33.2 C
Phnom Penh

មាន​​​អ្នក​​​​​បរិច្ចាគ​​​ប្រាក់​​​​​​យ៉ាង​​​ច្រើន​​​ជួយ​ក្មេង​ប្រុ​ស​ម្នាក់​ដែល​​​ដាច់ដៃ​ម្ខាង​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​នៅ​​​ឡឥដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្មេង​ប្រុស​​អាយុ​៨​ឆ្នាំ​ម្នាក់ ដែល​បានដាច់​ដៃ​ម្ខាង​​​កាលពី​សប្តាហ៍​មុ​ន ​នៅ​​​ក្នុង​​​ហេតុការ​ណ៍​គ្រោះ​ថ្នាក់​​នៅឡឥដ្ឋ​មួយ​​​កន្លែង​​​​ក្នុង​​​​​ខេត្ត​កំពង់​ចាម​នោះ ​បាន​​​ទទួល​ប្រាក់​ឧប​ត្ថម្ភ​​យ៉ាង​​​ច្រើន​​​ពី​​​បណ្តា​​​ឥស្សរជន​​​ជាន់​ខ្ពស់​​​មក​ពី​គណ​បក្ស​កាន់អំ​ណា​ច​កាលពីចុង​សប្តាហ៍​​​​នេះ​​ នេះ​​​បើ​​​តាម​​​ការលើក​​​ឡើង​​​របស់​​​គ្រួសារ​​​កុមារ​​​រង​​​គ្រោះកាល​​​ពី​​​ថ្ងៃ​អាទិត្យ។​​​​​

​លោក ​សែន ​ច័ន្ទ ​អាយុ​២៧​ឆ្នាំ​ ដែលត្រូវ​ជា​ឪពុកមា​​​របស់​កុមារ​រង​គ្រោះ ​បាន​ឲ្យដឹងថា គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅពេល​​​​ក្មួ​យ​ប្រុស​របស់​ខ្លួន​​​​ឈ្មោះ ​រស់ ​រ័ត្ន ​កំ​ពុង​លេងនៅ​​​ក្នុង​​​បរិវេណ​​​ឡ​ឥដ្ឋ​ ​មួយ​​​កន្លែង​​ក្នុង​​​​ឃុំ​មៀ​ន​ ​ស្រុក​អូររាំងឱ​​ខេត្ត​កំពង់​ចាម​។

គាត់បានរៀបរាប់​​​​​​ឲ្យដឹង​ថា “ ​វា​​ប្រាប់​​ខ្ញុំថា ​វា​បានឃើ​ញ​​លុយ​១.៥០០​រៀល​​នៅ​លើ​ដី​ក្រោម​ម៉ាស៊ី​ន​កាត់​ឥដ្ឋ​ ​ហើយ​វាក៏​ខំប្រឹង​​លូក​​​​ដៃ​ដើម្បី​រើសលុយ​នោះ”។​​ គាត់​​​បាន​​​បន្ត​​​ថា​​​​ ដៃ​របស់​ក្មេង​ប្រុស​នេះ​បាន​ចូល​​​​ក្នុង​ម៉ាស៊ី​​ន​​​​​នោះ ហើយ​ក៏​​ដាច់​ជិត​ដល់​ស្មារ​ ខណៈ​​​ពេល​​​វា​​​​កំពុង​លូក​​​ដៃ​​រើស​​លុយ​នោះ​​​​។

​បន្ទាប់​ពី​លោក កេត ឡាច ​ម្ចាស់ឡ​ឥដ្ឋ​នេ​ បាះន​សន្យា​ជួយ​​​ជា​​​ប្រាក់​មួ​យ​លាន​រៀល​​សម្រាប់​​​​​​​ចេញ​​​ថ្លៃ​​​ចំណាយ​ព្យាបាល​​​កុមារ​រង​គ្រោះ​ ​កុមារ​រង​គ្រោះ​​​ក៏​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​កុមារ គន្ធបុប្ផា​​​ ក្នុងរាជា​ធានីភ្នំពេញ ​កាល​ពីយប់​ថ្ងៃ​សុក្រ​សប្តាហ៏​មុន​។ ​កុមាររង​​​គ្រោះទទួល​បាន​ប្រាក់​បរិច្ចាគ​​​ភ្លាមៗពីមន្ត្រី​គណប​ក្សកាន់​អំណាច​ ​និង​សហ​ការី ​បន្ទា​ប់​ពីប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​​​​​បាន​ចុះ​​​ផ្សាយ​​​អំពី​ស្ថាន​ភាព​​​គួរ​ឲ្យ​រន្ធត់របស់​​​គាត់​។​

កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន ពោល​​​គឺពីរ​ថ្ងៃ​​បន្ទាប់​ពី​រដូវ​​​ធ្វើ​​​យុទ្ធនាការ​ឃោ​​សនា​​​បោះ​​​ឆ្នោត​​ផ្លូវ​ការ​​ចាប់​ផ្តើម​ ​លោក ​ខៀវ កាញារីទ្ធ​ រដ្ឋ​​មន្ត្រីក្រសួ​ង​ព័ត៌មាន​ និង​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​​មណ្ឌល​ខេ​ត្ត​កំពង់​ចាម​ មក​ពីគ​ណ​បក្ស​ប្រជា​ជន​ក​ម្ពុ​ជា​ ​បាន​ឧបត្ថម្ភ​ប្រាក់​​​ចំនួន​២៥០​ដុល្លារ​ ដល់​កុ​មារ​រង​គ្រោះ​។ ​

លោក ច័ន្ទ បាន​​​និយាយ​​​ថា ក្នុង​ថ្ងៃ​នោះ​ដែរ ​តំណា​ង​ឧត្ត​សេនីយ៍​​​ទោ​​​ ហ៊ុន ម៉ាណែត ​កូនប្រុស​រប​ស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​​ក៏​បាន​ទៅ​សួរសុខទុក្ខ​កុមារ​រង​គ្រោះនៅ​​​ឯ​មន្ទីរ​​ពេទ្យ​ដែរ ហើយ​បាន​ឧបត្ថម្ភ​ជាប្រាក់​៣០០​ដុ​ល្លារសហរដ្ឋអាមេរិក​។​ អ្នក​​​បរិច្ចាគ​​​ច្រើន​បំផុត​គឺ​មន្ត្រី​កាក​បាទ​ក្រហម​កម្ពុជា ដែល​បា​ន​ទៅ​សួ​រ​សុខ​ទុក្ខកុមារ​រង​គ្រោះដល់​​​មន្ទីរ​​​ពេទ្យ និង​បរិច្ចាគ​​​​​ប្រា​ក់​​​ចំនួន​១.​២​៥០​ដុ​ល្លារ​សហរដ្ឋអាមេរិក។​

​លោក ​ច័ន្ទ ​បាន​និយាយ​​​កាលពីម្សិល​មិ​ញ​ថា “ ឯកឧត្តម ខៀវ កាញារីទ្ធ ​បាន​ឧបត្ថ​ម្ភ​ជិត​មួយ​លាន​រៀល​”។គាត់និយាយ​​​ទៀត​​​ថា គាត់​​​បាន​ទៅ​គេ​ហដ្ឋានរបស់​​​លោក ខៀវ ​កាញារីទ្ធ ​ដើម្បី​​​ទ​ទួល​ប្រាក់​នោះ។​ឱពុកមារបស់​កុមាររង​គ្រោះ​រូប​នេះបាន​​និយាយបន្ត​​​ទៀត​​ថា “ គណៈ​ប្រតិ​ភូ​របស់​ឯកឧត្តម​ ហ៊ុន ម៉ាណែត ​បាន​ទៅ​ម​ន្ទីរ​ពេទ្យ​ដើម្បី​​​បរិច្ចាគ​​​ប្រាក់​​​ចំនួន​​​​៣​០​០​ដុល្លារ​ ដល់​ក្មួយ​ប្រុស​របស់​ខ្ញុំ​”។

​លោក អុិន ស្រៀន មេឃុំមៀន ​​បាន​មាន​ប្រសា​សន៍ឲ្យដឹង​ថា កាលពី​ដំបូង​ ក្មេង​ប្រុស​រង​គ្រោះ​​ត្រូវ​បាន​បញ្ជូន​ទៅមន្ទីរ​ពេទ្យ​ខេ​ត្ត ។
លោកមេឃុំ​រូប​នេះ​បាន​មាន​ប្រសាសន៍​អំពី​ដំណើរ​រឿង​ពាក់​ព័ន្ធ​នេះទៀតថា  ក៏ប៉ុន្តែ ក្រោយ​​​​​មក​ក៏​ត្រូវបាន​បញ្ជូន​បន្ត​មក​​​​រាជា​ធានី
ភ្នំ​ពេញ ​​បន្ទាប់​ពី​​​ស្ថានភាពរបួស​​របស់​​​​គាត់​​កាន់​តែ​ធ្ងន់​ទៅៗ។

លោក ស្រៀន ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ​​ថា “ យើង​ដឹ​ង​ថា ​មាន​ក្មេង​ៗ​ ​មិនច្រើន​ទេ ​ដែល​ធ្វើ​ការ​​ងារ​បន្ទាប់​​​​ពីចេញពីរៀន​ ឬក៏​អំឡុ​ង​ថ្ងៃឈប់​សម្រាក​ពី​ការ​សិក្សា ​ដើម្បី​ជួយ​គ្រួសារ​​​របស់​​​ខ្លួន​​​រក​​​ប្រាក់​”។ ​​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​ក្នុង​ករណី​នេះ​ គ្រួសារ​​របស់​កុមារ​រង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ បាន​បញ្ជាក់បន្ថែម​ថា ​ទាំង​កុមារ​រង​គ្រោះ​រូ​ប​ ​និង​កុមារ​​ដទៃ​ៗទៀត​​​មិន​បាន​ធ្វើកា​រ​នៅ

ឡ​ឥដ្ឋ​នេះទេ ​គ្រាន់​តែ​ឧស្សា​ហ៍​ទៅកន្លែង​នោះ​ ដើម្បី​​នាំ​គ្នា​​​លេ​ង​នៅ​​សកម្មភាព​ធម្មតា​ៗ​តាម​របៀប​ក្មេងៗ​​ប៉ុណ្ណោះ​។​ ​លោក ចោប ស៊ី​ថា ​នាយ​ប៉ុស្ត៍ន​គរ​បាល​​ឃុំ​ មៀន បាន​មាន​ប្រសាសន៍ថា ​លោក​ដឹង​ថា ​យ៉ាង​ហោច​​​ណាស​​​មាន​​ឧ​បទ្ទវហេតុ​ពីរ​ផ្សេង​ៗ​បាន​កើត​ឡើង​​​ចាប់​​​តាំង​​​ពីឆ្នាំ​២០០១​មក។     លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ទៀតថា ​​ក្នុង​ករណី​នីមួយ​ៗ​ជន​រង​គ្រោះ​បាន​បាត់​បង់​អវយវៈ​នៅ​តាម​​​ឡឥដ្ឋ​ដែល​​​ស្ថិត​​​ក្នុង​​​ដែ​​​នសមត្ថកិច្ច​​​របស់លោក​៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស