29.6 C
Phnom Penh

អង្គ​ភាព​ប្រ​ឆាំ​ង​​​អ​ំ​ពើ​​​ពុក​រលួយ​ចេញ​​​លិខិត​​ព្រមាន​​​ព្រះ​អង​្គ​​ម្ចាស់ ធម្មិ​កោ ពី​ការ​ប្រកាសទ្រព្យស​ម្បត្តិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោង​តា​ម​​លិ​ខិត​មួ​យ​​ចេញ​​កា​ល​​ពី​ម្សិល​មិញ ​​​​អ​ង​្គ​ភាព​ប្រ​ឆាំង​អ​ំ​ពើ​ពុក​​រលួ​យ​បា​ន​​ព្រមា​ន​​​​​ព្រះ​​អង​្គ​ម្ចាស់​ ស៊ី​​សុ​វត្ថិ ​​ធម្មិ​កោ ​ដែល​​​ ជា​បេក្ខ​​ជន​តំណាង​រាស្ត្រ​គណ​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​​ជា​​គណ​បក្ស​ប្រឆាំ​ង​ ​​ប្រាប់​ព្រះ​​អ​ង​្គ​​​​ឲ្យ​​​ប្រកាស​​ទ្រព្យ​សម​្បត្តិ​​​របស់​ព្រះ​​​អ​​ង្គ​ជា​ម​​​ួ​យ​​​អ​ង​្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុ​ង​រយ​ៈ​ពេល​​​​មួ​យ​សប្តា​ហ៍​ ​បើ​មិ​ន​ដូ​ច្នេះ​​​ទេ ​​​​​ត្រូ​វ​​​ប្រ​ឈម​មុខ​​នឹង​​​ការ​​ជាប់​​​ពន្ធ​នា​គារ។

​លិខិត​​ដែល​​ចុ​ះ​​ហត្ថ​លេ​​​ខា​​ដោយ​លោ​ក ​​ឱម យុិន​ទៀង ​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ​ ប្រ​ធាន​​​អ​ង​្គភាព​ប្រ​ឆាំង​​​អ​ំ​ពើ​​ពុ​ក​រលួ​យ​ និង​ជា​​​ទី​ប្រឹក្សា​​​របស់​លោក​នា​​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​ឲ្យ​ដឹង​​​ថា​ ​ ព្រះ​​អ​ង​្គ​ម្ចាស់​ ធម្មិកោ​ ​គឺ​​​ជា​​​មន្ត្រី​​តែ​​ម្នាក់​គត់​​​ក្នុ​ង​ចំណោម​មន្ត្រី​​​ចំនួន​១៤៩​នាក់​ ឬ​សមា​​​ជិក​​រាជ​វង្សា​នុវង្ស​ ដែល​មិន​​ទាន់​បា​ន​ប្រកា​ស​​ទ្រព្យ​​សម្បត្តិ​​របស់​ព្រះ​​អង​្គ​​ប្រាប់​រដ្ឋា​ភិ​បាល​​ក្នុ​ង​ឆ្នាំ​​២០១៣ តាម​​ច្បាប់ប្រ​ឆាំ​ង​​​​អ​ំ​ពើ​​ពុ​ក​រលួ​យ​​​របស់​​​ប្រទេ​ស​​កម្ពុ​ជា។

​លោក យុិន​​ទៀ​ង ​​លើក​ឡើង​ក្នុង​​លិ​ខិ​ត​នេះ​​​ថា“ អង​្គ​ភាព​​ប្រ​ឆាំ​ង​​​អ​ំ​ពើ​ពុ​ក​រលួ​យ​​សូ​ម​ព្រមា​ន​​ព្រ​ះ​​អ​ង​្គ​​ម្ចាស់​ ធម្មិ​កោ ​និង​​តម្រូវ​ឲ្យ​ព្រះ​អង្គ​​​ប្រ​​កា​ស​​​ទ្រព្យ​សម​្បត្តិ​ និង​បំ​ណុលរបស់​ព្រះ​អ​ង្គ។​ប្រ​សិ​ន​បើ​​ព្រះ​អ​ង​្គ​ម្ចាស់​ ធម្មិកោ មិ​ន​​ប្រ​កា​ស​​ទ្រព្យ​​សម្បត្តិ​​​និង​បំ​ណុល​របស់​ព្រះ​អ​ង​្គ​​​ក្នុ​ង​រយ​ៈ​ពេល​​​មួយ​​សប្តា​ហ៍​​ ​បន្ទាប់​​ពី​​​ការ​ចេញ​លិ​ខិ​ត​ព្រមា​ន​​​​​​​​​​នេះ​ ​ដោ​យ​មិន​គិត​​​​ថ្ងៃ​​ឈប់​សម្រាក​​នោះ អ​ង​្គភាពប្រ​ឆាំ​​ង​​អ​ំ​ពើ​ពុ​ក​រលួ​យនឹ​ង​​​បញ្ជូ​នករណី​នេះ​​ទៅ​​តុ​លា​ការ​”។

លិខិត​នេះ​​បា​ន​បន្ថែ​ម​ថា ​​អ​ង​្គភាព​ប្រ​ឆាំង​អ​ំ​ពើ​​​ពុ​ក​រលួ​យ​​បា​ន​ស្នើ​ឲ្យ​ព្រះ​​​អ​ង្គ​ម្ចាស់​ ធម្មិកោ ប្រ​កា​ស​​​ទ្រព្យ​សម្បត្តិ​​​របស់​​ព្រ​ះ​​អ​ង្គ​ពីរ​លើក​​មក​ហើយ ហើយ​ថា ​ប្រ​សិ​ន​បើ​​មិ​ន​គោព​តា​ម​ច្បាប់​ទេ​​ ​ព្រះ​អ​ង​​្គ​​​ប្រ​ឈ​ម​​នឹង​​កា​រ​ជា​ប់​ពន្ធ​នា​គារ​​​​រហូត​ដល់​មួយ​ឆ្នាំ​។
ព្រះ​អង្គ​ម្ចាស់​  ​ធ​ម្មិ​​កោ ​ដែ​ល​ថ្មីៗ​នេះ​​​បា​ន​​ចូ​ល​រួ​ម​​​ ជា​មួ​យ​​​គ​ណ​​​បក្ស​​សង្គ្រោ​ះ​​​​ជាតិ​​ និ​ង​ជា​​​លេខា​ផ្ទាល់​​​របស់​​​សម្តេច ព្រះ​​​រាជ​អ​​​គ្គ​មហេ​សីមុនី​​​នាថ ​​​មា​ន​​បន្ទូ​ល​ថា មន្ត្រីមក​​ពី​ព្រ​ះ​បរម​រាជ​​វាំ​ង​បាន​ទៅ​​ដល់​ព្រះ​​រាជ​ដំ​ណាក់​​របស់​​ព្រះ​​​អង​្គ​កា​ល​ពី​យប់​ថ្ងៃ​​ច័ន្ទ​ និ​ង​​ថ្វាយ​ស្រោម​​សំ​បុត្រ​​​​ពណ៌​ស​​មា​ន​​លិ​ខិត​ក្នុ​ងនោះ​​ដល់​ព្រះ​អង្គ​។

ព្រះ​​​អ​ង​្គ​​​បា​ន​មាន​បន្ទូល​ថា ព្រះ​​អ​ង​្គ​បា​ន​​​បដិសេធ​មិន​​​ទទួល​​លិ​ខិត​នេ​ះ​ទេ​ ​ព្រោះ​​ស្រោម​​សំ​បុត្រ​​នោះ​មិន​មា​ន​​រូប​​សញ្ញា​​របស់​អ​ង​្គ​ភាពប្រ​ឆាំង​​​អ​ំ​ពើ​​ពុក​​រលួ​យទេ​។ ព្រះ​អង្គ​ក៏​មា​ន​​បន្ទូ​ល​ដែរ​ថា ​​រាជ​​វង្ស​មិ​ន​​​ពាក់​​ព័ន្ធ​ក្នុងអំ​ពើ​​​ពុក​រលួ​យ​​​​​ទេ។
​ព្រះ​​អ​ង​្គ​ម្ចាស់​​ ធ​ម្មិ​កោ ​បា​ន​មា​ន​បន្ទូល​​ថា​ “ ​ដំ​បូ​ង ​លិ​​ខិត​​នេះ​​នៅ​ក្នុ​ង​​ស្រោម​សំ​បុត្រ​ពណ៌​​សគ្មាន​​ចំ​ណារ​អ្វី​ទាំង​អស់​​។ ​ទី​២ ​ខ្ញុំ​​ជា​​សមា​​​ជិក​​រាជ​​វង្សា​​នុ​វង្ស ដែល​​​ជា​ស្ថា​ប័ន​ឯក​រាជ្យមួយ ដែល​​មិ​ន​​ពាក់​ព័ន្ធ​​ក្នុ​ង​អ​ំ​ពើ​​ពុក​រលួ​យ​”។

​ព្រះ​អ​ង​្គ​​​បន្ថែម​​​ថា ​​ព្រះ​​អង​្គ​បា​ន​ប្រ​កាស​ទ្រ​ព្យ​សម្បត្តិ​​​​របស់​​ព្រះ​អង​្គ​​​​​កាល​ពី​ពីរ​ឆ្នាំ​​មុន​ បន្ទាប់​​​ពី​​​​ព្រះ​បរម​សព​សម្តេចឪ​បាន​​ណែ​នាំ​ព្រះ​អង្គ​ឲ្យ​ធ្វើ​ដូ​ច្នេះ​ ពេល​ព្រះ​អង្គ​ធ្វើ​​​ជា​​​ជំ​នួ​យ​កា​រ​​ផ្ទាល់​របស់​សម្តេច​ឪ​​​អស់​រយៈ​​​ពេលជា​​ច្រើ​ន​ឆ្នាំ​​។

​ព្រះ​អង្គ​​​មា​ន​បន្ទូល​ថា​ “ ពួ​ក​គេ[គណ​បក្ស​​ប្រ​ជា​​ជន​កម្ពុជា] ​កំ​ពុ​ង​​ប្រើ​បញ្ហា​នេះ​​​ដើម្បី​បំ​ភិត​បំ​ភ័យ​ខ្ញុំ​។ ​​អង​្គ​ភាព​​​ប្រ​ឆាំង​​​អំ​ពើ​​ពុ​ក​រលួយ​ជា​​ឧបករណ៍​​របស់​​គ​ណ​​បក្ស​ប្រ​​​ជាជ​នកម្ពុជានិ​ង​​កំ​ពុង​​ត្រូ​វ​បាន​ប្រើ​​ក្នុ​ង​មធ្យោ​​​បា​យ​តែ​​មួ​យ​ក្នុ​ង​កា​រ​​​ប្រើ​​ប្រាស់​​ប្រ​ព័​ន្ធ​​តុ​លា​ការ​កម្ពុជា​ ដើម្បី​​​​វា​យ​ប្រ​ហា​រគណ​​បក្ស​​ប្រ​ឆាំ​ង​”។

​​លិ​ខិត​​​នេះ​មក​​ដល់​​ព្រះ​​អ​ង​្គ​​​ម្ចាស់​ ធម្មិ​កោ ​ក្នុ​ង​រយ​ៈ​ពេល​តែ​​ប៉​ុន្មាន​ម៉ោង​​​ប៉ុណ្ណោះ​ បន្ទាប់​​ពី​ព្រះ​អ​ង​្គ​​​បា​ន​​ចូល​រួ​ម​​ក្នុង​កា​រ​​ប្រមូ​ល​ផ្តុំ​មួ​យ​មា​ន​​​អ្នក​​គាំ​ទ្រ​​ចំ​នួន​៣.០០០​​នាក់​​​ រៀប​ចំ​ដោ​យ​​​គ​ណ​​បក្ស​​​សង្គ្រោះ​​​ជាតិ​ នៅ​សួ​ន​សេរី​ភាព​​ក្នុ​ង​រាជ​ធា​​នី​ភ្នំ​ពេញ​​កា​ល​ពី​ថ្ងៃ​​ច័ន្ទ​ ​​ដែល​​​នៅទី​នោះ​ព្រ​ះ​អង​្គ​​ម្ចាស់ ធម្មិ​កោ ​បា​ន​មា​ន​បន្ទូល​​ប្រ​ឆាំ​ង​​នឹ​ង​គោល​​នយោបាយ​​​របស់​រដ្ឋាភិ​បាល​
និ​ង​កា​រ​ដឹក​នា​ំ​​របស់​​លោក​​​នា​យ​ក​រដ្ឋ​មន្ត្រីហ៊ុន សែន។

​លោក តុប​ សំ ​ដែល​ជា​​ប្រ​ធាន​ក្រុមប្រឹក្សា​​​ជាតិប្រ​ឆាំ​ង​អ​ំ​ពើ​​ពុ​ក​​រលួ​យ​​​​និយា​យ​​​កា​រ​​ពារ​​លិខិត​ព្រមា​ន​របស់​​​លោក ឱម ​យុិន​ទៀង​។ ​លោក​​បា​នមាន​ប្រ​សាសន៍​ថា “ នេះ​មិន​មែន​ជា​ការ​បំ​ភិត​បំភ័យទេ។ វា​​គ្រាន់​តែ​​ជា​កា​រ​​​អនុវត្ត​​ច្បាប់​ប៉ុណ្ណោះ ដែល​គ្រប់ៗ​គ្នា ត្រូ​វ​តែ​​​អ​នុវត្ត​តា​ម​​”។

តា​ម​ច្បាប់ ​មន្ត្រី​​រដ្ឋា​ភិ​បាល​​ទាំ​ង​អស់​​ចា​ប់​ពី​ប្រធាន​នា​យក​ដ្ឋាន​ ត្រូវ​​តែ​​ប្រកាស​​ទ្រព្យ​សម្បត្តិ​​ និង​​បំ​ណុល​របស់​ខ្លួន​រយ​ៈ​ពេល​​​ពីរឆ្នាំ​ម្តង​។ ​ការ​​ប្រកា​ស​​នោះ​ ត្រូវ​ធ្វើ​ឡើង​​ជា​​លក្ខណៈ​ឯក​ជន​​​​ទៅ​​អង​្គ​ភាព​​ប្រ​ឆាំ​ង​​​អ​ំ​ពើ​​ពុក​រលួ​យ​៕

ប្រែសម្រួល​ដោ​យ ចេវ ប៊ុុននី​​​​
​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស