29.6 C
Phnom Penh

​​​សារមន្ទីរ​​​វិចិត្រ​សិល្បៈមេត្រូប៉ូលីទែន​​​ បញ្ជូន​​​រូប​ចម្លាក់​មក​កម្ពុជាវិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​មាន​​​​ការ​​​ពិនិត្យ​​​មើល​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ពី​​​មន្ត្រី​​​រដ្ឋាភិបាល អ្នក​​​ថត​​​រូប​​​ និ​ង​​​អ្្នក​​​យក​​​ព័ត៌មាន​​​ជា​​​ច្រើននាក់ សារមន្ទីរ​​​វិចិត្រ​សិល្បៈ មេត្រូប៉ូលីទែន នៅ​​​បុរីញូវ​​​យ៉ក ​កាល​ពី​​​ល្ងាច​​​ម្សិល​​​មិញ បាន​​​បញ្ជូន​​​រូប​​​ចម្លាក់​​​ខ្មែរ​​​សតវត្សរ៍ទី១០​ចំនួន​ពីរ​ ​​ដែល​​​គេ​​​ស្គាល់ថា ​ជារូបចម្លាក់​​​លុតជង្គង់ មក​​​ឲ្យ​​​​​​កម្ពុជា​​​វិញ ។

 

រូប​​​ចម្លាក់​​​ទាំង​​​ពីរ​​​នេះ​​ត្រូវ​​បានគេ​លួច​​​ចេញ​​​​ពី​​​បរិវេណ​នៃ​ប្រាសាទ​​​កោះកេរ​​​ នៅ​​​ក្នុង​​​ខេត្ត​​​​ព្រះវិហារ​ ​​អំឡុងពេល​មាន​ច​លា​ចល​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩​​​៧០ និង​​​បាន​​​ដាក់​តាំង​​​នៅ​ផ្នែក​តំបន់​​​​អាសុី​​​អាគ្នេយ៍ របស់​​​សារ​មន្ទីរ​មេត្រូប៉ូលីទែន​​​នេះ តាំង​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ១៩​​​៨០​​​មក ។

បន្ទាប់​​​ពី​​​ប្រអប់​​​​ដែក​​​កម្ពស់​​​១,២​​​ម៉ែត្រ ​ដែល​​មាន​រូប​​​ចម្លាក់​នៅ​ក្នុង​នោះ ត្រូវ​​​បាន​​​ដាក់​​​នៅ​​​កន្លែង​​សម្រាប់​មនុស្ស​ពិសេស​នៃ​​​​​​​អាកាស​​​យាន​​​ដ្នាន​​​​​​អន្តរជាតិ​​​ភ្នំពេញនេះ​​​ មក អ្នក​លើក​ដាក់​ទំនិញ​បាន​​​ដក​វីស​ចេញ និង​ជញ្ជាំង​ប្រអប់​ចេញ​​​​​ដោយ​​​ប្រុង​​​ប្រយ័ត្ន​​​​​​ ជា​េហតុ​ធ្វើ​ឲ្យ​រូប​​​ចម្លាក់​​​ទាំង​ពី​​រ​​ធ្វើ​​​ពី​​​ថ្មភក់ ​បង្ហាញ​​ខ្លួន​ ឲ្យ​ព្រះសង្ឃ មន្ត្រី​​​រដ្ឋាភិបាល​​​និង​​​អ្នក​​​យក​ព័ត៌​មាន​ឃើញ​។

លោក ជុច​ ភឿន រដ្ឋលេខា​​​ធិការ​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​​ថ្លែង​ថា “ រឿង​នេះ​មាន​សារ​សំខាន់ សម្រាប់​បេតិ​ក​ភណ្ឌ​វប្ប​​ធម៌​របស់​​​យើង​​​ទាំង​​​មូល​​​។ រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​បាន​​​បាត់​​​​​​តាំង​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​មក”។

​​​រូប​​​ចម្លាក់លុតជង្គង់ ដែល​​​ត្រូវ​​​គេ​​​បញ្ជូន​​​ត្រឡប់​​​មក​​​វិញនោះ គឺជា​រូប​ចម្លាក់​ពីរ​ដែល​ស្ថិត​ក្នុង​ចំណោម​​​​រូប​​​ចម្លាក់​​​បង​​​ប្អូន​​​ប្រុស​​ប្រាំ​​​នាក់ ដែល​​​ធ្លាប់បាន​​​ស្ថិតនៅ​​​​ក្នុង​ប្រាសាទចិន ​​​​នៅ​​បរិវេណ​ប្រាសាទ​​កោះ​កេរ។ រូប​​​ចម្លាក់​​​បង​​​ប្អូន​​​ប្រុសបី​​​នាក់​​​ផ្សេង​​​ទៀត ត្រូវ​​​បានគេ​​​ជឿថា ស្ថិតនៅ​​​ក្នុង​​​ដៃអ្ន​ក​​​ប្រមូល​​​វត្ថុបុរា​ណ​​​ឯកជន ឬក៏​​​សារមន្ទីរ​​​ផ្សេងៗ។

លោក ជុច ភឿន បាន​​​មាន​​​ប្រសាសន៍ថា ​សារ​មន្ទីរ​​​ មេត្រូប៉ូលីទែន បាន​​​រៀប​ចំ​បញ្ជូន​​​រូប​​​ចម្លាក​​​់​​​ទាំង​​​នេះ​​​មក​​​វិញ​​​កាល​​​ពីពេល​​​មុន ​និង​​​បានបង្កើត​គំរូ​មួ​យ​ដែល​បង្ហាញ​​​ថា រូប​​​ចម្លាក់​​​ខ្មែរ​​​ផ្សេង​​​ៗ​​​ទៀត​​​ ដែល​​​ត្រូវ​​​គេ​​​លួច ​ប្រហែល​​ជា​ត្រូ​វ​បាន​​​​បញ្ជូន​​​​​​​​​ពីសារមន្ទីរ និងពី​​​​​​​​​​​​​​​អ្នក​​​ប្រមូល​​​វត្ថុ​បុរាណ​​​ឯកជន​​​នៅជុំវិញពិភព​​​លោកវិញ​។

លោកបាន​មាន​​​ប្រសាសន៍​​​អំពី​​​ការ​សម្រេច​​​​ចិត្ត​​​របស់សារមន្ទីរ​​​ មេ​​​ត្រូប៉ូ​លី​ទែន​ថា “ នេះ​​​គឺ​​​ជាការ​​​ចូលរួម​​​វិភាគ​​​ទាន​​​ដ៏​​​ធំ​​​ធេង​​​មួយ​​​” ។

លោក ចាន់ តានី រដ្ឋលេខាធិការ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ បាន​​​សម្តែង​​​ការ​​​ដឹង​​​គុណ​​​របស់​​​លោក​​​ចំពោះ​​​តំណាង​​​​​​សារមន្ទីរ ​​​មេត្រូប៉ូ​លីទែន​​ដែល​​​បាន​​​នាំ​​​រូប​​​ចម្លាក់​​​នេះមក​ ហើយ​មាន​​វត្ត​មាន​​​នៅពេល​​​បង្ហាញ​​​រូប​​​ចម្លាក់​​​ទាំងពីរនេះ។

លោក ចាន់ តានី បាន​​​មាន​​​ប្រសាសន៍​​​ថា ​ “ យើង​​​បាន​​​បាត់​​​បង់​​​រូប​​​ចម្លាក់​​​ជា​​​ច្រើន​​​​អំឡុង​​​​​​សង្គ្រាម​​​ស៊ីវិល ហើយ​​​នៅ​​​ពេល​​​នេះយើង​​​កំពុង​​​ក៏​​​សាង ​​​[កេរដំណែ​លវប្បធម៌យើង​​​ឡើង​​​វិញ]។ នេះ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​វប្បធម៌​​​របស់​​​យើង​​​ ហើយ​​​អ្នកមិន​​​អាច​​​រស់​​​នៅ​​​ដោយ​​​គ្មាន​​​វប្បធម៌​​​នោះ​​​ទេ​​​”។

កាលពីខែ​​​ឧសភា សារមន្ទីរ​​​មេត្រូ​​​ប៉ូលី​ទែន ​បាន​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ថា សារមន្ទីរនេះ​​​នឹង​​​បញ្ចូល​​​រូប​​​ចម្លាក់ទាំង​​​នេះ ដែល​​​រូប​​​ចម្លាក់​​​នីមួយៗមាន​​​ទម្ងន់​​​៩០គីឡូក្រាម​​​ដោយ​​​​​​ភ័ស្តុតាង​​​ថ្មី​​បាន​​​បញ្ជាក់ថា រូប​​​ចម្លាក់​​​ទាំងនេះ​​​ត្រូវ​​​បាន​​​គេ​​​លួច​​​ចេញ​​​ពី​​​ប្រាសាទ​​​ចិន​​​។

យោង​​​តាម​​​សារមន្ទីរ​​​ មេត្រូប៉ូលីទែន ​បាន​​​​​ឲ្យ​​​ដឹងថា ​​​​​ឈ្មួនវត្ថុ​​​បុរាណ​​​​​ម្នាក់​​​ ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ទីក្រុង​​​ឡុងដ៍​ បាន​​​ធ្វើ​​​អំណោយ ​​​ក្បាល​​​រូប​​​ចម្លាក់​​​លុត​​​ជង្គង់​មួយ​​ដល់​​​សារ​មន្ទីរ​នេះ កាលពី​​​ឆ្នាំ​​​១៩៨៧។ ការ​​​ធ្វើ​​​អំណោយ​​​ក្បាលរូប​​​ចម្លាក់​​​លុត​​​ជង្គង់​​​​ទី២ បាន​​​ប្រព្រឹត្ត​​​ទៅ​​​រយៈពេលពីរ​​​ឆ្នាំ​​​បន្ទាប់​​​មក។ បន្ទាប់ពី​​​បាន​​​ទទួល​​​ដង​​​ខ្លួន​​​​​​រូប​​​ចម្លាក់​​​នេះ​​​មក សារមន្ទីរ​​​មេត្រូ​ប៉ូលីទែន បាន​​​ផ្គុំរូប​​​ចម្លាក់​​​នេះ​​​ឡើង​​​វិញ​។

ថ្លែង​​​នៅ​​​ឯអាកាស​​​យាន​​​ដ្ឋាន ​លោក ​ម៉ាក់ ​វែល ហៀន (Maxwell Hearn) ប្រធាន​​​នាយក​ដ្ឋាន​វិចិត្រសិល្បៈ​​​អាស៊ានរបស់​​សារ​​​​មន្ទីរ​មេត្រូ​​​ប៉ូលីទែន​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​លោក ​មាន​​​កិតិ្តយស​​​​​​ក្នុង​​​ការ​​​ចូល​​​រួម​​​​​​បញ្ជូន​​​រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​មក​​​វិញ​​​ដោយ​​​ស្រប​​​ច្បាប់ ។

លោក ហៀន មាន​​​ប្រសាសន៍​​​ថា “ ដោយ​សារព័ត៌មាន​​​ថ្មី ដែល​​​សារមន្ទីរ ​មេត្រូប៉ូលីទែន ​បានសិក្សាហើយដឹង​​​ថា ​​​រូប​​​ចម្លាក់​​​ទាំង​​​នេះ ​បាន​​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​យ៉ាង​​​ដូច​​​ម្ដេច​​​នោះ ​យើង​​​យល់​​​ឃើញ​​​ថា វា​​​ជាការ​​​ចាំបាច់​​​ដើម្បី​​​​​​បញ្ជូន​​​រូប​​​ចម្លាក់​​​ទាំង​​​​​​នេះ​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ”។

អ្នក​​​ជំនាញ​​​មួយ​​​ចំនួនបាន​​​អះ​​​អាង​​​ថា រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ទុក​​​​​​នៅ​​​សារ​មន្ទីរ​​​​មេត្រូប៉ូលីទែនបន្ត​​​ទៀត​​​  ដើម្បី​​​​​​ឲ្យ​​​មនុស្ស​​​​រាប់​​​លាន​​​នាក់​​​ដែល​បាន​​​​​ទៅ​​​ទស្សនា​​​សារ​មន្ទីរនៅ​​​បុរី​​​ញូវយ៉ក​​​អាច​​​ឃើញ​​​រូប​​​ចម្លាក់​​​ទាំង​​​នេះ នៅ​​​តាម​​​ច្រក​​​ចូល​​នៃ​​​វិចិត្រ​​​សាល​ផ្នែក​​​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​ អស់​​​រយៈ​​​ពេល​​​ជិត​​​២ទសវត្សរ៍​​​មក​​​ហើយ​​​។

លោក ហៀន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ យើង​​​មាន​​​អ្នក​​​ទស្សនា​​​ជាង​​​៦លាន​​​នាក់​​​[ជារៀង​​​រាល់​​​ឆ្នាំ] ដែល​​​មិន​​​ដែល​​​មាន​​​ឱកាស​​​មក​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​និង​​​មិន​​​​​​អាច​​​ឃើញ​​​រូប​​​ចម្លាក់​​​ទាំងនេះ​​​នៅ​​​សារមន្ទីរ​​​របស់​​​យើង”​។

លោក ហាប់ តូច ប្រធាន​​​នាយក​​​ដ្ឋានកេរ​ដំណែលវប្បធម៌​​​ នៃ​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​ ​បាន​​​មាន​​​ប្រសាសន៍ថា បន្ទាប់​​​ពី​​​​ព្រះសង្ឃ​​​បាន​​​ប្រសិទ្ធពរ​​​ជ័យ​​​ដល់​​​រូប​​​ចម្លាក់​​​ទាំង​​​នេះ​ក្នុង​​​រយៈ​​​ពេល​​​ខ្លីមួយ​​​​​​​​ រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​​​​ត្រូវ​​​បាន​​​ដាក់​​​នៅ​​​លើ​​​រថយន្ត​​​ពណ៌ស​​​មួយ​​ហើយដឹក​​​​​ទៅ​​​កាន់​​​សារមន្ទីរជាតិ​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​ត្រូវ​​​សហការ​​​ជាមួយ​​​ក្រុម​​​អ្នក​​​អភិរក្ស មក​​​ពី​​​សារ​មន្ទីរ​​​មេត្រូប៉ូលីទែន​ ក្នុង​​​ការពិនិត្យ​​​​​​​​ស្ថានភាព​នេះ។ រូប​​​ចម្លាក់​​​ [ដែល​​​មាន​​​​ប្រភព​មក​​​ពី​​​ប្រាសាទ​​​​ចិន​​​] កំពុង​​​ត្រៀម​​​ខ្លួន​​​រួច​​​ជាស្រេច​​​សម្រាប់​​​​រង់​​​ចាំ​​​ការចូល​​​ទស្ស​​​នា​​​នៅ​​​សារមន្ទីរ​​​ជាតិ​​​”។

ក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា រូប​​​ចម្លាក់​​​ទាំងនេះ​​​នឹង​​​ត្រូវ​​​បានដាក់​​តាំង​​​រយៈ​ពេល​​​ខ្លី​​​មួយ មុន​​​ពេល​​​បញ្ជូនទៅកាន់​​​ការិ​យា​ល័យ​​​របស់​​​លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​​​គេ​​​ស្គាល់​​​ថា ជា​​​វិមាន​​​សន្តិភាព ​​​សម្រាប់​​​សម័យ​​​ប្រជុំ​​​លើក​​​ទី​​​៣៧ របស់​​​គណៈ​​​កម្មា​​​ធិការ​​​កេរដំណែល​​​វប្បធម៌ពិភពលោក ដែល​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃអាទិត្យខាង​​​មុខ​​​នេះ​​​។

លោក ហាប់ ទូច បាន​​​មាន​​​ប្រសាសន៍​​​ថា “ បន្ទាប់​​​មក​​​យើង​​​សង្ឃឹម​​​ថា រូប​​​ចម្លាក់​​​ទាំង​​​ពីរ​​​នេ​​ះ​​​នឹង​​​ត្រឡប់​​​មក​​​សារមន្ទីរ​​​ជាតិ​​​វិញ ​​​ប៉ុន្តែ វា​​​អាស្រ័យ​​​លើ​​​រដ្ឋាភិបាល”។

យោង​​​តាម​​​​​សេចក្តី​​​ថ្លែ​​ងការណ៍​​​របស់​​​ទីស្តី​ការ​​​គណៈរដ្ឋមន្ត្រី បាន​​​ឲ្យ​​​ដឹង​​​ថា រូប​​​ច​​​ម្លាក់​​​ឈរ​​​សរុប​​​ចំនួន​​​ប្រាំបួន​​​ ស្ថិត​​​​​ក្នុង​​​សម​​​រ​​​ភូមិ​​​មួយ​​​ក្នុង​​​​​រឿង​​​ព្រេង​​​កូរ​​​សមុទ្រ​​​ទឹក​​​ដោះ​​​ ត្រូវ​​​បាន​គេ​​​​​​លួច​​​ចេញ​​​ពី​​​ប្រាសាទ​​​​ចិន។

​យោង​​​តាម​​​សេចក្តីថ្លែងការណ៍​​​នេះ​​​បាន​​​ឲ្យ​​​​ដឹង​​ទៀត​​​​ថា រូប​​​ចម្លាក់​​​បាន​​​ស្ថិត​​​នៅ​​​ប្រាសាទ​​​​នេះ​​​ “ អស់​​​រយៈពេល​​​ជាង​​​១ពាន់​​​ឆ្នាំ​​​ រហូត​​​ត្រូវ​​​បាន​​​គេ​​​លួច​​​ចេញ​​​ពី​​​ទី​​​តាំង​​​រប​​​ស់​​​ខ្លួន​​​ កាល​ពី​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០ នៅ​​​​​​ពេល​​​ប្រទេស​​​កម្ពុជា​​​ស្ថិត​​ក្នុង​​​ស្ថានភាព​​​មា​​​ន​​​សង្គ្រាម​​​ស៊ីវិល ​ហើយ​​​ត្រូវ​​​បាន​​​គេ​​​យក​​​ទៅ​​​ឆ្ងាយ​​​ដោយ​​​​​​ឆ្លង​​​ដែន​ខុស​​​ច្បាប់​​​ និង​​​បាន​​​ដាក់​​​លក់​​​​​​​លើទីផ្សារ​​ស​ិល្បៈអន្តរជា​​​តិ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស