32.5 C
Phnom Penh

លោក កឹម សុខុន ដែលស្មោះត្រង់ចំពោះ​​​គណបក្សប្រជាជនកម្ពុជា ត្រូវបាន​​​ដំឡើង​​​ឋានៈ​​​ក្នុងជួរមន្ត្រីនគរបាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខុន ជាប្អូនប្រុស ដែលលែង​​​មានទំនាក់ទំនងជាមួយ​​​នឹង​​​លោក ​​​កឹម សុខាអនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​នោះ ​​​ត្រូវ​​​បាន​​​តែងតាំង​​​ជា​​​មន្ត្រីជាន់​​​ខ្ពស់មួយ​​​រូប​​​នៅ​​​នាយកដ្ឋាន​​​នគរបាល​​​ជាតិ​​​ នៃ​ក្រសួង​​​មហា​​​ផ្ទៃ មួយ​​​សប្ដាហ៍បន្ទាប់​​​ពី​​​លោក​​​បាន​​​និយាយ​​​រិះគន់​​​បងប្រុស​​​លោក តាមបណ្ដាញ​​​ទូរទស្សន៍​​​។

យោងតាមអនុក្រឹត្យមួយ​​​ចុះ​​​ថ្ងៃទី២២ ខែ​​​ឧសភា ដែលលោកនាយករដ្ឋមន្ត្រី​​​ ហុ៊ន ​​​សែន ​​​បាន​​​ចុះ​​​ហត្ថលេខា និងព្រះ​​​មហាក្សត្រ​​​នរោត្តម​​​ សីហមុនី បាន​​​ឡាយ​​​ព្រះ​​​ហស្ត​លេខា ​​​និង​ទទួល​​​បាន​​​ កាលពី​​​ម្សិលមិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថាលោក​​​ កឹម​​​ សុខុន ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​អនុ​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​សន្តិសុខ​​​កណ្តាល​​​ ជា​​​តួនា​​​ទី​មួយ​​បង្កើត​ឡើង​​​សម្រាប់​​​រូប​​​លោក​​​ និង​​​បាន​​​ទទួល​​​ឋានៈជា​​​ឧត្តម​​​សេនីយ៍ទោ។

អនុក្រឹត្យ​​​នេះ​​​បាន​​​ចុ​​​ះ​​​ហត្ថលេខា​​​​តែ​​​​ប៉ុន្មាន​​​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​​​ពី​​​ឧត្តម​​​សេនីយ៍ទោ ​​​កឹម ​​​សុខុន បាន​​​ចេញ​​​មុខ​​​នៅ​​​តាម​​​ទូរទស្សន៍​​​បាយ័ន​​​ដែល​​​ជា​​​ទូរទស្សន៍​របស់​​លោក​​​ស្រី ហ៊ុន ​​​ម៉ាណា ​​​កូន​​​ស្រី​​​របស់​​​លោក ហ៊ុន សែន និង​​​បាន​​​ក្រើន​​​រំឭក​​​អ្នក​​​ទស្សនា​​​ថា គណបក្ស​​​ប្រឆាំង សម រង្សុី និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស ​​​ដែល​​​លោក​​​ធ្លាប់​​​ធ្វើ​​​ជា​​​សមាជិក​​​ ហើយ​​​ដែល​​​បានរួម​​​បញ្ចូល​​​គ្នា​​​បង្កើត​​​ជា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គឺ​​​​​​គ្មាន​​​ប្រយោជន៍​​​ទេ រួម​​​ទាំង​​​​បង​​​ប្រុស​​​របស់​​​
លោក​ផង​​​​ ហើយ​​​ថា មាន​​​តែ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ប៉ុណ្ណោះ ធ្វើការ​​​បម្រើ​​​ប្រជា​​​ពល​​​រដ្ឋ​​​។​​​

​មុន​ការ​​​តែង​​​តាំង​​​លោក​​​​​​នេះ លោកឧត្តម​​​សេនីយ៍ទោ កឹម សុខុន គឺ​​​ជា​​​ទីប្រឹក្សា​​​មួយ​​​រូប​​​របស់​​​រដ្ឋាភិបាល​​​ និង​​​ជា​​​ឧត្តម​​​សេនីយ៍ត្រី នៅ​​​​​​លេខា​​​ធិការដ្ឋាន​​​​​​ក្រសួង​​​មហាផ្ទៃ។ លោក​​​ឧត្តមសេនីយ៍​​​ឯក គៀត ច័ន្ទ​​​ថារិទ្ធ ​អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​បាន​​​មាន​​​ប្រសាសន៍​​​​​​តាម​​​ទូរស័ព្ទ​​​ កាលពីម្សិលមិញថា  “លោក ​​​កឹម សុខុន ​​​មានឋានៈជា​​​ឧត្តម​សេនីយ៍​ត្រី​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​”។

លោក​​​ឧត្តមសេនីយ៍​​​ឯក គៀត ច័ន្ទ​​​​ថារិទ្ធ ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា  “ដល់​​​​ពេល​តំឡើង​ឋានៈ​ឲ្យ​គាត់​ហើយ​ ពីព្រោះ​​​​គាត់​​បាន​​​ធ្វើ​​​ការ​​​ងារជាច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​ ​ប៉ុន្តែ​លោក​ពុំ​​​បាន​​​បញ្ជាក់​​​ថា លោក កឹម​​​ សុខុន មាន​​​ឋានៈ​​​ជា​​​​​​ឧត្តម​​​សេនីយ៍​​​ត្រី​​​​រយៈពេលប៉ុន្មានឆ្នាំ​​​នោះ​​​ទេ​​​។

លោកឧត្តមសេនីយ៍ទោ កឹម សុខុន បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​អំ​ពីការ​​​ដំឡើង​​​ឋានៈ​​​​របស់​​​​លោក ឬក៏​​​ទំនាក់​​​ទំនង​​​ជាមួយ​​​នឹង​​​បងប្រុស​​លោកជាអ្នក​​​នយោបាយ​​​ដ៏សកម្ម​​​នោះ​​​ទេ​​​។

នៅ​​​ក្នុង​​​ការនិយាយរិះគន់តាម​​​ទូរទស្សន៍​​​ ដែល​​​លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ កាលពីថ្ងៃសុក្រ ថា គួរតែ​​​ត្រូវ​​​ចាក់​​​ផ្សាយ​​​ម្តង​​​ទៀត​​​នៅ​​​តាម​​​ភូមិ​​​នៅ​​​ទូទាំង​​​ប្រទេស​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ថ្ងៃទី​​​២៨ ខែ​​​កក្កដា​​​នោះ លោក កឹម សុខុន បាន​​​មាន​​​ប្រសាសន៍​​​ថា​​​  “បង​ប្អូន​ត្រូវ​​​​សម្រេច​​​ រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​គណ​​​បក្ស​​​ប្រឆាំង​​​។ តើ​គណបក្ស​​​ណា​​​​កំពុង​​​​ជួយ​​បងប្អូន​​​​ ហើយ​តើ​​​​គណ​​​បក្ស​​​ណា​​​​កំពុង​បាន​​​តែ​​​និយាយ​​​កុហក​​​ និង​​​បោក​​​ប្រាស់​​​បង​ប្អូន​​​​?”។

​ពេល​ទាក់​ទង​​​​​តាម​​​ទូរស័ព្ទ ​​​លោក ​​​កឹម ​​​សុខា ​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរថា លោកមិន​​​ចង់​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំ​​​​ពី​​​ការ​​​ដំ​​​ឡើង​​​ឋានៈ​​​ប្អូន​​​ប្រុស​​​លោកនោះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា  “ខ្ញុំ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​ ប៉ុន្តែ​​​ ប្រជាពលរដ្ឋ​​​អាច​​​ធ្វើការវាយ​​​តម្លៃ​​​ដោ​​យ​​​ខ្លួន​​​ឯងបាន​​​ និងដឹង​​​អំពី​​​ល្បិច​​​កល​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​”។

លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា គណបក្ស​​​កាន់​​​អំណាច​​​នេះ​​​​គ្រាន់​តែ​​​​ប្រើ​​​​​​​លោក កឹម សុខុន ដើម្បី​​​វាយ​​​ប្រហារ​​​គណ​​​បក្ស​​​​​​ប្រឆាំង​​​​តែ​ប៉ុណ្ណោះ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា  “នៅ​​​ក្នុង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​អ្នក​​​ណា​​​ដែលបិុន​​​ប្រសប់​​​ជេរ​​​ប្រមាថគណបក្ស​​​ប្រឆាំង​​​ ​​​បាន​​​ទទួល​​​​​​តួនាទី​​​ និង​​​ការ​​​ដំឡើង​​​ឋានៈ។​​វា​​​​មិន​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​ទេ​​​។ ​​​ប្រជាពលរដ្ឋ​​​ខ្មែរយល់​ដឹង​​​អំពី​​​ប្រវត្តិសាស្រ្ត​​​ជាតិ​​​ និង​​​ពិភពលោក​​​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស