38.8 C
Phnom Penh

សាលាដំបូង​រាជធានីភ្នំពេញផ្តន្ទាទោស​ស្ត្រី​​​ថៃ​​​បួ​ននាក់​​​​ឲ្យ​ជាប់​ពន្ធនាគារ​មួ​យ​ជី​វិត​​ពី​បទ​​​​ជួញ​​ដូរ​គ្រឿង​​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​កាល​​ពី​ថ្ងៃ​សុក្រ សាលា​​ដំ​បូ​ង​​​រាជ​ធានីភ្នំ​ពេញ​​បា​ន​ផ្ត​ន្ទា​ទោស​​​ស្ត្រី​​​ជន​ជាតិ​​​ថៃ​​​ចំ​នួន​បួ​ន​នាក់​​ឲ្យ​​​​​ជា​ប់​ពន្ធនាគារ​​​​អស់​មួ​យ​ជីវិត​​​ពី​បទ​ប៉ុន​ប៉ង​ជួ​ញ​​ដូរ​​​ថ្នាំ​ញៀន​​តា​ម​​​​អា​កាស​​យាន​​ដ្ឋាន​​អន្តរ​ជាតិ​​ភ្នំ​​ពេញ​ក្នុ​ង​​ករណី​​ពីរដោ​យ​ឡែក​​ពី​គ្នា​​​​​​កា​ល​​ពី​ក្នុ​ង​​ខែ​​សី​ហា ​ឆ្នាំ​មុ​ន។

​​កា​ល​​​ពី​ថ្ងៃ​​ទី​​​៧​ និ​ងទី​៨ ​​ខែ​​សី​ហា​ ​អំ​ឡុង​​​ពេល​​​​​​​មាន​រំហូរ​ថ្នាំ​ញៀន​​​យ៉ាង​ច្រើន​​​​នៅ​អា​​កា​ស​​យា​ន​​​ដ្ឋានអន្តរ​ជាតិ​​ភ្នំ​ពេញ​ ​និ​ង​​​អា​កា​ស​យាន​ដ្ឋាន​​​​​អន្ត​​រ​​ជាតិ​​សៀម​​រាប ស្ត្រី​​ឈ្មោះ​ ធំឌី វ៉ា​រ៉ាង​កា​ណា ​​អា​យុ​​​២៩ឆ្នាំ​ និ​ង​អ្នក​​រួ​ម​គំ​និ​ត​ឈ្មោះ ​ថាំង​ប៊ូន ​កេត​កាន់ ​​អា​យុ​​៣១​ឆ្នាំ ​​ត្រូ​វ​​​​​​បា​ន​​អា​ជ្ញា​​​ធរ​កម្ពុជា​​​ចាប់​ខ្លួនបន្ទាប់​ពី​​ពួ​ក​គេ​​​​​បាន​ប៉ុន​ប៉ង​រត់​ពន្ធ​គ្រឿ​​ង​ញៀន​​កា​កូអ៊ីន​​​៣,៦​គីឡូ​ក្រាម​ចូ​ល​ក្នុ​ង​ប្រទេសកម្ពុជា​ ពី​ប្រទេស​​​អេ​ក្វា​​​ឌ័រកា​ត់​​តា​ម​ប្រ​​ទេស​សិង្ហ​​បុ​រី​។

​​បើ​​ទោះ​​ជា​​ស្ត្រី​​ទាំង​ពី​រ​នាក់​នេះ​​​​​បា​ន​បដិ​សេធ​​នៅ​ក្នុង​​តុ​លា​ការ​​កាល​​​​ពី​ដើម​​ខែ​នេះ​​ថា ​ពួ​ក​គេ​​មិន​បានដឹង​​​ថា អីវ៉ាន់​​​របស់​​ពួ​ក​គេ​​មា​ន​​ផ្ទុក​ថ្នាំ​​ញៀន​កូកា​​​អ៊ីន​​ក៏​ដោ​យ ក៏​​ចៅ​ក្រម​ លី​ លីប​ម៉េង ​កា​ល​​ពី​ថ្ងៃ​​សុក្រ​​​បា​ន​​​សម្រេច​ផ្តន្ទា​​ទោស​ស្ត្រី​ទាំ​ង​​ពីរ​នាក់​​នេះឲ្យ​​​​​​​ជាប់​ពន្ធ​នា​គារ​​អស់​មួ​យ​​ជី​វិត និង​​​ពិ​ន័យ​​​ជា​​ប្រាក់​​​១០០​​លា​ន​​រៀល​ ស្មើ​នឹងប្រ​ហែ​ល​​២៥.០០០​ដុល្លារ​។

​លោក​ចៅ​ក្រម លីប​​ម៉េង ​​មា​ន​ប្រ​សាសន៏ថា​ “ ប្រ​សិ​ន​បើ​​​អ្នក​ឯង​មិន​ទទួល​ស្គាល់​​កា​រ​​​ផ្តន្ទា​ទោស​​នេះ​ទេ ​​អ្នក​ឯង​មា​ន​ពេល​​មួ​យ​​ខែ​ដើម្បី​ប្តឹង​ទាស់ បន្ទាប់​​​ពី​​​​ចេញ​សាល​ក្រ​ម​​”។

នៅ​​តុលា​ការ​​​កា​ល​ពី​​ថ្ងៃ​​សុ​ក្រនោះ​ដែរ លោក​ចៅ​ក្រម​ សួ​ស សំ​​អាត បា​ន​ផ្តន្ទា​ទោស​ឈ្មោះ ​ពីវ​​ចាន់សូត ​​អ៊ុត​សាន់នី​ អា​យុ​​២០​ឆ្នាំ​ ​និ​ងឈ្មោះ​ ​ហូល​ឡាស់ ​ណាន់​ធី​យ៉ា ​​អា​យុ​​២៧​ឆ្នាំ ​​ដែល​​ត្រូ​វ​បា​ន​​ចា​ប់​ខ្លួន​​នៅ​​អា​កាស​​យាន​​ដ្ឋាន​​​​អន្តរ​ជាតិ​ភ្នំ​ពេញ​​កា​ល​​​ពី​ថ្ងៃ​​ទី​១៣ ខែ សី​ហា​ខណៈពេល​ពួកគេ​កំពុង​ប៉ុន​ប៉ង​នាំចូ​ល​ថ្នាំ​ញៀន​​មេតំហ្វេតា​មីន​​៤,៧៨​គី​ឡូក្រាម​ ឲ្យ​​ជា​ប់​​ពន្ធ​នា​​គារ​​អស់​​មួ​យ​ជី​វិត និង​ពិ​ន័យ​​​ឈ្មោះ​ ពីវ​​ចាន់សូត ​​អ៊ុត​សាន់នី ជាប្រាក់ចំ​នួន​​​៦០​លា​ន​​រៀល​ ​ស្មើប្រហែល​​១៥.០០០​ដុល្លារ និង​ឈ្មោះ​ ហូល​ឡាស់ ​ណាន់​ធី​យ៉ា ៨០​លា​នរៀល​ ស្មើ​ប្រហែល​​២០​.០០០​ដុល្លារ​។

ស្ត្រី​ឈ្មោះ ពីវ​​ចាន់​សូ​ត ​បា​ន​អះ​​អា​ងនៅ​​ក្នុ​ង​​​សវ​នា​ការ​​ជំ​នុំ​ជម្រះ​​​មួ​យ​កា​ល​​​​ពី​ក្នុ​ង​ខែ​ឧសភា​​ថា ខ្លួន​​បាន​ទទួល​អីវ៉ាន់​នោះ​នៅ​ក្នុង​ប្រទេស​ហ្គាណា ពីបុរសម្នាក់​ឈ្មោះ​ ចន ដល​ជា​​មិត្ត​​ភក្តិ​​​​របស់​ប្តី​ខ្លួន​ ហើយមិន​បាន​​ដឹង​​ថា​វា​មា​ន​​ថ្នាំ​ញៀននៅ​ក្នុង​នោះ​​​​ទេ​។

​​ស្ត្រីឈ្មោះ ហូល​ឡាស់ ​បា​ននិ​យា​យ​​នៅ​​ខាង​ក្រៅ​​តុ​លា​កា​រ​​ ខណៈ​​​ពេល​ខ្លួន​​ត្រូ​វ​បាន​បញ្ជូន​ទៅកាន់​​ពន្ធនាគារ​​​ថា ​ខ្លួន​​​មិន​​ប្រាកដ​ថា​ត្រូវប្តឹង​ឧទ្ធរណ៍​​ជំទាស់​នឹង​កា​រ​​ផ្ត​ន្ទាទោសឬ​យ៉ាង​ណានោះ​​​ទេ​។
កាល​​ពី​ឆ្នាំ​មុ​ន ​ក៏​មា​ន​​​កា​រ​​ចាប់​ខ្លួន​​​មនុស្ស​ជា​ច្រើន​ទៀត​ដែរ​ពាក់​ព័ន្ធ​​នឹ​ង​​គ្រឿង​ញៀន​។

កាលពី​​ក្នុ​ង​ខែ​​សី​ហាដដែលនោះ​ ​នៅ​ក្នុ​ង​​ករណី​​ផ្សេង​ទៀត ស្ត្រីជន​ជាតិ​​​​ថៃ​​ពីរនាក់​ត្រូ​វ​​​បា​ន​​​ចា​ប់​ខ្លួន​​​​ជាមួ​យ​​ថ្នាំ​ញៀន​​​កា​កូ​អ៊ីន​​សរុ​ប​​២៦​គី​ឡូក្រាម​​​នៅ​​អា​កាស​យាន​​ដ្ឋាន​​​អន្តរ​​​ជាតិ​ភ្នំ​ពេញ​​​ ដែល​ចេញ​មកពី​ប្រទេស​​​អេ​ក្វា​ឌ័រ​ដែរ។​​​​ ក្រោ​យ​មក​ កា​ល​​ពី​ក្នុ​ង​ខែ​តុ​លា​ ស្ត្រី​​ជន​ជាតិ​ថៃ​​​ពីរនាក់ទៀត​​ ត្រូ​វ​បាន​​​ចាប់​ខ្លួន​​​ជា​មួ​យ​​​ថ្នាំ​ញៀន​​​កា​កូ​​​អ៊ីន​​សរុ​ប​​១១គី​ឡូ​ក្រាម​​នៅ​​អា​​កាស​​យាន​​ដ្ឋាន​​អន្តរ​​ជាតិ​​សៀម​​រា​ប។

​​​ករណី​ទាំង​នេះ​​​បា​ន​​​ធ្វើ​ឲ្យមា​ន​កង្វល់​​​កាន់​តែ​ខ្លាំង​ឡើង​ថា ​ប្រទេស​​កម្ពុជា​កំពុ​ង​ត្រូវ​ក្រុម​​​​​ឧក្រិដ្ឋ​ជន​អន្តរជាតិនានាប្រើ​​ប្រាស់​ជា​​ចំ​ណុច​ឆ្លង​កា​ត់ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​ថ្នាំ​ញៀន​តម្លៃ​ខ្ពស់​នេះដែលកំពុងតែ​កើន​ឡើង​​នៅ​ក្នុង​ប្រទេស​​ថៃ​។​នៅ​ក្នុង​ឆ្នាំ​​២០១១ទាំង​មូល ​​​នគរ​បាល​​កម្ពុជា ​ចាប់​​បា​ន​​​ថ្នាំ​ញៀន​កា​កូ​អ៊ីន​ត្រឹម​​​​តែ​១,១​គី​ឡូក្រាម​​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុ​ននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស