32.5 C
Phnom Penh

អតីត​​កង​យោធពល​ខេមរភូមិន្ទ​​ម្នាក់ ​និង​ស្ត្រី​ជន​​​ជា​តិវៀតណា​ម​​ម្នាក់​​​ជាប់​​ទោស​​​អស់​មួ​យ​​ជី​វិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​កា​ល​ពី​ម្សិល​មិញ សាលា​​ដំ​បូង​រាជ​ធានី​ភ្នំ​​ពេញ​​​បា​ន​ផ្តន្ទា​​​​ទោស​​អតី​ត​​​វរសេ​នីយ៍ឯក​កង​យោធ​​​​ពល​​ខេមរភូមិន្ទ​ម្នាក់ និ​ង​ស្ត្រី​​ជន​ជាតិ​​វៀត​ណាម​ម្នាក់​ ឲ្យ​ជាប់​​​ពន្ធ​នា​គារ​​​អស់​​មួ​យ​​ជី​វិត​ ពី​បទ​​ព្យា​​​យា​ម​​បញ្ជូន​​ថ្នាំហេរ៉ូអ៊ីន​​ទៅ​ប្រទេ​ស​​​អូស្ត្រាលី​​​តា​ម​​ប្រៃសណី​យ៍។

ឈ្មោះ ​ស៊ូ ​សា​​រិទ្ធ ​​អា​យុ​​៥៤ឆ្នាំ ​អតី​ត​​​វរ​​សេនី​យ៍​ឯក​ទ័ព​​​ជើង​គោ​ក​​​នៃ​កង​យោធ​​ពល​​​ខេម​​រ​ភូមិន្ទ​​ និងឈ្មោះ ង្វៀន ​នូ​អាញ់ ​​អា​យុ​៤៤ឆ្នាំ ​ត្រូ​វ​បាន​​ចាប់​ខ្លួន​​នៅ​​ការិ​យា​ល័​យ​ប្រៃ​សណី​យ៍​កណ្តាល​ ក្នុង​រាជ​ធា​នី​ភ្នំពេញ​​កា​ល​​ពី​ថ្ងៃ​​ទី​​២១​ ខែ​ធ្នូ ​ពេល​​​ពួ​ក​​គេ​​ព្យា​យាម​ផ្ញើ​កញ្ចប់​មួ​យ​ដែល​នៅ​ក្នុង​នោះ​មា​ន​​​កញ្ច​ប់​តូច​ៗ​ប្រ​​ហែល​៦០០​​ ​​បិទ​ស្លាក​ “ ថ្នាំ​​​ប៉ូ​វ​យិន​ស៊ិន​ក្រហម​​​កូ​រ៉េ​”។

​នគរបាល​​​ដែលទទួល​​សេចក្តី​រាយ​​ការណ៍​​​អនា​មិក​ ​ចាប់បា​ន​កញ្ចប់​នោះ ដែល​​ក្នុ​ង​នោះ​មា​ន​​សារ​​​ធាតុ​​មួ​យ​​លាយឡំ​ជាមួ​យ​​​ថ្នាំ​​ញៀន​ហេរ៉ូ​​​អ៊ីន​។ ​​អា​​ជ្ញា​​ធរ​​​បា​ន​ឲ្យ​ដឹង​ថា​ ​មា​ន​ថ្នាំ​ញៀន​​​​​​ហេរ៉ូ​អ៊ីន​​១២​គីឡូ​ក្រាម​នៅ​ក្នុង​កញ្ចប់​ ដែល​​មាន​តម្លៃ​​រា​ប់​ម៉ឺន​​ដុល្លារ​​ក្នុង​ប្រទេស​​​​អូ​​ស្ត្រា​លី​។

​លោក​ចៅ​ក្រម​ សួ​ស សំ​អា​ត​​ បា​ន​ប្រ​​កាស​​​កា​ល​​ពី​ម្សិល​មិញ​ថា “ តុ​លា​ការ​​បា​ន​​រក​ឃើញ​ថា​​​ ពួ​ក​​​គេ​​​​មាន​ពិរុទ្ធ​ភាពពី​បទ​រត់​ពន្ធ​​ និង​មា​ន​គ្រឿង​ញៀន ហើយ​​ជ​ន​​សង្ស័យ​​មា​ន​​ពេល​មួ​យ​ខែ​​ ដើម្បី​​ប្តឹង​ឧទ្ធរណ៍​”។ លោក​​បា​ន​​​​​​បន្ថែ​ម​​​ថា ​តុ​លា​ការ​​​បា​ន​ផ្តន្ទា​​​ទោស​​​អ្នក​​ទាំង​​​ពីរ​ឲ្យ​ជាប់​​ពន្ធនា​គារ​​អស់​​មួ​យ​​ជី​វិត​ និង​​ពិ​ន័យ​​​ជា​ប្រាក់​​ចំនួន​​៨០​លាន​រៀល​ ​ឬប្រហែល​​២០​.០០០​ដុល្លារ​។ អំ​​ឡុ​ង​ស​វនា​ការ​​ជំនុំ​ជម្រះ​ ​ចុង​​ចោទ​​​ទាំង​​​ពីរ​​នាក់​​បា​ន​​អះ​អា​ង​​​ថា ​ពួក​គេ​មិន​បា​ន​ធ្វើ​​អ្វី​​ខុស​ទេ​។

​លោក សារិន ​​​ដែល​​ជា​​ទាហា​ន​​កងយោធ​ពល​​ខេម​រភូមិន្ទ​​នៅ​ឡើយ​​ នៅ​ពេល​ចាប់​​ខ្លួន​គាត់​ ​បា​ន​​អះអាង​ថា ​គាត់​ធ្វើ​ការ​​ជាអ្នក​បើក​បរ​ និង​​ជា​​​​អ្នក​បក​ប្រែ​ឲ្យ​ស្ត្រី​​ជន​​ជាតិ​វៀត​ណាម​​រូប​នោះ​ ​ហើយ​មិន​ដឹង​ថា ​កញ្ចប់​​ដែល​ស្ត្រី​រូប​នេះព្យា​យាម​​ផ្ញើ​​នោះ ​ខុស​​ច្បាប់​ទេ​។

​​អ្នក​​ស្រី នូ​​​អាញ់ ​បា​ន​​អ​ះ​​​អាង​ថា ​​​ខ្លួ​នក៏មិន​ដឹង​​​ថា​ ​កញ្ចប់នោះ​មា​ន​​ថ្នាំ​ញៀន​ហេ​រ៉ូ​អុី​ន​​​ដែរ​ ហើយ​​បា​ន​និ​យា​យ​ថា ​ខ្លួ​ន​គ្រាន់​​តែ​ធ្វើ​ការ​ឲ្យ​បុរសម្នាក់​​ទៀត​​ឈ្មោះ​ ​ឈុន ជី​ដា ​​ដែល​​បា​ន​បញ្ជា​​ឲ្យ​​​គាត់​​ផ្ញើ​កញ្ចប់​នោះ​​។

​លោក ​ម៉ៃ វណ្ណា ​មេ​​​ធា​​វី​​​ការ​ពារ​​លោក សារិទ្ធ និង​អ្នក​ស្រី​ ​នូ​​​អាញ់ ​បា​ន​មា​ន​​ប្រ​សាស​ន៍​​ថា​ ​តុ​លា​កា​រ​មិន​បា​ន​ស៊ើប​​​អង្កេត​​​កា​រ​​អ​ះ​​​អា​ង​ដែល​​ថា ភាគី​ទី៣មា​ន​​ជាប់​​ពាក់​ព័​ន្ធ​​​ទេ។ ​លោក វណ្ណា ​​​មា​ន​​ប្រ​សាស​ន៍​ថា “ ខ្ញុំ​គិត​ថា ​កា​រ​​ផ្តន្តា​​ទោស​នេះ​ មិ​ន​ត្រឹម​ត្រូ​វ​​​ទេ​ ​ព្រោះ​​ខ្ញុំ​​បា​ន​ស្នើ​​ឲ្យ​​ចៅ​ក្រម​​ស៊ើប​​អង្កេត​​​ឡើង​វិញ​ ប៉ុន្តែ​​តុ​លាការ​​មិន​បា​ន​​ស៊ើប​អង្កេត​ទេ​​”។

​​លោក​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា លោក​មិន​ទាន់​បា​ន​​និយា​យ​​​ជាមួ​យ​​​កូ​ន​ក្តី​​របស់​​គាត់​នៅ​ឡើយ​ទេ ដើម្បី​សម្រេច​​ថា​​តើ​ពួ​ក​​​គេ​នឹង​​ប្តឹង​ឧទ្ធរណ៍​កា​រ​​ផ្តន្ទា​ទោស​​នេះ​​ឬ​យ៉ា​ង​ណា​​​​។ ករណី​នេះ​​​​ឆ្លុះ​បញ្ចាំ​ង​ឲ្យ​ឃើញ​​​ករណី​មួ​យ​​​ទៀត​​​កើត​​ឡើង​ក្នុ​ង​ខែ​មេសា ឆ្នាំ​​២០​១២ ​ដែល​​ពេល​នោះ​អាជ្ញា​​ធរ​​​អូ​ស្ត្រាលី​បា​ន​​​​ចាប់​​​ខ្លួន​និ​ង​ចោទ​ប្រកាន់​​​ជន​ជាតិ​​ខ្មែរ​​​ពីរនាក់​​នៅ​ក្នុ​ង​ទី​ក្រុង​មែល​​ប៊ើន ​ពាក់​ព័ន្ធ​នឹង​​​សារធា​តុ​​មួ​យ​មាន​ផ្ទុក​​​​ហេរ៉ូ​អុីន​​ប្រហែល​​៦៥គី​ឡូក្រាម ដែល​ក្លែង​​ធ្វើ​ជា​​កញ្ចប់​​ថ្នាំ​លាប​សក់​៕

ប្រែ​សម្រួល​ដោ​យ ​ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស