28.5 C
Phnom Penh

លោក​ ហ៊ុន​ សែន​ ប្រាប់​ម្ចាស់​ដី​ ដែល​ ទុក​ទំនេរ​មិន​ប្រើ​ប្រាស់​ឲ្យ​បង់​ពន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​ម្ចាស់​ដី​នៅ​ខេត្ត​កែប​ជាប់់​នឹង​តំបន់​ឆ្នេរ​ឲ្យ​បង់​ពន្ធ​លើ​ដី​ ដែល​ទុក​ចោល​មិន​ប្រើ​ប្រាស់​ ហើយ​លោក​ប្រាប់​ឲ្យ​បង្កើន​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​នេះ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន។​ បើ​តាម​ច្បាប់​ ដី​ដែល​គេ​ទុក​ចោល​មិន​ប្រើ​ប្រាស់​ត្រូវ​ជាប់​ពន្ធ​ចំនួន​២​ភាគ​រយ​ ដែល​ត្រូវ​បង់​ដោយ​កម្ម​សិទ្ធិ​ករ​ មុន​ថ្ងៃ​ទី៣០​ ខែ​កញ្ញា​ នៃ​ឆ្នាំ​ដែល​បាន​ចុះ​បញ្ជី​កម្មសិទ្ធ​ិលើ​ដី​នោះ​។

បានមាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ភូមិ​ប្រមាណ​ជា​១០.០០០​នាក់​ លោក​ ហ៊ុន​ សែន​ បាន​ប្រាប់​លោក​អភិបាល​ខេត្ត​កែប កែន សត្ថា ឲ្យ​យក​ពន្ធ​ដី។ លោក​នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ថា​  “ ពួក​គេ​ទិញ​ដី​ទុក​ចោល​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដូច្នេះ​សូម​យក​ពន្ធ​ឲ្យ​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។​ សម្រាប់​អ្នក​ណា​ ដែល​មិន​បង់​ពន្ធ​ សូម​ព្យាយាម​ទារ​ពី​ពួក​គេ​ ហើយ​ដាក់​ពាក្យ​​ប្តឹង​ពួក​គេ​ ប្រសិន​បើ​ពួក​គេ​នៅ​តែមិន​ព្រម​បង់​ពន្ធ​”។

នៅ​ក្នុង​ពិធី​មួយ​ចំនួន​កន្លង​មក​ លោក​ ហ៊ុន​ សែន​ ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​វិនិយោគ​ បង្កើន​ការ​វិនិយោគ​លើ​គម្រោង​ទេសចរណ៍​ នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​តូច​មួយ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា​ “​ កាល​ពី​ឆ្នាំ​២០១២​ ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ កែប​ មាន​ចំនួន​ច្រើន​ជាង​ចំនួន​ប្រជា​ពល​រដ្ឋ​សរុប​រស់​នៅ​ក្នុង​ខេត្ត​នេះ​២០​ដង។​ ឥឡូវ​នេះ​ មាន​ពលរដ្ឋ​បារាំង​ជា​ច្រើន​មក​លេង​ខេត្ត​កែប​ និង​មើល​សំណង់​អគារ​ ដែល​ជា​ផ្ទះ​របស់​ពួក​គេ​នៅ​ទី​នេះ។​ សូម្បី​តែ​ អភិបាល​ក្រុង​ ប៉ារីស​ ក៏​បាន​មក​លេង​ខេត្ត​កែប​នៅ​ឱកាស​វិស្ស​​​មកាល​របស់​ខ្លួន​ដែរ​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស