28.5 C
Phnom Penh

ភ្ញៀវទៅ​ចូលរួម​ពិធី​រៀប​អាពាហ៍​ពិពាហ៍មួយក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​ពុល​អាហារ​​មាន​សារធាតុគីមី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​ខេត្តបន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា ភ្ញៀវប្រាំមួយ​នាក់​ ដែល​បាន​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍មួយ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ធ្លាក់​ខ្លួន​ឈឺដោយ​សារ​ពុល​​អាហារ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​​ពី​ទទួល​ទានអាហារ​​មាន​​សារធាតុគី​មី​ដែល​អ្នក​ភូមិ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ដំឡុង​មី​​ឆាប់​ធំ។

លោក នួន​ អិត អធិការ​នគរ​បាល​ក្រុង​​សំរោង​បាន​មាន​ប្រសាសន៍ថា ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​នៅក្នុង​សង្កាត់​បុស្បូវ​ ក្រុង​សំរោង​​រួម​ទាំង​​​​កុមារ​៤៩នាក់​អាយុ​ក្រោម​១០ឆ្នាំ​ផង បាន​ចាប់​ផ្តើម​ក្អួតចង្អោរ និង​រាករូស​នៅម៉ោង​ប្រហែល​២​រសៀល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

យោង​តាម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ចាន​ដែក​​ដែល​គេ​ប្រើ​សម្រាប់​រៀប​ចំ​ម្ហូប​អាហារ​​ក្នុង​ពិធី​នោះ​មិន​ត្រូ​វបាន​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវទេ​ ហើយកាក​សំណល់​​គីមី​ដែល​គេ​មិនទាន​់​ស្គាល់​ឈ្មោះ​​ដែល​គេ​បាន​ប្រើ​ប្រាស់​ពី​មុន​ដើម្បី​ត្រាំ​ដំឡូង​មី​ក្នុង​បំណង​ធ្វើ​ឲ្យ​​ដំឡូង​មី​រីកធំ។

លោក នួន​ អិត បាន​មាន​ប្រសា​សន៍​ថាភ្ញៀវ​​មួយ​ចំនួនបាន​យក​អាហារ​ដែល​សល់​នោះ​ទៅ​ផ្ទះ​ផ្ញើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ ទៀត​ផង​ដែល​ជាហេតុធ្វើ​ឲ្យ​​កុមារ​ជា​ច្រើន​​ពុល​អាហារ​​បែបនេះ​។

លោក​បន្ថែម​ថា ភ្ញៀវ​មួយ​ចំនួន​បាន​យក​អាហារ​ទៅ​ផ្ទះ​​ផ្ញើ​កូន​ៗរបស់​ខ្លួន​ ដែល​ជា​ហេតុ​ធ្វើឲ្យ​កុមារ​​ពុល​អាហារ​មានចំនួន​ច្រើន។ លោក​​បន្ថែមថា អ្នកដែលត្រូវ​​បាន​បញ្ជូន​ទៅ​​សម្រាកព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ដោយ​សារ​ពុល​អាហារនោះ​ បាន​ចេញ​ពី​មន្ទី​រពេទ្យ​វិញហើយ​កាលពី​រសៀល​​ម្សិលមិញ៕

ប្រែសម្រួល​ដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស