39.4 C
Phnom Penh

មន្ត្រី​​​មក​​​ពី​​​ស្ថាន​​​ទូត​​​បារាំង និងមកពី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​​​​​​​ពិនិត្យ​​​សាក​​​សព​​​​​​ស្ត្រីជន​​​ជាតិ​​​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិល​​​មិញ មន្ត្រី​​​មក​​​ពី​​​ក្រសួង​​​មហា​​​ផ្ទៃ និង​​​មកពីស្ថាន​​​ទូតបារាំងបាន​​​អញ្ជើញ​​​ទៅ​​​មន្ទីរ​​​​​​ពេទ្យ​​​កាល​​​់ម៉ែត​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​ ដើម្បី​​​ពិនិត្យ​​​សាក​​​សព​​​ស្ត្រី​​​ជន​​​ជាតិ​​​បារាំង​​​អាយុ២៥​​​ឆ្នាំដែល​​​ត្រូវ​​​បាន​​​គេ​​​​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​នៅ​​​ក្នុង​​​ក្រុង​​​កំពត កាល​​​ពី​​​ថ្ងៃ​​​អា​​​ទិត្យ។

ជន​​​រង​​​គ្រោះ​​​ឈ្មោះអូហ្វេលីប៊េក​​​នី ​​​(Ophelie Begnis) ដែល​​​បាន​​​ស្នាក់​​​នៅ​​​ផ្ទះ​​​សំណាក់ឡេម៉ង់ហ្គីយេនៅ​​​ក្នុងស្រុក​​​ទឹក​​​ឈូ​​​ ខេត្ត​​​កំពត​​​និង​​​ត្រូវ​​​បាន​​​គេ​​​ឃើញ​​​នាង​​​ជា​​​លើក​​​ចុង​​​ក្រោយ​​​នៅ​​​ពេល​​​នាង​​​ជិះ​​​កង់​​​ចេញ​​​ពី​​​ផ្ទះ​​​សំណាក់​​​នេះនៅ​​​ពេល​​​រសៀល​​​ថ្ងៃ​​​សៅរ៍​​​។ ​​​សាក​​​សព​​​របស់​​​នាង​​​ត្រូវ​​​បាន​​​គេ​​​ប្រ​​​ទះ​​​ឃើញ​​​នៅ​​ថៃ្ងប​​​ន្ទាប់​​​ដោយ​​​ខ្លួន​​​អាក្រាតនិង​​​បាន​​​រសាត់​​​មក​​​មាត់​​​​​​ព្រែក​​​​​​នៅ​​​ក្នុងសង្កាត់​​​អណ្ដូង​​​ខ្មែរ ​​ក្រុង​​​កំពត ដោយ​​​​​​មាន​​​ស្នាម​​​របួសនៅក្បាល​​​ និង​​​ដៃ។​​​សាក​​​សព​​​ស្ត្រីរូបនេះត្រូវ​​​បាន​​​គេ​​​បញ្ជូន​​​មក​​​​​​មន​​​្ទីរ​​​ពេទ្យ​​​កាល់ម៉ែត នៅ​​​ថ្ងៃ​​​បន្ទាប់ ។

លោកហេងសៀនប្រធាន​​​​​​គ្រប់​​​គ្រង​​​​កន្លែង​​​​​​តម្កល់​​​សព​​​នៅ​​​ក្នុងមន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត បាន​​​មាន​​​ប្រសាសន​​​៍​​​ថា “ ​ព្រឹក​​​នេះ ​​​នគរបាល ​​​មក​​​ពី​​​ក្រ​​​សួង​​​មហា​​​ផ្ទៃ និង​​​មន្ត្រីមកពីស្ថាន​​​ទូត​​​បារាំងបាន​​​អញ្ជើញ​​​មក​​​កន្លែង​​​តម្កល់​​​សព ​​​ដើម្បី​​​ពិនិត្យ​​​សាកសព​​​នេះ។​​​ខ្ញុំ​​​មិន​​​ដឹង​​​អំពី​​​លទ្ធ​​​ផល នៃ​​​ការ​​​ពិនិត្យ​​​សាក​​​សព​​​នេះ​​​ទេ” ។

លោក អឹុង សុផល នាយ​​​រង​ការិយា​ល័យ​​​​​នគរ​​​បាល​​​ផ្នែក​​កោសល្យ​​​វិច័យ​​​របស់​​ក្រ​​​សួង​​​មហា​​​ផ្ទៃបាន​​​បញ្ជាក់​​​អំពី​​​ការ​​​ពិនិត្យ​​​សាក​​​សព​​​នេះ ប៉ុន្តែ បាន​​​បដិសេធ មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​ទេរី​​​ឯ​​​តំណាង​​​ស្ថាន​​​ទូតបារាំង​​​វិញគ្រាន់​​​តែ​​​ថ្លែង​​​​​​ថាការ​​​សើុប​​​អង្កេត​​​​​កំពុង​​​ដំណើរ​​​​​​ការ​​​។

លោក អិុន ជី​​​វ៉ា ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​កំពតបាន​​​មាន​​​ប្រសាសន៍​​​ថានៅ​​​ពេល​​​នេះ ​​​នគរបាល​​​មិន​​​ទាន់រក​​​ឃើញ​​​ជន​​​សង្ស័យ​​​​​ណា​​​មួយនោះ​​​ទេ និង​​​មិន​​​ទាន់​​​បាន​​​កំណត់​​​ទី​​​កន្លែង​​​​​​​​​ប្រព្រឹត្តអំពើ​​​ឧក្រិដ្ឋ​​​នេះ​​​នៅ​​​ឡើយ​​​ដែរ។

កាល​​​ពីម្សិល​​​មិញស្ថាន​​​ទូត​​​បារាំងបាន​​​ចេញ​​​សេច​​​ក្ដី​​​ថ្លែងការណ៍​​​​​​មួយដោយ​​​ស្តី​​​បន្ទោស​​​​​​​​ការ​​​ចេញ​​​ផ្សាយ​​​របស់សារ​​​ព័ត៌​​​មាន​​​ក្នុង​​​ស្រុក​​​មួយ​​​ចំនួនដែល​​​ផ្សព្វ​​​ផ្សាយ​​​​​​រូប​​​ភាព​​​ជា​​​ច្រើន​​​របស់​​​ជន​​​រង​​​គ្រោះ​​​នេះ។​​​

សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​នេះបាន​​​លើក​​​ឡើង​​​ថា“ស្ថាន​​​ទូតបារាំង​​​ សូម​​​សម្ដែង​​​ការ​​​សោក​​​ស្ដាយ​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​ ចំពោះសារព័ត៌​មាន​​​​​​ខ្មែរ​​​ និង​​​គេហទំព័រ​​​មួយ​​​ចំនួន ដែលបាន​​​ផ្សព្្វ​​​ផ្សាយ​​​រូប​​​ថត​​​ជា​​​ច្រើនដោយរំលោភ​​​សេច​​​ក្ដី​​​​​​ថ្លៃ​​​ថ្នូរ​​​របស់​​​ឯកជននិងមនុស្ស​​​ជាតិហើយ​​​ផ្ទុយ​​​ទៅ​​​នឹងក្រម​​​សីល​​​ធម៌​​វិជ្ជាជីៈវសារព័ត៌​​​មាន”។

សេច​​​​​​​​​ក្ដី​​​ថ្លែង​​​ការណ៍​​​នេះបាន​​​លើក​​​ឡើង​​​ទៀត​​​​​​​​​ថា ​​​“ ស្ថាន​​​ទូតបារាំងបាន​​​អំពាវ​​​នាវ​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​សូម​​​ឲ្យ​​​បញ្ឈប់នូវការ​​​ផ្សព្វ​​​ផ្សាយ​​​បែប​​​នេះ ​​​ដែល​​​​​​ធ្វើ​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះមាន​​​​​​ការ​​​ឈឺ​​​ចាប់ហើយវា​​​ផ្ទុយ​​​ទៅ​​​នឹង​​​​​​តម្លៃ​​​សារ​​​ព័ត៌មាន” ។

លោក មឿន ឈានណារិទ្ធនាយក​​​វិ​​​ទ្យា​​​ស្ថាន​​​កម្ពុជាសម្រាប់ការសិក្សា​​​ផ្នែក​​​សារ​​​ព័ត៌មាន​​​​​​​​​មាន​​​ប្រសាសន៍​ថា សារព័ត៌​​​មានក្នុង​​​ស្រុក​​​មាន​​​បំណង“ចង់ធ្វើៗ”ឲ្យស្របតាម​​​វិជ្ជា​​​ជី​​​វៈ​​​របស់​​​ខ្លួនដើម្បី​​​ទាក់​​​ទាញ​​​អ្នក​​​អាន​​​ឲ្យ​​​បាន​​​ច្រើន។ ប៉ុន្តែបណ្ដា​​​អ្នក​​​កាសែត​​​ខ្មែរ​​​ ត្រូវ​​​តែ​​​រក្សា​​​បទ​​​ដ្ឋាន​​​វិជ្ជា​​​ជី​​​វៈ​​​​​​​​​ឲ្យ​​​បាន​​​ខ្ពស់​​​ថែម​​​ទៀត។

លោកមឿនឈានណារិទ្ធ ​​​​​​ មាន​​​ប្រសាស​​​ន៍​​​​​​ថា “ប្រ​​​សិន​​​បើ​​​អ្នក​​​កាសែត មិន​​​គោរព​​​​​​​​​ក្រម​​​សីល​​​ធម៌​​​ ដោយ​​​ខ្លួន​​​ឯង​​​ទេ​​​នោះ ​​​មន្ត្រី​​​រដ្ឋា​​​ភិ​​​បាលនឹង​​​ព្យាយាម​​​តម្រែ​​​តម្រង់​​​យើង។យើង​​​ដឹង​​​ថារឿង​​​ណា ​​​ដែល​​​មិន​​​​​​គួរ​​​ផ្សព្វ​​​ផ្សាយ​​​​​​ ដោយ​​​​​​សារ​​​សេច​​​ក្ដី​​​គោរពនិង​រឿងផ្ទាល់ខ្លួនរបស់​​​ជន​​​រង​​​គ្រោះហើយ​​​យើង​​​ដឹង​​​ថា រូប​​​ថត​​​ណា

ដែល​​​យើង​​​មិន​​​គួរ​​​ផ្សព្វ​​​ផ្សាយ​​”៕

    ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស