29.6 C
Phnom Penh

មេ​​​ធា​វី​​​របស់​ នួ​ន​ ​ជា ​​អំ​ពា​វ​​​នា​វ​ ​ឲ្យ​​សាលាក្តី​​​​បើ​​ក​សវ​នា​​ការ​ជំនុំ​ជម្រះ​ពី​បទ​​ប្រ​ល័យ​​ពូជ​សាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុ​ម​មេធា​វី​កា​រ​ពារ​​ នួ​ន ​​ជា ​ចុង​ចោទ​ពី​បទ​ឧក្រិដ្ឋ​​កម្ម​​សង្គ្រាម​​​ដែល​​​ចំ​ណាស់​​ជា​ង​គេ បា​ន​​អំ​ពា​វ​​នា​​វ​​ឲ្យ​​​​ដាក់​​បញ្ចូល​​​បទ​ចោទ​​ប្រ​កាន់​​ពី​​​បទ​ប្រ​ល័​យ​​​ពូ​ជ​សាសន៍​​នៅ​ក្នុ​ង​​​សវ​នាកា​រ​ជំនុំ​ជម្រះ​​​​​​​​របស់​​គាត់​​ដោ​យ​​លើក​ហេតុ​ផល​ថា ​​សេ​ចក្តី​​ព្រាង​​​​ច្បាប់​​សម្រាប់​ដាក់​ទោស​ជនណា​ដែល​​​មិន​​ទទួល​ស្គាល់​អំ​ពើ​​ប្រ​ល័​យ​​​ពូ​ជសាសន៍ដែល​ស្នើ​ឡើង​​ដោ​យ​លោក​នាយក​រដ្ឋមន្ត្រី​​ ​ហ៊ុន សែន កា​ល​​ពី​សប្តា​ហ៍​មុន​នោះ ​ធ្វើ​​​ឲ្យ​​​មាន​ការ​យល់​ខុស​ថា​ ​ឧក្រិដ្ឋ​កម្ម​​នេះ​​​មិន​ត្រូវ​​បាន​​​ប្រព្រឹត្ត​​នៅ​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​ បើ​ទោះ​​​ជា​មិន​​​ទាន់​​​​មាន​កា​រ​វិនិច្ឆ័យ​​ពី​បទ​ឧក្រិដ្ឋ​កម្ម​​បែ​បនេះ​​នៅ​សាលា​​ក្តី​ខ្មែរ​ក្រហម​​​​​ក៏​​ដោ​យ​។ ​

នៅ​ក្នុ​ង​​​សំណើ​មួ​យ​ដាក់​ជូន​អ​ង្គ​ជំ​នុំ​ជម្រះ​​​នេះ​​​កា​ល​ពី​ថ្ងៃ​​ទី​៣០​ ខែ​ឧសភា ​រយៈ​​​ពេល​​តែ​​ បី​ថ្ងៃ​ប៉ុណ្ណោះ​​ ​បន្ទាប់​​ពី​​លោក​ ហ៊ុន សែ​ន ​​បា​ន​​ អ​ំ​ពាវ​​នា​​​វ​ឲ្យ​​​សមា​​​ជ​ិ​ក​​សភា​​អ​នុម័​ត​​ច្បាប់​​សម្រាប់​​ដាក់​ទោស​ ជន​ណា​ ​ដែល​​បដិសេធ​​​ថា​​គ្មាន​​​ការ​​ប្រព្រឹត្តឧក្រិដ្ឋកម្ម​​នៅ​​​សម័​យ​​ប៉ុ​ល ​​ពត​ នោះ ​មេធា​វី​​​កា​រ​​​​ពា​រ នួ​ន ​ជា​ ​លើក​ឡើ​ង​ថា ​ខ្លួន​ចង់​​ទាញ​ហេតុ​ផល​ប្រាប់​​ក្នុ​ង​តុ​លាការ​​​ថា ​កូ​ន​ក្តី​​វ័​យ​​៨៩​ឆ្នាំ​​​របស់​​ខ្លួន​មិន​គ្រាន់​តែ​មិន​បា​ន​​ប្រ​ព្រឹត្ត​​​អ​ំ​ពើ​​ប្រល័យ​​​ពូ​ជ​សាស​ន៍​​​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​​ចង់​ប្រាប់​ថា ​​​​ជ​ំ​នឿ​ថា ​​អំពើ​ប្រ​ល័​យ​​ពូជ​​សាសន៍​​ដែល​បា​ន​កើត​ឡើង​​នៅក្នុង​ប្រទេ​ស​កម្ពុជា​ គឺ​ជា “ ​សិប្ប​និមិត្ត​” ទេ។ សំណើ​​នេះ​​លើក​ឡើង​ថា “ ​កា​រ​​អំពាវ​នា​វ​​​​​​របស់​លោក ហ៊ុន សែ​ន ឲ្យ​មាន​ច្បាប់​​​សម្រាប់​ដាក់​ទោស​​​ជន​ណា​​មិន​​ទទួល​ស្គាល់ “ អំ​ពើ​ប្រ​ល័យ​​​ពូ​ជ​​​សាសន៍​” ក្នុង​សម័យខ្មែរ​ក្រហម​​នោះ ធ្វើ​ឲ្យ​​ក្រុម​មេធាវី​នេះ​ធ្វើ​សំណើ​ជា​​បន្ទាន់​មួយ​សុំ​ឲ្យ​​មា​ន​កា​រ​វិនិ​ច្ឆ័​យ​​អំ​ពី​កា​រ​​ចោទ​ប្រកាន់​​​ពី​បទ​​ប្រល័​យ​​​ពូ​ជ​សាសន៍​នៅ​សាលាក្តី​នេះ​​”។
​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស