28.4 C
Phnom Penh

កូនប្រុស​​​របស់​លោក​ឧកញា៉ ដួង ងៀប ត្រូ​វ​បា​ន​​សាលា​ដំបូង​រាជធានីភ្នំពេញ​​​ផ្តន្ទា​​ទោស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពី​ម្សិល​មិញ ​សាលា​​ដំ​បូ​ង​​រាជ​​​ធានី​ភ្នំ​ពេញ​​បា​ន​សម្រេច​ផ្តន្ទា​​ទោស​​កូ​នប្រ​ុស​​ចំ​នួ​ន​​ពីរ​នាក់​​​​​របស់​លោក​​ ​ដួង ងៀប ​​​ដែល​​ជា​អ្នក​​ជំ​នួ​ញ​​ដ៏​លេច​ធ្លោ​ម្នាក់ និង​​ជា​​ឧត្ត​ម​​សេនីយ៍​​​នគរ​បាល​ ពី​បទ​​យក​​កាំ​​ភ្លើង​ខ្លី​វា​យ​​បុ​រស​​ម្នាក់​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​របស់​​ភោជ​នី​យ​ដ្ឋាន​​មួ​យ​កន្លែ​ង​។

កូ​ន​ប្រុស​​បង ឈ្មោះ ​ដួ​ង ឧត្ត​ម​ជីវិន អា​យុ​​២៤ឆ្នាំ​ ត្រូ​វ​បា​ន​ផ្តន្តា​​ទោស​ឲ្យ​​ជា​ប់​ពន្ធ​នា​គារ​​​រយៈ​​ពេល​​បី​ឆ្នាំ​​កន្លះ​ ចំ​ណែ​ក​កូ​ន​ប្រុស​​ប្អូ​ន​ឈ្មោះ ​​ដួ​ង គីម​ឡុង ​​អា​យុ​​១៧​ឆ្នាំ​ ត្រូ​វ​បា​ន​ព្យួរ​ទោស​​​​រយ​ៈ​​ពេល​​ប្រាំ​​ខែ​​​​។ ​​ពួ​ក​គេ​ក៏​ត្រូ​វ​ពិ​ន័យ​​ជា​ប្រាក់​សរុ​ប​​​ចំ​នួន​​១២.០០០​ដុល្លារផង​ដែរ​។

​​ឧត្ត​ម​​ជីវិន​ និង​ គីម​ឡុង ​ត្រូ​វ​បាន​​ចាប់ខ្លួន ​​​បន្ទាប់​ពី​ជម្លោះ​មួ​យ​​​​​បា​ន​ផ្ទុះ​ឡើង​អ​ំ​ឡុង​​ពេល​​​បុ​ណ្យ​​ឆ្នាំ​​ខ្មែរ​ នៅ​ឯ​ភោជ​នីយ​​ដ្ឋាន​មួ​យ​​ក្នុង​រាជ​ធា​នីភ្នំ​ពេញ​។

​​​គី​ម​ឡុង ​ត្រូ​វ​បា​ន​ចាប់​ខ្លួន​ មួយ​ថ្ងៃ​បន្ទាប់​​ពី​​មា​ន​កា​រ​​វា​យ​តប់​គ្នា​​នោះ រួមជាមួ​យ​​​នឹង​អង​្គ​រក្ស​​ម្នាក់​​នៅ​ឯ​ខុ​ន​ដូ​មួយ​​​កន្លែ​ង​​​របស់​លោក ​ដួង ងៀប នៅ​ក្បែ​រ​សណ្ឋា​​គារ​​កាំ​បូ​ឌី​យ៉ា​ណា​។

ក្រោយ​មក ឧត្តម​ជីវិន ​ត្រូ​វ​បា​ន​ឪពុក​​របស់​ខ្លួន​ប្រ​គល់​ឲ្យ​​តុលាការ​​រយៈ​ពេល​​ពី​រ​​បី​ថ្ងៃ​ ក្រោ​យ​
ពី​ពាក់​ព័ន្ធ​នឹង​កា​រ​វាយ​តប់​​ដូ​ចគ្នា​នេះ​។ លោក សេង នាង ចៅក្រម​សាលា​​ដំបូង​​រាជ​ធា​​នី​​ បា​ន​មាន​ប្រ​សាសន៍​​ពេល​​ប្រកាស​សាល​ក្រម​កា​ល​ពី​ម្សិលមិញ​ថា “ តុ​លា​ការ​​បា​ន​សម្រេច​​ផ្តន្ទា​​​ទោស​ ដួង ឧត្តមជី​វិន​ ​​អា​យុ​​២៤ឆ្នាំ ឲ្យ​​​ជាប់​ពន្ធ​នា​​គារ​​រយៈ​ពេល​​បី​ឆ្នាំ​កន្លះនិង​ពិ​ន័យ​​​ជា​ប្រាក់​ចំ​នួន​៧លា​ន​​រៀល និង​ប្រាក់​​សំណង​ជំងឺ​ចិត្ត​​ចំ​នួ​ន​​៤០​លា​ន​​រៀល​​ទៀត​​​​”។
​លោក​​បន្ថែ​ម​​​ថា ប្អូន​ប្រុស​​​របស់​​ ឧត្តមជី​វិនត្រូវ​បា​ន​ព្យួរទោស​​រយៈ​ពេល​ប្រាំ​ខែ​ ប៉ុន្តែ​លោក​មិន​បា​ន​ពន្យល់​​ថា​ហេតុ​អ្វី​បា​ន​ជា​តុ​លា​ការ​​សម្រេច​ផ្តន្ទា​​​​ទោស​​ផ្សេង​ៗ​គ្នា​បែប​នេះ​ចំ​ពោះ​​បង​ប្អូ​ន​បង្កើត​​​ទាំ​ង​​​ពី​រ​នាក់​នេះ​ទេ។

​ជន​​​ទាំ​​ង​ពីរ​នាក់​​នេះ​ត្រូ​វ​បា​ន​​ចោទ​ប្រកាន់​​​ពី​​បទ​​បង្ក​​របួស​ស្នាម​ ប្រើ​​​អា​វុធ​​ខុស​​ច្បាប់​ និ​ង​បំ​ផ្លាញ​​ទ្រព្យ​សម្បត្តិ​​ឯក​ជ​ន​។ ទោះ​ជា​​យ៉ាង​​ណា ​តុ​លាការ​​​បា​ន​​ដោះ​​លែង​​ គីមឡុង ឲ្យ​​នៅ​​ក្រៅ​​ឃុំ​​ជា​​បណ្តោះ​អា​​សន្ន​​​កា​ល​ពី​ថ្ងៃ​​ទី​​១៧ ខែ​ឧសភា ​បើទោ​ះ​​ជា​​​នគរ​​បាល​​បា​ន​​រក​ឃើញ​​​កាំ​ភ្លើ​ង​​​អា​កា-៤៧​ និង​គ្រាប់​ចំ​នួន​​២០​គ្រាប់​ក្នុង​​រថយន្ត​ទំ​នើប​​របស់​ជន​នេះ​ក៏​ដោយ​។

គីមឡុង មិន​បា​ន​និយា​យ​ថា ​​ខ្លួន​​នឹង​ប្តឹង​​ឧទ្ធរ​ណ៍​​ជំទាស់​សាល​ក្រម​នេះ​ឬយ៉ាង​ណា​​ទេ ​ចំ​ណែក ឧត្តម​​ជី​​វិន ត្រូ​វ​​បា​ន​ផ្តន្ទា​​​ទោស​កំបាំ​ង​មុខ​។ អំ​ឡុ​ង​ការ​​បើក​​វសនាការ​​ជំនុំ​ជម្រះ​​កា​ល​​​ពី​សប្តាហ៍​មុន ​បង​ប្អូន​​ទាំ​​ង​ពីរ​​នាក់​នេះ​​បា​ន​អះ​អា​ង​ថា ​តា​ម​​​ពិតពួ​ក​គេ​ជាជ​ន​រង​​គ្រោះ​​​នៅ​ក្នុង​​​ជម្លោះ​នោះ​​​​ ហើយ​ថា ​អ​ង​្គ​​រក្ស​​របស់​​ពួ​ក​គេ​​បា​ន​ការ​​ពា​រ​​​ពួ​ក​គេ​​មិន​ឲ្យ​​​មនុស្ស​មួយ​ក្រុ​ម​​នៅ​ក្នុង​​ភោជ​នីយ​ដ្ឋាន​​វា​យ​ប្រហារ​​​ពួ​ក​គេ​។ យី​ រ៉ា​យុទ្ធ ​​ដែល​​ជា​អង​្គ​​រក្ស​​របស់​លោក ដួង ងៀប ក៏​ត្រូវ​បាន​​​ចាប់​ខ្លួន​​ផង​ដែរ​ ដោ​យ​សារ​​ពាក់​​ព័ន្ធ​នៅក្នុង​ជម្លោះ​​​នេះ​ ប៉ុន្តែមិន​ត្រូវ​បា​ន​រក​ឃើញ​​​ពិ​រុទ្ធ​ភាព​​ឡើយ​។

​លោក ​ណាច ទ្រី ​​មេធា​វី​​​​របស់​​បង​ប្អូ​ន​ប្រុស​​​ទាំ​ង​​​ពីរនាក់​នេះ កា​ល​​ពី​ម្សិល​មិញ​​​បាន​ថ្លែង​ថា លោក​មិន​បា​ន​​ដឹង​ថា​តើ​កូ​ន​ក្តី​​របស់​លោក​​នឹ​ង​ប្តឹង​ឧទ្ធរណ៍​ដែរ​​ឬ​​អត់​​ទេ​។ ​លោក ណា​ចទ្រី ​​មាន​ប្រ​សាសន៍​ថា“ ​ខ្ញុំ​មិន​ទាន់​បា​ន​​ពិ​ភាក្សា​​រឿង​នេះ​ជាមួ​យ​កូ​ន​ក្តី​របស់​ខ្ញុំ​​​នៅ​ឡើយ​ទេ​”៕

ប្រែ​សម្រួល​​​ដោយ ចេវ ប៊ុននី​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស