28.5 C
Phnom Penh

ភ្លើងឆេះ​​អង្ក​​រ១.០០០​តោន​ក្នុងរោង​ ម៉ាស៊ីន​កិន​ស្រូវ​នៅខេត្ត​ពោធិ៍សាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយប៉ុស្តិ៍​​ឃុំ​ផ្ទះ​ព្រៃ​ ខេត្ត​ពោ​ធិ៍​សាត់​ ​បាន​​ឲ្យ​ដឹង​ថា ​រោង​ម៉ាស៊ីន​កិន​ស្រូ​វ​មួយ​ក​ន្លែ​ង​នៅ​ក្នុងខេត្ត​នេះ​ ​កាលពី​ថ្ងៃ​សុ​ក្រ​សប្តា​ហ៍​មុន ​បាន​បំផ្លិច​បំផ្លាញ​អង្ក​រ១.០០​០​តោន​ ​ហើយ​​ធ្វើ​​ឲ្យ​​មាន​ការ​ខាត​បង់​ប្រាក​់​អស់​រាប់សែនដុល្លារ​។​ ​លោក ​បុិច​ ​សុផាន ​នាយ​ប៉ុស្តិ៍ឃុំ​ខាង​លើមាន​ប្រសាសន៍ថា ​ផ្កាភ្លើង​ដែល​បង្ក​ឡើង​ ដោយ​ការងារ​ផ្សារ​​ដែក បាន​បណ្តាល​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ក្នុងឃុំ​នេះទទួល​រង​នូវការ​ខូច​ខាត​ដោ​យ​សារ​ភ្លើង​ឆេះ​។​

​លោក​បាន​ឲ្យ​ដឹង​បន្ថែម​​ថា ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​​​​ប្រាំ​គ្រឿង​ ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ​ដើម្បី​ដោះ​ស្រាយ​ពន្លត់​ភ្លើង​ដែល​​កំពុង​
ឆាប​ឆេះនេះ ក៏ប៉ុន្តែ ​មិន​អា​ច​ទប់​ស្កាត់​សន្ទុះ​ ឆាប​ឆេះ​បំផ្លិច​បំផ្លាញ​រោងម៉ាស៊ីន​កិន​ស្រូវ​នេះ​បានទេ​។​ លោក​ បុិ​ច​ សុផាន ​​និយាយថា
“ យោង​តា​ម​ម្ចា​ស់​រោង​ម៉ាស៊ីន​កិនស្រូវ​ អង្ករ​១.០០​០​​តោន​ ​​ស្តុក​ទុក​នៅ​ខាងក្នុង​​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​អស់​គ្មាន​សល់ ​ហើ​យ​ទ្រព្យ​សម្បត្តិ​
គិត​ជា​ទឹក​ប្រាក់​សរុប​ប្រហែ​ល ២​៣​០.​០០០​​ដុល្លារ​ ក៏ត្រូវ​ខាត​បង់​ផង​ដែរ​”​។​

​លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ករ​ណ​ី​អគ្គិភ័យ​នេះ​កើត​ឡើង​ នៅវេលា​ម៉ោងប្រហែល២និង​៤០​នាទី​រសៀល​ នៅ​ពេ​ល​​កម្ម​ករ​កំពុងតែ​ផ្សា​រដំបូល​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ​ហើយ​ផ្កា​ភ្លើង​ព្រាក​ៗ​បាន​បង្ក​ឲ្យ​ខ្សែ​​ចរន​្ត​អគ្គិសនី​ទុស្សេ​ ​ហើយ​បន្ទាប់​មក​ ​ភ្លើង​ក៏​ចាប់​ផ្តើមឆាប​ឆេះ​តែម្តង​។​ ​លោក​បាន​លើក​ឡើង​​ថា “ ​នគរ​បាល​បាន​សន្និដ្ឋានថា​វា​ជាបញ្ហាចរន្តអគ្គិសនី ​ហើយ​កម្មករ​មាន​ការធ្វេស​ប្រហែ​ស​”។​

​លោក ​សុផាន ​​ឲ្យ​ដឹងថា​ លោក ​ចាង កុនម៉េង ​​គឺជា​ម្ចាស់​រោង​ម៉ាស៊ី​ន​កិន​ស្រូវ​សម្រាប់​នាំអង្ក​រចេញ​ទៅ​ទីផ្សា​រ​ក្រៅ​ប្រទេស​​នេះ។ ​ក្នុង​ការ​ជំរុញ​​​ផលិតកម្ម​អង្ក​រ​ក្នុង​ស្រុក​​ក្នុង​
​ប្រទេស​កម្ពុ​ជា​ ​វិស័យ​នាំ​ចេញ​កំពុងត្រូវបានលើក​កម្ព​ស់​តា​មរយៈ​គម្រោង​វិនិយោគកាន់តែ​ច្រើ​ន​ក្នុង​គម្រោង​រោង​ម៉ាស៊ីន​កិន​ស្រូ​វ​៕​

ប្រែ​សម្រួល​ដោយ​ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស