32.5 C
Phnom Penh

ក្រុម​ហ៊ុនស្ករស​អង់​គ្លេស​​​ត្រូវ​​ព្យួរ​សមាជិក​ភាព​រឿង​វិវាទ​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាប័ន​​​អន្តរជាតិ​​​មួយ​​ដែល​​​លើក​​​កម្ពស់​​​​​ក្រម​សីល​ធម៌​​​ក្នុង​​​​​​ការ​​​ធ្វើ​​​ចរាចរ​​​ស្ករ​​​ស​​​​​​ក្នុង​​​វិស័យ​​​​​​​​ថាម​ពល​​​និង​​​ចំណី​​​អា​​ហា​រ​​ បា​ន​ព្យួរ​សមា​ជិ​ក​ភាព​​របស់​ក្រុ​ម​​ហ៊ុន​​ផលិ​ត​​ស្ករ​ស​​ដ៏​ធំមួ​យ​​​​របស់​​​អង់​គ្លេសឈ្មោះ​ Tate & Lyle  ​ដោ​យ​​សារ​​​ក្រុមហ៊ុន​​​នេះ​​​​មិន​បា​ន​​ឆ្លើយ​នឹ​ង​​​ពាក្យ​ប​ណ្តឹង​​​​​​ដែល​​​ថា ខ្លួន​បា​ន​​ទិញ​​​​​ស្ករ​​​ស​​​ពី​ចម្ការ​​​​ដែល​ត្រូ​វ​បា​ន​​ចោទ​ប្រកាន់​ថា​​​បា​ន​​ចាប់​យក​​ដី​​​ពី​ប្រជា​​​កសិករ​​​​​​កម្ពុជា​​​។

​​ស្ថាប័ន​​​ បុន​​​ស៊ូ​​​ក្រូ​​​ (Bonsucro) ដែល​​​មា​ន​មូល​ដ្ឋាន​​នៅ​ក្នុងទី​ក្រុង​​ឡុងដ៍ ​​​និង​​​ដែល​សមា​​ជិក​របស់​​ខ្លួន​​​រួមមាន​​​ទាំង​​​​​​ក្រុមហ៊ុន​​​លំដាប់​​​​​​​ពិ​​​ភព​​លោក ដូចជា​ក្រុម​​​ហ៊ុន​​​ កូ​កា​ កូឡា និង​ក្រុម​ហ៊ុន ប៊ីភី(BP)​ផងដែរ​នេះ​​​​ បា​ន​ប្រកាស​​​អំពី​​​​​សេចក្តី​​​​សម្រេច​​ចុះ​ថ្ងៃ​​ទី​៨ ខែ​កក្ក​​ដា ​​របស់​ក្រុម​ប្រឹក្សា​​​​​​នាយក​​​ស្តីពី​​​ការ​​​​​ព្យួរ​​​​សមាជិក​​​ភាព​​​ក្រុម​ហ៊ុន​ Tate & Lyle​​​ នេះ​​​ កា​ល​​ពី​ល្ងាច​ថ្ងៃ​​​​អង្គារ។

ស្ថាប័ន​​​​​​នេះ​បា​នលើកឡើង​​​​​​តាម​​​រយៈ​​​​សេចក្តី​​​​​​ប្រកាស​​​មួ​យ​​ថា “ ក្រុម​ប្រឹក្សា​​​នាយក​​​យល់​​​ថា​​​ “ [ក្រុមហ៊ុន​​​​​​ Tate & Lyle]  មិន​បា​ន​បង្ហាញ​ពី​​​ការបោះ​​​ជំហាន​​​សមស្រប​​​​​​ឆ្ពោះ​​​ទៅ​​​​រក​​​ការ​​​បំពេញ​​​តាម​​​លក្ខខណ្ឌ​​​​​របស់​​ក្រុម​ប្រឹក្សា​​​​​នាយក​​​​ស្តីពី​​​ការ​​​ផ្តល់​​ព័ត៌​មា​ន​​ពាក់ព័ន្ធ​​​នឹង​​​​​​​ពាក្យ​បណ្តឹង​​ប្តឹងក្រុម​​​ហ៊ុ​ន​នេះ​​​ទេ ហើយ​​​​​មិន​បា​ន​​​​​បក​ស្រាយ​​​​​ឲ្យ​បា​ន​សមស្រប​​​ពី​មូ​ល​ហេតុ​​ដែល​​ខ្លួ​ន​​មិន​​​​អាច​​​បំពេញ​​​តាម​​​លក្ខខណ្ឌ​​​ទាំង​​​​​​នេះ​​​​ដែរ​​​​”។

បុន​ស៊ូក្រូ បា​ន​​​ឲ្យ​​​ដឹង​​​​ថា កា​រ​ព្យួរ​សមាជិក​​​ភាព​​​នេះ​​​នឹ​ង​បន្ត​​​រហូត​​ដល់​ពេល​​​ដែល​​​ក្រុម​​ហ៊ុន Tate & Lyle ធ្វើ​​​ការ​​​​វាយតម្លៃ​​​​តាមរយៈ​​​​​​​ភាគី​​ទី​៣​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​ផ្តល់​​​​​សំ​​ណងដល់​​​​គ្រួសារ​​ប្រជា​ពល​រដ្ឋ​​​ដែល​ត្រូ​វ​បា​ន​​បណ្តេញ​​ចេញ​ និង​​​អំពី​​​​ការ​​​អនុវត្ត​​​របស់​​​ចម្កា​​រពាក់ព័ន្ធ​​​តា​ម​​ក្រ​ម​ប្រតិបត្តិ​​របស់ក្រុម​ហ៊ុ​ន​ Tate & Lyle​ ​​​​ឬ​​រហូត​ដល់​​​​​ពេល​​​ក្រុមហ៊ុន​​​នេះ​​​​​ឈាន​ដល់ “ដំណោះ​​ស្រាយ​​​​ដែល​​​​​​​​​​ភាគី​​ទាំ​ង​​​ពីរ​​​អាច​​​ទទួល​​​យក​​​បាន​​​​”។

ទោះបី​​​​​ជា​​សេចក្តី​​​​​ប្រកាស​​​​​​​​នេះ​​​មាន​​​ការ​​​​បញ្ជាក់​​​​​ថា ​ក្រុម​ប្រឹក្សា​​​នាយក​​​​មិន​​​បាន​​​ប្រកាន់​​​ជំហរ​​​ជាក់លាក់​​​ណាមួយ​​​​​​​​​ជុំវិញ​​​កា​រ​ចោទ​ប្រកាន់​​នោះ​​​​​​ផ្ទាល់​​​ក៏​​​​​​ពិតមែន​​​ ប៉ុន្តែ​​​​​​​យា៉ងហោច​​​ណាស់​​​​ក៏​​​​​​​​​ក្រុម​​​ប្រឹក្សា​​​​​​នេះ​​​បាន​​​ទប់ស្កាត់​​​ក្រុម​ហ៊ុន​ Tate & Lyle ពីការ​​​ដាក់​​ពាក្យ​ស្នើ​​​សុំ​វិញ្ញាបន​បត្រ​​ពេញ​​លេញ​​ពី​​​ស្ថាប័ន​​​ បុនស៊ូក្រូ​​ ​ដែរ​។

​ក្រុមហ៊ុន Tate & Lyle ​​បា​ន​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀ​ង​​រយ​​ៈ​​ពេល​ប្រាំ​ឆ្នាំ​ស្តីពី​​​ការ​​​ទិញ​​ស្ករ​​​ស​​ពី​ចម្ការ​នៅ​​​​កម្ពុជា​​របស់​ក្រុម​​ហ៊ុន​​ថៃ​​​ KSL ​​​ក្នុង​ឆ្នាំ​​២០០៩ ហើយ​​​បាន​​​​​​នាំ​​​ចូល​​​​​ស្ករ​​​ស​​​​​​​​​៤៨​លា​ន​គីឡូក្រាម​ ដែល​​​​​​មា​ន​តម្លៃ​​​​ជា​​​ទឹក​​​ប្រាក់​​​​ជាង​៣២​លាន​ដុល្លារ​ ទៅ​​ប្រទេ​ស​​អង់​គ្លេស​​​​វិញ​​​ចាប់​តាំ​ង​​​ពី​​​​ពេល​​​នោះ​មក។

អង្គកា​រ​ក្រៅ​រដ្ឋា​ភិបាល​ក្នុ​ង​ប្រទេស​​​កម្ពុជា​​​​​ចំនួន​​​ពីរ គឺ​​អ​ង​្គការ​សម​ធម៌​កម្ពុជា និង​មជ្ឈ​មណ្ឌល​​​​​​​​អប់​រំ​ច្បាប់​​សហ​គ​មន៍ ​បា​ន​ដាក់​​​ពាក្យ​បណ្តឹង​​​ទៅ​​​​​​​ស្ថាប័ន​​​ បុនស៊ូក្រូ ​កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​មុន​​​ ​ដោ​យ​ចោទ​​​​​ប្រកាន់​​​​​ក្រុម​​ហ៊ុន Tate & Lyle ថា​​​បាន​​​ទទួល​​​​ផល​​​ប្រយោជន៍​យ៉ាង​អយុត្តិ​​​ធម៌​​ពី​អំពៅ​​​ដាំ​​​លើ​​ដី​​ក្នុង​ខេត្ត​កោះ​កុង​ ដែលជា​​​កន្លែង​​​​​ប្រជា​​​ពល​រដ្ឋ​​រាប់រយ​គ្រួ​សារ​ត្រូ​វ​បាន​បណ្តេញ​​ចេញ​​​ដោ​យ​​ខុស​​ច្បាប់​ ពេល​ខ្លះ​​ថែម​​ទាំ​ង​​មាន​​​ការ​​​ប្រើ​​អំ​ពើ​​ហិង្សា​​​ ចាប់​​តាំ​ង​​​ពី​ឆ្នាំ​​២០០៦​​​មក​​​​។

ក្រុម​ហ៊ុន​ Tate & Lyle ​​បា​ន​បដិសេធ​មិន​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​អ​ំ​ពី​កា​រ​ព្យួរ​​​​​សមាជិក​​​ភាព​​​នេះ​​ទេ​។ ក្រុ​ម​ហ៊ុន​​ផលិត​​ស្ករស​​​​​នៅ​​​​​អា​មេរិក​ឈ្មោះ American Sugar Holding ដែល​​បា​ន​​ទិញ​ក្រុ​ម​​ហ៊ុន​ ​Tate & Lyle នេះ​​ក្នុង​ឆ្នាំ​​២០១០​​​នោះ​​​ មិន​អា​ច​​​ទា​ក់​​​ទ​ង​​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​​​ភ្លាម​​ៗ​បាន​​​ទេ។

​លោក គង់​ សុង ​​ជា​​កសិ​ករ​ម្នាក់​ក្នុ​ង​​ចំ​ណោម​​កសិ​ករ​​​​ដែ​ល​បា​ន​បាត់​បង់​​ដី​​​ដោ​យ​សារ​​ចម្ការ​​អំពៅ​ទាំ​ង​នោះ​​​​ បា​ន​ស្វាគម​​ន៍​​​សេចក្តី​សម្រេច​​​​​​របស់​​ស្ថាប័ន​​​​ បុន​​ស៊ូ​​ក្រូ។ ​​លោក​បា​ននិយាយ​​​ថា “ ​​ខ្ញុំ​រី​ក​រា​យ​​​​ណាស់​​​​ពេល​​​​ដឹង​រឿ​ង​នេះ ព្រោះ​​វា​​​​ជា​​​​​ចំណាត់ការ​​​​​ដ៏ល្អ​មួយ ​​​ដែល​​​​​​ស​​​បញ្ជាក់​​​​ឲ្យ​​​​ឃើញ​​​​ថា​​​ ​ក្តី​​​ឈឺ​​​ចា​ប់​​​​ខ្លោចផ្សា​​​​របស់​​យើង​​​​ដោយសារ​​​​​​​​​ក្រុមហ៊ុន​​​​​Tate ​​&​ Lyle ​​​ទីបំផុត​​​បាន​​​ទទួល​​​ការ​​​ដឹង​​​ឮ​​​ពី​​​​​​ស្ថាប័ន​​​​​​​អន្តរជាតិ​នា​នា​​ ។

យើង​​គ្រាន់​​តែ​ចង់​​ឲ្យ​​ក្រុម​​ហ៊ុ​ន​​ទាំ​ង​ឡា​យ​​​ទទួល​​ខុស​​​ត្រូ​វ​​​ចំ​​ពោះ​​ផល​ប៉ះ​ពាល់​​​ដល់​​សង្គម​​និង​បរិស្ថាន​​ដោ​យ ​សារ​​គម្រោ​ង​​​វិ​និយោគ​​​របស់​​​​ខ្លួន​​​ប៉ុណ្ណោះ​​​​។ ក្រុម​​ហ៊ុន​នេះ​មិន​អា​ច​​កេង​ប្រវ័ញ្ច​និង​​ចាប់​យក​ដី​​​​របស់​យើង​​​ដើម្បី​​ធ្វើ​​​មា​ន​​​ធ្វើ​​​បាន​​​​​ ហើយ​​មិន​​អើ​​ពើ​​នឹ​ង​​ប្រជា​​​ពល​រដ្ឋ​​​ដែល​កំពុង​រង​​​ការ​​​​​ឈឺ​​​ចា​ប់​នោះ​ទេ​​”។

​លោក ម៉ាក ម័រស្ទែន (Mark Moorsten)  មេ​​​ធា​​វី​​ប្រចាំ​ក្រុម​​ហ៊ុន​ច្បាប់​​អា​មេ​រិក​ រីស ប្រ៊ូម (Rees Broome) ដែល​​​បា​ន​​​ជួ​យ​​បង្កើត​​​យុទ្ធ​​សាស្ត្រ​ផ្លូ​វ​ច្បាប់​​សម្រាប់​​​​​គ្រួសារទាំ​ង​​នេះ​ទល់​នឹង​ក្រុម​​ហ៊ុន​ Tate & Lyle​​​នោះ​​​ ​បា​នលើកឡើង​​​​ថា កា​រ​ព្យួរ​​​​​សមាជិក​​​ភាព​​​នេះ​​​អា​ច​​ជួ​យ​​​ជ​ំ​រុញ​​ឲ្យ​​ក្រុ​ម​ហ៊ុន ​Tate & Lyle ផ្តល់​​​សំណង​​​សមស្រប​​​ដល់​​គ្រួសារ​​ប្រជា​​​ពល​រដ្ឋ​​​ទាំ​ង​នោះ​​​​​​​​​នៅ​​​ទី​បំផុត​​​​​​។

​លោក​បា​ន​លើក​ឡើង​ក្នុង​អ៊ី​ម៉េល​មួ​យ​​ថា “ សេចក្តី​សម្រេច​​​របស់​ស្ថាប័ន​​​ បុន​​​ស៊ូ​​​ក្រូ ​មា​ន​​សារៈ​សំ​​​ខាន់​​​ណាស់​​​​ ពីព្រោះ​​​​វា​​​ជា​​​ការ​​​​​ទទួល​ស្គាល់​​​ថា ក្រុ​ម​​ហ៊ុន Tate & Lyle មិន​​​​បា​នគោរព​​​​​​​​​តាម​​​បទដ្ឋាន​​​ឧស្សា​​ហ​កម្ម​​​​​​របស់​ខ្លួនឯង​​​​​ទេ​។ ក្រុម​ហ៊ុន​នេះ​បា​ន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ខ្លួន​​គឺ​​ជា​​​សា​​ជី​វ​កម្ម​​ដ៏​ល្អ​មួយ ប៉ុន្តែ​​បែរ​​​ជា​​​បាន​​​​រា​រាំ​​ងមិន​ឲ្យ​មា​ន​កា​រ​ពិនិត្យ​ពិ​ច័យ​​​​​អំ​​ពី​កា​រ​​​​អ​នុវត្ត​​​របស់​ខ្លួននៅ​កម្ពុជា​ និង​អំពី​​​កា​​រ​​​រួម​ចំណែក​​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​​​ចាប់​យក​ដី​​​​​របស់​​​ប្រជាជន​​​នៅ​​ក្នុង​ខេត្ត​កោះ​កុង​​​​ទៅវិញ​​​​។

“ ខ្ញុំ​​គិត​ថា សេចក្តី​សម្រេច​​របស់​​ស្ថាប័ន​​​បុន​​​ស៊ូ​​​ក្រូ ​នឹង​បង្ខំ​​​​ឲ្យ​​​មន្ត្រី​​​​​ពាក់ព័ន្ធ​​​​ ​​​ជា​​​ពិសេស​​​គឺ​​​​ម្ចាស់ភាគហ៊ុន​​​របស់​ក្រុម​ហ៊ុន Tate & Lyle ចោទ​សួរ​ពី​កា​រ​​​ប្រព្រឹត្ត​​​​​​​របស់​ក្រុម​​ហ៊ុន Tate & Lyle និង​​​​​​ស្វែ​ងរក​​​​ដំ​ណោះ​ស្រាយ​​​សម្រាប់​​​​​បញ្ហា​​​នេះ​”។

​ប្រជា​​​ជន​២០០​គ្រួ​សារ​​ក្នុង​​​ចំណោម​​​ប្រជា​​ជន​​​ដែល​​​បាន​​​​រង​​ការ​​​​ប៉ះពាល់​​ បច្ចុប្បន្ន​​​​​​នេះ​​កំ​ពុ​ង​​​ប្តឹង​​ក្រុ​ម​ហ៊ុន Tate & Lyle នៅ​ក្នុ​ង​ប្រទេ​ស​​អ​ង់​គ្លេស​ តា​ម​រយៈ​តុ​លាកា​រ​​យុត្តិ​​ធម៌​​​ជាន់​ខ្ពស់​ ​ដោ​យ​ទាម​​ទារ​​ប្រាក់​​​សំ​ណ​ង​​​រា​ប់​លាន​​ដុល្លារ​​៕

 (រាយការ​ណ៍​​បន្ថែម​​​ដោ​យ គុច ណា​រ៉េន​)
​ប្រែសម្រួល​ដោ​យ ចេវ​ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស