28 C
Phnom Penh

ក្រុម​​​អ្នក​​​តវ៉ា​​​មក​​​ពី​​​សហគមន៍​​​បឹងកក់​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​​​​សកម្មជន​​​ ដែល​​​ជាប់ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ អ្នក​​​រស់នៅ​​​សហគ​​​មន៍​​​បឹងកក់ ប្រហែល​​​៧០​​​នាក់ បាន​​​ដើរ​​​ក្បួន​​​ទៅ​​​ក្រសួង​​​យុត្តិធម៌ ដោយ​​​នៅ​​​ទី​​​នោះ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះបានជេរ​​​ដាក់ បណ្ដាសា ក្រុម​​​មន្ត្រី​​​​​​យុត្តិធម៌​​​ចំពោះ​​​ការ​​​មិន​​​ផ្ដល់យុត្តិធម៌​​​នៅ​​​ក្នុង​​​ករណី​​​របស់​​​សកម្មជន ​​​យ៉ម បុប្ផា ដែល​​​ជាប់​​​ពន្ធនាគារ។

ដោយ​​​មាន​​​កាន់ក្អម​​​ម្ទេស ​​​អំបិល ​​​និងអង្ករ ​​​ស្ត្រី​​ទាំង​​​នេះ​​​បាន​​​ដុត​​​ផ្ទះ​​​ក្រដាស​​​​​តំណាង​​​ឲ្យ​​​ក្រសួង​​​យុត្តិធម៌ និង​​​ក្រដាស​ប្រាក់ក្លែងក្លាយ​​​១០០​​​ដុល្លារ​​​ជា​​​ច្រើន​​​សន្លឹក ខណៈ​​​ពេល​​​បោក​​​កម្ទេចក្អម​​​ទាំង​​​នេះ​​​ទៅ​​​នឹង​​​ដី។

អ្នកស្រី បូ ឆវី អ្នក​​​តវ៉ា​​​ម្នាក់ បាន​​​និយាយ​​​ថា “ ផ្ទះ​​​នេះ​​​តំណាង​​​ឲ្យ​​​ក្រសួង​​​យុត្តិធម៌។ ក្រសួង​​​យុត្តិធម៌​​​ចាស់ ត្រូវ​​​ដុត​​​ចោល ដើម្បី​​​ផ្ដូរ​​​ទៅ​​​ជា​​​ក្រសួង​​​យុត្តិធម៌​​​មួយ​​​ថ្មី​​​វិញ​​​ដើម្បី​​​ផ្ដល់​​​យុត្តិធម៌​​​ដល់​​​ប្រជា​​​ពលរដ្ឋ​​​ទាំង​​​អស់ ដែល​​​រង​​​​​​ការ​​​ឈឺ​​​ចាប់​​​ពីវិវាទ​​​ដីធ្លី មិន​​​ត្រឹម​​​តែ​​​នៅ​​​​​​សហគមន៍​​​បឹងកក់ប៉ុណ្ណោះ​​​ទេ។យើង​​​សូម​​​ឲ្យ​​​ក្រសួង​​​យុត្តិធម៌​​​​​​មេត្តា​​​ដោះលែង​​​អ្នក​​​ស្រី យ៉ម បុប្ផា​​​នៅ​​​ពេល​​​ឆាប់ៗ​​​នេះ”។

អ្នកស្រី​​​ យ៉ម បុប្ផា ត្រូវ​​​ជាប់ពន្ធនាគារ​​​រយៈ​​​ពេល​​​ប​​​ី​​​ឆ្នាំ កាលពី​​​ខែធ្នូ ពី​​​ប​​​ទ​​​​​​ចោទ​​​ប្រកាន់ថា មាន​​​ជាប់​​​ពាក់ព័ន្ធនៅ​​​ក្នុង​​​ការ​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើបុរស​​​ពីរ​​​នាក់ ប៉ុន្តែ ក្រុម​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​បាន​​​ឲ្យ​​​ដឹង​​​ថា ករណី​​​នេះ គឺជា​​​ការ​​​គួរ
​​​ឲ្យ​​​​​​អស់សំណើច ហើយ​​​ការ​​​​​​កាត់​​​ទោស​​​​នេះ ​​​គឺ​​​ដោយសារតែ​​​​​​អ្នក​​​ស្រី យ៉ម បុប្ផា ជាសកម្ម​​​ជន​​​។​​​

ក្រសួង​​​​​​​​​យុត្តិធម៌​​​បាន​​​ទទួល​​​យក​​​ញត្ដិ​​​មួយ​​​ពី​​​ក្រុម​​​អ្នក​​​​​​ធ្វើការ​​​តវ៉ា​​​ទាំង​​​នេះ ហើយលោក  ​​​សំ ប្រជាមានិត ប្រធាន​​​ខុទ្ទកាល័យ​​​ក្រសួង​​​យុត្តិធម៌ ​​​មាន​​​ប្រសាសន៍​​​ថា លិខិត​​​នេះ ​​​នឹង​​​​​​​​​បញ្ជូន​​​ទៅ​​​​​​សាលាឧទ្ធរណ៍​​​នៅ​​​សប្ដាហ៍​​​​​​នេះ ក៏ប៉ុន្តែ ​​​ក្រសួង​​​​​​យុត្តិធម៌​​​នឹង​​​មិន​​​អាច​​​ជួយ​​​ឲ្យ​​​មាន​​​ការ​​​ដោះលែង​​​អ្នក​​​ស្រី​​​ យ៉ម បុប្ផា ​​​នេះ​​​បាន​​​​​​ទេ៕

 ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស