28.5 C
Phnom Penh

អ្នក​​​បើករថយន្ដ​​​ដឹក​​​អ្នក​​​ដំណើរ​​​អំពាវនាវ​​ឲ្យ​រដ្ឋាភិបាល​​​ជួយ​​​​​​​​​រក​​​កន្លែង​​​ចត​​​រថយន្ដ​​ក្នុង​​​រាជធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អ្នក​បើក​បរ​រថយន្ត​​ដឹក​​ភ្ញៀវ​ទេសចរ​បាន​ឲ្យ​ដឹងថា ទោះ​​​បី​​​ជាមាន​​​​​​ទេសចរ​កាន់​តែ​ច្រើន​​​​មក​​​ទស្សនារាជធានី​​​ភ្នំពេញ​​​ក៏ដោយ ក៏រថយន្ដ​​​​​​ ដែលដឹក​ភ្ញៀវ​​​​ទេសចរ​ទៅ​លេង​នៅ​រមនីយដ្ឋាន​​​​ធំៗ​នៅ​ក្នុង​រាជធានី​​នេះ​​កំពុង​មាន​ការ​លំបាក​​​​ស្វែង​​​រក​​​​កន្លែង​​​​ចត​​​រថយន្ដដែ​រ ហើយ​​​មន្ត្រីសា​​​លា​​​រាជធានី​​​បាន​​​​និយាយ​ថា ខ្លួន​​​មិន​​​អាច​​​រក​​​ដំណោះ​​​ស្រាយ​​​បាន​​​ភ្លាមៗ​​​នោះ​​​ទេ ។

លោក ជិន ហ៊ាន អាយុ៤៥​​​ឆ្នាំ ដែល​​​បាន​​​បើក​​​រថយន្ដ​​​ដឹក​​​អ្នក​​​ដំណើរ​​​អស់​​​រយៈ​​​ពេល​​​ប្រាំមួយ​​​ឆ្នាំ​​​ឲ្យ​​​ក្រុមហ៊ុន​​​ដឹក​​​អ្នក​​​ដំណើរ​​​អូឡាំពិក អុិកប្រេស លីម៉ូសុីន​​​នោះ​​​​​​និយាយ​​​ថា ​ដំណើរ​ទេសចរ​មាន​ការ​លំបាក​ណាស់ ព្រោះ​​​​រថយន្ដ​​​ក្រុង​​​បង្ខំ​​​ចិត្ត​​​​​​ចត​​នៅ​​​ឆ្ងាយ​​​ពី​​​​តំបន់​​​​ទេសចរណ៍​​ ដែល​​​​ភ្ញៀវ​ទៅ​លេង​។

គាត់​បាននិយាយថា “ ពិបាក​រកកន្លែង​ចត​នៅ​ជិត​តំបន់​ទេសចរណ៍​ណាស់​​ ដូច្នេះ​ហើយ​​វា​ខាត​ពេល​ក្នុង​ការ​​ស្វែង​រក​កន្លែង​ចត​ គឺ​មាន​ន័យ​ថា ត្រូវ​ចំណាយ​ពេល​យូរ​ជាង​​ការ​គ្រោង​​ទុក​សម្រាប់​ភ្ញៀវ​ទៅ​លេង​ទី​នោះ”។

​​​លោក ជិន ហ៊ាន បាន​​​អំពាវនាវ​​​សុំ​​​ឲ្យ​រដ្ឋា​ភិបាល​​​ជួយ​​ដោះ​ស្រាយ​បញ្ហា​េនះ​​ ជា​​​ការ​​​ស្នើ​សុំ​​​មួយ ដែល​​​អ្នក​​​បើក​​​រថយន្ដ​​​ផ្សេង​​​ៗ​​​ទៀត​បាន​​​ស្នើសុំ​​​ជា​​​ច្រើនលើក​​​​​ច្រើន​​​សាដែរ។

លោក ម៉ុយ ឈិ​ត អាយុ៣២​​​ឆ្នាំ ជា​​​អ្នក​​​បើក​​​រថយន្ដ​​​ឲ្យ​​​ក្រុមហ៊ុន​​​ដឹក​​​អ្នក​​​ដំណើរ​ហ្គោល វីអាយភី រយៈពេល​​​ប្រាំពីរ​​​ឆ្នាំ បាន​​​និយាយ​​​ថា “ យើងបាន​​​សុំ​​​ឲ្យ​រដ្ឋាភិបាល​​​​បង្កើត​​​​ចំណត​​​​​សម្រាប់​​​រថយន្ដ​​​ដឹក​​​​ភ្ញៀវ​ទេសចរ​​​​​ឲ្យ​​​បាន​​​ច្រើន​​​កន្លែង ​​​ព្រោះ​​​វា​​​នឹង​ធ្វើ​​​ឲ្យ​​​​​​ទេសចរ​​​បរទេស​​​ មាន​​​អារម្មណ៍​​​​កាន់តែរីករាយ​”។​គាត់​​​បន្ថែមថា ស្ថាន​​​ភាព​​​នាពេល​​​បច្ចុប្បន្ន​​​នេះមានភាព​​​អនាធិបតេយ្យ ហើយ​​​ជា​​​ពិសេស​វា​​​ពិបាក
​​​រក​​​កន្លែង​ចត​​នៅ​​​ក្បែរ​​​សារមន្ទីរ​​​ទួល​​​ស្លែង។

រដ្ឋាភិបាលបាន​​​ទទួល​​​ស្គាល់​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា ​​​ក្រុមហ៊ុន​​​រថយន្ដ​​​ដឹក​​​​ភ្ញៀវ​ទេសចរ​នៅ​​​រាជធានី​​​ភ្នំពេញ កំពុង​​​ប្រឈម​​​មុខ​​​នឹង
​​​ការ​​​​លំបាក​​​​។

លោក តាំង សុចិត្តគ្រីណា ​​ប្រធាន​​​​មន្ទីរ​​​​ទេសចរណ៍​​​រាជ​​​ធានី មាន​​​ប្រសាស​​​ន៍​​​ថា ​បញ្ហា​​​លំបាក​សម្រាប់​​​អាជ្ញាធរ​​​ គឺថា ចំនួន​​​ទេសចរ​​​បន្ត​​​កើន​​​ឡើង រីឯ​​​​ចំណត​​​រថយន្ដ​​​នៅ​​​តាម​​​រម​នីយ​​​​ដ្ឋាន​មាន​តិច​។

លោក​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ប្រសិន​​​បើ​​​យើង​​​ធ្វើការ​​​ប្រៀបធៀប​​ចំនួន​ភ្ញៀវ​​​​ទេសចរ​ដែល​​​ចូល​​​តាម​​​អាកាសយាន​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ កាលពី​​​ឆ្នាំ​​​២០១២ ​​​មាន​​​ការ​​​កើន​​​ឡើង​១២,១២ ភាគ​​​រយ​​​លើស​​​ឆ្នាំ​​​២០១១ ចំណែក​ឯ​ត្រី​មាស​​​​ដំបូង នៃ​​​ឆ្នាំ​​​នេះ ចំនួន​​​ទេស​​​ចរ​​​កើន​​​ឡើង​​​១៥,៩៧​​​ភាគរយ​​​ក្នុង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាលពី​​​ឆ្នាំ​​​មុន។

លោក​បាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែមថា ​​​វា​​​ត្រូវ​​​ការ​​​ពេលវេលា​ក្នុង​ការ​រក​​​ដំណោះ​​​​​​ស្រាយ។កាល​​​ពី​​​ឆ្នាំ​​​២០១២ ​​​ទេសចរ​
ចំនួន​​​៩០២.៦៧៦​​​នាក់ បាន​​​ចូល​​​ប្រទេស​​​នេះ​​​តាម​​​រយៈ​​អាកាសយាន​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​ហើយ​​​​នៅ​ត្រី​មាស​ដំបូង​​​​នៃ​​​​​ឆ្នាំ​​​នេះ មាន​ទេស​​​ចរ​​​​ចំនួន២៦៧.២៩០នាក់ បាន​​​​ចូល​មក​លេង​រាជធានី​​​ភ្នំពេញ។

ប៉ុន្តែ លោក ឡុង ឌី​​​ម៉ង់ អ្នក​​​នាំ​​​ពាក្យ​សាលា​រាជធានី បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​​ថា ​​​អ្នក​​​បើក​​​រថយន្ដ​​​​ក្រុង​នឹង​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​ឆាប់ៗ​នេះ។

លោក​បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ពាក់​ព័ន្ធ​នឹង​ចំណត​រថយន្ត យើង​​​គ្មាន​​​ដំណោះ​​​ស្រាយ​ណា​​​មួយ សម្រាប់​​​ក្រុមហ៊ុន​​​ដឹក​​​អ្នក​​​ដំណើរ​​​ឯកជន​​​​ទេ ដូច្នេះក្រុមហ៊ុន​​​​​​ទាំង​​​​​​​​​នេះអាច​​​ស្វែង​​​រក​​​​កន្លែង​ចត​​​​រថយន្ដ​​​ដោយ​​​ខ្លួន​​​ឯង”។

លោក​បាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែមថា ប៉ុន្តែ​​​សាលា​​​រាជធានី​​​សូម​​​ស្វាគមន៍​​​​វិនិយោគិន​​​ឯកជន​​​ ដែល​​​មាន​​​បំណង​​​ដោះ​ស្រាយ​​​​អំពី​​​​​​បញ្ហា​​​ចត​​​រថយន្ដ​​​​​អនាធិបតេយ្យ​ ដែល​​​កើត​​​​​​មាន​​​ឡើង​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​​នា​ពេល​​​​បច្ចុប្បន្ន​នេះ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស