32.5 C
Phnom Penh

យុវជន​​បញ្ចេញ​យោបល់​ជុំវិញ​កា​រតវ៉ា​ប្រឆាំង​លោក ស៊ូបេឌី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ត​វ៉ា​ប្រឆាំង​ប្រេសិត​សិទ្ធិមនុស្ស​អង្គ​ការ​សហប្រ​ជាជាត​ិ លោក សុរិយា ស៊ូ​បេឌី (Surya Subediកាលពីសប្តាហ៍មុន​​បាន​បង្ក​ឲ្យ​មាន​ការ​ឆ្លើយ​ឆ្លង​យ៉ាងខ្លាំង​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គមនៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​យុវជន​ជា​ច្រើន​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អុីនធើណិត​ ដើម្បី​បក​ស្រាយ​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​បាតុករ​ ដែល​មាន​ទំនាក់​ ទំនង​​ជាមួយ​គណបក្ស​កំពុង​កាន់អំណាច​ឡើយ។

និស្សិត​​មួយក្រុម​ ​យ៉ាងហោច​ណាស់​ពួក​គេ​​មួយ​ចំនួន​ដែលមាន​ទំនាក់​ទំនង​ជាមួយ​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​​សមាគម​យុវ​ជន​​ដែល​មាន​ទំនាក់​ទំនង​​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជានោះ​ បាន​ប្រើ​ប្រាស់​វេទិកាមួយ​បន្ទាប់​ពី​កា​រធ្វើ​បាឋ​កថា របស់​លោក ស៊ូបេឌី អំពី​ច្បាប់​វិនិយោគ​អន្ត​រជាតិ​ ដើម្បី​​រិះ​គន់​​អ្នក​ធ្វើ​របាយការ​ណ៍ពិសេស​រូបនេះ​ថា មាន​ការ​​លម្អៀង​ ហើយ​អំពាវ​នាវ​ឲ្យ​លោក​បញ្ឈប់​កា​រ​ធ្វើ​របាយការណ៍ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

រយៈពេល​ជា​ច្រើន​ម៉ោង​ក្រោយ​មក រូប​ភាពស្តីពី​ព្រឹត្តិ​ការណ៍នោះ​បាន​​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ហ្វេសប៊ុក ដែល​ជា​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដ៏មាន​ប្រជាប្រិយ​បំផុត​​ក្នុង​ចំណោម​យុវជន​ខ្មែរ​ ដោយ​មាន​ទាំង​ការ​គាំ​ទ្រ​អ្នក​​តវ៉ា និង​​កំហឹង​ផងដែរ។

មនុស្ស​មួយ​ចំនួន​បាន​ប្តូរ​រូបភាព​របស់​អ្នក​ត​វ៉ា ដើម្បី​សម្តែង​ការ​មិន​ពេញ​ចិត​្ត​របស់​ខ្លួន​ ដោយ​ប្តូរ​ពាក្យ​ស្លោក​នៅ​លើ​បដារបស់​ខ្លួន​ ទៅ​​គាំទ្រ​ប្រសាសន៍របស់​លោក ស៊ូបេឌី វិញ។ មនុស្ស​មួយ​ចំនួន​ទៀត​បាន​កែ​រូបថត​របស់​​លោក ស៊ូបេឌី ដោយ​ដាក់​រូបថត​របស់​លោក​ជាប់​នឹង​រូបថត​សព​លោក អៀង​ សារី​ អត​ីត​មេដឹកនាំ​ខ្មែរ​ក្រហម ហើយ​បាន​លើក​ឡើង​ថា របាយការ​ណ៍​របស់​អ្នក​ធ្វើ​របាយ​ការ​ណ៍​ពិសេស​រូបនេះ​និយាយ​តែ​ពី​រឿង​អវិជ្ជមាន​អំពី​ប្រទេស​កម្ពុជាប៉ុណ្ណោះ​ ពីព្រោះ​ពួកគេ​ផ្អែក​ទៅ​លើ​ប្រទេស​នេះ​ពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​របបខ្មែរ​ក្រហម។

នៅក្នុង​ការ​បញ្ចេញ​យោបល់​តាម​​ខ្សែ​អាត​់​វីដេអូតាមរយៈ​ប្រព័ន្ធ​វិប​ខេម​ ជម្រើស​របស់​យុវជន​ខ្មែរ​ចង់​បញ្ចេញ​យោបល់​របស់​ខ្លួន​តាម​ប្រព័ន្ធ​អុីន​ធើ​ណិត​ ហើយ​បង្ហោះ​តាម​បណ្តាញ​ទំនាក់​ទំនង​​សង្គម​ហ្វេសប៊ុក ​​របស់ ជា ឆេង ​ជា​និស្សិត​​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទនីត​ិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច ​បាន​ភ្ជាប់​សហភាព​សហព័ន្ធ​យុវជន​ខ្មែរ​ ដែល​បាន​ចូលរួម​ក្នុង​ការ​ត​វ៉ា​ប្រឆាំ​ងនឹង​លោក ស៊ូបេឌី បាន​ថ្លែង​រិះគន់​លោក ស៊ូបេឌី។

ការ​បង្ហោះ​នេះ​ទទួល​បា​​ន​ការ​ចូលរួម​យោបល់​ចំនួន​៣.១០៥ ទាំង​គាំទ្រ​ និង​ប្រឆាំង​​ខ្លឹម​សារ​របស់​ខ្លួន​ ប៉ុន្តែ​ និស្ស​ិត​ ជា ឆេង បាន​ត្អូញត្អែរ​អំពី​ការ​ប្រើ​ភាសា​មិន​ល្អ​នៅក្នុង​ការ​បញ្ចេញ​យោបល់​នោះ។ និស្ស​ិត​​រូបនេះ​បាន​និយាយ​កាលពី​ម្សិល​មិញថា “ ​គ្មានអ្វី​ត្រូវ​ខឹង​​ចំពោះ​ការ​បង្ហោះ​របស់​ខ្ញុំ​ទេ។ ខ្ញុំបាន​កត់​សម្គាល់​ឃើញ​ថា អ្នក​ចូលរួម​ផ្ត​ល់​យោបល់​ភាគ​ច្រើន​អសីល​ធម៌​នៅពេល​ដែល​ពួកគេ​ប្រើប្រាស់​សេរី​ភាព​នៃ​​ការ​បញ្ចេញ​មតិ​របស់​​ខ្លួន”។

នៅក្នុង​ការ​ចូលរួម​ផ្ត​ល់​យោបល់ដទៃ​ទៀត​ យុវជន​ម្នាក់​ដែល​ឥឡូវ​នេះ​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ប្រកាស​ថា ខ្លួន​ជា​អត​ីត​​និស្សិត​សាកល​វិទ្យា​ល័យ​ភូមិន្ទនីត​ិ​សាស្ត្រនិង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ ហើយ​បាន​សម្តែ​ង​កា​រតក់ស្លុត​​​ចំពោះ​​ការ​ត​វ៉ា​នោះ​។ និស្សិត​រូបនេះ​បាន​ពិពណ៌នា​ពី​អ្នក​ដែល​ចង់​ចូលរួម​ជាមួយ​ក្រុម​យុវជន​នៅ​សាកល​វិទ្យាល័យ​នេះ​ថា ត្រូវ​បាន​គេ​បង្ខិត​​បង្ខំ​ឲ្យ​ចូលរួម​ជា​មួយ​​គណបក្ស​ប្រជាជន​កម្ពុជា។

គាត​់​បាន​និយាយ​ថា “ និស្សិត​ដែល​រៀន​ឆ្នាំ​ទី​១ ឬ​ឆ្នាំ​មូលដ្ឋាន គឺ​ជា​គោលដៅ ហើយ​ត្រូវ​គេ​បញ្ចុះ​បញ្ចូល​ឲ្យចូលរួម​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា”។ “ សមាគមនិស្សិត​​គឺ​ជា​កន្លែង​ដែលគេ​បង្កើត​​ឡើង​​ដើម្បី​គ្រប់គ្រង​និស្សិត​ ​និង​​ដោះ​ស្រាយ​បញ្ហា​​ឲ្យ​​និស្សិត​ ប៉ុន្តែ​វាក៏ជា​កន្លែង​បម្រើ​ឲ្យ​គណបក្ស​នយោ​បាយ​​ផងដែរ”។

អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​​សង្គម​មួយ​រូ​បទៀត ឈ្មោះ​ សាមឌី ឃេអេស បាន​និយាយ​ក្នុង​ខ្សែ​អាត​់​វីដេអូដែល​ថត​ដោយ​ខ្លួន​ឯង​ថា “ អ្វី​ៗដែល [ជា ឆេង]​​ បាន​និយាយ​គឺ​ខុស​ទាំ​ង​ស្រុង”។ យុវជន​រូបនេះនិយាយ​ដាក់​កាមេរ៉ា​ថា
“ [លោក ស៊ូបេឌី] បាន​លើក​ឡើង​នូវ​បញ្ហាបី​ដូច​ជា​ ការ​ធ្វើ​កំណែ​ទម្រង់ [គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​] (គ.ជ.ប.) [ដោះ​ស្រាយ] បញ្ហាពាក់ព័ន្ធ​នឹងសម្បទានដី​​សេដ្ឋ​កិច្ច និង​ការ​រំលោភ​សិទ្ធិមនុស្ស​។តេីគាត​់​ខុស​ឬ? ពិត​​ជា​មិន​ខុស​ទេ!”។

“ យើង​ទាំ​ងអស់គ្នា​ដឹង​ថា គ.ជ.ប. គឺ​ជា​អាជ្ញាកណ្តាលសម្រាប់​គ្រប់​គណបក្ស​នយោ​បាយ​ទាំង​អស់នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ដូច្នេះ​តើ​វាខុស​អ្វី​ដោយ​គ្រាន់​តែ​អំពាវនាវឲ្យ​ធ្វើ​ការ​កែ​ទម្រង់​នោះ…? សមាជិក​ គ.ជ.ប.​ទាំង​អស់​​​សុទ្ធ​តែ​មក​ពី​គណបក្ស​​កាន់​អំណាច”។

យូ ធីរិទ្ធ អាយុ២៥ឆ្នាំ​ ជា​និស្ស​ិត​ថ្នាក់​បរិញ្ញា​បត្រច្បាប់រៀន​ជា​ភាសាអង់គ្លេស​ ដែលមាន​វត្តមាន​នៅ​​ក្នុង​ការ​ត​វ៉ា​កាល​ពី​សប្តាហ៍មុន បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ដេញ​ដោល​​ខុស​ពី​ធម្ម​តា​ទាំងនៅ​ក្នុង ថ្នាក់រៀន​ ព្រមទាំង​​តាម​ប្រព័ន្ធ​អុីន​ធើណិត​ផងដែរ។

និស្សិត​រូបនេះ​​បាន​និយាយ​ថា “ យុវជន​គិត​ថា រឿងនេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​​​យុវ​ជន​​ទំាំងអស់នៅក្នុង​ប្រទេស​កម្ពុជា”។ “ ​យុវជន​ភាគច្រើន​មិន​គិត​​ថា និស្សិត​​តវា៉​ទាំ​ងនេះ​​តំណាង​ឲ្យ​យុវជន​ខ្មែរ​ឡើយ​។ ពួក​គេ​​
តំណាង​ឲ្យយុវជន​តែ​មួយ​ក្រុម​ប៉ុណ្ណោះ”។ ពៅ​ ជីវ័ន ដែល​ជា​និស្សិត​ថ្នាក់​បណ្ឌិត​សិក្សា​​
អំពី​​ការ​ផ្លាស់ប្តូរ​សង្គម និង​យុវជន​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​ នៅ​សាកល​វិទ្យា​ល័យ មែលប៊ើន បាន​និយាយថា ការ​ឆ្លើយ​ត​ប​តាម​ប្រព័ន្ធ​អុីនធើណិត​​ចំពោះ​ការ​ត​វ៉ា​ក្នុង​ចំណោម​​យុវជន​ខ្មែរ​​ដែល​អាច​ប្រើ​ប្រាស់​អុីនធើណិត​​បាននោះ​គឺ​ “ មិន​ដែល​មាន​ទេ​ពី​មុនមក”។

និស្សិត​ ពៅ ជីវ័ន​ ​លើក​ឡើង​​តាម​អុីម៉េល​ថា “ ក្នុង​រយៈពេលប៉ុន្មានថ្ងៃ​ថ្មី​ៗនេះ​ បាន​ [បង្ហាញ] ឲ្យ​ឃើញ​ពី​កំហឹង​តាម​ប្រព័ន្ធ​អុីន​ធើណិត​​ប្រឆាំងនឹង​ការ​ត​វ៉ា​នេះ ហើយ​អ្វី​ដែល​គួរ​ឲ្យភ្ញាក់​ផ្អើលនោះ​ មាន​ការ​ការ​ពារ​តិចត​ួច​ដល់​ការ​តវ៉ានោះ”។ “ កំហឹង​នេះ​ហាក់ដូច​ជា​បាន​កើនឡើង​​ហួសពី​ការ​រំពឹង​ទុក សូម្បី​តែ​អ្នក​រៀប​ចំ”។ និស្សិតរូបនេះ​​និយាយទៀត​​ថា យុវ​ជនខ្មែរ​ចែក​រំលែក និង​ពិភាក្សា​ដេញ​ដោល​ពីហេតុការ​ណ៍នៅ​ក្នុង​ប្រទេស​របស់​ខ្លួនតាម​ប្រព័ន្ធ​អុីនធើណិត​​ ដែល​ទំនងជា​មាន​ប្រយោជន៍​ដល់​​យុវជន​ដែល​មិន​​ពាក់ព័ន្ធ​នឹង​នយោ​បាយ។

និស្សិត ពៅ ជីវ័ន បាន​និយាយថា “ ការ​បោះ​ឆ្នោត​សាកល​នៅ​ពេល​ខាងមុខនេះ​ និង​​ឧបទ្ទវហេតុនៃ​ការ​តវ៉ាប្រឆាំងនឹង​ប្រេសិត​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ កើត​​ឡើង​នៅ​ពេល​ដែល​​មាន​តម្រូវ​ការ​និង​ទម្លាប់​នៃ​ការ​បញ្ចេញ​គំនិត​និង​យោបល់​​កាន់តែ​​ច្រើន​ឡើង​”៕

ប្រែ​សម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស