28.5 C
Phnom Penh

នគរ​បា​ល​​ខេត្តព្រៃវែងសាក​សួ​រមន្ត្រី​បក្សប្រឆាំង​បី​នាក់​​ពាក់​ព័ន្ធ​នឹង​លទ្ធផល​ស្ទង់​មតិ​ “ ក្លែង​បន្លំ”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពី​ម្សិល​មិញ នគរបាល​​​ខេត្ត​ព្រៃ​វែ​ង​​បា​ន​​​សាក​​សួ​រ​​មន្ត្រី​​គ​ណ​បក្ស​ប្រឆាំ​ង​​​ចំ​នួន​​បី​​រូ​បពាក់ព័ន្ធ​​​នឹង​​​លទ្ធផល​​​នៃ​​​​​​កា​រ​​​ស្ទង់​​​មតិ​​​​​​​​ដែល​បង្ហាញ​​ថា ​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​មាន​​​សំឡេង​​​គាំទ្រ​​​​​​​​ជាង​​គ​ណ​បក្ស​​​ប្រជា​​ជន​​កម្ពុជា​ ​ក្នុ​ង​កា​រ​​បោះ​ឆ្នោ​ត​​​ជាតិ​​​​​ថ្ងៃ​​​ទី២៨ កក្ក​​ដា​។

កា​រ​​​សាក​​សួ​រ​នេះ​​ធ្វើ​ឡើង​​រយៈ​​ពេល​មួ​យ​ថ្ងៃ​បន្ទាប់​​ពី​​​ទី​ស្តី​កា​រ​គណ​​​​ៈ​រដ្ឋ​មន្ត្រី​​បា​ន​អំ​ពាវ​នា​វ​ឲ្យ​​មាន​​​ការ​​​ចាប់​ខ្លួន​​ជ​ន​​ណា​​ដែល​​ជាប់​ពាក់​​ព័ន្ធ​​ក្នុ​ង​កា​រ​​ផលិត​​​ឯក​​សារ ​ដែល​​រដ្ឋា​ភិ​បាល​អះ​អាង​ថា​​​ ជា​​​ការ​​​​ក្លែ​ង​បន្លំ​​​ទិ​ន្នន័យទាក់​​ទ​ង​​នឹ​ង​​កា​រ​បោះ​ឆ្នោត​​​ ដែល​​​​​​​ចងក្រង​​​ដោ​យ​​​​វិទ្យា​ស្ថាន​​សាធា​រណ​រដ្ឋ​អន្តរ​ជាតិ​​​​​ (IRI)។

លោក ឈិត សុផល សមាជិ​កក្រុម​ប្រឹក្សា​​​មកពី​​​គ​ណ​បក្ស​​ប្រ​ឆាំង​ប្រចាំ​​​​ស្រុក​កញ្ច្រៀច ​​បា​ន​​​ឲ្យ​​​ដឹង​​​ថា​ មន្ត្រី​​ឃុំ​​​​​​​​​​​​​​​មកពី​​​​គ​ណ​​បក្ស​ប្រ​ឆាំ​ង​​​​ទាំង​​​បី​​នាក់​​​នេះ​​​ត្រូ​វ​បាន​នគរ​បាល​​ស្រុ​ក​​​ហៅ​​​ទៅ​​​សាក​សួ​រ​​​​​​​ដើម្បី​​​ឲ្យ​​​​​​ដឹង​​​​​​ថា ​តើ​​​ពួ​ក​​គេ​​​​​​បា​ន​​​ទទួល​​ឯកសារ​​​មាន​​លទ្ធ​ផល​​នៃ​​​កា​រ​​​ស្ទង់​​​មតិ​​​នេះ​​​ដោយ​​​របៀប​​​ណា​​​  ហើយក៏​​​​​​ត្រូវបាន​​​ដោះ​លែង​​​វិញ​​​នៅ​​​ពេល​​​ក្រោយមក​​​។

​លោក សុផល ​មាន​​ប្រ​សាសន៍​ថា​​“ ពួ​ក​គេ​​បា​ន​ឆ្លើយ​ថា ​ខិត្ត​​ប័ណ្ណ​​​នេះ​​បា​ន​មក​​ពី​​សកម្មជ​ន​​គ​ណ​បក្ស​សង្គ្រោះជាតិ​មា្នក់​​​​​​​​ក្នុង​​ខេត្ត​កំ​​ពង់​ចាម​ ​ប៉ុន្តែ​​​ពួ​ក​គេ​​មិនស្គាល់​ឈ្មោះ​​​​​គាត់​​​​ទេ​”។ ​​ក្នុង​ចំ​ណោម​​​​​អ្នក​​​ទាំ​ង​បីនេះ​​​​​ គ្មាន​​នរ​ណា​​​ម្នាក់​​​អា​ច​ទា​ក់​​ទ​ង​​សុំ​​ការ​​អត្ថា​​ធិ​ប្បាយ​​​បា​ន​​ឡើយ​​​។

លោក ឈាង ​​វុត្ថា ​អធិ​កា​រ​​រង​នគរ​បាល​ស្រុក​​កញ្រ្ចៀច​​​ បញ្ជាក់​ថា​ ​បុរស​​​ទាំ​ង​​​បី​នាក់​នេះ​​ពិត​​​ជា​​​ត្រូ​វ​បាន​សា​ក​សួរ​​​អំ​ពី​​​ឯក​សារ​​​​​​ដែល​​​​ត្រូវ​បាន​​​អ​ះ​អាង​​​​​​​​​ថា​​​ ជា​​លទ្ធ​ផល​នៃ​​​ការ​​​ស្ទង់​​​មតិ​​​​​​​​របស់​​វិទ្យា​ស្ថាន​សាធា​​រណ​រដ្ឋ​អន្តរជាតិ​​​​មែន​​​ ប៉ុន្តែ​​បា​ន​បដិ​សេធ​មិ​ន​​អធិប្បាយ​​បន្ថែម​​​​​​ឡើយ​។

​លោក វណ្ណ សា​រឿន ស្នង​កា​រ​​នគរបា​ល​​ខេត្ត​​ ដែល​​​មុន​​​នេះ​​​បា​ននិយាយ​​​​​ថា “ ​គ្មាន​អ្វី​កើត​​ឡើង​​​​” នោះ​​​ ​​​ក៏​​​បាន​​​បដិ​សេធ​មិ​ន​ឆ្លើយ​​​​​​សំ​ណួរ​​​បន្ថែម​​​​​ទៀត​​​ដែរ​​​។ តាមរយៈ​​​​សេចក្តី​​​​ថ្លែងការណ៍​​​មួ​យ​​​ដែល​បាន​​​ចេញ​ផ្សាយ​​​កា​ល​​ពី​ថ្ងៃ​​​ពុធ ទី​ស្តី​កា​រ​គ​ណៈ​​រដ្ឋ​មន្ត្រី​​បា​ន​ជំរុញ​ឲ្យ​អាជ្ញា​​​ធរ​​ចាប់​ខ្លួន​ និង​ដាក់​​ទោស​ជន​​​​ណា​​​ដែល​​​ផលិត​​​ “ ​ឯក​សារក្លែ​ង​​​​ក្លាយ​​​​​​​” ទាក់​​​ទ​ង​​នឹ​ង​​កា​រ​​​បោះ​ឆ្នោត​ ​ព្រោះ​​​​​​វា​​​អាច “ បង្ក​​​ឲ្យ​​​មាន​​​ចលាចល​​​សង្គម​”។

​ប៉ុន្តែ​​រដ្ឋា​​ភិ​បាល​មិ​ន​ទាន់​​​ពន្យល់​​ថា ​តើ​​​​ការ​​​ផលិត​​​​​ឯក​សារ​​នេះ​​​ជា​​​ការ​​​បំពាន​​​​​​ច្បាប់​អ្វី​ខ្លះ​​​​​​​​​​ទេ​​​។ លោក គង់ បូ​រា ​បេក្ខជន​តំ​ណាង​រាស្ត្រ​​របស់​​គ​ណ​​បក្ស​​សង្គ្រោះ​ជាតិ​​ប្រចាំ​​ខេត្ត​​ព្រៃ​វែ​ង លើកឡើង​​​​ថា នគរបាល​​​បា​ន​សាក​សួ​រ​​មន្ត្រី​ឃុំ​​​​​​ទាំង​​​បី​នាក់​ដើម្បី​​​បំ​ភ័​យ​​​​​ពួ​ក​គេ​​មុ​ន​កា​រ​​បោះ​ឆ្នោ​ត​​​​​​ប៉ុណ្ណោះ​។ ​​លោក​បន្ត​ថា “ ​ខ្ញុំ​គិត​ថា នេះ​​ជា​កា​រ​គំរា​ម​កំ​ហែ​ង​មួ​យ​​ដល់​សកម្មជន​ទាំង​អស់​​​របស់​យើង​​នៅក្នុ​ង​ខេត្ត​ព្រៃ​វែ​ង​ និង​​នៅ​ទូ​​ទាំ​ង​​ប្រទេ​ស​​​ដើម្បី​​បំភ័យ​​​​​​ពួក​​គេ​​​”​។

​​ឯក​សារ​​​​​​ក្លែងក្លាយ​​​នេះ​​​មាន​​​​​​​​លទ្ធផល​​​នៃ​​​​​ការ​​​​​​ស្ទង់​​​មតិ​​​ដែល​បង្ហាញ​​ថា ​គ​ណ​បក្ស​សង្គ្រោះ​​​​ជាតិ​នឹង​​​ទទួល​​​បា​ន​​៦៤​អា​សនៈ​ក្នុង​​​ចំ​ណោម​១២៣​​អា​សនះ​​នៅ​ក្នុង​​សភា​ ខណៈ​​​​​គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​​​​​ទទួល​​​បា​ន​​៥៩​​អា​សនៈ។ ​​បច្ចុប្បន្ន​ ​​គ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​​មា​ន​​​​៩០​​​អា​សនៈហើយ​​​ត្រូវ​​​បាន​​​​​​រំ​ពឹង​​​ជាទូទៅ​​​​ថា ​នឹ​ង​​​រក្សា​​បាន​​​អា​សនៈ​ភាគ​ច្រើន​​​ក្នុង​​​សភា​​​​ ក្រោយ​​​​​កា​​រ​បោះ​​ឆ្នោត​នៅ​​ពេល​​​ខាង​​​មុខ​​​នេះ។

​​វិទ្យា​ស្ថាន​​ IRI ​ឲ្យ​​​ដឹង​​​​ថា ​​គ​ណ​បក្ស​​​ទាំ​ង​​​ពីរ​​បា​ន​បក​ស្រាយ​ខុស​​ម្តង​ហើយ​ម្តង​ទៀត​​អំ​ពី​ទិន្នន័យ​​​​របស់​​​ខ្លួន​ ប៉ុន្តែ​​​​​​​​វិទ្យាស្ថាន​​​នេះ​​​មិន​​​ព្រម​​​ចែក​​​រំលែក​​​​​​​ទិន្នន័យ “ ​​​ផ្ទៃ​​​ក្នុ​ង​” ដែល​​គ​ណ​​បក្ស​​ទាំ​ង​​ពីរ​​​អះអាង​​​​ថា ខ្លួន​​​បាន​​​យក​​​មក​​​ធ្វើ​​​ជា​​​សម្អាង​​​សម្រាប់​​​អំណះ​​​អំណាង​​​អំពី​​​ជ័យ​​​ជម្នះ​​​របស់​​​ខ្លួន​​​ឡើយ​​​​​​​​៕

ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស