30.4 C
Phnom Penh

ជន​សង្ស័យ​ពី​បទ​ប្លន់​ប្រដាប់​អាវុធ​អះអាង​ថា ជា​កំា​ភ្លើង​ជ័រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​សវនា​ការ​កាត់ក្តី​ជន​ជាប់​ចោទ​បួន​នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ប្រាំ​មួយ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្លន់​មាន​​ស្ថាន​ទម្ងន់​ទោស​ និង​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ រួម​ទាំង​ការ​អះ​អាង​ពី​ចុង​ចោទ​​មួយ​​ចំនួន​ថា អាវុធ​នេះ​ពិត​ជា​អាវុធ​ក្លែង​ក្លាយ។

យោង​តាម​លោក សេង នាង ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ឲ្យ​ដឹង​ថា ជន​​​សង្ស័យ​ប្រាំ​នាក់​ក្នុង​ចំណោម​​ជន​សង្ស័យ​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១២ បន្ទាប់​ពី​តាម​ចោទ​ថា បាន​ប្លន់​ម៉ូតូ​ពី​មនុស្ស​ពីរ​នាក់​ ចំ​ណែក​​ឯ​ជន​សង្ស័យ​ទី​៦​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ទទួល​ផល​ចោរ​កម្ម​។

ប៊ុត ឧត្តម​ អាយុ​២០​ឆ្នាំ បាន​ប្រាប់​តុលា​ការ​ថា “ខ្ញុំ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ជា​មួយ​បុរស​បួន​នាក់​ទៀត​ ហើយ​​​នៅ​​​ពេល​​​នោះ​​​យើង​បាន​ហៅ​ជន​រង​គ្រោះ​ឲ្យ​ឈប់​នៅ​តាម​ផ្លូវ។ ខ្ញុំ​បាន​ដក​កាំ​ភ្លើង​ជ័រ​ភ្ជង់​ពួក​​គេ​ ដើម្បី​បំភ័យ​ឲ្យ​រត់ ដូច្នេះ​យើង​ប្លន់​យក​ម៉ូតូ​តែ​ម្តង”។ ជន​នេះ​បាន​បន្ថែម​ទៀត​ថា “ យើង​មិន​មាន​គម្រោង​ប្លន់​ទេ​ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ស្រវឹង​ស្រា”។

ចុង​ចោទ​ម្នាក់​ទៀត​ឈ្មោះ ហៅ​  តុលា អាយុ២១​ឆ្នាំ ក៏បាន​​​​អះ​អាង​ផង​​ដែរ​ថា ឈ្មោះ ឧត្តម បាន​​ប្រើ​កាំភ្លើង​​ជ័រ​ជំនួស​​​កាំភ្លើង​ពិត​។ ឈ្មោះ ឧត្តម​ និយាយ​ថា ក្រោយ​ពី​ប្លន់​ម៉ូតូ​រួច​​​ខ្លួន​បាន​យក​ម៉ូតូ​នេះ​ទៅ​លក់​នៅ​អូរ​ប្ញស្សី​ក្នុង​តម្លៃ ៧៥០ដុល្លារ​ ដោយ​​ចែក​គ្នា​ក្នុង​ម្នាក់​ៗ​បាន​១៥០​ដុល្លារ​។ តុលា​ការ​នឹង​ប្រកាស​សាល​​​ក្រម​​​នៅ​ថ្ងៃ​ទី​២៥​ខែ​កក្កដា ៕​​​​​

ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស