28.4 C
Phnom Penh

អ្នកប្រវត្តិសាស្ត្រ ស្តេហ្វិន ហ៊ែតឌើ ពណ៌​នា​​​អ​ំ​ពី​កា​រ​ទម្លាក់​​​គ្រាប់​​​បែក​​​លើ​​​​ក្រុ​ង​ភ្នំ​ពេញ​​ដោ​យ​មិន​រើស​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​គឺ​​​ដោយសារ​​​អនុសាសន៍​របស់​​អ្នក​​​​កាសែត​​​​​ជើង​​​ចាស់​ម្នាក់​​នៅ​ក្នុ​ង​ទី​ក្រុង​បា​ង​កក​ ​ទើប​​​លោក ​ស្តេហ្វិន ​ហ៊ែតឌើ (Stpehen Hreder) ជា​អ្ន​ក​និ​ពន្ធ​និង​ជា​​អ្នក​ស្រាវ​​​ជ្រាវ​ប្រវត្តិ​សាស្ត្រ ដែល​​ពេល​នេះ​មា​ន​​វ័យ​​​៦០​ឆ្នាំ​ ​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ដំណើរ​​​មក​​​ប្រទេ​ស​កម្ពុជា​​ក្នុ​ង​ខែ​​ឧសភា​ ​ឆ្នាំ​​១៩៧៣ ​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​បញ្ចប់​​​ការ​​​សិក្សា​​​ពី​​​សាកល​​​វិទ្យាល័យ​​​ ​ខនែ​ល (Cornell)​​ ​​​ដែល​​​មាន​​​​​​ចិត្ត​​​​​​​​​​​​អន្ទះសារ​​​ក្នុងការ​​​ចូល​​​ប្រឡូក​​​ក្នុង​​​ពិភព​​​​​​សារព័ត៌មាន​​​​។

​លោក​​បា​ន​​ប្រាប់​​សាលា​ក្តី​​​​ខ្មែរ​ក្រហម​​កាល​​​​ពី​ម្សិលមិញ​ថា នៅ​​​​ក្នុង​​​ទី​ក្រុ​ង​ ហុងកុង ​​​មាន​ការ​​​ប្រកួត​ប្រជែង​ពេក​​​ ​ខណ​​ៈ​​​​​ប្រទេស​​​ថៃ​​​​​​គ្មាន​​ព្រឹត្តការណ៍​​​​​​​​​អ្វី​​​គួរ​​​ឲ្យ​​​កត់សម្គាល់​​​​សម្រាប់​​​​​​ការ​​​សរសេរ​​​ព័ត៌មាន​​​។ ​​​ប៉ុន្តែ​​​​​​នៅ​​​​ព្រំ​​​ដែន​​​ឯណោះ​​​វិញ​​​​​​ មាន​​​ព្រឹត្តិការណ៍​​​​​​ដ៏​​​ក្តៅ​​​គគុក​​​មួយ​​​ នោះ​​​គឺ​​​​​​​ការ​​​សម្រេច​​​របស់​​​សភា​​​អា​មេរិក​​​ក្នុងការ​​​​អនុ​ម័ត​​ច្បាប់​មួ​យ​​​​ដែល​​​តម្រូវ​​​ឲ្យ​​​​​​​​​​បញ្ឈប់​​​​​​ការ​​​​​​ទម្លាក់​គ្រាប់​បែ​ក​ត្រឹម​​​ខែ​​សី​ហា​​​​​​ ឆ្នាំ​នោះ​ ​ហើយ​​ក្រុម​អ្នក​​យក​ព័ត៌មា​នល្បីៗ​ក៏​​​បា​ន​​មក​​ដល់​ប្រទេ​ស​កម្ពុជា​ ដើម្បី​​​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​អំពី​​​រឿង​​​​នេះ​។“ មា​ន​កា​រ​​​រ​ំ​ពឹង​​​ទុក​​ជា​​​ទូ​ទៅថា ​នៅ​ពេល​​កា​រ​​ទម្លាក់​គ្រាប់​បែក​​​​​​របស់​​​អា​មេ​រិ​ក​​​​បញ្ចប់​​​​ខ្មែរ​ក្រហម​នឹ​ង​​​ចូ​ល​ទី​ក្រុ​ង​​​ភ្នំ​ពេញ​ ហើយ​​របប​សាធារ​​ណ​​​រដ្ឋ​​ខ្មែរនឹ​ង​​ដួល​​រល​ំ​​”។

តាម​​​​ប្រវត្តិ​​សាស្ត្រ​​ ​​​នៅ​​​ថ្ងៃទី១៧ ខែ​មេ​សា ​​​ឆ្នាំ​​១៩៧៥ ទើប​​​ខ្មែរក្រ​ហម​​កា​ន់​កាប់​​ក្រុ​ង​ភ​្នំ​ពេញ​​​បាន​​​​។ នៅ​ពេល​​ដឹង​​​ច្បាស់​​​ថា​​​ រឿង​​​នេះ​​​ត្រូវ​​​ចំណាយ​​​ពេល​​​ធ្វើ​​​សេចក្តី​​​រាយ​ការណ៍​​​យូរ​​​​ ​អ្នក​កា​​សែត​​ជា​ច្រើន​​ក៏​​​បា​ន​ចាក​​ចេញ​។

​ប៉ុន្តែ​លោក ហ៊ែតឌើ ​​បា​ន​​បន្ត​​​ស្ថិត​នៅ​ក្នុង​ទីក្រុ​ង​ភ្នំ​ពេញ​​ ​​ដែល​​​ជា​​​កន្លែង​​​​លោក​​​​​ប្រែ​​​ជា​​​ថ្នឹក​​​នឹង​​​ការ​​​​​សាង​​សង់​លេណដ្ឋាន​សម្រាប់​​​ទប់​​ទល់​កម្លាំ​ងគ្រាប់​ផ្លោង​​​​ឥត​​ឈប់​ឈរ​​​របស់​ខ្មែរ​ក្រហម​​លើ​​ទីក្រុ​ង​​នេះ​។ លោក​​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ វា​​​ពិត​​ជា​គួ​រ​ឲ្យ​ខ្លាច​​​​ណាស់​​​ពេល​​​ស្ថិត​​​​នៅ​​​ក្រោមគ្រាប់​ផ្លោង​​​។​ខ្ញុំ​ត្រូ​វ​​ជី​ក​លេណ​ដ្ឋាន​​​មួ​យ​​​​​នៅ​​​ក្រោម​​ផ្ទះ​​របស់​ខ្ញុំ​។ ពេល​​គ្រាប់​​​ផ្លោង​​​​​​បាញ់​​​ចេញ​​ពី​ទិស​ខាង​​កើត​ ​​យើង​​​​​​អាច​​​អង្គុយ​​​​​​​នៅ​មាត់​​ទឹក​ហើយ​​​​​​ឃើញ​គ្រាប់​​​​​​ទាំងនោះ​​​​​​ហោះ​​រំលង​ក្បាល​​​​​​​របស់យើង​​​​​​​មុនពេល​​​ធ្លាក់​​ចំ​​​កណ្តាល​ក្រុ​ង។​​​ នៅ​​​​​ជុំ​វិញមនោរម្យ ​មនុស្ស​​​​មួយ​​​ចំនួន​​​​​បា​ន​ស្លាប់​​​​ដោយសារ​​​​​​ការ​​​បាញ់​​​ផ្លោង​​​​នេះ​​​”។

ហេតុការណ៍​​​​​មួ​យ​​ចំ​ណោម​​ហេតុ​ការណ៍​​​​​​​បណ្តាល​​​ឲ្យ​​​​មា​ន​​មនុស្ស​ស្លា​ប់​ច្រើន​បំ​ផុត​​​​បា​ន​កើត​ឡើង​​​​​ ពេលគ្រាប់​​​​​​ផ្លោង​​​​​​ធ្លាក់​​​​ចំ​​​ផ្លូវ​​​ដែល​​​​​
សម្បូ​រ​​​អា​​​ជី​វករ​លក់​​សាំ​ងដប​។ លោក ស្តេហ្វិន ​ហ៊ែតឌើ ​បា​នថ្លែង​​បន្តថា “ ​ស្ថាន​ភាព​​​​សង្គម​​​និង​​​សេដ្ឋ​កិច្ច​​​​​​នៅ​ក្នុង​ទី​ក្រុង​​​​នេះ​​​​មា​ន​ភាព​​​តា​ន​តឹង​​​ណាស់​​​។ ​មា​ន​ប្រជា​​​ជន​​មក​ពី​​​តំបន់​​​​ជន​បទ​​​​​ជា​ច្រើន​​​ដែល​​​បាន​​​ចូ​ល​​​​មក​​​ក្នុង​ទីក្រុ​ង​ភ្នំ​​ពេញ​។ស្ថាន​​ភាព​នយោបាយ​​​​នៅ​​​ពេល​​​នោះ​​​ គឺ​​​ផ្តោត​​​លើ​​​ការ​​​​ប្រឆាំ​ង​​រដ្ឋា​ភិបាល​
ជា​ពិ​​សេស​​​​គឺ​​​ក្នុ​ង​ចំណោម​និស្សិត​។​​​វា​​​គឺ​​​ជា​​​ការ​​​ធ្វើ​​​បដិវត្តន៍​​​”។

ត្រឹម​ឆ្នាំ​​១៩៧៥ លោក ស្តេហ្វិន ហ៊ែតឌើ បាន​ប្រើ​​សេវា​កម្ម​​​ផ្សាយ​​​​ព័ត៌មា​ន​​​​បរទេសដើម្បី​​​​​​​​ស្តាប់​​​វិទ្យុ​ ​​​​ខៀវ សំ​ផន ដែល​​​មាន​​​ពេល​មួ​យ​​​​នោះ​​​​ បា​ន​​អ​ំ​ពាវ​នាវ​ឲ្យ​មន្ត្រី​​​របស់​លោកលន់ នល់ លើកលែង​​​តែ​​​“ ​​​ជន​ក្បត់​​​​​​​​​ផុតលេខ​​​”​​​ចំនួន​ប្រាំ​​ពីរ​នាក់​ដែល​​​​​​ត្រូវបាន​​​​ស្វែ​ង​​រក​​​​ចាប់​ខ្លួន​​​ដើម្បី​​​​ប្រហារ​ជីវិត​ ​​​ប្រគល់​​​ខ្លួន​​​តាម​​​សម្រួល​​​​និង​​​ចុះចូល​​​ជាមួ​យ​អ្នក​​​​ដង្ហែតាម​​​​​ សីហនុ។

លោក ខេត រ៉េន័រ ព្រះ​​រាជ​អា​​ជ្ញា​​រង​ជា​ន់​ខ្ពស់​​ ​​​​បាន​​ដក​ស្រង់​​​​​អត្ថបទ​មួ​យ​​​​​របស់​​​​លោក ស្តេហ្វិន ​ហ៊ែតឌើ ដែល​ចាត់​​​ទុ​ក​​​​​ការ​​​អំពាវ​នាវ​​​​នេះ​​ថា​ ជា “កា​រ​រំលោភ​លើ​​សេចក្តី​​ទុក​ចិត្ត​​​​ដែល​​​មាន​​​ការ​​​គិតទុក​​​ជាមុន​​​​​​ ​ព្រោះ​​អតី​ត​​​អ្នក​គាំ​ទ្រ​លោក លន់ នល់ ​ជាច្រើន​ត្រូវ​​​បា​ន​​​សម្លាប់​​​​ចោល​​​ បន្ទាប់់​​ពី​ខ្មែរក្រហម​​ចូល​កាន់​កាប់​។

​លោក​ក៏​បា​ន​​​​ប្រាប់​​​តុលាការ​​​អំពី​​​កា​រ​ធ្វើ​​​បទ​​​​សម្ភាស​​​​​​​ឆ្នាំ​​១៩៨០​​​ជា​មួ​យ​ ​ខៀវ សំ​ផន ដែល​​ពេល​នោះ ​លោក​បា​ន​​សួរ​​ជន​ជាប់​ចោទ​​រូប​នេះ​​អ​ំ​ពីកា​រ​​​ធ្វើ​​​វិសុទ្ធកម្ម​​​​កម្មាភិ​បាល​​ជាន់​ខ្ពស់​​។ ​លោក​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ ​ខ្ញុំ​ដឹង​ថា ​ខ្ញុំ​​​​បាន​​​ធ្វើ​​​ឲ្យ​​​គាត់​​​ស្រឡាំងកាំង​​​។​គាត់​មិន​បា​ន​​ត្រៀម​​​ខ្លួន​​​សម្រាប់​​​សំណួរ​​​​​បែបនេះ​​​​ទេ​ ​​​​​ព្រោះ​​​​វា​​​​​​​​​លម្អិត​​​គួរសម​​​​​ ​​​ហើយ​​​ណាមួយ​​​​​​វា​​​ស្តែង​​​ឲ្យ​ឃើញ​​​ថា​​​ ​​ខ្ញុំ​​​​បាន​​​ដឹង​​​​​រួច​​​ទៅ​​​ហើយ​​​​អំពី​​​រចនា​​​សម្ព័ន្ធ​​​បក្ស​​​ និង​​​ការ​​​រៀបចំ​​​បក្ស​​​​ ​​​ព្រមទាំង​​​​​ដំណើរ​កា​រ​​​​​​​​​ធ្វើ​​​វិសុទ្ធកម្ម​​​​​”។ លោក​​​បាន​​​ថ្លែង​​​ថា​​​ “វា​​​ជា​​​ការ​​​ប្រឈម​​​មុខ​​​នឹង​​​ការពិតមួយ​​​​​​ ហើយ​​​បាន​​​​​​​​​ធ្វើ​​​ឲ្យ​​​​ភាគី​ទាំ​ង​​​ពីរ​​​​​មាន​​​កា​រ​​រំ​ជួ​ល​​ចិត្ត​​​​​ណាស់​​​”។
កា​រ​​​​​ផ្តល់​​​សក្ខី​​​​​​កម្ម​​​របស់​​​លោក​​​ ​ហ៊ែត​ឌើ ​​​នឹង​​​បន្ត​នៅ​​ថ្ងៃ​ច័ន្ទ​៕

    ប្រែសម្រួល​​ដោ​យ ចេវ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស