29.6 C
Phnom Penh

លោក​នាយក​រដ្ឋ​មន្ត្រី​បារាំ​ង​លើក​ឡើង​អំពី​រឿង​​ក្តី​លោក សម រង្សុី និងលោក​ ម៉ម សូ​ណង់​ដូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯក​អគ្គ​រដ្ឋ​ទូត​បម្រុ​ង​របស់ប្រទេស​បា​​រាំ​ង​​​បា​ន​លើក​ឡើង​កា​ល​​ពី​ម្សិលមិញ​ថា ​លោក​នាយករដ្ឋមន្ត្រី​បារាំងហ្សង់ម៉ាកអាយ​រ៉ូល (Jean Marc Ayrault) បា​ន​លើក​ឡើង​អំ​ពី​កា​រ​ផ្តន្ទា​ទោស​​ដ៏​ចម្រូង​​ចម្រាស​​ចំ​ពោ​ះ​​លោកសមរង្ស៊ី ​មេដឹក​នា​ំ​គណ​​បក្ស​ប្រឆាំង​ និង​លោ​កម៉ម សូណង់​ដូ ម្ចាស់​ស្ថាន​ីយវិទ្យុ​​ឯក​​រាជ្យមួយ​អំ​ឡុងជំ​នួ​​ប​​ជាមួ​យ​​សម​ភាគី​​កម្ពុជា​​​របស់​លោក​​​កា​ល​ពី​ថ្ងៃ​​​អា​ទិត្យ​។

លោក​ ហ្សង់ម៉ាក អាយ​​រ៉ូលកំពុង​បំ​ពេញ​​ទស្ស​នកិច្ច​​រយៈ​ពេល​ពីរ​ថ្ងៃនៅ​ក្នុង​រាជ​ធា​​នី​ភ្នំ​ពេញ ​​ដើម្បី​​ចូ​ល​​រួម​​ពិធី​ថ្វាយ​ព្រះ​ភ្លើងព្រះ​បរមសព ព្រះ​​បរម​រតនកោដ្ឋ ព្រះ​​មហា​វីរ​ក្សត្រ នរោត្តមសី​ហ​នុ​។លោកសឺចម៉ូស្ទូ​រ៉ា (Serge Mostura) ​ដែល​កំ​ពុង​​​រង់​ចាំ​​សេចក្តី​ប្រកាសផ្លូវ​ការ​​ជា​ឯក​អគ្គ​​រដ្ឋ​ទូត​បា​រាំ​ង​បន្ទាប់ប្រចាំ​នៅ​កម្ពុជា ​បា​ន​មា​ន​ប្រ​សាសន៍​ថា “លោកនាយករដ្ឋ​មន្ត្រី​បារាំ​ង​​បា​នលើក​ឡើង​អំ​ពី​បញ្ហា​​​​ទាំ​ង​អស់​​​​ជា​មួ​យ​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ រាប់​​ទាំ​ង​បញ្ហា​​នយោ​​បា​យ​​ផង​ដែរ​”។

​លោក​បា​ន​ប្រាប់​​ក្រុម​អ្ន​ក​យក​ព័ត៌មា​ន​​នៅ​ក្នុង​សន្និសីទ​កាសែត​មួ​យ​​នៅ​ស្ថានទូតបា​រាំ​ង​​​ថា “ លោក​បា​ន​លើក​ឡើង​​អំ​ពី​រឿ​ង​ក្តី​នេះ​​ថាយើង​​​​ទាំ​ង​អស់​គ្នា​​​ដឹង​អំ​​ពី​​រឿង​ក្តី​​​របស់​លោកសមរង្ស៊ី ​និង​លោកម៉មសូណង់​ដូ ​ដែល​លោក​ទាំ​ង​ពីរ​​​មាន​សញ្ជាតិ​បា​រាំ​ង​”។

លោក ម៉ូស្ទូរ៉ា បន្តថា ​លោក អា​យ​រ៉ូល ​ក៏​បា​ន​មាន​​ប្រ​សាសន៍​ប្រាប់​លោក​ ហ៊ុន ​សែនដែរ​អំ​​ពី​​អ្នក​យក​ព័ត៌មា​ន​បារាំង​ម្នាក់ គឺ​លោក​ ​ដាញែល ឡេន (Daniel Laine) ដែល​ត្រូ​វ​បាន​សាលា​ដំ​បូ​ងរាជ​ធា​នី​ភ្នំពេញផ្តន្ទា​ទោស​កំបាំ​ង​មុខ​​ពី​បទ​​សញ្ចរ​កម្ម​ឲ្យ​​ជាប់​ពន្ធនាគា​រ​​រយៈពេល​​ប្រាំ​ពីរ​ឆ្នាំ​​កាល​ពី​​ឆ្នាំ​​២០១០​។លោកម៉ូស្ទូរ៉ាបា​ន​​បន្ថែម​ថា “ លោក​នាយក​​​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​បា​ន​​កត់​​ត្រា​​ពី​គោល​ជំ​ហរ​​​របស់​យើង​​និង​កត់​ត្រា​​ពី​ការ​ព្រួ​យ​បារម្ភ​​​របស់​យើង​ ព្រម​​ទាំ​ង​កត់​ត្រា​​​ពី​ការ​លើក​ឡើង​របស់​​យើង​។ កា​រ​​ពិភាក្សា​​​របស់​យើង​បើក​ចំ​ហហើយ​​យើង​សង្ឃឹម​ថា នឹង​​ទទួល​បាន​លទ្ធ​ផល​ល្អ​នៅពេល​​អនា​គត​​”។

​លោកសមរង្ស៊ី ​​មេ​​ដឹក​នាំ​​គណ​បក្ស​​​ប្រឆាំង​ក្នុង​ប្រទេ​ស​​​តទល់​នឹង​គណបក្ស​​កាន់​​អំ​ណា​ច​កំ​ពុង​​រស់​នៅ​ក្នុ​ង​ប្រទេ​ស​បារាំ​ង​​ជា​លក្ខណៈ​និរទេស​ខ្លួន​ ដើម្បី​​គេច​ពី​​កា​រ​ផ្តន្ទា​ទោស​​ឲ្យ​ជាប់​ពន្ធនា​​គារ​​រយៈ​ពេល​​១១ឆ្នាំ​ ពី​​​បទ​​ដក​បង្គោល​តម្រុយ​​ព្រំ​ដែន​​របស់ប្រទេ​ស​កម្ពុជា​​ជាមួ​យ​​​ប្រទេ​ស​​វៀតណាម​ និង​ពី​បទ​​បង្ហោះ​​ផែន​ទី​​ព្រំ​​ដែន​តា​ម​​អីុន​​ធើណិត​។​​​​​​​​

លោកម៉មសូណង់​ដូម្ចាស់​ស្ថានីយវិទ្យុ​ឯក​រាជ្យមួយ និង​ជា​អ្នក​រិះ​គន់​​រដ្ឋា​ភិ​បា​ល​ដ៏​ល្បី​ត្រូ​វបា​ន​ផ្តន្ទា​​ទោស​​ដាក់​​ពន្ធនា​​គារ​​រយៈ​ពេល​២០​ឆ្នាំ​​​កា​ល​​ពី​ក្នុង​ខែ​​តុ​លា​ ពី​បទ​បង្កើត​​ចល​នា​អប​គមន៍​នៅ​ជន​បទ។

លោក​ទាំ​ង​ពីរ អ្នក​គាំ​ទ្រ​ និង​អ្នក​សង្កេត​ការណ៍ឯក​រាជ្យ​ជា​ច្រើន​នាក់​​បា​ន​​ចាត់​ទុ​ក​​បទ​​ចោទ​ប្រកាន់ពី​សំណាក់​​ប្រព័ន្ធ​តុ​លា​ការ ​ដែល​ចាំ​តែធ្វើ​តាម​បញ្ជា​របស់​គណ​បក្ស​កាន់​អំណាចដែល​មិន​ចេះ​អត់​ឱនដល់​ការ​ប្រឆាំង​ណា​មួយ​ចំពោះ​​​អំ​ណា​ច​​របស់​ខ​្លួន​នោះ ​ថា​ជា​រឿង​​នយោ​បា​យ​​។

​ក្រុម​មេធា​វី​​របស់​លោកឡេន ​រួ​ម​ជា​មួ​យ​​អ​ង​្គ​កា​រ​​សិទ្ធិ​មនុស្ស​​​ក្នុង​ស្រុក​ និង​អង​​្គកា​រ​​សេរី​ភាព​​ពត៌​មា​ន​​អន្តរ​ជាតិ​ លើក​ឡើង​ថាលោកឡេន ត្រូវ​បា​ន​ទ​ម្លាក់​កំ​ហុស​​ជា​កា​រ​​សង​សឹក​នឹង​កា​រ​ងារ​​​របស់​លោក​​ជា​​​អ្នក​កា​សែត​ ដែល​លាត​ត្រដាង​​​ពី​កា​រ​​រក​​ស៊ី​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។

លោកផៃស៊ី​ផាន ​អ្នក​នាំ​​ពាក្យ​​​ទី​ស្តីកា​រ​​​គណ​ៈ​រដ្ឋ​មន្ត្រី​​​​មា​ន​ប្រ​សាសន៍​ថា លោក​មិន​ដឹង​​​អំ​ពី​​​ជ​ំ​នួប​កា​ល​ពី​ថ្ងៃ​​​អា​ទិត្យ​​ទេហើយ​បា​ន​បង្វែរ​​សំ​ណួរ​​ទៅ​​មន្ត្រី​​​ខុទ្ទកាល័យ​​​របស់​លោកហ៊ុនសែនដែល​មិន​អា​ចទាក់​​ទ​ង​បាន​។

​អ្នកស្រីឌីនផាន់ណា​រ៉ា ​ភរិ​យា​​​របស់​លោកម៉មសូ​ណង់​​ដូ ​​បា​ន​មា​ន​​ប្រ​សាសន៍​​​ថាលោក​នាយក​រដ្ឋ​មន្ត្រី ​អាយ​រ៉ូល ​បា​ន​សួរ​នា​ំ​អំ​ពី​​ប្តី​​​របស់​អ្នក​ស្រីអំ​ឡុង​​ពេល​ស្រស់​ស្រូប​អា​ហារ​ពេល​​ល្ងាច​នៅ​ស្ថាន​ទូ​ត​​បារាំ​ង​​កា​ល​ពី​ថ្ងៃ​​​​អាទិត្យ​។ អ្នក​ស្រី​បន្ត​ថា “ ​​លោក​​បា​ន​​សួរ​​នាំ​អំ​ពី​ស្ថាន​​ភាព​​​​របស់​លោកសូ​ណង់​ដូនិង​សុខភាព​​​របស់​គាត់​ក្នុង​ពន្ធ​នាគារ​។​លោក​​លើក​​ឡើង​​​​ដែរ​​អំពី​កា​រគាំ​ទ្រ​​លោកម៉មសូ​ណង់​ដូ ​និង​បា​នលើក​ទឹក​​ចិត្ត​​គាត់។លោក​​​ស្នើឲ្យ​ស្ថាន​​​ទូតតា​ម​​​​ដាន​​ស្ថាន​ភាព​​​របស់​គាត់​​ឲ្យបា​ន​ល្អិត​ល្អន់​”។

​អ្នក​​ស្រីផាន់​ណារ៉ា ​បាន​​មា​ន​ប្រ​សាសន៍ថាប្តីអា​យុ​​៧១​ឆ្នាំ​​រូប​នេះ​​តែង​តែ​ត្អូញត្អែរ​​ថា ​​គាត់​​ចេះ​តែ​ផ្តាសាយចាប់​តាំ​ង​​ពី​កា​រ​​ចាប់​ខ្លួនគាត់​កាល​ពី​ខែ​​កក្ក​ដានិង​ឈឺធ្មេញ​ និង​​រាក​រូស។

​លោ​កប្រធា​នា​​ធិប​តីអា​មេរិកបារ៉ាក់អូបា​ម៉ា​ក៏​បា​ន​លើក​ឡើ​ង​​រឿង​ក្តី​លោក​ ម៉មសូណង់​ដូ​ ជាមួយ​​លោក​ ហុ៊នសែន ដែរខណៈ​ដែល​ចូ​ល​រួ​ម​​កិច្ច​ប្រជុំ​កំពូល​​តំ​បន់​នៅ​ទី​នេះ​​កា​ល​ពី​ក្នុ​ង​ខែ​វិច្ឆិកា ​ដោ​យ​ហៅ​លោក សូណង់​ដូ ថា ជា​​អ្នក​ទោស​​នយោ​បា​យ និង​ជំ​រុញ​ឲ្យ​ដោះ​លែង​​គាត់​ ​ដើម្បី​កុំ​ឲ្យ​​ខូច​ទំ​នាក់​ទំ​នង​ទ្វេ​ភាគី​៕

(រាយ​កា​រ​ណ៍​បន្ថែម​​​​ដោ​យ Denise Hruby)

ប្រែ​សម្រួ​ល​ដោយ ​ចេវប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស