26 C
Phnom Penh

ប្រធា​ន​មន្ទីរ​​​ដែន​ដី និង​នគរូប​នីយកម្ម​ខេត្ត​​ស្វាយ​រៀង ជាប់​ចោទ​ពី​បទ​​ក្លែ​ង​បន្លំ​ឯក​សារ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​មន្ត្រីតុលាការ​បា​ន​និ​យា​យ​កា​ល​ពី​ថ្ងៃ​អាទិត្យ​​​​ថា ​​សាលា​​ដំបូ​ង​ខេត្ត​ស្វាយ​រៀង​​បា​ន​​ចាប់​​ខ្លួន​ និ​ង​ចោទ​ប្រកាន់​​អតី​ត​​ប្រធា​ន​មន្ទីរ​​ដែនដី នគរូប​នីយ​កម្ម​​និង​សំ​ណង់​​ខេត្ត​​ស្វាយរៀងពី​បទ​ក្លែង​​​ឯកសារ កា​ល​ពី​​សប្តាហ៍​មុន​ បន្ទាប់​​ពី​​គាត់​​បានក្លែ​ង​ឯក​សារ​​​សម្គាល់កម្ម​សិទិ្ធដី​ធ្លី​​ឲ្យ​​អ្នក​​ជំ​នួញ​​មា​ន​ទ្រព្យ​សម្បត្តិ​ម្នាក់​​ក្នុង​តំ​បន់​នោះ។

លោក ពេជ្រ ​ឈឿត ប្រធា​ន​សាលា​​ដំ​បូ​ង​​ខេត្តស្វាយ​រៀង ​មា​ន​​ប្រ​សាស​ន៍​ថា ​លោក បឿយ យ៉ា ត្រូ​វ​បា​ន​​ព្យួរពី​តួ​នា​ទី​​​របស់​ខ្លួន​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​មុនម៉្លេះ​ ​បន្ទាប់​​ពី​អាជ្ញា​​ធរ​​​ទទួល​បា​ន​​ពាក្យ​បណ្តឹង​​ពី​ម្ចាស់​ដី​ ​ដែល​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​របស់​ខ្លួន​ត្រូ​វបា​ន​ប្រធា​ន​មន្ទីរ​រូ​ប​នេះលួច​ចម្លង​​ឲ្យ​មនុស្ស​ផ្សេង​ទៀត​។

​លោក ពេជ្រ ឈឿត ​​បញ្ជាក់ថា “​ យើងបា​នចោទ​ប្រកាន់​​គាត់​​​ពី​បទក្លែងឯក​សារ​​ ហើយ​ពេល​នេះ​គាត់​ត្រូ​វ​បាន​​ឃុំ​ខ្លួន​​បណ្តោះ​​​អា​សន្ននិង​ត្រូវស្ថិតក្រោមការ​​សើុប​អង្កេត​”។លោក​​បា​ន​បន្ថែម​​ថា ​ជ​ន​សង្ស័យ​ត្រូ​វ​បា​ន​​ចាប់​ខ្លួន និង​​ចោទប្រកាន់​កា​ល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​។

​លោក​​​បន្តថា “ ​យើង​នឹង​​កោះហៅមនុស្ស​​​ថែម​​ទៀត​​ ដើម្បី​សាក​​សួរ​ រាប់​​ទាំ​ង​លោក នឹបសា​រុន ​​អភិ​បាល​​ក្រុ​ង​​បាវិតផង​ដែរ​”។ លោក ​នឹប សារុន ​​​ធ្លាប់​​ជា​​អភិ​បាល​ក្រុង​ស្តី​ទី​ អំ​ឡុង​​​ពេល​​​​របស់​លោក បឿយ យ៉ា កាន់​តំណែងជា​ប្រ​ធាន​មន្ទីរ​​​ដែនដី នគរូប​នីយកម្ម​​ និង​សំ​ណង់​ខេត្ត ​ហើយ​កាល​​ពី​សប្តាហ៍​មុន​លោក​បា​នលែង​ជំ​នួស​​លោក ឈូក បណ្ឌិត​ ​អតី​ត​​​អភិ​បាល​​ក្រុង​បា​វិត​ ដែល​បច្ចុប្បន្ន​​​កំពុងឡើង​តុ​លាការ​​​ពី​បទ​​បាញ់ប្រ​ហារ​​កម្មករ​រោង​ចក្រ​​កាត់​​ដេរ​​បី​នាក់​ អ​ំ​ឡុង​កា​រតវ៉ា​​ដោយ​​​ហិង្សា​មួ​យ​​នៅ​ក្នុ​ង​តំ​បន់​​សេដ្ឋកិច្ច​ពិ​សេសមួ​យ​
ក្នុងក្រុង​បាវិត។

​លោក ពេជ្រ ឈឿត មិន​បាន​រៀប​រាប់​លម្អិត​​​អំ​ពី​​ចំ​នួន​ឯក​សារ​កម្មសិទ្ធិដី​ធ្លី​​​​​ដែល​លោក បឿយ យ៉ា បា​ន​ក្លែ​ង​បន្លំ​ នោះទេហើយ​ថា វា​​ត្រូវការ​ពេល​យូរ ដើម្បី​ចាប់​ខ្លួន​​​ជ​ន​សង្ស័យរូបនេះ ​​ព្រោះ​នគរ​បា​ល​ត្រូ​វ​កា​រ​​ពេល
​វេលា​​ សម្រាប់​ស៊ើប​អង្កេត​សំណុំ​រឿងនេះ​៕

ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស