39.4 C
Phnom Penh

រដ្ឋាភិបាលផ្សព្វផ្សាយ​​​ខ្សែ​អាត់​សំឡេង​​​​ពេល​​​​លោក សម ​​​រង្សុី និង​​​លោក កឹម​​​ សុខា ​​​ចោទ​​​ប្រកាន់​​​គ្នា​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងការ​​​ប៉ុន​​​ប៉ង​​​មួយ ដើម្បី​​​លាប​​​ពណ៌គណ​បក្ស​​​សង្គ្រោះ​​​ជាតិ ជាគណបក្ស​​​ប្រឆាំងថា ជា​​​គណបក្ស​​​បែក​​​បាក់គ្នា​​​កាល​​​ពី​​​ម្សិល​​​មិញ ​រដ្ឋា​ភិបាល បាន​​​ចាក់​​​ផ្សាយ​ខ្សែ​អាត់​សំឡេង​មួយ​​​កាល​​​ពីឆ្នាំ​​​២០០៨​​​​​​ពី​​​កម្មវិធី​​​មួយ​​​របស់​​​ទូរ​ទស្សន៍​​​​ប៉ុស្ដិ៍បាយ័ន ដែល​​​​និយាយ​​អំពី​​​លោក សម ​រង្សុីនិង​​​លោក កឹម សុខា ដែល​​​ពេល​​​នេះ​​​ជា​​​ប្រធាននិងជា​​​អនុប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ​បាន​​​ រិះគន់​​​គ្នា​​​ទៅ​​​វិញ​​​​​​ទៅ​​​មក។

ពេល​​​គណ​​​បក្ស​​​ សម រង្សុី និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ ជា​​​គូ​​​ប្រជែង​​​នឹង​​​គ្នា​​​នោះ ​លោក ​សម រង្សុីនិង​​​លោក កឹម សុខា មាន​​​ប្រវត្តិ​​​​​​ចោទប្រកាន់​​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក ប​​​៉ុន្តែ នៅ​​​ពេល​​​នេះ​ត្រូវគ្នា​​​​វិញ​​​ហើយ ហើយ​កាល​​​ពី​​​ឆ្នាំ​​​មុន ​បន្ទាប់​​​ពី​​​​​​ការ​​​ប៉ុន​​​ប៉ន បរាជ័យ​​​ជា​​​ច្រើន​​​លើក ​គណបក្ស​ទាំងពីរបាន​​​ច្របាច់​​​បញ្ចូល​​​គ្នា ហើយ​មេដឹក​​​នាំបក្ស​​​​ទាំង​​​ពីរបាន​​​រួបរួម​​​គ្នា ដើម្បី​​​ជំរុញ​ឲ្យ​អ្នក​​​បោះ ឆ្នោត​​​​​​គាំ​​​ទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។

លោក សត្យា រក្ស​ អ្នកវិភាគ​​​នយោបាយ​នៅ​​​​ទូរទស្ស​​​ន៍ បាយ័ន  ដែល​​​ជា​​​កម្មសិទិ្ធ​​​របស់​​​លោក​​​​​​ស្រី ហ៊ុន ម៉ាណា ​​​កូនស្រី​​​របស់​​​លោក​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​និយាយ​ថា ​លោកបាន​​​​ចាក់់​ខ្សែ​អាត់​សំឡេង​​នេះ​ជា​មួយ​​​គ្នា​​​​ដើម្បី​​​​ក្រើន​រំឭក​​​​អ្នក​​​បោះ​​​ឆ្នោត​​​ថា ​គណ​បក្ស​​​ប្រឆាំង​​​នេះ នឹង​​​មិន​​​អាច​​​ដឹកនាំ​​​បាន​​​ទេ ​ដោយសារ​​​តែ​​​មិន​​​​ឯកភាព​​​​គ្នា។

លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​តាម​​​ទូរស័ព្ទ​​​ថា “ កាល​​​ពី​​​អតីត​​​កាល គណបក្ស​ទាំង​​​ពីរ បាន​​​និយាយ​​​ប្រាប់​​​សាធារណជន​​​ថា ​ខ្លួន​​​​មិន​​​អាច​​​ច្របាច់​​​បញ្ជូល​​​គ្នា​​​បាន​​​ទេ ពួក​គេ​បាន​​​​ជេរ​​​ប្រមាថ​​​​គ្នា និង​​​បាន​​​បន្ទោស​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក”។

“ យើង​​​ចង់​​បង្ហាញ​​​សាធារណជនអំពី​​​សកម្មភាព និង​​​អត្តចរិតរបស់​​​​អ្នក​​​នយោ​​​បាយ​​​ទាំង​​​ពីរ​​​រូបនេះ​​​ថា ពួក​​​គេ​​​ជា​​​អ្នក​​​ភូត​​​កុហក ​​​និង​ជាអ្នក​​​​​​បោក​​​ប្រាស់។យើង​​​មិន​ចង់​​​​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​​​​​​​មានសង្គ្រាម​​​ម្ដង​​​ទៀតទេ។យើង​​​គ្រាន់​​​តែ​​​និយាយ​​​ប្រាប់​​​ប្រជា​​​ពលរដ្ឋ​​​ឲ្យ​​ចេះ​ពិចារណា​​​ពី​ការ​បោះ​​​ឆ្នោត​ និង​​​ជ្រើសរើស​​​មេដឹកនាំ​​​គណបក្ស”។

ខ្សែ​អាត់​សំឡេង​​​នេះ ត្រូវ​​​បាន​​​​​ទី​​​ស្ដីការ​គណៈរដ្ឋមន្ត្រី​ផ្សព្វ​ផ្សាយ​​និង​បញ្ចូល​​​ទៅ​​​ក្នុង​​​គេហទំព័រ​​​​របស់​​​​ខ្លួន និង​​​បាន​​​ផ្ញើ​​​ទៅ​​​​​​ស្ថាប័ន​​​សារព័ត៌មាន​​​ក្នុង​​​ស្រុក​​​ផង​​​ដែរ ។​ខ្សែ​អាត់​​​​នេះ​​​​បង្ហាញ​​​ពី​​​​​​សម្តី​របស់​​​លោក សម រង្សុី និង​​​លោកកឹម  សុខា  ​ដែល​បាន​និយាយ​កាល​​​ពី​​​ឆ្នាំ​​​២០០៨។

លោក សមរង្សុី បាន​​​មាន​​​ប្រសាស​​​ន៍​​​​​​ត្រង់​​​ចំណុច​​​​​​មួយ​​​ថា “ គណបក្ស​​​ថ្មី​​​និង​​​តូច​​​​​​មួយ ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ជា​​​អាយ៉ង​​​របស់​​​​​​គណបក្ស​​​កាន់​​​អំណាច។​ បងប្អូន​ត្រូវ​​​គិត​​​​​​ថា ​គណបក្ស​​​​ណា​​​ជា​​​គណបក្ស​​​ប្រឆាំង​​​ដ៏​​​ពិត​​​ប្រាកដ​​​”។

លោក កឹម សុខា បានស៊កសម្ដី​​​វិញ​​​ថា“ ពួក​គេ​​​​និយាយ​​​ថា យើង​​​ជា​​​អាយ៉ង ប៉ុន្តែ ពួក​​​គេ​​​បាន​សន្យា​​​​​​ថាមិន​​​ចូលរួម​​​ក្នុងរដ្ឋ​​​សភា​​​ បន្ទាប់​​​ពីការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី ឆ្នាំ​​​២០០៨ ​​​ហើយ​​​ពួក​គេ​​​បែរជា​​​ចូល​​​រួម​​​ទៅ​​​វិញ តើ​​​អ្នក​​​ណា​​​ជា​​​អាយ៉ង​​​ដ៏ពិត​​​ប្រាកដ​​​នោះ?”។

យោង​​​តាម​​​លោក គល់ បញ្ញា នាយក​​​ប្រតិ​បត្តិ​​​នៃ​​​គណៈកម្មាធិការ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​​ដោយសេរី​​​និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា បាន​​​ឲ្យ​​​ដឹង​​​ថា “ បញ្ហា​​​ជា​​​មួយ​​​នឹង​​​ខ្សែ​អាត់​​​​សំឡេង​នេះ​ គឺ​​​មានពីរ​​​យ៉ាង ព្រោះ​​​វា​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា ​ប្រព័ន្ធ​​​​ផ្សព្វផ្សាយ និងស្ថាប័ន​​​រដ្ឋ ស្ថិ​​​ត​​​​​​នៅ​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​​​​របស់​​​គណ​​​បក្ស​​​កាន់​​​អំណាច។

លោក គល់ បញ្ញា បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ជា​​​ច្រើន​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ត្រួត​​​ត្រា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​និង​​​រដ្ឋាភិបាល។ ខ្ញុំគិតថា ប្រការ​​​នេះគឺជា​​​ការ​​​​រំលោភ​​​បំពាន​​​លើ​​​ក្រម​សីល​ធម៌​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​​​គួរតែ​​​​​​ផ្ដល់​​​​​​​នូវ​សមធម៌​​​ និង​​​តុល្យភាព​​​ព័ត៌មាន​​​រវាង​​​គណបក្ស​​​ប្រឆាំង និង​​​គណបក្ស​​​​​​កាន់​​​អំណាច”។

លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែម​​​ថា“ ប៉ុន្តែពួក​​​គេបាន​​​ប្រើ​​​ប្រាស់​​​ធន​​​ធាន​​​និង​​​ម៉ោង​​​ធ្វើ​​​ការ​​​​របស់​​​រដ្ឋ ដើម្បី​​​ជួយ​​​គណ​​​បក្ស​​​​​​កាន់​​​អំណាច នោ​​​ះគឺ​​​ជា​​​ការ​​​រំលោភ​​​បំពាន​​​មួយ​​​”។

លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​របស់​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ ​​​មាន​​​ប្រសាស​​​ន៍​​​ថា ​ខ្សែ​​អាត់​​​​​សំឡេង​នេះ​ គឺ​​​ជា “ កលល្បិច​​​ឆ្កួត​​​​​​ៗ” ​របស់​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដែល​​​បង្ហាញ​​​ឲ្យ​​​ឃើញថា ពួក​​​គេ​​​មាន​​​ការភ័យ​​​ខ្លាច​​​ចំពោះ​​​ប្រជា​​​​ប្រិយ​​​ភាព​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។

លោក ផៃ សុីផាន និង​​​លោក ឯក ថា អ្នក​​​នាំ​​​ពាក្យទី​​​ស្ដីការ​​​​​​គណៈ​​​រដ្ឋមន្ត្រី បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ ​កាល​​​ពី​​​ម្សិល​​​មិញ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស