29.6 C
Phnom Penh

អ្នក​​គាំ​​ទ្រ​​គ​ណ​បក្ស​​​សង្គ្រោះ​ជាតិ​​​ត្រូវបាន​​​​​​ចោទប្រកាន់​​​​​​ ក្រោយ​​​ការ​​​​​ប៉ះ​ទង្គិច​​​ជាមួ​យ​​គ​ណ​បក្ស​​ប្រជា​​​ជន​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពី​ម្សិល​មិញ​ ​សាលា​​ដំបូ​ង​​​ខេត្ត​កណ្តាល​​​​​បា​ន​​ចោទ​ប្រកាន់​​​អ្នក​គាំ​ទ្រ​​គណ​បក្ស​​​សង្គ្រោះ​​​​​​​​​ ជាតិ​​ម្នាក់​​​ពី​​បទ​បង្ក​របួស​ស្នាម ​ក្រោយពី​​​​មាន​​​កា​រ​​ប៉ះ​ទង្គិចគ្នា​​​​​​​រវាង​​​​​​អ្នក​គាំ​ទ្រ​​​​​​​​គណ​បក្ស​​​​នេះ​​​និង​​​អ្នក​​​គាំទ្រ​​​គណ​បក្ស​ប្រ​ជា​​ជន​កម្ពុជា​​​​។

ឈ្មោះ​​​ ប៊ុន សាខន ​​អា​យុ​​៣១ឆ្នាំ​កំពុ​ង​​ត្រូ​វ​​​បាន​​​​​​ឃុំ​​ខ្លួ​ន​​​រង់ចាំ​​​ការ​​​កាត់ក្តី​​​​ បន្ទាប់​​ពីមាន​​​​​កា​រ​​ប៉ះ​​​ទង្គិច​គ្នា ​​ដែល​បា​ន​កើត​ឡើង​​​កា​ល​ពី​ថ្ងៃ​​ច័ន្ទ​ ពេល​​​ក្រុម​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​​​​ទាំង​​​ពីរ​​​​​​​​ជួប​​​គ្នា​​​​នៅ​ក្នុ​ង​ឃុំ​​កំ​ពង់​អុស ស្រុ​ក​ពញា​ឮ អំឡុង​​​ពេល​​​​ថ្ងៃ​ត្រង់​ ហើយ​​​បាន​​​​វា​យ​​តប់​គ្នា ​បណ្តាល​​​ឲ្យ​មនុស្ស​​ចំនួន​​​​បី​នាក់​រង​របួស​។

​លោក អ៊ាវ  ចំ​រើន ស្នង​កា​រ​​នគរបាល​​ខេត្ត​កណ្តា​ល បា​នមាន​​ប្រ​សាស​ន៍​ថា​ “ ព្រះ​រាជ​អាជ្ញា​​បា​ន​ចោទ​ប្រកាន់​​​ ប៊ុន ​សាខន ​ពី​បទ​បង្ក​​របួស​ស្នាម​ ហើយ​​គាត់​​​​​កំពុង​​​ត្រូ​វ​​បា​ន​​ឃុំ​ខ្លួន​​​​​រង់ចាំ​​​ការ​​​កាត់ក្តី​​​”។ លោក​​​​បា​ន​​មា​ន​ប្រ​សាសន៍​បន្ត​​​​ថា “ យើង​មិន​​​ដឹង​ថា​ តើ​​គាត់​​​ជា​សមា​​​ជិក​​​គ​ណ​បក្ស​ប្រជា​ជ​ន​កម្ពុជា ឬគណ​បក្ស​សង្គ្រោះ​​​​​​ជាតិ​ទេ​។ ​យើង​ចាប់​ខ្លួន​​គាត់​​​ ព្រោះ​គាត់​​ជាប់​ពាក់​ព័ន្ធ​​ក្នុង​​កា​របង្ក​​​របួស​​ស្នាម​”។

លោក សេង​  ស្រាំ​ង អធិ​កា​រ​នគរ​បាល​ស្រុក​​​​​​​​ពញា​ឮ បា​នឲ្យ​​​ដឹង​​​​ថា​ មន្ត្រី​​​របស់​លោក​​​បា​ន​ចាប់​ខ្លួន​​ ​សាខន បន្ទាប់​ពី​មាន​​​ការ​​​​​ចោទ​ប្រកាន់​ថា ​​គាត់​​បា​ន​​វា​យ​តប់​​ជា​មួ​យ​​ក្រុម​អ្នក​គាំ​​ទ្រ​​គ​ណ​បក្ស​​ប្រជា​​ជន​កម្ពុជា ​​នៅ​​​ក្នុ​ង​កា​រ​​ប៉ះ​​ទង្គិច​​​គ្នា​​​​នោះ​​​។

​លោក សេង ស្រាំង ​​បា​ន​​មា​ន​​ប្រ​សាស​​ន៍​​ថា “ យើង​​​​បា​ន​ចាប់​ខ្លួន​ សាខន កា​ល​ពី​ព្រឹក​ថ្ងៃ​​​ពុធ ​​តា​ម​​​កា​រ​​ចោទ​​ប្រកាន់​​​ថា ​​គាត់​​​បា​ន​​បង្ក​​រ​បួស​ស្នាម​​ដល់​​សកម្មជ​ន​​គ​ណ​បក្ស​​ប្រជាជន​កម្ពុជា​ម្នាក់”។ អ្នក​គាំ​ទ្រ​​​​គ​ណបក្ស​​ប្រជា​​​ជន​​ ដែល​​​នគរ​​​បាល​មិ​ន​បា​ន​​បញ្ចេញ​ឈ្មោះ​នេះ​​​ ​បា​ន​អះអា​ង​​​​ថា ​លោក​ សាខន ​​បា​ន​វា​យ​គាត់​​ត្រូវ​​ចំក្បាល ប៉ុន្តែ​ គាត់​​រង​របួស​​ស្រាល​​ទេ​ ហើយ​​​មិនបាន​​​ចូល​​​មន្ទីរ​​​​​​ពេទ្យ​​​ឡើយ​​​។

​លោក ម៉ៅ​​​ ឌីយ៉ា​ម៉ង់ ប្រធាន​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​ប្រចាំ​ស្រុក​​ពញាឮ ​​បានអះ​អាង​ថា ការ​ចាប់​ខ្លួន​នេះ​គឺ​​​មិ​ន​យុត្តិធម៌​​ទេ​ ហើយ​​​បា​ន​​​​រៀបរាប់​​​តាម​​​ការ​​​មើលឃើញ​​​​​របស់​លោក​​​​​​ពី​អ្វី​​ដែល​បា​ន​កើតឡើង​​កា​ល​ពី​ថ្ងៃ​ច័ន្ទ។ ​លោក​បា​នមាន​​​ប្រ​សាស​ន៍​បន្ត​​​ថា “ វា​មិន​យុត្តិធម៌​​ទេ​​ដែល​​​អ្នក​​គាំ​​ទ្រ​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​​​រូបនេះ​​​ត្រូវបាន​​​ចាប់​ខ្លួន​​​ដូច្នេះ​​​​​​​ ព្រោះ​​​គាត់​​​​​មិន​បា​ន​​​ជាប់​​​ពាក់​ព័ន្ធ​​ក្នុង​​កា​រ​ប្រើ​​អំពើ​​ហិង្សា​​ឡើយ​​​​​”។

​លោក ឌីយ៉ាម៉ង់ អះ​​អា​ង​ថា ​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ​​បា​ន​​​ដឹក​នាំ​​យុទ្ធ​​នា​ការ​ឃោស​នា​​​​​បោះឆ្នោត​​​នៅក្នុ​ង​​​​​ឃុំ​កំ​ពង់​​អុស ​​​ដោយ​​​​​បា​ន​​ចាប់​ផ្តើម​​នៅ​ម៉ោង​៧ព្រឹក ​ ហើយ​​​​អ្វី​​​ៗ​​​បាន​​​ដំណើរ​​​ការ​​​​ដោ​យ​សន្តិ​វិធី​ ​រហូត​ដល់​​​​​​វេលា​​​​ថ្ងៃ​​​​ត្រង់​ពេល​​​​អ្នក​​គាំទ្រ​គណ​​បក្ស​ប្រជា​​ជន​​​កម្ពុជា​​​ឡោ​ម​ព័ទ្ធ​​ក្រុម​​​របស់​​​​​លោក​​​ ​រួច​​​បាន​​​ចោល​​​​​ដប​ទឹក​សុទ្ធ​លើ​ពួ​កគេ​​​​​​ និ​ង​រាំង​​​ផ្លូវ​​​​មិន​​​ឲ្យ​ពួ​ក​គេ​បន្ត​​​​ដំណើរ​​​ទៅ​មុខ​ទៀត​។ ​លោក​បា​នមាន​ប្រ​សាសន៍​ថា “ ​សមាជិក​​គ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​នៅ​ក្នុង​ស្រុក​ពញាឮ ​​ជា​និច្ច​កា​ល​​តែង​​​រំ​ខានគ​ណ​បក្ស​​សង្គ្រោះ​ជាតិ​ ​​​នៅ​ពេល​យើង​​ធ្វើ​យុទ្ធនា​ការ​​​ឃោស​នា​​បោះ​​​​ឆ្នោត​។ ​​ពួ​ក​គេ​មក​វាយ​​​ពួ​ក​យើង​”។

លោក តុង ស៊ីវមី ជា​​​អភិ​បាល​​ស្រុក​​​បា​ន​បដិសេធ​​​ថា​ គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​មិន​​បា​ន​​​​​បង្ក​កា​រ​រំខាន​​​នោះ​ទេ​។​ ​លោក​បា​នមាន​​ប្រ​សាស​ន៍​​ថា​ “ ​​វា​មិន​  ពិត​ទេ​ដែល​​​ថា​​ សកម្ម​​​ជន​គ​ណ​បក្ស​ប្រជា​ជន​​​កម្ពុជា​​​ប្រើ​​​​ហិង្សា​​លើ​អ្នក​គាំ​ទ្ររបស់​​​​គ​ណ​​​បក្ស​​សង្គ្រោះ​​​ជាតិ​នោះ​។ អ្នក​គាំ​​ទ្រ​​​គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​បា​ន​ចោល​​ដប​ទឹក​សុទ្ធ​ និង​បា​ន​ព្រួត​គ្នា​វា​យ​​​សកម្មជន​​​គណ​បក្ស​​ប្រជា​ជន”។

​លោក ទេព នី​ថា ​​អគ្គ​លេខាធិ​ការ​​​នៃ​​​​​​គណៈ​​​​​​​កម្មាធិកា​រ​​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​​​(គ.ជ.ប.) ​​​បាន​​​ឲ្យ​​​ដឹង​​​​ថា​ គ.ជ.ប. បា​ន​ទទួល​​ពាក្យ​​បណ្តឹង​​ចំ​នួន​​៣១៧​ករណី​ហើយ​​ ពាក់ព័ន្ធ​​​នឹង​​កា​រ​រំ​​​ខាន​​​យុទ្ធ​នា​ការ​​ឃោសនា​​​ប្រហាក់​ប្រហែល​គ្នា​​នេះ ប៉ុន្តែ​​ថា ​មា​ន​​តែ​១០​ករណី​​ប៉ុណ្ណោះ​​​ដែល​​​​​​ពាក់​ព័ន្ធ​នឹ​ង​​​​កា​រ​ប្រើ​អំ​ពើ​ហិង្សា​៕

ប្រែសម្រួលដោ​យ ចេវ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស