33.2 C
Phnom Penh

លោក​​​ កឹម​​​ សុខា​​​ ​អញ្ជើញ​​​​​លោក ហ៊ុន សែន ​​​តទល់​​ក្នុ​ង​កា​រ​​​​ពិភាក្សា​​​​ ដេញដោល​​​តា​មកញ្ចក់​​​​ទូ​រ​​ទស្សន៍​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​​​ លោក​​​ កឹម​​​ សុខា​​ អនុ​ប្រ​ធា​ន​​គណ​បក្ស​​សង្គ្រោ​ះ​​​​ជាតិ​​​ បា​ន​​ប្រ​មូល​ផ្តុំ​​ក្រុម​​​អ្នក​គាំ​ទ្រ​​​​​ស្មោះស្ម័គ្រ​​​ចំ​នួន​​៣.០០០​នាក់​នៅ​ឯ​សួន​​​សេរី​ភា​ព​ ក្នុង​រាជ​ធា​​នី​ភ្នំ​​ពេញ​ ដោ​យ​​​​លើក​ឡើង​ថា កា​រ​​ដឹក​នាំ​​រយៈ​ពេល​​​ជាច្រើន​​ទសវត្ស​រ៍​​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ប្រទេ​ស​នេះ​ មាន​​​រយ​ៈ​ពេល​​​យូរ​​​ពេក​ហើយ​។

លោកបា​ន​ប្រាប់ក្រុ​ម​​អ្នក​គាំ​​ទ្រ​​ថា “ ​គ​ណ​បក្ស​​ប្រជា​ជ​នកម្ពុជា​​បានកា​ន់​អ​ំ​ណា​ច​​អស់​​រយ​ៈ​ពេល​​​ជា​ង​៣០​ឆ្នាំ​មកហើយ​ ​ហើយបាន​​​​ធ្វើ​ឲ្យយើង​​បា​ត់​បង់​ធន​​ធាន​​ធ​ម្ម​ជាតិ​​គ្រប់​បែប​យា៉ង​​​​”។

លោក កឹម ​​សុខា​ ​បា​ន​និយាយ​​​ទៅកាន់​​​​​ក្រុ​ម​​អ្នក​​គាំ​ទ្រ​​តា​ម​ឧគ្ឃោស​នសព្ទ​ថា “ ក្រោម​កា​រ​​ដឹក​នាំ​​​​ដ៏​​​ពុ​ក​​រលួយ យើងបាន​​បាត់​បង់​​ដី​ និង​ធន​​​ធា​​ន​​ធ​ម្ម​​ជាតិ​​​​អស់ហើយ​​​។យើ​ងជា​​ពល​រដ្ឋ​កម្ពុជា​មិន​​អា​ច​​ទទួល​យក​បា​ន​ឡើយ​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​លើក​ឡើង​ថា គាត់​
នឹង​​កាន់​​អំ​ណា​ច​​ រហូត​ដល់​​ខ្លួន​​​មាន​​​​អា​យុ​​៩០​​ឆ្នាំ តើ​​យើង​​អាច​​​ទទួល​យក​បា​ន​​ទេ​?”។

​លោក​បា​ន​​សួ​រ​​​​បន្ត​​​ថា “ ពេល​នេះ​ គាត់​​បន្ថយ​​ [រយៈ​ពេល​នៃ​]​​​ កា​រ​​ដឹក​នាំ​​​របស់​​គាត់ពី​​​អាយុ​​​៩០​​​ឆ្នាំ​​​មកត្រឹម​​​​​៧៤​ឆ្នាំ​វិញ ​​ប៉ុន្តែ​តើ​យើង​​​​អា​ច​ទទួល​យក​បា​ន​​ទេ​​​ ​​​អ្នកទាំងអស់គ្នា​​​? ទេ ​យើង​មិន​អា​ច​​​ទទួល​យ​ក​បា​ន​​​ឡើយ​​​។ នៅ​ពេល​​ប្រជា​​​ពល​រដ្ឋ​មា​ន​​ជំ​ងឺ គឺ​​​គ្មាន​​​វេជ្ជ​បណ្ឌិត​​ព្យា​បា​ល​​ពួ​កគាត់ទេ។​យើង​បាន​​​បាត់​បង់​ព្រៃ​​​អស់ហើយ​​​​ តើ​យើ​ង​​គួរ​​​ឲ្យ​គាត់​បន្ត​​ដឹក​នា​ំ​ទៀ​ត​​ដែរ​​​ឬ​​​ទេ​?”។

អម​​ដោ​យ​លោក​ស្រី​​​ មូរ សុខហួរ ​សមា​​ជិក​​សភា​​​គណ​បក្ស​​សង្គ្រោះ​​​ជាតិ និង​ព្រះ​​​អ​ង​្គ​ម្ចាស់​ ស៊ី​​សុ​វត្ថិ ​ធម្មិ​កោ ​ដែល​ថ្មីៗ​នេះ​​​បា​ន​​ចូ​ល​​រួ​មជាមួ​យ​​គណ​បក្ស​ប្រឆាំ​ង​ បន្ទាប់​​ពី​​បានចំ​ណាយ​​​ពេល​ជាច្រើ​ន​ឆ្នាំ​​​​​​ក្នុងនាមជា​​អ្នក​នាំ​​ពាក្យ​​​របស់​​ព្រះ​​បរម​​រតន​កោដ្ឋ សម្តេចឪ​ នរោត្ត​ម​ សី​ហនុ ​​ដែល​បា​ន​ចូ​ល​​ទិវង្គត​​កា​ល​ពី​​ឆ្នាំ​មុន ​លោក កឹម​​​ សុខា បា​ន​ថ្លែង​ថា “ ​កា​រ​​បោ​ះ​​ឆ្នោត​​គឺ​​ជា​អា​​វុធ​​អ​ហិង្សា​សម្រាប់​​​ធ្វើ​ឲ្យ​មាន​​​​កា​រ​ផ្លាស់​ប្តូ​រ​​កា​រ​​ដឹក​នាំ​​ក្នុងឆ្នាំ​​២០១៣។ យើង​ចង់​​ឲ្យ​មានកា​រផ្លាស់​ប្តូរ​តា​ម​រយ​ៈ​ការ​​បោះ​ឆ្នោត​​ដោ​យ​សេរី​ និងយុត្តិ​ធម៌​។ យើង​​កំ​ពុង​តវ៉ា​​ដោ​យ​អ​ហិង្សា​។ យើ​ង​មិន​ដើរតា​ម​​​គន្លង​​​​​ខ្មែរ​ក្រហម​​​ទេ​”។

លោក​​​ កឹម​​​ សុ​ខា​​​ ក៏​បា​ន​រិះគន់​កា​រ​គ្រ​ប់​គ្រង​​យា៉ង​​​តឹង​រុឹង​​​របស់​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​​លើ​​​ប្រព័ន្ធ​​​​​ផ្សព្វ​ផ្សាយ​​​ក្នុង​ស្រុក​​​ផងដែរ​​​ ហើយ​​​​​​​បាន​​​អញ្ជើញ​​​លោក ហ៊ុន សែន ​ឲ្យ​​​មក​​​តទល់​​​គ្នា​​​តា​ម​រយៈ​ការ​​​ពិភាក្សា​​​​ដេញ​ដោល​​​មួយ​​​ ដែល​​​​ផ្សាយ​​​បន្ត​ផ្ទាល់​​តា​ម​ទូរទស្ស​​ន៍​​​​។

លោក​បាន​​​ថ្លែង​​​ថា​ “ ​​​ប្រើ​​ទូរ​ទស្សន៍​ដើម្បី​​ជជែក​ដេញ​ដោល​​​​​ម្តងមើល​​​។ តើ​លោក​​​ហ៊ាន​ទេ​?​អាហ្នឹង​​​គេហៅថា​​​សម​ធម៌​”។ ក្រោយ​​​ពេល​​​ថ្លែងចប់​​​​​​ ​​​ភាគ​ច្រើន​នៃ​​​​​អ្នក​​ចូល​​រួម​​ស្តាប់​​​ទាំង​​​៣.០០០​នាក់​​នៅ​​កន្លែង​​​​ប្រ​មូ​ល​ផ្តុំ​​​​គ្នា​​​នោះ ​បា​ន​ដើរ​ក្បួ​ន​​​​​ឆ្ពោះ​​​ទៅ​កាន់​​ការិ​យា​ល័យ​​សហ​ភា​ព​​​អឺរ៉ុ​ប​ ​ដែល​​ជាកន្លែង​​​លោក កឹម សុខា ជួ​ប​ជា​មួ​យឯក​អ​គ​្គ​​រដ្ឋ​​​ទូត​ ហ្សង់ ហ្វ្រង់​ស័រ កូ​តាំង (Jean-Francois Cautain) ខណ​ៈ​​​​នគរបាល​ប្រ​ឆាំ​ង​​កុប​កម្ម​​បា​ន​​រា​រាំ​ង​ក្រុ​ម​​អ្នក​គាំ​​ទ្រ​​មិន​ឲ្យ​​​ចូ​ល​​ជិត​​អ​គារ​​សហ​ភា​​ព​អឺ​រ៉ុប​​​​នោះ​​​។ បន្ទាប់​មក​​​ លោក​​​ កឹម​​​ សុខា ​​បា​ន​ធ្វើដំណើរ​​​ទៅ​​ទីស្នាក់​កា​រ​ក្នុង​ស្រុក​នៃ​កា​រ​​ិ​យា​ល័​យ​​សិទ្ធិ​មនុស្ស​​​អ​ង​្គការ​សហ​ប្រជា​​ជាតិ​ ​ដែល​ជាកន្លែង​​​លោក​​ជួ​ប​ជាមួ​យ​​លោក សុរិយាស៊ូ​បេឌី ប្រ​សិត​​សិទ្ធិ​មនុស្ស​​​​របស់​អង​្គកា​រ​សហ​​ប្រជា​​ជាតិ​ ​ដោយ​​​មិន​​​បើកចំហ​​​។​​​​​​​​​​

ទៅដល់​​​ទីនោះ​​​ភ្លាម​​​ លោក កឹម​​​ សុខា ​​បា​ន​​ស្នើ​ឲ្យ​លោក ស៊ូបេឌី ​​ជួ​យ​​ជំ​រុញ​ឲ្យ​​មានការ​​កែប្រែ​​​បញ្ជី​​​​ឈ្មោះ​​​​បោះ​ឆ្នោត​​របស់​រដ្ឋាភិ​បាល
​​ឲ្យ​​​បាន​​​មុ​នការ​​​បោ​ះ​ឆ្នោត​​ជ្រើស​តាំ​ង​​តំ​ណា​ង​រាស្ត្រ​ក្នុង​ខែ​កក្ក​ដា និង​​ធ្វើយា៉ងណា​​​ឲ្យ​​​លោក សម ​រង្ស៊ី​​ មេ​ដឹក​នាំ​​គណ​បក្ស​​ប្រឆាំង​​​ដែល​​កំពុង​​​និ​រទេ​ស​ខ្លួ​ន​​បាន​​​វិល​មក​​​​កាន់​​​មាតុ​ប្រទេស​​​វិញ​​​​ទាន់​​ពេល​បោះ​ឆ្នោត​។

ពេលចេញ​​​មក​​​ចូលរួម​​​ជាមួយ​​​​ក្រុម​អ្នក​គាំ​​ទ្រ​​​ក្រោយ​​​​​​​​ជំ​នួ​ប​​​នេះវិញ​​​ លោក កឹម សុ​ខា ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​លោក​បា​ន​​​ជំ​រុញ​ឲ្យ​​​
ប្រ​សិត​អង្គការ​​​សហ​ប្រជា​​ជាតិ​​រូបនេះ​​​ជួ​យ​​​ពួ​ក​​គេក្នុងការ​កែ​​ប្រែ​​​បញ្ជី​​ឈ្មោះ​​​បោះ​ឆ្នោត ​ដែល​​ក្រុម​​អ្នក​​សង្កេត​កា​រ​​​ណ៍​​​បោះ​ឆ្នោត
​ឯក​រាជ្យ​បា​ន​ធ្វើការព្រមា​ន​​ថា អាច​ធ្វើ​​​ឲ្យ​​​អ​្នក​​បោះ​ឆ្នោត​​​​​​​ជា​​​ច្រើន​​​នាក់​​​បាត់បង់សិទ្ធិ​​​​នៅ​ថ្ងៃ​បោ​ះ​ឆ្នោ​ត។

គណ​ៈ​កម្មា​ធិការ​​​សម្រាប់ការ​បោះ​ឆ្នោត​​ដោយ​​សេរី​​និង​យុត្តិ​ធម៌​​ក្នុង​ប្រទេ​ស​​កម្ពុជាបា​ន​ព្រ​មា​ន​​ថា ​កំ​ហុស​​​ឆ្គង​ក្នុង​​បញ្ជី​ឈ្មោះ​​​​​​បោះឆ្នោត​​​នេះ​ អា​​ចបណ្តាល​​​ឲ្យ​​​អ​្នក​មា​ន​សិទ្ធិ​បោ​ះ​ឆ្នោត​​ចំ​នួន​​១,២៥លា​ន​នាក់​បាត់បង់​សិទ្ធិ​​​របស់​ខ្លួន​ក្នុង​កា​រ​បោះ​ឆ្នោត។

លោក កឹម សុខា ​​​បា​ន​​ថ្លែ​ង​ថា “ យើង​​ទាម​​​ទារ​ឲ្យ​​​អង​្គការ​សហ​ប្រជា​ជាតិ​​​ជួ​យ​​ធ្វើយា៉ង​ណា​​​ឲ្យ​​​​​ពលរដ្ឋ​ខ្មែរ​​​ទាំង​​​​១លាននាក់​​ដែល​គ្មាន​ឈ្មោ​ះ​​ក្នុង​​​​បញ្ជីឈ្មោះអ្នក​បោ​ះ​ឆ្នោតបា​ន​​បោ​ះ​ឆ្នោត​​​​ដោ​យ​អ​នុលោម​​តា​ម​បទដ្ឋាន​សិទ្ធិ​​មនុស្ស​​​អន្តរជាតិ​។​យើ​ង​ក៏​​បា​ន​អំ​​ពា​វ​​​នា​វ​​​ឲ្យ​លោក​​​ សម​​​ រង្ស៊ី​​​ ​មេដឹក​នា​ំ​គណ​​បក្ស​​ប្រឆាំង​វិ​ល​ត្រឡប់​​មក​វិញ ​និង​​ចូ​ល​រួម​ក្នុ​ង​សកម្ម​ភាព​​នយោ​បា​យ​​​ពេញទំហឹង​​​ ដូច​​​ជា​អ្នក​ឯទៀត​​នៅ​ជុំ​វិញ​ពិ​ភព​លោ​ក​ផង​ដែរ​”។

​តាមរយៈ​លិខិត​មួយច្បាប់​​​​​​ដែល​​ពួ​ក​គេ​​បាន​​​ប្រ​គល់ឲ្យលោក ​ស៊ូបេឌី ​​អំឡុង​​​ជំ​នួប​នោះ​​​ ​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​ក៏បា​ន​​បញ្ជាក់​​​សាជាថ្មី​​​អំ​ពី​កា​រ​​​ទាម​​ទារ​​ផ្សេង​ៗទៀតរបស់​​​ខ្លួន​​​​​សម្រា​​ប់​កា​រ​បោះ​ឆ្នោត​​នៅ​ពេល​​ខាង​មុខ​​​ផងដែរ​​​ ទី១​​​​​​គឺ​ឲ្យ​​ប្រេ​សិត​​​ពិសេស​​​រូបនេះ​​​​​បន្ត​​​​ជំ​រុញ​​គណ​ៈ​កម្មាធិ​កា​រ​​ជាតិ​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោត​​​ឲ្យ​​​ធ្វើ​​តាម​​​អនុសាសន៍មុនៗ​​​ទាំ​ងប៉ុន្មាន​​​​​របស់​លោក​ ស្តីពី​​​ការ​​​ធ្វើ​​​កំណែ​ទ​ម្រ​ង់ ​ទី២​​​ គឺ​​​ឲ្យលោក​ជំ​រុញ​​​ទាំង​​​គណៈ​កម្មាធិ​កា​រ​​ជាតិ​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោតនិ​ង​រដ្ឋា​​ភិ​បាល​​​​​ឲ្យ​​​ធានា​​​​ឲ្យ​​​បាន​​​នូវ​​​​​បរិយាកាស​​​ស្មើ​ភាព​​​ក្នុង​​​ប្រព័ន្ធ​​​ផ្សព្វ​ផ្សាយ​​​សម្រាប់​គ​ណ​​​បក្ស​​ប្រ​ឆាំ​ង​​​​​​ ទី៣​​​គឺ​​​ឲ្យ​គណៈ​កម្មាធិ​កា​រ​​ជាតិ​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោតព​ន្យារ​ពេល​​​បោះ​ឆ្នោត​ ប្រ​សិ​ន​បើ​ខ្លួន​​ត្រូវ​ការ​​ពេលវេលា​​បន្ថែម​​ទៀត​​ដើម្បី​កែ​ប្រែ​​បញ្ជី​​​ឈ្មោះ​​​​បោះ​ឆ្នោត​។

គណ​បក្ស​​សង្គ្រោះ​ជាតិ​ក៏​​​លើក​ឡើង​ផង​ដែរ​ថា ​សហ​គ​ម​ន៍​អន្តរជាតិ​​គួរតែ​​​ពិចារ​ណា​អំពី​​​ការ​​​ចាត់ទុក​​​​​ការ​​បោះ​ឆ្នោត​​​និង​​​​រដ្ឋា​​ភិ​បាល​អាណត្តិ​​​ក្រោយ​​​​ថា​​​ មាន​​​លក្ខណៈមិនស្រប​ច្បាប់​​ ប្រ​សិន​បើ​​គណៈ​កម្មាធិ​កា​រ​​ជាតិ​រៀប​ចំ​ការ​​បោះ​ឆ្នោត​មិនព្រម​​ធ្វើ​តា​ម​​កា​រ​​ទាម​​ទារ​ឲ្យ​មាន​​​ការ​​​ធ្វើ​​​កំណែ​​​​ទម្រង់​នេះ​​​ទេ​​នោះ។

​លោក​​​ ស៊ូបេឌី​​​ ​​ដែល​​អនុសាសន៍​​​​របស់​​លោក​​​រួមមាន​​​ទាំង​​​​​កា​រ​​​ស្នើឲ្យ​​​​បង្កើត​​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ការ​បោ​ះឆ្នោត​​ឯករាជ្យ​​​មួយ​​​និង​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ សម​​​ រង្ស៊ី​​​ ​​​​​​​វិល​ត្រឡប់​​​មកវិញ​​​ដោយគ្មាន​លក្ខខណ្ឌ​​នោះ​​​គ្រោង​នឹង​​ជួប​​ជាមួ​យ​​គណៈ​កម្មាធិការ​​ជាតិ​រៀប​ចំ​កា​រ​បោះឆ្នោត​នៅ​ព្រឹកនេះ​​​។

​​គណៈ​កម្មាធិការ​​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោតបា​ន​ថ្លែង​​​ការ​​ពារ​​បញ្ជី​​​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​បា​ន​ហៅ​​ក្រុម​​​អ្នក​រិះ​គន់​​ខ្លួន​​​ថា​​​ ជា​មនុស្ស​​​​​​មិន​ដឹង​រាក់ជ្រៅ​​​។ ​ថ្វិដ្បិតតែ​​​​​​​​​គណៈ​កម្មាធិការ​​ជាតិ​រៀប​ចំ​កា​រ​បោះឆ្នោត​​​មា​ន​អំ​ណា​ច​​បង្កើត​​វិធាន​ជាក់លាក់​​​ក៏ពិតមែន​​​ ប៉ុន្តែ​​​ ស្ថាប័ន​​​នេះ​​​បែរ​​​ជា​​​អះ​​​អាង​ថា កា​រ​​ធ្វើ​កំណែ​ទម្រង់​ទាំង​អស់​​ដែល​គណ​បក្ស​ប្រឆាំង​​ស្នើឡើង​ គឺ​ស្ថិត​​​នៅ​​​ក្រោ​ម​​​អំ​ណា​ច​​របស់​សមា​​ជិក​សភា​ទៅវិញ​​​។

ចំណែក​​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ឯ​បរទេស​ ដើម្បី​គេច​ពី​ទោស​ជាប់​ពន្ធ​នាគារ​រយៈពេល​១១​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ រដ្ឋាភិបាល​បាន​លើក​ឡើង​ថា លោក​ សម រង្ស៊ី ​ត្រូវ​តែ​ប្រឈម​នឹង​ទោស​របស់គាត់ ប្រសិន​បើ​គាត់​ត្រឡប់​មក​កម្ពុជា​​វិញ។​ ចំណែក​ លោក សម រង្ស៊ី និង​អ្នក​គាំ​ទ្រ​របស់​លោក​​បាន​និយាយ​ដដែល​ៗ​ថា​  ការ​​ចោទ​ប្រកាន់​ពី​បទញុះ​ញង់​ឲ្យ​មាន​អំពើ​ហិង្សា​ ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​ការ​ផ្ដល់​ព័ត៌មាន​មិន​ពិត​នោះ គឺ​ជា​រឿង​​​នយោបាយ​។​

ទោះ​បី​ជា​មាន​សមាជិក​ជាន់​ខ្ពស់​របស់​ខ្លួន​ច្រើន​ក៏​ដោយ ក៏​​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ​មិន​អាច​ចូល​ដល់​​មុខ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ដែរ កាល​ពី​ព្រឹក​ម្សិល​មិញ។ ហើយ​សមាជិក​ប្រហែល​១០០​នាក់​ របស់​គណបក្ស​នេះ​​ដំបូង​​បាន​​ជួប​ជា​មួយ​សមាគម​អភិ​វឌ្ឍន៍​សហព័ន្ធ​​។​

​ជា​ផ្លូវ​ការ​ សមាគម​​នេះ​គាំ​ទ្រ​សិទ្ធិ​អ្នក​​រត់​ម៉ូតូ​ឌុប និង​រ៉ឺម៉ក​មូ៉តូ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចុះ​ផ្សាយ​​នៅ​តាម​សារព័ត៌មាន​ច្រើន​ចំពោះ​ការ​​ប្រមូល​ផ្ដុំ​គ្នា​​​ប្រឆាំង​នឹង​អ្នក​ស្រី​ យ៉ម បុប្ផា សកម្មជន​ប្រឆាំង​នឹង​ការ​បណ្ដេញ​​ចេញ​ ដែល​ពេល​នេះ​កំពុង​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​​បី​ឆ្នាំ​ ពី​បទ​បញ្ជា​ឲ្យ​មាន​ការ​វាយ​ដំ​សមា​ជិកពីរ​នាក់​របស់​សមាគម​នេះ​។​អ្នកគាំ​ទ្រ​អ្នក​ស្រី​ យ៉ម បុប្ផា អះអាង​ថា អ្នកស្រី​គឺ​ជា​​គោល​ដៅ​របស់គេ​​ដោយ​សារ​​​សកម្ម​ជន​របស់​អ្នក​ស្រី​​​ និង​បាន​ចោទសមាគម​នេះ​ថា បាន​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល ជា​ការ​ចោទ​ប្រកាន់​​ដែល​សមាគម​​នេះ​​បដិសេធ។​​​​​​​​​​​

សន្ដិ​សុខ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្យា​យាម​ការ​ពារ​អ្នក​គាំ​ទ្រ​បក្ស​ឲ្យ​នៅ​ឆ្ងាយ​ពី​សមាជិក​សមាគម​​នេះ​ដែលមាន​បដា​និង​មីក្រូ​ផ្ទាល់​ខ្លួន​ ដើម្បី​បញ្ជៀស​ការ​ប៉ះ​ទង្គិច​គ្នា។

​ប៉ុន្ដែ​ការ​ព្យា​យាម​នោះ​មិន​អាច​បញ្ចៀស​អ្នក​រត់ម៉ូតូ​ឌុប និង​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​មិន​ឲ្យប៉ះ​ទង្គិចគ្នា​ជា​មួយ​​អ្នកគាំ​ទ្រ​អ្នក​ស្រី​ បុប្ផា​ប្រហែល​ជាង​១០​នាក់ ដែល​មាន​បដា​ផ្ទាល់​ខ្លួន​ដែរ​នោះ​​បាន​ទេ​ ហើយ​ទី​បំផុត​ អ្នកគាំ​ទ្រ​អ្នកស្រី​ យ៉ម បុប្ផា និង​​សមាគម​នេះបាន​ដើរ​ជៀស​គ្នា​​ និង​បាន​ស្រែក​ដាក់​គ្នា នៅ​ចម្ងាយ​ពី​បី​​ជំហាន​​ពី​គ្នា​ប៉ុណ្ណោះ​។​

​ដោយ​មិន​ព្រម​ចាក​ចេញ​ ក្រុមទាំង​ពីរ​នេះ​​បាន​ជួប​ជាមួយ​លោក​ សុរិយា ស៊ូបេឌី ​នៅ​​ក្នុង​ការិយាល័យ​របស់​អង្គការ​សហ​ប្រជាជាតិ​ បន្ទាប់​ពី​​មាន​ជំនួប​រវាង​បេសកជន​រូប​នេះ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​។អ្នកគាំ​ទ្រ​អ្នកស្រី យ៉ម បុប្ផា​ បាន​ជំរុញ​ឲ្យ​បេសកជន​​រូប​នេះ​ជួយ​​ឲ្យ​មាន​ការ​​ដោះ​លែង​អ្នក​ស្រី​ យ៉ម បុប្ផា ចំណែក​សមាគម​អ្នក​រត់​ម៉ូតូ​ឌុប​វិញ​បាន​សុំ​ឲ្យ​លោក សុរិយា ស៊ូបេឌី ​ទាត់​ចោល​ការ​អះ​អាង​របស់​អ្នក​គាំទ្រ​អ្នកស្រី​ យ៉ម បុប្ផា ​ដែល​ថា អ្នក​ស្រី​ យ៉ម​ បុប្ផា ត្រូវ​បាន​ផ្ដន្ទា​ទោស​ពី​បទ​សកម្មនិយម​នោះ។

លោក សុរិយា ស៊ូបេឌី ដែល​បាន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត​្យដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈពេល​មួយ​សប្ដាហ៍​ ក្នុង​បំណង​ពិនិត្យ​មើល​​អនុសាសន៍​របស់គាត់​កាល​ពី​លើក​មុន​​ចំពោះ​រដ្ឋាភិបាល​នោះ មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំអត្ថា​ធិប្បាយ​នៅ​ថ្ងៃ​ជួប​គ្នា​នោះ​ទេ។ការិយាល័យ​សិទ្ធ​ិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​អំពី​​ជំនួប​នោះ​​ ប៉ុន្ដែ​មិន​បាន​​បញ្ជាក់​លម្អិត​ទេ៕

(រាយ​ការណ៍​បន្ថែម​ដោយ Zsombor Peter)
ប្រែសម្រួល​ដោយ​ ចេវ ប៊ុននី
និង​ ហម សុផាណ្ណា​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស