38.8 C
Phnom Penh

មន្ត្រី​​​រដ្ឋាភិ​បាល និងមន្ត្រី​​​​គ​ណ​​បក្ស​ប្រ​ឆាំ​ង​​ពិភាក្សា​ដេញ​ដោល​​​អំ​ពី​សម្បទា​ន​​​ដី​​​​​នៅ​រដ្ឋ​​​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោក ​ច័ន្ទ​ សារុន រដ្ឋ​​​មន្ត្រី​ក្រសួង​​កសិ​កម្ម​​បា​ន​ច្រាន​ចោល​ កា​រ​​អ​ះ​អា​ងពី​ប្រជា​ពល​រដ្ឋ​​​ចំនួន​២០០​គ្រួសារ​នៅ​ក្នុ​ង​ខេត្ត​​កោះ​កុង ដែល​បាន​​ប្តឹង​ក្រុ​ម​​ហ៊ុន​ផលិត​ស្ករស ថេតអេនលីល(Tate & Lyle ​)របស់​អ​ង​់​គ្លេស​​ ពាក់​ព័ន្ធ​នឹង​​​ដី​​ ដែល​ពួ​ក​គេ​​ត្រូ​វ​បាន​​បណ្តេញចេញ​​​​ដោ​យ​ខុស​​​ច្បាប់​ដោ​យ​​អះអាង​ថា មា​ន​​តែ​​១៣គ្រួសារ​​ប៉ុណ្ណោះ​ក្នុ​ង​ចំ​ណោម​នោះ​ ​​​​នៅ​មាន​ជម្លោះ​​ជាមួ​យ​​ក្រុម​ហ៊ុន​ចម្ការ​​កៅ​ស៊ូ​ក្នុង​ស្រុ​ក​នៅ​ឡើ​យ។

ប្រជា​​ពល​រដ្ឋ២០០​គ្រួ​​សារ​នេះ​​​បា​ន​​​ដាក់​​ពាក្យ​​បណ្តឹ​ង​ប្តឹង​ក្រុ​ម​ហ៊ុនថេតអេនលីល ទៅ​​តុ​លា​ការ​យុត្តិ​ធម៌​​​ជាន់​ខ្ពស់​​នៅ​ក្នុង​ប្រទេ​ស​​អង់​គ្លេស​​ដើម្បី​​​ទា​​រ​សំ​ណង​​រាប់លាន​​កា​ល​ពី​ខែ​មុន ដោ​យ​ចោទ​​ថា ក្រុម​ហ៊ុន​នេះ​ទទួល​​ផល​​ពី​អំពៅ​ ដែល​ដាំ នៅលើ​​ដី​​ដោយ​មិន​ត្រឹម​ត្រូវ​ គឺ​ដី​​ដែល​​ពួ​ក​គាត់​​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​​​​តាំ​ង​​ពី​ឆ្នាំ​​២០០៦ ជា​កា​រ​​ចោទប្រកាន់​​ដែល​ក្រុ​ម​ហ៊ុន​នេះ​​បា​ន​បដិ​សេធ។

​​ក្នុ​ង​អ​ំ​ឡុ​ង​ការ​​ជ​ជែក​​​ពិ​ភាក្សា​​​​នៅ​​រដ្ឋ​សភា​អំ​​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​​​សហ​គមន៍​កសិ​កម្ម​ លោក ច័ន្ទ សា​រុន បា​ន​​អ​ះ​អាង​ថា មា​ន​តែ១៣​​​​
គ្រួសារ​​​ប៉ុណ្ណោះ​ក្នុ​ង​ចំ​ណោម​​​​គ្រួសារ​ទាំង​នោះ​ដែល​មា​ន​ជម្លោះ​​ជាមួ​យ​​​ចម្ការ​អំពៅ​ដែល​ផ្គត់​ផ្គង់​ឲ្យ​ក្រុ​ម​​ហ៊ុន​ថេតអេនលីល។
លោក​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ នៅខេត្ត​កោះ​កុងមា​ន​តែ​១៣គ្រួសារ​​ប៉ុណ្ណោ​ះ​​​ដែល​នៅ​​​សល់”។អាជ្ញា​​​ធរ​​បា​ន​ចុះ​​​ទៅ​​សាក​​សួរ​​ប្រជា​ពល​រដ្ឋ​ដែល​​អះ​​​អាង​​ថា ​​ពួ​ក​គាត់​​ជា​ម្ចាស់​ដី​ ​ថា​តើ​​​ពួ​ក​គាត់​​​មា​ន​ឯក​សារឬ​​​អត់។ ពួ​ក​​​​គាត់គ្មាន​ឯក​សារ​ទេ​”។

​​ទោ​ះ​​ជា​យ៉ា​ង​ណា លោក​បា​ន​លើក​ឡើង​ថា រដ្ឋា​ភិ​បាល​​នឹ​ង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​​ឲ្យ​ប្រជា​​ពល​រដ្ឋ​១៣គ្រួ​សារ​នេះ​​ ប៉ុន្តែ​លោក​មិន​បា​នផ្តល់​សេចក្តី​លម្អិ​ត​​ឡើយ​។

​លោក ច័ន្ទ សា​រុន បា​ន​លើក​ពី​​ករណី​នេះ​​ជា​ឧទា​ហរណ៍​មួ​យដើម្បី​តប​ត​​នឹងកា​រ​អះ​​អា​ង​​ពី​លោកស្រី មូរ សុខហួរ ​សមា​​ជិក​សភា​ គណ​​​បក្ស​​ សម រង្ស៊ី ​ថា ​រដ្ឋា​ភិ​បាល​បា​ន​និ​ង​កំ​ពុង​តែ​បណ្តេញ​​ប្រជា​​កសិ​ករ​​នៅ​​ទូ​​ទាំង​ប្រទេស​ ដោយ​ការ​​សម្រេច​ផ្តល់​​សម្បទាន​​ដី​សេដ្ឋ​កិច្ច​កាន់​តែ​ច្រើន​ឲ្យ​ទៅ​ក្រុម​​ហ៊ុន​កសិ​ឧស្សា​ហ​កម្ម​។

​លោក​ស្រី​បា​ន​មា​ន​​ប្រ​សាសន៍​​​ថា “ តើដី​សម្រាប់​កសិករ​​របស់​​យើង​​នៅ​ឯ​​ណា​​? មា​ន​សហគមន៍​​ច្រើ​ន​​​ណាស់​ដែល​​​បា​ត់​បង់​ដី​នៅ
​ក្នុ​ង​ខេត្ត​កោះ​កុង និង​​ក្នុ​ង​ខេត្ត​កំ​ពង់​ស្ពឺ​”។

​លោកស្រី​​អះ​អា​ង​ថា ដី​​​ប្រហែល​២លា​ន​ហិកតា​​​ពេល​នេ​ះ​​គ្រប​​ដណ្តប់​ដោ​យ​​ដី​សម្ប​​​ទាន​​សេដ្ឋ​កិច្ច​ ​គឺ​ប្រហែល​​១០​ភាគ​រយ​​នៃ​​ផ្ទៃ​​​ដី​​ទាំង​មូល​​​របស់​កម្ពុជា។

លោក ច័ន្ទ សា​រុន បា​ន​​អ​ះ​អា​ង​ថា ​តួ​លេខ​នេះ​ហួស​សម័យ​​ហើយ​ គឺ​រដ្ឋា​ភិ​បាល​​បា​ន​លុបចោល​​សម្ប​​​ទាន​ដី​​​សេដ្ឋ​កិច្ច​​ចំ​នួន​​៦៣​កន្លែង​​​ ​ដែល​​​មាន​ផ្ទៃ​ដី​សរុប​៥៣០.០០០ហិកតា​។

​លោក​​​បាន​មាន​ប្រសាសន៍​ថា ​​​ពេល​នេះ​​ មា​ន​តែ១,១៨​លាន​ហិកតាប៉ុណ្ណោះ​ត្រូ​វ​បា​ន​ផ្តល់​​ឲ្យ​​ជា​​ដី​សម្បទាន​​សេដ្ឋ​កិច្ច​ ​ប៉ុន្តែ​​​ចំនួន​
ដី​ប៉ុន្មាន​ហិកតា​​​ដែល​លោកបាន​​​​​អះ​អា​ង​ថាត្រូ​វ​​​បា​ន​លុ​បចោល​​នោះ​​នៅ​តែ​​មិន​ស្មើ​​នឹង​តួ​​​លេខ​​​ដី​​សរុប​​​​ដែល​​លោក​ និង​​លោក​ស្រី
សុ​ខហួរ ​លើក​ឡើង​។

អង្គកា​រ​​ក្រៅ​​រដ្ឋា​ភិ​បាល​ក្នុ​ង​ស្រុក​​ដែល​ដោ​ះ​ស្រាយ​បញ្ហា​​​ដី​ធ្លី​ បា​ន​ចោទ​ប្រកាន់​​​​រដ្ឋា​ភិ​បាល​ជា​យូ​​រមក​ហើយ​​​​ថា​ បាន​ធ្វើ​​សេចក្តី​​រា​យ​
កា​រណ៍​​​មិន​ត្រឹម​ត្រូវ​អំពី​ចំ​នួន​​និងទ​ំ​ហំ​​​ពិត​ប្រា​កដនៃដីសម្បទា​ន​​​សេដ្ឋ​កិច្ច​​ក្នុ​ង​ប្រទេ​ស​​​​នេះ​​​​។

​​កាល​ពី​ក្នុង​​ខែ​កុម្ភៈ ​​អ​ង​្គកា​រ​​សិទ្ធិ​មនុស្ស​​អាដ​ហុក ​បាន​រា​យ​ការ​​ណ៍​ថា ​ដី​​ជាង​​២,៦​​​លាន​​ហិកតា​ពេល​នេះ​​ត្រូ​វ​បាន​​ផ្តល់​ និ​ង
​ទុក​​បម្រុ​ង​​​ឲ្យ​​​​​ក្រុម​ហ៊ុន​ឯក​​ជន​​សម្រាប់​​​​ដី​សម្បទាន​សេដ្ឋ​កិច្ច​។

​​នៅ​​ឯសន្និបាត​បូក​សរុប​ការ​ងារ​ប្រ​ចាំ​ឆ្នាំ​​​នៅ​ក្រសួង​​កសិកម្ម​​កាល​​​ពី​ខែ​មុន លោក​នាយក​​​​​រដ្ឋ​មន្ត្រី​​ ហ៊ុន សែ​ន ​លើក​ឡើង​ថា ​ដី​​​សម្បទាន​​​​​សេដ្ឋ​កិច្ច​​មាន​ទំហំ​​​១,៥លា​ន​​ហិក​តា​​​​៕

ប្រែ​សម្រួល​ដោ​យ​ ចេវ ប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស