42.2 C
Phnom Penh

ធនាគារ​ម៉ាឡេស៊ី​ទទួល​បាន​អាជ្ញាប័ណ្ណ​​ស​ម្រាប់​ធ្វើ​ប្រតិ​បត្តិ​ការ​អាជីវកម្ម​របស់ខ្លួននៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តីប្រកាស​មួយ​បាន​បង្ហាញ​ថា ​ធនាគារ​ម៉ាឡេស៊ីដ៏ធំមួយ​​បាន​អះ​អាង​ថា ​ខ្លួន​ទទួល​បាន​អាជ្ញាប័ណ្ណ​ ដែល​អនុ​ញ្ញាត​ឲ្យ​ខ្លួន ​បើក​អាជីវកម្ម​ផ្តល់​សេវា​ធ​នាគារទ្រង់​ទ្រាយតូច​ នៅក្នុងប្រទេស​កម្ពុ​ជា​។

​នៅ​ក្នុង​សេចក្តីប្រកាស​នេះ ​ធនាគារ​ ហុង លឿង ប៊េង បឺហាដ (Hong ​Leong​ Bank​ Berhad​​)​ ​បាន​លើក​ឡើងថា ធនាគារ​ជាតិ​នៃកម្ពុជា​ ​បាន​ចេញ​អាជ្ញា​ប័ណ្ណ​ប្រតិប​ត្តិការ​សម្រាប់​ខ្លួន​ហើយ ​ដូច្នេះ “ ខ្លួនអាច​ផ្ត​ល់​សេវា​កម្មដល់​អតិថិជន​ទ្រង់​ទ្រាយ​ជា​អា​ជីវកម្ម ​និង​អតិ​ថិ​ជន​ទូទៅ​នៅ​ក្នុង​ប្រទេស​ក​ម្ពុ​ជា​ ចាប់​ពីថ្ងៃ​នេះ​តទៅ​ហើយ​”។​

​អគារ​សាខា​ដំបូងរបស់​​ធនាគារ​ ហុង​ លឿ​ង​ ប៊េង ​(ខេមបូឌា​) ​ភីអិលស៊ី​ដែល​ស្ថិ​ត​នៅ​បណ្តោ​យ​​ផ្លូវ​លេខ​ ២១៤​ ក្នុង​រាជធា​នី​ភ្នំពេញ បាន​ប​ញ្ចប់​ការ​រៀបចំ​រួច​រាល់​ហើ​យ​។ ​សេចក្តី​ប្រកាស​ដដែល​នេះ​បាន​ដក​ស្រង់​សម្តី​របស់​លោក តាន់​ កុងឃុន​ (Tan Kong ​Khoon​) ​នាយក​​គ្រប់គ្រង​ធនាគារ​នេ​ះ​ ដែល​បានលើក​ឡើង​ថា ​ធនាគារ​របស់​លោក​បាន​ស្វែង​យល់​ពី​ឱកាស​ទទួល​បា​ន​ផ​ល​ប្រយោជន៍​ ពី​កំណើន​សេដ្ឋ​កិច​្ច​របស់​ប្រ​ទេស​កម្ពុជា។

​សម្រង់​សម្តីរបស់​លោក​​មា​ន​ខ្លឹម​សារ​ថា “ ដោយសារតែ​​​​មាន​ការ​ដឹក​នាំ​ល្អ ​ហើយ​សេដ្ឋកិច្ច ​និង​ចំ​នួន​ប្រជាជន​សរុប​​ក៏​កើន​ឡើង​លឿន​នោះ ប្រ​ទេស​កម្ពុជា​ស្ថិ​ត​ក្នុង​ចំណោម​គោល​ដៅ​ទីផ្សារ​ដ៏​សំខាន់​ក​ម្រិត​តំបន់​របស់​យើង​ ហើយ​វត្តមាន​របស់​ធនាគារ​យើង​នៅ​ទីនេះ​ គឺជាផ្នែកមួយ​នៃ​យុទ្ធសាស្ត្រ​របស់​យើង ក្នុង​ការ​ពង្រីក​វិសា​ល​ភាព​របស់​យើង​នៅ​ក្នុង​តំបន់​”។​

​ទោះបីជា​មានការ​លើកឡើង ​ពីធនា​គា​រ​ពិភព​លោក​ថា ក្នុង​ចំណោម​ប្រជា​ជន​កម្ពុជា​​​​២០​នាក់​ មាន​មិន​ដល់​មួយ​នាក់​ផង​ដែល​មាន​គណនី​ធនាគារ​ក៏​ដោយ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ផ្ដល់​អាជ្ញារ​ប័ណ្ណ​ដល់​ធនាគារក្នុង​ស្រុក​ និង​​បរទេស​ជាង​៣០​ ដើម្បី​ឲ្យ​ធនាគារ​ទាំង​នេះ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​។

សកម្មភាព​ផ្ដល់​ប្រាក់​កម្ចី​បាន​កើន​ឡើ​ង​យ៉ាង​លឿន​​ ពោល​គឺ​ឥណទាន​សរុប​​បាន​កើន​ឡើង​ជាង​៣៤​ភាគ​រយ​កាល​ពី​ឆ្នាំ​មុន​ អំឡុង​ពេល​មាន​ការ​ក្រើន​រំឭក​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ថា កំណើន​នេះ​អាច​នឹង​នាំ​ឲ្យ​មាន​ការ​​ប៉ោង​​​​​ឥណ​​​ទាន​។  លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​មាន​ប្រសា​សន៍​កាល​ពី​សប្ដាហ៍​មុន​ថា ធនាគារ​កាន់​តែ​ច្រើន​ទទួល​បាន​នូវ​ការ​​ស្វាគមន៍​ នៅ​ក្នុង​ប្រទេស​នេះ​។

ថ្លែង​ទៅ​កាន់​​គណៈ​ប្រតិភូ​មក​ពី​ទីក្រុង​ហុង​កុង​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ លោក​​បាន​ផ្ដល់​ទំនុក​ចិត្ត​ថា នា​ពេល​ឆាប់​ៗ​នេះ​ ការ​ចុះ​បញ្ជី​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រើ​ពេល​តែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ​។ លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​វិនិយោគិន​ថា “ ​សូម​មក​​បើក​ធនាគារ​នៅ​ទីនេះ​ បើក​សាខា​នៅ​ទីនេះ​”៕

ប្រែសម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស