27 C
Phnom Penh

ព្រះ​អង្គ​មា្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ប្រកាស​ទ្រព្យសម្បត្តិ និង​សុំឈប់​ពី​តួនាទី​​នៅ​ព្រះ​បរមរាជ​វាំ​ង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​អង្គ​មា្ចស់ ​ស៊ី​សុវត្ថិ ​​ធម្មិកោ ​បា​ន​ប្រ​កាស​​ទ្រព្យ​សម្បត្តិ​​របស់​​ទ្រង់​​​នៅ​អ​ង​្គ​ភាព​​​ប្រ​ឆាំ​ង​​​អ​ំ​ពើ​​ពុ​ក​រលួ​យ​ បន្ទាប់​​ពី​​ស្ថា​ប័ន​​​រដ្ឋា​​ភិ​បាល​​នេះ​​​​​បា​ន​គ​ំ​រា​ម​កា​ល​ពី​ថ្ងៃ​​ពុធ ​ថា​នឹង​​ប្តឹង​​​ព្រ​ះអ​ង​្គ​​ទៅ​តុ​លា​កា​រ​ ប្រ​សិ​ន​ព្រះ​អង្គ​​មិ​ន​ព្រមប្រ​កាស​ទេ​នោះ​។

​​ព្រះ​អង្គ​ម្ចាស់​ ធម្មិ​កោ ​ដែល​​ជា​​អ​្នក​នាំ​​ពាក្យ​ជា​​យូរ​​​​មក​ហើយ​របស់​​រាជ​វង្សា​​នុវង្ស​ ហើយ​​បច្ចុប្បន្ន​​​ជា​​លេខាផ្ទាល់​​របស់​​សម្តេច​​ម៉ែ ​ក៏​បា​ន​​មា​ន​បន្ទូល​ផង​ដែរ​​ថា ដោយ​សារ​​​តួនា​​ទី​ថ្មី​​​របស់​ទ្រង់​​នៅ​​ក្នុ​ង​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​ ដែល​​​​ជា​​គ​ណ​បក្ស​ប្រ​ឆាំង​​ទើប​​​បង្កើត​ឡើង​នេះ​ ទ្រង​់​នឹង​​លា​ឈប់​​​​ពី​តួ​នា​​ទី​​​របស់​ទ្រង់​​នៅ​ឯ​ព្រះ​បរម​រាជ​វាំ​​ង។
​ព្រះ​អង្គ​បា​ន​មា​ន​បន្ទូល​​កា​ល​ពី​ម្សិល​មិញ​​​ថា “ ​ខ្ញុំបាន​ផ្ញើ​ឯក​សារ​​ប្រ​កាស​ទ្រព្យ​សម្បត្តិ​​​​របស់​ខ្ញុំ​​ទៅ​​ អ​ង​្គ​ភាព​​ប្រ​ឆាំ​ង​​​អ​ំ​ពើ​​ពុក​​រលួ​យ​​កា​ល​ពី​ព្រឹក​​ថ្ងៃ​សៅរ៍ ពី​ព្រោះ​​ខ្ញុំ​​ចង់​ឲ្យ​​សហ​គមន៍​ជាតិ​និង​​អន្តរ​ជាតិ​ដឹង​​ថា គ្មាន​អ​ំ​​ពើ​ពុក​រលួ​យ​ពាក់​ព័ន្ធ​នឹង​ព្រះ​បរម​រាជ​វាំង​ទេ​”។

​លោក ឱម យុិន​​ទៀង ប្រ​​ធា​ន​អង្គ​ភាព​​ប្រ​ឆាំ​ង​​​អ​ំ​ពើ​ពុក​រលួ​យ​ បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​​សប្តាហ៍​មុន​ថា ​ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ ​គឺ​​ជា​សមា​ជិក​​តែ​មួ​យ​អង​្គ​ប៉ុណ្ណោះនៃ​​រាជ​​វង្សា​​នុ​វង្ស ដែល​មិន​ទាន់​ប្រ​កាស​ទ្រព្យ​​សម្បត្តិ​​របស់​ព្រះ​អង​្គ​ ទៅ​តា​ម​​ច្បាប់ប្រឆាំង​នឹ​ង​អំ​ពើ​ពុក​រលួ​យ​​របស់​ប្រទេ​ស​កម្ពុជា​ ហើយ​​​អាច​ប្រ​ឈម
​នឹង​ការ​ផ្តន្ទា​​​ទោស​​​​​ដាក់​​ពន្ធនាគារ​​រយៈ​ពេល​​មួយ​ឆ្នាំ​ ប្រ​​សិ​ន​បើ​មិន​​ធ្វើ​តា​ម​។

​កា​រ​​​ជ​​ំរុញ​ឲ្យ​ទ្រង់​​​​ប្រ​កាស​​ទ្រ​ព្យ​សម្បត្តិ​នេះ ​បា​ន​ធ្វើ​ឡើង​​តែ​ប៉ុន្មាន​​ម៉ោងប៉ុណ្ណោះ​ បន្ទាប់​ពី​​ទ្រង់​​បា​ន​ចូ​ល​រួ​មក្នុ​ង​​កា​រ​​​ជួ​ប​ជុំ​មួ​យ​​របស់​គណ​​បក្ស​​​សង្គ្រោ​ះ​​​ជាតិ​ ​ដែល​មា​ន​​អ្នក​គាំ​​ទ្រ​​ចំ​នួន​​៣.០០០នាក់​នៅ​ឯ​សួ​ន​​សេរី​ភាព​ ក្នុង​រាជ​ធា​​នី​ភ្នំ​​ពេញ​ ជាទី​​ដែល​​ទ្រង់​​​បា​ន​រិ​ះ​គន់​​រដ្ឋា​ភិ​បាល​ និ​ង​កេរដំ​ណែ​ល​របស់​លោក​នាយ​ក​​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន​។ ​ព្រះ​អង​្គ​​ម្ចាស់ ធម្មិកោ ​មា​ន​បន្ទូល​​​កា​ល​ពី​ម្សិល​មិញ​ថា នោះ​បង្ហាញ​​ថា កា​រ​គំ​​រាម​កំ​ហែង​​​ពី​អង​្គ​​ភាព​​ប្រ​ឆាំ​ង​​អ​ំ​​ពើ​​ពុ​ក​រលួ​យ គឺ​​ជា​​រឿង​​នយោបា​យ​។ ទ្រង់​​​បន្ត​​ថា “ ​វាបង្ហាញ​​​ថា ​​​អ​ង​្គ​ភាពប្រ​ឆាំ​ង​​​អំ​ពើ​​ពុក​​រលួ​យ​ ជា​ឧបករណ៍​​មួ​យ​ ​ដែល​រដ្ឋា​ភិ​បាល​ប្រើ​​ដើម្បី​គាប​សង្កត់​គណ​បក្ស​ប្រឆាំ​ង​​”។

​ព្រះ​អ​ង​្គ​​​បា​ន​មា​ន​បន្ទូល​​​ថា “ ​ខ្ញុំ​ក៏​ប្រកាស​​ជា​​សា​ធារ​ណ​ៈ​​​ដែរថា ​ខ្ញុំ​នឹង​​ឈប់​ពី​តួ​នា​​ទី​​ជា​​ជំ​នួយ​ការ​​​របស់​សម្តេច​ព្រះ​​រាជ​អគ្គ​មហេ​សី ខ្ញុំ​​នឹង​​បញ្ជូនលិខិត​លាលែង​​ពី​តំណែ​ង​​​របស់​​ខ្ញុំ​នៅ​ថ្ងៃ​​ទី​​២៩ ខែ​ឧសភា នៅ​ពេល​​ខ្ញុំ​​ចូ​ល​គាល់​ព្រះ​អង្គ​”។ ​ទ្រង់​បា​ន​ពន្យល់​​ថា “ ​ខ្ញុំ​ចង់​ឲ្យ​ព្រះ​មហា​ក្សត្រ និង​សម្តេចម៉ែ អា​ច​​រក្សា​ព្រះ​កិត្តិ​នា​ម​​​និង​កិត្តិយសរបស់​ព្រះ​អង្គ ​ដោ​យ​មិ​ន​ឲ្យ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ទាញ​​ព្រះ​អង​្គ​​ចូល​ក្នុង​នយោបា​យ​​​ទេ​”។ កា​ល​ពីថ្ងៃ​ទី​​១៦ ខែ​ឧស​ភានៅ​ក្នុង​​សុន្ទរ​កថា​មួយ​​ក្នុង​​ខេត្ត​ព្រៃ​វៃង លោកហ៊ុន សែន បា​ន​​រិះ​គន់​​​ទ្រង់ ធម្មិកោ ​ខ្លាំ​ង​ៗ ដោ​យ​ចោទ​ព្រះ​អង្គ​​ថា​បា​ន​​​អ​ះ​​​អា​ង​​ដោយ​មិន​ពិត​​ថា​​​ ជា​​តំ​ណាង​ឲ្យ​ព្រះ​​បរម​រតនកោដ្ឋ សម្តេច​ឪ
នរោត្តម​ សី​ហនុ នៅ​​ក្នុ​ង​​យុទ្ធ​នាការ​នយោបា​យ​​របស់​ទ្រង់​​សម្រាប់​អា​សន​ៈ​​នៅ​រដ្ឋ​សភា​។

​លោក យុិនទៀង ​បា​ន​បញ្ជាក់​​ថា លោក​​បា​ន​ទទួល​​​​ខិលិត​​ប្រកាស​ទ្រព្យ​សម្បត្តិ​​​របស់​ទ្រង់​ហើយ​ ប៉ុន្តែ​​លោក​បា​ន​បដិសេធ​​ចំ​ពោះ​កា​រ​​ចោទ​ប្រកា​ន់​របស់​​ទ្រង់​​ថា ​អង្គភាព​​ប្រឆាំ​ង​​អ​ំ​ពើ​ពុក​រលួ​យ​ ​ជា​ឧបករណ៍​របស់​រដ្ឋាភិ​បាល​។ ​លោក​បា​ន​បន្ត​ថា “​ខ្ញុំ​បា​ន​ទទួល​​កា​រ​ប្រកាសទ្រព្យ​សម្បត្តិ​​​របស់​ទ្រ​ង់​នៅ​ម៉ោង​៨ថ្ងៃ​សៅរ៍ ដែល​មា​ន​ន័យ​ថា ទ្រង់​​បា​ន​បញ្ចប់​កាតព្វកិច្ច​​ផ្លូវច្បាប់​របស់​ទ្រង់​ហើយ​”៕

ប្រែ​សម្រួលដោយ ​ចេវ ប៊ុននី​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស