32.5 C
Phnom Penh

នគរ​បាល​ស៊ើប​អង្កេត​ករណី​វាយ​ប្រ​ហា​រ​លើ​បុរស​ម្នាក់​ក្នុង​ជម្លោះ​​រឿង​ដីធ្លី​ជាមួយ​​សាលា​រា​ជធានី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​រាជធានីភ្នំពេញ​ បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញថា ​ខ្លួន​កំពុងតែ​ស៊ើប​អង្កេត​ករណី​​វាយប្រហារ​លើ​បុរស​អាយុ​៧០​ឆ្នាំម្នាក់​​ ដែល​​មាន​សាច់​ញាតិ​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​រឿង​ដីធ្លី ជាមួយ​សាលា​រា​ជ​ធានីភ្នំ​ពេញ​ ​ហើយ​មិន​ព្រម​បោះបង់​លំ​នៅ​ដ្ឋាន​​របស់ខ្លួន​ទេ ​ប្រសិន​បើ​សាលា​រា​ជ​ធានី​ភ្នំពេញ​មិន​​បង្កើន​ប្រាក់​សំណង​ឲ្យខ្លួន​។​

​លោក លី ​ស៊ាង​ហេង ​បាន​ឲ្យដឹង​ថា​លោក​ ​និង​មិត្តភក្ដិ​របស់​លោក​​បាន​កំពុង​​ជិះ​ម៉ូតូ​ នៅក្បែរ​លំនៅដ្ឋាន​របស់​​លោក ក្នុង​ខណ្ឌ​ទួល​គោក​ ​នៅវេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​ ដែល​នៅ​ពេល​នោះ​ ​លោ​ក​​ត្រូវ​គេ​វាយ​ចំ​​ក្បាល​​ពី​ក្រោយ​​ ហើយ​​​លោក​ជឿ​ថា ​គេ​បាន​វាយ​នឹង​​ដំបង​ដែក​។ ​លោ​ក​ ស៊ាង​ហេង ​បាន​ឲ្យដឹង​បន្ថែម​ទៀតថា ​លោ​ក​បានឃើញ​​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​​ ​មុនពេល​លោក​ទទួលរងនូវការ​វា​យ​ប្រហារ​នោះ​​ ​ហើយ​​​លោក​បានអះអាងបន្ត​ទៀត​ថា លោក​​បាន​ស្គាល់​ម៉ូតូ​នោះ ពីព្រោះ​ជា​​ម៉ូតូ​ដែ​ល​​​គេ​​​​​ធ្លាប់​បាន​​ជិះ​តាម​​លោក​​ម្តង​។​

​លោក​បាន​និយាយថា “ ខ្ញុំគិតថា មាន​បុរស​ពីរនាក់​ជិះ​ម៉ូតូ​មួ​យគ្រឿង​ ហើយ​មនុស្ស​​​ម្នាក់​បាន​​វាយ​ខ្ញុំ​ចំ​ក្បាល​ ពី​ព្រោះ​ពួក​គេ​បាន​តាម​ខ្ញុំ​កាលពីមុន​”។ ​លោ​ក​បាន​រៀបរាប់​ឲ្យដឹង​បន្ថែម​ទៀតថា ​មិត្ត​ភក្ដិ​របស់​លោក​បាន​ទប់លោក​មិនឲ្យធ្លាក់​ ពី​​លើ​ម៉ូតូ​ មុន​ពេល​លោក​បា​ន​បាត់​បង់​ស្មារតី​ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​សម្រាក​ព្យា​បាល​មួយ​កន្លែង​។​

​គ្រួសារ​របស់​លោក​ ស៊ាងហេង ស្ថិត​ក្នុង​ចំណោម​បីគ្រួសារ​ ដែល​​​មាន​ផ្ទះ​​នៅ​​​ជាប់​​​អគារ​​សាលា​ខណ្ឌ​ទួល​គោក​ ​ជា​មួយ​​សាលា​សង្កាត់​ ​និងការិយាល័យ​គណបក្ស​ប្រជាជ​ន​កម្ពុជា​​ ហើយ​​​រដ្ឋាភិបាល​ច​ង់​​​ទិញ​​យក​​អគារ​នោះ​បន្ទាប់​ពី​រដ្ឋាភិបា​ល​បាន​​ដោះ​ដូរ​អគារ​នេះ​ជាមួយ​ក្រុម​ហ៊ុន​ឯ​ក​ជន​មួយឈ្មោះ ​ឃ៊ុន​សៀ អាហរ័ណ នីហរ័ណ​ (Khun Sear Import Export C​om​p​a​n​y​)​។ គ្រួសារ​នេះ​ត្រូវបាន​ផ្តល់​ឲ្យ​​នូ​វ​ទឹក​ប្រា​ក់​ចំនួន​១៥.០០០​ដុល្លារ​ ដើ​ម្បី​រើ​ចេ​ញ ​ក៏​ប៉ុន្តែ ខ្លួន​ទាម​ទារ​៣០0.០០០​ដុល្លា​រ​។

​បន្ទាប់​ពី​សាកសួរ​លោក ស៊ាង​ហេង​លោក​ ហម គា នាយ​ប៉ុស្តិ៍​នគរ​បា​ល​សង្កាត់​ បឹងកក់​១បាន​ឲ្យ​ដឹងថា ​លោក​គិត​ថា របួស​នេះ​មិន​ធ្ងន់​ខ្លាំង​ទេ​។លោក​បា​ន​មានប្រ​សា​សន៍​​ថា “ ខ្ញុំ​បាន​ឃើញ​ចំណុច​មួយ​នៅលើ​ក្បាល​របស់គាត់។ ​មាន​ឈាម​ហូរ​ ប៉ុន្តែ ​ខ្ញុំ​គិត​ថា​ វា​មិនមែន​ជារបួស​ធ្ងន់ទេ​”​។​​ លោក​បាន​លើក​ឡើងថា ​លោក ស៊ាង​ហេង ​ក៏​បា​ន​ផ្តល់​ព័ត៌មាន​តិចតួច​ដល់​នគរ​បាល​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ផងដែរ​។ ​លោក​បាន​មា​ន​ប្រសា​សន៍​បន្ថែម​ទៀតថា “យើង​កំពុ​ង​ស៊ើប​អង្កេត​ ​ហើយ​បាន​សួរ​ជន​រង​គ្រោះ​អំ​ពី​អ្នក​ដែល​បាន​វាយ​គាត់​។ គាត់​បាន​ប្រាប់​នគរ​បាល​ថា​គាត់អត់​ស្គាល់​ជន​នោះ​ទេ​”។

កញ្ញា ​លី ស៊ីវ​មីង ត្រូវជា​កូន​ស្រីរបស់​លោ​ក​​ ស៊ាង​ហេង ត្រូវបាន​គេ​ប្រាប់​ថា ​ហេតុ​​ការណ៍​​វាយ​ប្រហារ​នេះ​ពាក់​ព័ន្ធនឹង​រឿង​ជ​ម្លោះ​ដីធ្លី​របស់​ពួកគាត់​។​គាត់​បាន​និយាយ​ថា  “ ​ខ្ញុំគិតថា ​វា​ពាក់​ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​​នៅ​ផ្ទះរបស់ខ្ញុំ​។ ឥឡូវនេះ​ យើង​បារម្ភ​ពី​ស​ន្តិសុខ​របស់​យើង​ណាស់​។ កញ្ញា​ ស៊ីវ​មី​ង​ ក៏បាន​អះអាង​ផង​ដែរថា ​ជន​មិនស្គាល់​មុ​ខ​បាន​​វាយជញ្ជាំង​ផ្ទះរបស់​​គាត់​​ ហើយ​គប់ដុំថ្ម​មក​លើ​ផ្ទះរបស់​គាត់​​ស្ទើរ​រាល់​យប់​ផងដែរ​។ ​នគរ​បាល​បានឃាត់​ខ្លួ​ន​លោក ​ស៊ាង​ហេង​ ​និងអ្នក​ជាប់​ពាក់ព័ន្ធ​ពី​រ​នាក់​​ផ្សេង​ទៀត​ ដើម្បី​ធ្វើការសាកសួរ​ កា​លពីខែ​មុន​ ​ហើយ​បាន​ចោទប្រកាន់​ពួក​គេ​ថា បាន​ធ្វើ​ឲ្យខូច​អគារ​នេះ​ ​អំឡុង​ពេលមា​ន​ឧបទ្ទ​វហេតុ​មួយកើត​ឡើង​ កាលពីខែមេ​សា​ ​​ដែល​នៅ​ពេល​នោះ​ គ្រួសារ​​ទាំងនេះ​បាន​ឃាត់​ក្រុម​ហ៊ុន​នេះ​មិន​ឲ្យ​​ធ្វើ​របង​ព័ទ្ធ​អគារ​នេះ​៕

ប្រែ​សម្រួល​ដោយ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស