42.2 C
Phnom Penh

បញ្ចប់​សេចក្តី​ព្រាងច្បាប់ស្តី​ពី​បទដ្ឋានសម្រាប់​កន្លែង​ស្នាក់​នៅ​របស់​ជនរងគ្រោះដោយ​ការ​ជួញដូរមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួងសង្គមកិច្ច​បាន​និយាយ​ថា​ ក្រសួងសង្គមកិច្ច​ អង្គការ​សហប្រជាជាតិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា​កាល​ពី​ថ្ងៃ​សុក្រ​បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​ដែល​នឹង​កំណត់​បទដ្ឋាន​អប្បបរមា​សម្រាប់​មណ្ឌល​នានាដែលផ្តល់កន្លែងស្នាក់​អាស្រ័យ​ដល់​ជន​រងគ្រោះ​នៃការ​ជួញដូរ​មនុស្ស​និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវភេទ។

លោក គឹម ហុង​ អគ្គនា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​កិច្ចការ​បច្ចេកទេស​នៅ​ក្រសួង​សង្គមកិច្ច​​មាន​ប្រសា​សន៍នៅ​ឯ​កិច្ច​ពិភាក្សា​ចុង​ក្រោយ​អំពី​​សេចក្តី​ព្រាង​ច្បាប់​​នេះ​កាលពី​ថ្ងៃ​សុក្រថា​បច្ចុប្បន្ននេះ​ មណ្ឌល​ដែល​ផ្តល់​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​និង​ឯកជន​ប្រហែល​២០០នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​​ស្រប​តាម​បទដ្ឋាន​ជាតិនៅឡើយ​ទេ។​

លោក គឹម ហុង បាន​មាន​ប្រសា​សន៍ថា​ “វាសំខាន់ណាស់​ក្នុង​ការ​មាន​បទ​ដ្ឋានរួម​សម្រាប់ឲ្យ​​មណ្ឌល​ទាំងអស់​​អនុវត្ត​​ឲ្យ​ល្អ​ប្រសើរ​ចំពោះ​​ជន​រងគ្រោះ​”។

លោកបាន​បន្ថែមថា បទដ្ឋាន​អប្ប​បរមា ត្រូ​វបាន​កំណត់​ដើម្បី​​គ្រប់​គ្រង​​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ ការផ្តល់​កន្លែង​ស្នាក់​អាស្រ័យ និង​​ការ​ផ្តល់​សេវា​ពិគ្រោះ​យោបល់​​សម្រាប់​ជន​រងគ្រោះ​ដែលបាន​ទទួល​រង​ការ​រំលោភ​បំពាន​រាងកាយ និង​ផ្លូវចិត្ត។

ហើយ​បើទោះ​ជា​លោក​បាន​ទទួល​ស្គាល់ថា មិន​មាន​ការ​​គ្រប់​គ្រង​​បទដ្ឋាន​ថែ​ទាំ​​នៅ​តាម​ណ្ឌលបែប​នេះ​ក៏ដោយ ក៏​លោក គឹម ហុង បាន​អះអាងថា មិន​មានប​ញ្ហានៅ​មណ្ឌលបែ​បនេះ​ទេ។លោក​បាន​បន្ថែមថា “ គ្រប់​មណ្ឌល​ទាំង​អស់​មាន​វិធី​​ថែទាំ​​របស់​ខ្លួន​ ហើយ​
​ការ​អនុវត្ត​របស់​ខ្លួន​ល្អប្រសើរ”។

ទោះ​ជាយ៉ាងណា លោក សូ ហឿន មន្ត្រីគម្រោង​នៅ​គម្រោង​អន្តរទី​ភ្នាក់ងារ​​របស់​ង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​
បាន​ជំទាស់។

មណ្ឌល​ឯកជន​មួយ​ចំនួន​ដែល​ជួយ​​ជន​រងគ្រោះ​​ពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​ភាគ​ច្រើន​​ប្រើ​ប្រាស់​មូលនិធិពី​ប្រទេស​ម្ចាស់​ជំនួយ​បរទេស​ ជា​មុខ​របរ​កាក់កបបំផុត​​​ដោយ​សារ​ជន​រងគ្រោះ​មិន​ទទួល​បាន​ការ​​ថែ​ទាំ​គ្រប់​គ្រាន់​ឡើយ ប៉ុន្តែ​បាន​ផ្តល់នូវ​​លក្ខខណ្ឌ​ងាយ​ស្រួយ​សម្រាប់​អ្្នកទទួល ផលប្រយោជន៍។

លោក​ សូ ហឿន បាន​មាន​ប្រសាសន៍ថា “ មណ្ឌល​មួយ​ចំនួន​នៅ​មានសេវាកម្ម​មាន​កម្រិតនៅឡើយ​…មន្ត្រី​មកពី​ក្រសួង នេះ​បាន​​
ច​ុះ​ទៅ​មើលមណ្ឌល​ទាំងនេះ​ ហើយ​បាន​រក​ឃើញថា​ មាន​ការ​រំលោភ​​ [ជន​រងគ្រោះ] នៅក្នុង​មណ្ឌល​ទាំង​នោះ”៕

ប្រែសម្រួល​ដោយ សោម​ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស