28.4 C
Phnom Penh

កម្មករ​រោង​ចក្រ​កាត់​ដេរ​ជួបជុំ​គ្នា​នៅ​សួន​សេរី​ភាព​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​តវ៉ា​ទាម​ទារ​ប្រាក់​ខែ​ខ្ពស់​ជាង​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញកម្មករកម្មការិនី​រោង​ចក្រ​កាត់​ដេរ​ប្រមាណ​​​ជាង​២០០​នាក់​​បាន​ជួប​ជុំ​គ្នា​នៅ​​សួន​សេរី​ភាព​ដើម្បី​តវ៉ា​សុំ​ដំឡើង​​​ប្រាក់​ខែ​ មុន​ពេល​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​សួន​​មុខ​វត្ត​បទុម​ និង​រដ្ឋ​សភា​។​

លោករ៉ុងឈុនប្រធាន​សម្ពន្ធ​សហជីព​កម្ពុជា​ដែល​ដឹក​នាំ​ការ​តវ៉ា​នេះ​បាន​មាន​​​ប្រសាសន៍​ថាកម្មករ​រោង​ចក្រ​កាត់​ដេរ​មក​ពី​រោង​ចក្រ​ចំនួន​បីគឺ ​រោង​ចក្រខេម​បូហែន​សាំ(Cambo Handsome)​ រោង​ចក្របេសវ័ន (Best One)​ និង​រោង​ចក្រយ៉ាងហ្វុង (Yang Fong) បាន​ស្នើ​សុំ​ប្រាក់​ខែ​១៥០​ដុល្លារ​ជំនួស​ប្រាក់​ខែ​បច្ចុប្បន្ន​ដែល​បាន​ត្រឹម​តែ​៦១​ដុល្លារនោះ។

លោករ៉ុងឈុនបាន​មាន​ប្រសាសន៍​ថា “ថ្ងៃ​នេះ​ យើង​ជួប​ជុំ​គ្នា​នៅ​ទី​នេះ​ដើម្បី​ទាម​ទារ​ប្រាក់​ខែ​សម្រាប់​កម្មករ​ឲ្យ​បាន​ខ្ពស់​ជាង​មុនព្រោះ​ប្រាក់​ខែ​៦១​ដុល្លារ​មិន​អាច​ធ្វើ​​ឲ្យ​​​កម្មករ​រស់​បាន​សមរម្យ​ទេ”។​ លោក​បាន​​​បន្ថែម​ថា ​រោង​ចក្រ​មិន​អើ​ពេើ​ចំពោះ​ញត្ដិ​​​ដែល​យើង​បាន​ដាក់​ជូន​​ទេ​”។​

អ្នក​ស្រី​ ស៊ាងសុភាអាយុ​៣៦​ឆ្នាំកម្មការិនី​​​​មក​ពី​រោង​ចក្រយ៉ាង​ហ្វុង​ បាន​និយាយ​ថា “យើង​ត្រូវ​ការ​ប្រាក់​ខែ​សម​រម្យ​ គឺ​ចំនួន​១៥០​ដុល្លារ​ក្នុង​មួយ​ខែព្រោះ​ថាប្រាក់​ខែ​បច្ចុប្បន្ន​​​៦១​ដុល្លារ​មិន​គ្រប់​សម្រាប់​ថ្លៃ​​ជួល​បន្ទប់​ និង​​​ថ្លៃ​​អាហារ​ផង​ ហើយ​តម្លៃ​ជួល​​បន្ទប់​ ​និង​អាហារ​ឡើង​ថ្លៃ​រហូត​”។អ្នក​ស្រី​បាន​​បន្ថែម​ថាអ្នក​ស្រី​ខំ​ធ្វើការ​ថែម​ម៉ោង​ជា​ច្រើន​ម៉ោង​ ប៉ុន្ដែ​ ទទួល​បាន​ប្រាក់​តែ​១៤០​ដុល្លារ​ប៉ុណ្ណោះ​​​។​

ក្រោម​ការ​ឃ្លាំ​មើល​របស់​មន្ត្រី​នគរ​បាល​ស្លៀក​ពាក់​ស៊ី​វិលនិង​កង​រាជ​អាវុធ​ហត្ថ​ជាង​២០០​នាក់កម្មករ​បាន​ដង្ហែ​ឆ្ពោះ​​ទៅ​​​សួន​វត្ត​បទុមដើម្បី​ដាក់​ញត្ដិស្នើ​សុំ​ដំឡើង​ប្រាក់​ខែ​ទៅ​​​ខុទ្ទ​កាល័យរបស់​​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន។​ ញត្ដិនោះ​ត្រូវ​បានទទួល​ដោយ​​លោកនៅ​ រ៉ា។​

នៅ​ឯ​រដ្ឋ​សភាលោកជាម​ ចន្នីតំណាង​រាស្ត្រគណបក្ស​ សមរង្ស៊ីបាន​សន្យា​ថានឹង​ផ្ញើ​ញត្ដិនេះ​ជូន​លោកហេងសំរិនប្រធាន​រដ្ឋសភា

នៅ​ថ្ងៃ​នេះ។បច្ចុប្បន្ន​ ប្រាក់​ខែ​អប្បបរ​​​មា​របស់​កម្មករ​​រោង​ចក្រកាត់​ដេរ​នៅ​ទូទាំង​ប្រទេស​កម្ពុជាគឺ​៦១​ដុល្លារ​ ប្រាក់​ថ្លៃ​អាហារ​និង​ថែ​ទាំ​​សុខ​ភាព​១២​ដុល្លារនិង​ប្រាក់​បន្ថែម​ប្រចាំ​ខែ​១០​ដុល្លារ ​ប្រសិន​បើ​កម្មករ​ធ្វើការ​មិន​ឈប់​មួយ​ថ្ងៃ​សោះ៕

​ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស