42.2 C
Phnom Penh

ក្រឡា​បញ្ជី​​​សាលា​ដំបូង​រាជធានីភ្នំពេញ សារភាព​ថា​​ ពិត​ជា​បា​នលួច​​បន្លំ​យក​ប្រាក់មួយ​ចំ​នួន​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រឡា​​បញ្ជី​​សាលា​​ដំ​បូ​ង​រាជ​ធានី​ភ្នំពេញ​ម្នាក់​ ដែល​ត្រូ​វបា​ន​ចោទ​ប្រកាន់​​ពី​បទ​​លួ​​ច​បន្លំ​​យក​ប្រាក់​​ប្រហែ​ល​​២៥០​.០០០​ដុល្លារ​​ដើម្បី​​​ជួយ​ដោះ​ស្រា​យ​​​ជម្លោះ​ពាក់​ព័ន្ធ​នឹង​កា​រ​​រក​ស៊ី​​មួ​យ បាន​សារភាព​ថា ខ្លួន​បាន​​យក​ប្រាក់​​នេះ​​តា​ម​​បញ្ជា​ពី​ចៅ​ហ្វាយ​នាយ​របស់​ខ​្លួន​ ប៉ុន្តែ​​​គាត់​​បា​ន​​សារភាព​​ថា ​​បាន​ទុក​ប្រាក់​​​មួ​យ​​ចំនួន​​សម្រាប់​ខ្លួន​ឯង។

​លោក គ្រួច បូរ៉ាត ​​អតី​ត​ក្រឡា​​បញ្ជី​​​របស់​លោក កែ សា​ខន ចៅ​ក្រម​​សាលា​ដំ​បូ​ង​​រាជ​ធា​នីភ្នំពេញ​ ត្រូ​វ​បា​ន​ចាប់​ខ្លួន​​កា​ល​ពី​ខែ​​តុ​លា ​និង​ត្រូវ​​បា​ន​ចោទប្រកាន់​​នៅ​ក្នុង​ខែ​​ដដែល​​​នោះ ពី​បទ​​រំ​លោភ​លើ​​សេចក្តី​ទុក​ចិត្ត​ ​ចំពោះ​ការ​​​លួច​យក​ប្រាក់​​ចំ​នួ​ន​​២៥០.០០០​ដុល្លារ​ និង​ពីបទ​​ក្លែង​បន្លំ​ឯក​សារ​ផង​ដែរ​។

​អំឡុង​សវ​នាកា​រ​ជំនុំ​ជម្រះកា​ល​ពី​ម្សិល​មិញ គាត់​​បា​ន​និយា​យ​​ថា គាត់​​​បា​ន​​ប្រគល់​ប្រាក់​​​ចំ​នួ​ន​​១៧៥​.០០០​ដុល្លារ​ទៅ​ឲ្យ​​លោក​ចៅ​ក្រុម កែ សាខន ហើយ​បា​ន​​បដិ​សេធ​​ថាមិន​បា​ន​ក្លែង​បន្លំ​ត្រា ឬ​ហត្ថ​លេខា​របស់​ចៅ​ហ្វាយ​​​គាត់​ទេ​។

គាត់​បា​ន​និយាយ​​ថា “ខ្ញុំបា​ន​យក​ប្រាក់​​ចំ​នួន​​១៧៥.០០០​ដុល្លារ​​ពី​​ [ចុង​ចោទ​ក្នុង​ជម្លោះ​រក​ស៊ី​នោះ​​] ឲ្យ​ទៅ​​លោក កែ សាខន​។​ ខ្ញុំ​ដឹង​ថា វា​ខុសដែល​ខ្ញុំ​​យក​ប្រាក់​ខ្លះ​ទុ​ក​សម្រាប់​​ខ្លួន​ឯង​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា នឹ​ង​ឲ្យ​វិញ​។ ខ្ញុំ​មិន​បា​ន​យក​ត្រា​របស់​លោក កែ សាខន ទៅ​បោះ​​ដើម្បី​យក​ប្រាក់​សម្រាប់​​ខ្លួន​ខ្ញុំ​ទេ ពី​ព្រោះ​​យើង​មា​ន​​​ការ​ចុះ​ហត្ថ​លេខា​​អនុញ្ញាត​​ជា​មុន​ពី​លោក កែ សាខន​”។

​លោក បូរ៉ាត ​​បា​ន​អះ​​អា​ងថា ​ជំនួ​យ​កា​រ​​​របស់​លោក​ ទទួល​​បាន​ហត្ថ​លេខា​របស់លោកកែ សាខន ​នៅ​លើ​ឯក​សារ ព្រម​ព្រៀងទទួល​ប្រាក់របស់​​​ចុង​​ចោទ​។ អំឡុង​ពេល​​ជំនុំ​ជម្រះ  ចៅក្រម  សា​ខន បដិ​សេធ​​ចំ​ពោះ​កា​រ​អះ​​អា​ង​​របស់​លោក បូរ៉ាត។

​លោក​បា​ន​​មា​ន​ប្រ​សាសន៍​ថា “ចម្លើយ​​​របស់​លោក ​បូរ៉ាត មិន​ត្រឹម​ត្រូ​វ​​ទេ ហើយ​ខ្ញុំ​មិន​អា​ច​​ទទួល​យក​​បា​ន​ឡើយ​ ពី​ព្រោះ​គាត់​បា​ន​យក​ប្រាក់​ប្រហែល​២៥០.០០០​ដុល្លារ ជា​ថ្លៃ​សេវា។ ខ្ញុំ​មិន​បា​ន​ដឹង​ថា​​ប្រាក់​នេះ​​បាត់​ទៅ​​ណា​ទេ​។ ពេល​នេះ ​ខ្ញុំ​ដឹង​ថា គាត់​ទិញ​ផ្ទះ​ថ្មី​មួយ​ និង​យក​ប្រាក់​​​របស់​​ចុង​ចោទ ធ្វើ​ជា​កម្ចី​”។

​លោកបា​ន​បន្តថា “នៅ​លើ​​​កិច្ច​ព្រមព្រៀង​​​ទទួល​​ប្រាក់​​ពី​ចុ​ង​ចោទ​នោះ វា​មិន​មែន​ជា​ហត្ថលេខា​ ឬត្រារបស់​ខ្ញុំ​ទេ”។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា លោក​កំ​ពុង

​ទាម​​ទារ​​សំណង​ជំងឺ​ចិត្ត​​​៥០០.០០០ដុល្លារ​​។

​ព្រះ​រាជ​អាជ្ញា​រង លី សុផាន់ណា ​បា​ន​លើក​ឡើង​​ថា ​កា​រ​អះ​អា​ង​របស់​​លោក បូ​រ៉ាត មិន​អា​ច​យក​ជា​ភ័ស្តុតាង​បា​ន​ទេ​។ ​លោក​បាន​​​បន្ថែម​ថា “ជន​សង្ស័យ​បា​ន​សារភាព​​ថា​ បា​ន​​យក​ប្រាក់​តែ​​៧៥.០០០​​ដុល្លារ​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ ប៉ុន្តែ​ជន​សង័្សយ​គ្មាន​ភ័ស្តុ​តា​ង​គ្រប់​គ្រា​ន់​​ដើម្បី​ឲ្យ​​តុ​លា​ការ​ជឿបា​ន​នោះ​ទេ​។ បើ​តា​ម​ភ័ស្តុតា​​ងនិង​សាក្សី ជ​ន​សង្ស័យ​​ពិត​ជា​​​មា​ន​​​កា​រ​​ពាក់​ព័ន្ធ​​​​ក្នុង​កា​រ​​រំ​លោភ​លើ​សេចក្តី​ទុក​្ខ​ចិត្ត​​នេះ​មែន​”។

​លោក ម៉ៃ វណ្ណាឌី មេធា​វី​របស់លោក​ បូរ៉ាត ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​ក្រឡា​បញ្ជី​​ត្រូវ​តែ​មាន​ការ​យល់​ព្រម​ពី​លោក​​ចៅ​ក្រម កែ សាខន​ ទើប​អាច​ទទួល​លុយ​នោះ​បាន​។ លោក​បា​ន​បន្តថា “គាត់​​មិន​អា​ច​ធ្វើ​ដូច្នេះ​បា​នទេ លុះ​ត្រា​​មាន​ការ​យល់​ព្រម​ពី​លោក កែ សា​ខន​”។

លោក​ចៅក្រម ស៊ិន វិ​សាល ​ដែល​ធ្វើជា​​​ចៅ​ក្រម​​ជំ​នុំ​ជម្រះ​​ក្នុង​សវនាការ​នេះ​ ​បា​ន​មា​ន​​ប្រ​សាសន៍​ថា ​​សាល​ក្រម​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ៕

ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស