38.8 C
Phnom Penh

សមត្ថកិច្ច​​​បន្ដ​​​តាមចាប់​ខ្លួនក្រុមចោរ ដែល​​​បាន​​​លួចសម្លៀក​បំពាក់ចេញ​​​ពីកុងតឺន័រ សម្រាប់​​​នាំចេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អ្នក​នាំ​ពាក្យ​កង​រាជ​អា​​វុធ​ហត្ថ​​បា​ន​និយា​យ​កា​ល​ពី​ម្សិល​មិញ​ថា​ ​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស​​កំ​ពុង​តា​មរក​​​ចាប់​ខ្លួន​ជន​ល្មើស​ថែម​ទៀត ​ដែ​ល​គេសង្ស័យ​ថា​​ស្ថិត​ក្នុង​ក្រុ​ម​​មួ​យ​​​ដែល​​មាន​ការ​រៀប​ចំ​​ក្នុង​កា​រ​​លួ​ច​​សម្លៀកបំ​ពាក់​​​​​នៅក្នុង​​កុង​តឺន័រ​​ដឹក​ឆ្ពោះ​ទៅ​​កាន់ទី​ផ្សារ​អន្តរជាតិ​។

កា​ល​ពី​ថ្ងៃ​សៅរ៍ ទាហា​ន​កង​​យោធ​ពល​ខេមរភូមិន្ទ​​ចំ​នួ​ន​បី​នាក់​​​ និង​ស្ត្រី​ម្នាក់​​ត្រូវ​បា​ន​​ចាប់​ខ្លួន​ នៅ​ពេល​​ពួ​ក​គេ​កំ​ពុង​​លួច​យក​កេស​ដាក់​​សម្លៀក​បំ​ពាក់​​ពី​​កុង​តឺន័រ​​ ដាក់​ទៅ​ក្នុង​​រថ​យន្ត​ពីរ​គ្រឿ​​ងនៅ​ក្នុង​ខេត្តកំ​ពង់​ស្ពឺ។

​ឈ្មោះ សុខ ណាវ ​អា​យុ​​២៧​ឆ្នាំ គឹម ឈាង អា​យុ​​២៥ឆ្នាំ សាំង ​សារស់ អា​យុ​២៤ឆ្នាំ​និង​ឈ្មោះ​ ពៅ អូន ​​អា​យុ​​៤១ឆ្នាំ​ ដែលត្រូវ​បា​ន​​ជួល​ឲ្យ​​​ចាំ​មើល​​ទំ​និញ​ ដែល​លួច​បា​ននោះ​​កំពុង​ត្រូ​វ​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​នៅ​​បញ្ជាការ​​ដ្ឋាន​​កង​រាជ​អា​វុធ​ហត្ថ​​​។ ពួ​ក​គេ​​ត្រូ​វ​បា​ន​គេ​ឃើញ​កំ​ពុង​តែ​​​​ដាក់​​កេស​​ ដែល​ភាគ​ច្រើន​
ដាក់​​​សុទ្ធ​តែ​ខោ​​ខូវប៊យ​  ​​និង​អា​​វយឺត​ ​ដែល​ដឹក​ទៅ​​សហ​រដ្ឋ​​អា​មេ​រិ​ក​ និង​មា​ន​តម្លៃ​ប្រមាណ​​១០០.០០០​​ដុល្លារ​។

​លោក ​វរសេនីយ៍ឯក ​ខេង ទី​តូ ​អ្នក​នាំ​​​ពាក្យ​​​​កង​​រាជ​អា​វុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស​​បា​ន​មាន​ប្រ​សាសន៍​ថា ​ពាក្យ​បណ្តឹង​​​អំ​ពី​កា​រ​​លួ​ច​នេះ ត្រូវ​បា​ន​​បញ្ជូន​​ទៅ​​សាលា​​ដំ​បូ​ង​​រាជ​ធា​នី​ភ្នំ​ពេញ​ហើយ​ ចំ​ណែក​កងរាជ​អា​វុធ​ហត្ថ​បា​ន​ពង្រី​ក​កា​រ​ស៊ើប​អង្កេត​របស់​ខ្លួន​​ក្នុង​កា​រ​តា​ម​​រក​ចាប់​ខ្លួន​មេសម​គំនិត​នៅ​ពី​ក្រោ​យ​កា​រ​​លួច​នេះ​។

​លោកវរសេនីយ៍​ឯក ទី​តូ ​មា​ន​ប្រ​សាសន៍​​ថា “ យើង​កំ​ពុង​​ស៊ើប​អង្កេតលើ​​មនុស្ស​​ និង​ក្រុម​​​ផ្សេង​​ទៀត​។ ពួ​ក​គេ​​ទាំ​ង​នេះ​​នៅ​ក្នុង​ក្រុមតែមួ​យ​”។ លោក​បន្ថែម​ថា ​ក្រុ​ម​​ដែល​រៀប​ចំ​ឧក្រិដ្ឋកម្ម​​បែប​នេះ​ ​រីក​រាល​ដាល​ និង​អា​ច​​នៅ​ពី​ក្រោ​យ​កា​រ​លួច​​ដូ​ច​គ្នា​នេះ ​ដែល​បា​ន​កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១២។

​លោក​វរសេនីយ៍​ឯក ទី​តូ ​​មា​ន​ប្រ​សាសន៍ថា“ ​ពេល​​ជន​សង្ស័យ​​លួច​យក​សម្លៀក​បំ​​ពាក់​ ពួ​ក​គេ​​យក​វា​​​ទៅ​លក់​​នៅ​ទី​កន្លែ​ង​ផ្សេង​ទៀត​នៅ​តា​ម​ទី​ផ្សារក្នុង​ប្រទេ​ស​​កម្ពុជា​​។ អាច​​នៅ​ផ្សារ​​ទួល​ទំ​ពូង ឬ​ផ្សារ​ងងឹត​”។

​លោក​​បន្ថែ​ម​​ថា ​​ក្នុ​ង​ករណី​នេះ​ ​សម្លៀក​​​បំ​ពាក់​នៅ​ក្នុង​​កុង​តឺន័រមា​ន​ទម្ងន់​​១០​តោន​។លោក​ ទី​តូ ​បា​ន​មា​ន​ប្រ​សាសន៍​ថា  ដើម្បី​លាក់​ផល​ចោរកម្ម​ ជ​ន​សង្ស័យ​​បា​ន​​យកដំុ​ថ្មដាក់ជំ​នួសសម្លៀក​បំ​ពាក់​វិញ​ ដើ​ម្បី​ឲ្យ​មា​ន​ទំងន់​ដូចគ្នា​នៅ​ពេល​​ដឹក​ជញ្ជូន​។

លោក​បា​ន​មាន​​ប្រ​​សាសន៍​ថា “ យើង​បា​ន​ឮ​ថា​ មា​ន​បណ្តឹង​​ពី​​​ក្រុ​ម​ហ៊ុ​ន​​ដឹក​ជញ្ជូនជា​​ច្រើនលើក​ហើយ​ ប្រហែល​ជា​១០​ករណី​​នៅ​ឆ្នាំ​នេះ​។ យើង​​​​ខក​ចិត្ត​ ពី​ព្រោះ​​ប្រទេ​សរបស់​​យើង​នឹង​​ខូច​មុខ​មាត់​ ប្រ​សិ​ន​​បើ​មា​ន​ទាហា​ន​លួច​​បែប​នេះ​​”។
កា​ល​ពី​​ខែ​មុន ​មនុស្ស​​ប្រាំ​នាក់​ទៀត​ ត្រូ​វ​បា​នចាប់​ខ្លួន​​ពី​បទ​​លួច​សម្លៀក​បំ​ពាក់​​ពី​​កុង​តឺន័រ ​ដែល​​ឆ្ពោះ​ទៅ​​សហរដ្ឋ​អា​មេរិក​ដែរ​។

​លោកព្រះ​​អាជ្ញា​​រង​ សៀង សុខ ​​​បញ្ជាក់​​ថា សាលា​​ដំ​បូ​ង​​រាជ​ធា​នី​ភ្នំ​ពេញ​​បា​ន​​ទទួល​សំ​ណុំ​រឿង​នេះ​ ​ប៉ុន្តែ​នៅមិន​ទាន់​​ច្បាស់​​ថា តើ​ជន​សង្ស័យ​នឹង​ត្រូ​វ​ចោទ​​ពី​បទ​ល្មើស​អ្វី​ទេ​។
​លោក សៀង សុខ ​បា​ន​មា​ន​ប្រ​សាសន៍​ថា “មុន​ពេល​នគរបា​ល​​ចាប់​ខ្លួន​​ជនសង្ស័យ​​បួ​ន
នាក់​ យើង​​បា​ន​ទទួល​​ពាក្យ​បណ្តឹង​​ពី​ក្រុម​​ហ៊ុន​ក្នុង​ស្រុក​ ​​ដោ​យ​សារ​តែបាន​​បាត់​សម្លៀក​បំ​ពាក់​ នៅ​ពេល​​​ដឹក​ចេញ​ទៅ​ក្រៅ​ប្រទេ​ស​។ វា​​​បា​ន​កើត​ឡើង​ពីរ​​ឬ​បី​ដង​ហើយ​”៕

ប្រែសម្រួ​ល​ដោ​យ ចេវ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស