32.5 C
Phnom Penh

នគរបាល​​​រាជធានី​​​​​​ចាប់​ខ្លួន​បុរស​ពីរ​នាក់​​​​ពី​បទ​​​​​​ប្រើប្រាស់​​​​​​​អាវុធ​ខុស​ច្បាប់​​​​ក្នុង​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​​​ដង្កោ​​​បាន​​​​ឲ្យ​​​ដឹង​​​ថា​ ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ​ ​នគរ​បាល​​​​​​​​រាជធានី​​​ភ្នំពេញ​​​បាន​ចាប់​ខ្លួន​​បុរស​ពីរ​នាក់​​ពី​បទ​​​​កាន់កាប់​​​​អាវុធ​ខុស​ច្បាប់​ បន្ទាប់​​ពី​ពួក​គេ​ជាប់​​​​ពាក់​ព័ន្ធ​ក្នុង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​​​​មួយ​​​ដោយសារ​​​គ្រោះថ្នាក់​​​​ចរាចរណ៍​​​​​​​នៅ​​​​ក្នុង​​​ខេត្ត កណ្ដាល​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ព្រីង ធី អាយុ ៤៣​ឆ្នាំ ​​មក​ពី​ខេត្ត​ព្រៃ​វែង និង ឈ្មោះ ជា ភារិទ្ធ អាយុ ២៧​ឆ្នាំ ជា​នគរបាល​នៅ​ខេត្ត​កំពង់​ឆ្នាំង​ បាន​​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​នៅ​ខេត្ត​កណ្តាល ខណៈ​​ពួក​គេ​​កំពុង​ជិះ​​​ទោចក្រយានយន្ត​​​ស្ព័រ​​មួយ​គ្រឿង​។​​​​​​ ពួក​​គេ​​បាន​​​យក​កាំ​ភ្លើង​ខ្លី​គំរាម​ជន​រង​គ្រោះ​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​​​មុន​ពេល​​គេច​​​​ខ្លួន​​ចូល​​រាជ​ធានី​ ភ្នំ​ពេញ​។

នគរបាល​ខេត្ត​​​កណ្តាល​​​​​​ត្រូវ​​​គេ​​​រាយ​ការណ៍​​​​ប្រាប់​​​​អំពី​រឿង​​​នេះ​ ហើយ​​​​​ក៏​​​បាន​​​ទាក់​ទង​​​​​​​មន្ត្រី​នគរ​បាល​​រាជ​ធានី​ភ្នំ​ពេញ​ដែល​​​​ជួយ​​​ចាប់​ខ្លួន​ជន​សង្ស័យ​​ទាំង​ពីរ​​​​​​​នាក់​​​នេះ​​​​បាន​នៅ​ក្នុង​ខ័ណ្ឌ​ដង្កោ​ រាជធានី​ភ្នំ​ពេញ​។ លោក សារ៉ាន់ បាន​​​ឲ្យ​​​ដឹង​​​​​​​ថា ​​បុរស​ទាំង​ពីរ​នាក់​នេះ​​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​ស្រ​វឹង​នៅ​ពេល​ចាប់​ខ្លួន​ ហើយ​​​​នគរបាល​​​បាន​រក​ឃើញ​អាវុធ​ខ្លី​ម៉ាក C៧៥​មួយ​ដើម គ្រាប់​ចំនួន​១២​គ្រាប់​ វិទ្យុ​ទាក់​ទង​មួយ​គ្រឿង​ កាបូប​​ដៃ​ស្រ្តី​មួយ​មាន​ប្រាក់​១០០​ដុល្លារ គ្រឿង​អលង្ការ​​​ស្ត្រី​​​​​​​​មួយ​​​ចំនួន​​​ និង​​​ទូរស័ព្ទ​បី​គ្រឿង​។

លោក​​​បាន​​ធ្វើ​​​ការ​​​​កត់​សម្គាល់​ថា សម្ភារ​​​ទាំង​អស់​ត្រូវ​​បាន​នគរ​បាល​រឹបអូស​យក​​​ទៅ​​​​រក្សា​ទុក​ ក្នុង​​​នោះ​​​រួមមាន​​​​ទាំង​ទោចក្រយាន​យន្ត​​​​​​​មួយគ្រឿង​​​ផង​ដែរ​។លោក​​​មាន​​​ប្រសាសន៍​​​ថា​ “ ឈ្មោះ​ធី​ គឺ​​​ជា​អ្នក​​​​មាន​អាវុធ​។​ខ្ញុំ​កំពុង​តែ​សាក​សួរ​ពួក​គេ​នៅ​​ឡើយ​ ហើយ​​កំពុង​បន្ត​​​​​ស៊ើប​អង្កេត​​ពី​​​​កន្លែង​រស់​​​នៅ​​​​និង​ការងារ​​​​ពីមុន​​​របស់​ពួក​គេ​​​​”៕​

ប្រែ​សម្រួល​ដោយ​ ឃិន ណៃ​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស