន្ត្រកអាវយឺតដាក់​ក្នុង​រថ​យន្ត​​របស់​លោក​ ហ​ើយ​បើក​ចូ​លទៅ​ក្នុង​បរិវេណ​រដ្ឋសភា​តា​ម​​មាត់​ច្រក​ចូ​ល​ម្ខាង​ទៀត​។

​លោក គាំ កុសល ប្រធាន​​ខុទ្ទកាល័យ​​រដ្ឋ​សភា បា​នបញ្ជាក់ថា រដ្ឋសភា បាន​ទទួល​​ញត្តិ​រួចហើយ។ ដោយមានសំ​ដៅ​​ដល់​លោក ហេង សំ​រិន ប្រធាន​​រដ្ឋ​សភា លោក​ កុសល មា​ន​ប្រ​សាសន៍​​ ថា “ យើង​បា​ន​ទទួល​​ញត្តិ​នេះហើយ ព្រមទាំ​ងបា​ន​បញ្ជូន​​ទៅ​​ជូនលោកអគ្គ​លេខាធិ​កា​រ ដើម្បី​​​​ដាក់​ជូ​នសម្តេចប្រធា​ន​​”។ ​លោក កុសល បា​ន​​បដិ​សេធ​​មិន​ធ្វើ​​អត្ថា​ធិប្បាយ​​អំ​ពីកន្ត្រក​​អាវ​យឺត​នេះ​ទេ៕

ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស