29.6 C
Phnom Penh

​បក្ស​​សង្គ្រោះ​​​​ជាតិ​​​ផ្តល់​សារ​ចម្រុះគ្នា​អ​ំ​ពី​កា​រ​ចុ​ះ​​​ឈ្មោះប្រកួតប្រជែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោ​យ​នៅ​សល់​តែ​​​បួ​នថ្ងៃ​​ទៀត​​​ប៉ុណ្ណោះ​​​សម្រាប់ឲ្យ​​គណ​​បក្ស​​នយោ​បា​យ​នានាទៅ​​ចុ​ះ​​ឈ្មោះ​​ ដើម្បីចូលរួមប្រកួត​ប្រជែងក្នុង​កា​រ​​បោ​ះ​ឆ្នោ​ត​ជ្រើស​តាំ​ង​​តំណា​​ង​រាស្ត្រ​ ក្រុម​មន្ត្រី​​​មក​ពី​​គណ​បក្ស​​​សង្គ្រោះ​ជាតិ​ ដែល​​​ជា​គណ​​បក្ស​​ប្រឆាំ​ង ​កា​ល​​ពី​ម្សិល​មិញ ​​បា​ន​​ផ្តល់​គំនិត​ផ្សេង​ៗ​គ្នា​​អ​ំ​ពី​ថា​ តើ​​​គ​ណ​បក្ស​នេះ​​នឹ​ង​​ទៅ​ចុះ​ឈ្មោះ​​ឲ្យ​បា​ន​មុន​ថ្ងៃ​​ទី​១៣​ ខែ​ឧសភា ឬ​​អត់។

​​ខណៈ​​ដែល​​លោក យឹម សុ​វណ្ណ ​​អ្នក​នាំ​​ពាក្យ​​​​របស់គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​​​បា​ន​លើក​ឡើ​ង​ថា ​​​គណ​បក្ស​​មិន​ទាន់សម្រេច​​ថា​ តើ​ខ្លួន​នឹង​​​ទៅ​​ចុ​ះ​ឈ្មោះ ​​​ឬ​យ៉ាងណា​នោះ​ លោក កឹម សុ​ខា ​អនុប្រ​​ធា​នគ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​ ​បា​ន​​មា​ន​ប្រ​សាសន៍​ថា​ ​គ​ណ​បក្ស​នេះ​នឹ​ង​ទៅ​​ចុ​ះ​ឈ្មោះ​​​​ជាមួ​យ​គណៈ​​កម្មាធិកា​រ​​​ជាតិ​រៀប​​ចំ​កា​រ​​បោ​ះ​ឆ្នោត បន្ទាប់​​ពី​ពិ​និត្យ​​មើល​បញ្ជី​​ឈ្មោ​ះ​​​បេក្ខ​​ជន​​​របស់​គណ​បក្ស​​ ដើម្បី​​សម្រេច​​ថា​​ តើ​ត្រូ​វ​​ដាក់​បេក្ខ​​​ជ​ន​របស់​ខ្លួន​ឲ្យឈរឈ្មោះនៅ​មណ្ឌលមួយណា​។ លោក​ស្រី​ មូរ សុខ​ហួរ ​សមា​​​ជិ​ក​សភារបស់​គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​​បា​ន​ផ្តល់​​ទស្ស​នប្រ​ក​ប​ដោ​យ​សុទិដ្ឋិ​និ​យម​​ជាង ដោយលោកស្រីលើកឡើង​​​ថា​ គ​ណ​បក្ស​​​
សង្គ្រោះ​​​​ជាតិ​​​ ​មា​ន​ផែ​ន​កា​រ​​ទៅ​​ចុ​ះ​ឈ្មោះ​​នៅ​ថ្ងៃ​នេះ​។

​​នៅ​​​ពេល​​សួ​រ​ថា​​ តើ​គ​ណ​បក្ស​សង្គ្រោះ​​​​​ជាតិនឹ​ង​ទៅ​ចុះ​​ឈ្មោ​ះ​​ឲ្យ​បា​ន​មុន​ថ្ងៃ​​​ទី​១៣ ខែ​​ឧស​ភា​ ឬ​យ៉ាង​ណានោះ លោក​ ​យឹម សុវណ្ណ​បា​ន​ឆ្លើយ​​តប​ថា “ យើង​កំ​​ពុ​ង​​តែសម្រេច ​យើង​នៅ​មា​ន​​ពេល​ទៀត​។ ​​ពេល​នេ​ះ ​យើង​កំ​​ពុ​ង​យកចិត្តទុកដាក់ចំពោះកា​រ​​ទា​ម​​​ទារ​​​​​ពីរ​ចំណុច គឺការ​កែ​ទម្រង់​​គណៈ​កម្មា​​ធិ​កា​រ​​ជាតិ​​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោត​ និងធ្វើ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ថ្មី​​”។ លោក​​បន្ថែម​​ថា “ កា​រ​​បោ​ះ​ឆ្នោត​​ដោយ​​សេរី​ និង​យុត្តិ​ធម៌​ ​គឺសំ​​ខាន់​ជា​ង​​បេក្ខ​ជន​”។

​ក្នុងឱកាសជួ​ប​ជុំ​គ្នា​​នៅ​សួ​ន​​សេរី​​ភាព​ក្នុង​រាជ​ធា​​នី​ភ្នំ​ពេញ ​កា​ល​ពី​ថ្ងៃ​ទី​២៤ ខែ​​មេសា ​លោក កឹម សុ​ខា ​បា​នដាក់​ញត្តិ​មួ​យ​ឲ្យ​ទៅ​គ​ណៈ​កម្មាធិ​កា​រ​​​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​​​នៅ​ចំពោះមុខ​អ្នក​គាំ​ទ្រ​​​រាប់​​​​ពាន់​នា​ក់​​ ដោ​យ​​ទា​មទារ​ឲ្យដោះស្រាយ​បញ្ហា​​ផ្សេងៗ ដូចជា​កា​រ​​ពិ​និត្យ​​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោតនៅ​ក្នុង​ប្រទេស
​ឡើងវិញ ​សមភាព​​ក្នុ​ង​កា​រ​ផ្សព្វ​ផ្សាយ​គោល​នយោបា​យ​បក្ស​​នៅ​តាម​​​ទូរទស្សន៍ និងសុំ​​ឲ្យ​លោក សម ​រង្ស៊ី ប្រធានគ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​បានវិល​ត្រឡប់​មក​​កម្ពុជា​វិញ ដើ​ម្បី​​ចូ​ល​រួ​ម​ប្រកួតប្រជែងក្នុង​កា​រ​​បោះ​ឆ្នោត​។

​លោក សម រង្ស៊ី ​​កំ​ពុ​ង​​រស់​នៅ​បែប​​និរទេស​​ខ្លួនឯងនៅ​​ក្នុ​ង​ទី​ក្រុ​ង​ប៉ា​​រីស ប្រទេស​បារំាងដើម្បី​គេច​​ពី​​​កា​រ​​ផ្តន្ទាទោស​​ឲ្យ​​​ជា​ប់​​ពន្ធនា​គារ​​រយ​ៈ​ពេល​១១​ឆ្នាំ​ ​ដែល​ត្រូ​វ​បា​ន​សម្រេចក្នុង​ឆ្នាំ​២០០៩។

​លោក​ កឹម សុខា ​បា​ន​លើក​ឡើង​កា​ល​ពី​ម្សិល​មិញ​​ថា ​ដោយ​សារលោក សម រង្ស៊ី​ នៅ​ក្រៅ​ប្រទេស​​នៅ​ឡើយ គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​មិន​មែនទុកពេលសម្រាប់​​តវ៉ា​​​ទេ ​ប៉ុន្តែ​​ដើម្បី​រៀបចំ​យុទ្ធ​​សាស្ត្រដាក់​​បញ្ចូល​ឈ្មោះ​បេក្ខ​ជន​​​របស់​​​ខ្លួ​ន​​។

​លោក​​មា​ន​​ប្រ​សាស​ន៍​​ថា “ ​យើង​កំពុង​រង់​ចាំ​​មើល​ថា​ តើ​​បេក្ខជន​មក​ពី​គណ​បក្ស​ផ្សេង​ទៀត​​នឹ​ង​​ចុះ​ឈ្មោ​ះ​ឈរប្រកួតប្រជែងនៅ​ទី​​កន្លែ​ង​​
ណា​​មុន​គេ​ ​ប៉ុន្តែ​យើង​នឹ​ង​​បញ្ជូ​ន​​​ឈ្មោ​ះ​​​បេក្ខ​ជន​ទាំងនេះឲ្យ​បា​ន​មុន​ថ្ងៃ​កំ​​ណត់​”។

​លោក​ស្រី មូរ សុខហួរ ​​បា​ន​លើក​ឡើង​ កា​ល​​ពី​ម្សិល​មិញ​ថា ​គ្មាន​ផ្លូ​វ​​ដែល​គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​មិន​ទៅ​​ចុ​ះឈ្មោះ ឬ​ធ្វើ​ពហិ​កា​រ​​​មិន​ចូ​ល​រួម​ប្រកួតប្រជែងក្នុង​កា​រ​​បោះ​ឆ្នោត​ជ្រើស​តាំ​ង​តំ​ណា​ង​​រាស្ត្រ​នោះ​ទេ​។ លោកស្រី​បន្ត​ថា “ យើង​នៅ​សល់​​​​​បួ​ន​ថ្ងៃ​ទៀត​ យើង​នឹង​ទៅ​​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ស្អែក​”។​​​​​​​​​​​​

គ​ណ​​បក្ស​ប្រជា​ជន​កម្ពុជា​បា​ន​បញ្ជូ​ន​​បញ្ជី​ឈ្មោ​ះ​​បេក្ខ​​ជន​​​របស់​​ខ្លួន​​​ទៅឲ្យ​គណៈ​កម្មាធិ​កា​រ​​ជាតិ​​រៀប​ចំ​​កា​រ​បោះ​ឆ្នោត​​តាំង​ពី​ថ្ងៃ​ទី​​២ ​ខែ​ឧស​ភា ​ហើយជា​គ​ណ​បក្ស​​មួយបាន​ទៅ​ចុ​ះ​​ឈ្មោះ​​​នៅ​ស្ថាប័ន​បោះ​ឆ្នោត​​មុនគេ​បង្អស់​។

​កា​ល​ពី​ថ្ងៃ​​ច័ន្ទ ​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​ន​​ផ្តល់​ហេតុផល​​មួ​យ​ទៀត​​អំពី​មូល​ហេតុ​​ ដែលគ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​ មិន​ទាន់​​ទៅ​ចុ​ះ​ឈ្មោះ​ ដោ​យ​លោក​លើក​ឡើង​ថា ​គណ​បក្ស​នេះ​​បែក​​បាក់​ផ្ទៃ​ក្នុង​​ ក្នុង​កា​រ​បញ្ជូន​ឈ្មោះ​​បេក្ខ​​​ជ​ន​។ ​លោក​មា​ន​ប្រ​សាសន៍​ថា “ ​សូម​កុំ​លាក់​​អី។​ អស់​លោក​មិន​ទាន់បាន​ព្រម​ព្រៀង​​ដាក់​ឈ្មោះ​​​បេក្ខជ​នតំ​ណាង​​រាស្ត្រ​​នៅ​ឡើយ​ទេ”។

ទី​ស្តី​កា​រ​គណ​ៈ​​រដ្ឋ​មន្ត្រី​ក៏បា​ន​និង​កំ​ពុ​ង​តែ​​ព្យាយាម​បង្ខូ​ច​​ឈ្មោះ​គណ​បក្ស​ប្រ​ឆាំង​ ដោ​យ​​ចេញ​ផ្សាយខ្សែអាត់សំឡេង​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ ពីការវាយប្រហារ​គ្នា​រវាង​​លោក សម រង្ស៊ីនិង​លោក កឹម សុខា ​នៅពេលអ្នកទាំងពីរ​ធ្វើ​យុទ្ធ​នា​ការ​ឃោសនា​​បោះ​ឆ្នោត​​ឆ្នាំ​២០០៨។

​លោក ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោបា​យ​​​​ឯក​រាជ្យ​​បា​ន​លើក​ឡើង​ថា គ្មាន​អ្វីគួរឲ្យ​​សង្ស័យ​​ថា គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​មិន​ទៅ​​​ចុះឈ្មោ​ះ​នោះទេ ដោ​យ​លោក​បញ្ជាក់​ថា កា​រ​ពន្យា​រ​ពេល​របស់​ពួ​ក​គេ គឺ​​​ជាល្បិច​មួ​យ​ ​ដើម្បី​​ដាក់​គំ​នាប​​ថែ​ម​ទៀត​លើ​គណ​ៈ​កម្មា​ធិ​កា​រ​​​ជាតិ​រៀ​ប​ចំ​កា​រ​​បោ​ះ​ឆ្នោត​ និង​ដើម្បីទាក់ទាញ​ការចាប់​អារម្មណ៍​ពីសាធារណជន​”។

​​ចំ​ណែក​​ឯការ​ធ្វើយុទ្ធ​នា​ការ​​​​របស់​គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​ ដែល​ដឹក​នា​​​ំ​​​​ដោយ​លោកហ៊ុន សែន គឺធ្វើយ៉ាងណា​ត្រូវបំ​បែ​ក​ផ្ទៃ​ក្នុង​របស់​គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ។​​​ លោក ឡៅ ម៉ុងហៃ ​​បា​ន​លើក​ឡើង​ថា “ គ​ណ​បក្ស​គ្រប់​គ្រ​ង​​អំ​ណា​ច​កំ​ពុង​ប្រើ​​វិ​ធី​បំ​បែក​​បំ​​បាក់​ដោ​យ​ផ្សព្វ​ផ្សាយ​​ពី​កា​រ​ខ្វែ​ង​គំ​និត​គ្នា​​ពី​អតី​តកាល​ ដើម្បី​ធ្វើ​ឲ្យ​មា​នការ​សង្ស័យ​គ្នា ​ក្នុង​ចំណោម​អ្នក​ធ្លាប់គាំ​ទ្រ ​របស់​គ​ណ​បក្ស​​សិទ្ធិ​មនុស្ស​ និង​អ្នកធ្លាប់​គាំទ្រ​​គណ​បក្ស សម រង្ស៊ី”៕​

ប្រែសម្រួលដោយ ​ចេវ ប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស