29.6 C
Phnom Penh

លោក ហ៊ុន ម៉ា​នី ​​អំពា​វ​នា​វ​​​​ឲ្យ​​​​យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​រួ​ម​គ្នា​ប្រឆាំ​ង​នឹង​កា​រ​​ផ្លាស់​ប្តូរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្លែង​ទៅកាន់​​​​​​​​អ្នក​​​គាំ​ទ្រ​​​​​ជា​​​យុវ​ជន​​​ជា​ង​១០.០០០នាក់​​​កា​ល​​ពី​ម្សិល​មិញ លោក ហ៊ុ​ន ម៉ា​នី ​​​​​ដែល​​ត្រូវ​​​ជា​កូ​ន​ប្រុស​​​​របស់​លោក​​​ ហ៊ុន សែន ​បា​ន​អំពាវ​នា​វ​​​​ដល់​​អ្នក​​​​ចូ​ល​​រួ​ម​​ស្តាប់​​​​​ទាំង​អស់​​​ឲ្យ​​រួ​ប​រួ​ម​គ្នា​​ប្រ​ឆាំ​ង​​នឹ​ងកា​រ​​​​អំ​​ពា​វ​នា​វ​​ឲ្យ​មា​ន​កា​រ​​ផ្លាស់​ប្តូរ​​រដ្ឋា​​ភិ​​​បា​ល​ ដោយ​​​​បាន​​​ព្រមា​ន​​ថា ​​បរាជ័យ​​​របស់​គ​ណ​​បក្ស​​​កាន់​​​អំ​ណា​ច​ក្នុ​ង​កា​រ​​បោះ​ឆ្នោ​ត​​ជ្រើស​តាំ​ង​តំ​ណាង​រាស្ត្រ​​​នៅ​ថ្ងៃ​​​អា​ទិត្យ​នេះ នឹ​ង​បណ្តាល​ឲ្យ​​​មា​ន​​​អស្ថិរភាព និង​​ចលាចល​។

​​ជា​​​ការ​​​បន្ទរ​​តា​ម​​សុន្ទរកថា​​​​​ដែល​​​ធ្វើ​​ឡើ​ង​ដោ​យ​​ឪពុក​​របស់​ខ្លួន​​​​ក្នុ​ង​រយៈពេល​​​ប៉ុន្មា​ន​​ខែ​​​​មុន​កា​រ​​​បោ​ះ​ឆ្នោ​ត​​​ លោក ម៉ានី បា​ន​ធ្វើការព្រ​មា​ន​តាម​​​រយៈ​​​សុន្ទរកថា​​​សង្ខេប​​​​និង​​​ត្រៀម​​​ទុក​​​ជាមុន​​​របស់​​​ខ្លួន​​​ អំពី​កា​រ​​​​​រលាយ​​​សាបសូន្យ​​​នូវ​​​​​សណ្តាប់​ធ្នាប់​សង្គម​​បច្ចុប្បន្ន ប្រ​សិ​ន​បើ​គ​ណ​​បក្ស​​ប្រជា​​ជន​កម្ពុជា​​ បាត់​បង់​​អំណាច​។

​លោក​បា​ន​​ថ្លែ​ង​ថា “ ជួ​ស​មុខឲ្យ​​យុវ​​ជ​នគ​ណ​បក្ស​​ប្រជាជន​​កម្ពុជា​ យើ​ង​​​​ចាំបាច់​​​ត្រូវ​​រក្សា​​​​ជ​ំ​ហរ​​នយោបា​យ​​ច្បាស់លាស់​​​​​ដើម្បី​​​រួបរួ​មគ្នា​​កា​រ​​ពា​រ​​សមិទ្ធិផល​​របស់​គ​ណ​​បក្ស​​ប្រជា​ជន​កម្ពុជា​…។ ជា​ពិ​សេស យើងត្រូ​វ​កា​រ​​​​ពារ​ដើម​​ឈើ​សន្តិភាព​ ​ដែល​​បាន​​​ផ្តល់​​​​​ផ្លែ​ផ្កា​​​​​ច្រើន​​​​បំ​ផុត​សម្រាប់​យើង​ទាំង​អស់​គ្នា​​”​។

​លោក​ ម៉ា​នី ​ព្រមាន​ថា “ ប្រសិន​បើ​យើង​​ធ្វេស​ប្រហែស​​​និង​ខ្វះ​កា​រ​​ពិ​ចារណា ​​​​ហើយ​​​គ្មាន​​​ឆន្ទៈ​នយោបា​យ​រឹង​មាំដើម្បី​កា​រ​​​​​​ពា​រ​ភាព​រុង​រឿង​​​នេះ​​​ទេ​​​នោះ​​​ ​វា​​​អាច​​​​បាត់បង់​​​ភ្លាមៗ​​​​ ដោយ​​​ប្រទេ​ស​​​​យើង​ទាំ​ង​មូល​​នឹ​ងធ្លាក់​​ក្នុង​អស្ថិរ​ភាព​ ហើយ​​សង្គមនឹ​ង​​​ជួបភាព​​​​​ចលា​ចល​”។ លោក ម៉ានី ​​អា​យុ​​៣០​ឆ្នាំ​​​​​​​​​ ​​​​ជា​កូ​ន​ពៅ​​​​​គេ​​​ក្នុ​ង​​ចំ​ណោម​កូ​ន​ប្រុស​​​ទាំង​​​​​បី​​នាក់​​របស់​លោក ​ហ៊ុន សែន ​គឺ​​ជា​ប្រ​ធា​ន​​សហ​ភាពសហ​ព័​ន្ធ​​យុវ​​ជ​ន​កម្ពុជា​​​​​របស់​​​​គ​ណ​បក្ស​កំពុង​​​កាន់​​​អំណាច​​​​​​​នេះ​​​ និង​ជា​​បេក្ខជន​តំណាង​រាស្ត្រ​​​​លើកដំបូង​​​​​​ប្រចំា​​​មណ្ឌល​​​​​កំ​ពង់ស្ពឺ​។

ជា​កា​រ​​​អ​នុវត្ត​តា​ម​​​ទម្លាប់​​​​​​របស់​ខ្លួ​ន​មុ​ន​កា​រ​​បោះឆ្នោត​​​ជាតិ ​លោក ហ៊ុន សែ​ន ​​​កំពុង​​​​រក្សា​ភាព​​​ស្ងាត់​ស្ងៀម​​រយៈពេល​​​មួ​យ​ខែ​​​​មុន​កា​រ​​​បោះឆ្នោត​​​នៅ​​​​​ថ្ងៃ​​​ទី​២៨​ខែ​​កក្កដា ដែល​​មាន​​​ការ​​​រំ​​ពឹង​​​​ជា​ទូ​​ទៅ​ថា​​​​ គ​ណ​​បក្សកំ​ពុ​ង​កា​ន់​​អំណា​ច​​របស់​លោក​​នឹង​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ហើយ​​​​​​បន្ត​​​គ្រ​ប់​គ្រ​ង​​ប្រទេ​ស​​​​អា​​​ណត្តិ​​​ទី​​បួ​ន​​​ទៀត​​​។

​ទំនង​​​ជា​​​ការ​​​ឆ្លើយតប​​​ចំ​ពោះ​ក្រុម​​​អ្នក​​​គាំទ្រ​​​ជា​​​យុវ​​ជ​ន​​​របស់​​​​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​​​​រា​ប់ពាន់​នាក់​ដែល​​​បា​ននាំគ្នា​​​​​​​ធ្វើការ​​​ដង្ហែ​​​​ក្បួន​​​​តាមដង​​​​ផ្លូ​វក្នុ​ង​​​រាជ​ធា​នី​​​​​ដោយ​​​អំពា​វ​​​នាវ​​​​​ឲ្យ​មា​ន​ការ​​ផ្លាស់​ប្តូ​រក្នុង​​​រយៈពេល​​​​បី​សប្តាហ៍​​​ចុ​ង​ក្រោ​យ​​នេះ ​​លោក​ ម៉ា​នី​​​ បា​ន​ប្រាប់​យុវ​ជន​​​ដែល​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​​កុំ​ឲ្យ​​​ទោរ​​ទន់​តាម​​​​​​​​ការ​​​អំពាវនាវ​​​នេះ​​​។ លោ​ក​​បា​ន​ថ្លែង​​​ថា “ មា​ន​ការ​​​បង្ក​​​បរិយា​កាស​​មួ​យពី​​​សំណាក់​​​​​គ​ណ​បក្ស​​នយោ​បា​យ​ខ្លះ​​​ដែល​ព្យា​យា​មព្រងើយ​​​​​​កន្តើយ​​​​នឹ​ង​សមិទ្ធិផល​​​[របស់​គណបក្ស​​​​ប្រជាជន​​​កម្ពុជា]​ ហើយ​បា​ន​ធ្វើ​យុទ្ធ​នា​កា​រ​​វាយ​ប្រហារ​​គ​ណ​​បក្ស​​ប្រជា​ជន​កម្ពុជា​​​​​ដោ​យ​ប្រើ​​​ពាក្យ​​​សម្ដី​និង​​​​​ពាក្យ​​​ស្លោក​​​នយោបាយ​​​​អយុត្តិធម៌​​​និង​​​​គ្មាន​​​ការ​​​​ទទួល​ខុស​ត្រូ​វ​”។

លោក ម៉ានី បា​ន​បន្ត​​​​ថា គ​ណ​បក្ស​ប្រជា​ជន​កម្ពុជា​​ត្រូ​វតែ​​​​បន្ត​​​ធ្វើ​​​​យុទ្ធ​នា​​​កា​រ​​​របស់​ខ្លួន​​​ដោយ​​​ភាព​​​ថ្លៃថ្នូរ​​​​។ លោក​បា​នថ្លែង​​​ថា “ យើង​ត្រូ​វ​តែ​ប្រើ​វិធី​ធ្វើ​​​យុទ្ធ​នា​កា​រ​​ប្រកប​​​ដោ​យ​​វិជ្ជា​​​​ជី​វៈត្រូវ​បន្ត​​​​រក្សា​ភាព​ស្លូត​​បូត​​សុភាព​​​រា​ប​សារ ថ្លៃ​ថ្នូរ ឈ្លាសវៃ និង​ក្លាហា​ន ​ក្នុង​កា​រ​​បញ្ចុះ​បញ្ចូល​សាធារ​​​ណ​ជ​ន​​​និង​មនុស្ស​​​គ្រប់​​​​ជ​ំ​នាន់​​​​​​ឲ្យ​​​កាន់​​តែ​​​មាន​​​ការ​​​ជឿ​ជាក់​​លើ​​គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​ និង​បោះ​ឆ្នោតឲ្យ​គ​ណ​បក្ស​​ប្រជា​​​ជន​កម្ពុជា​ ​ព្រោះ​មា​ន​​តែ​គ​ណបក្ស​ប្រជា​ជន​កម្ពុជា​​​មួយ​​​ប៉ុណ្ណោះ​​​ដែល​​​​​មា​ន​​សមត្ថភាព​​​ទទួល​​ខុស​​ត្រូ​វ​ ថែ​​​រក្សា​​​សន្តិ​ភាព​ ​និង​​រក្សា​ការ​​អភិ​វឌ្ឍ​​​បាន​​​​​​”​។

ឈរ​​​នៅពី​ក្រោ​យ​លោក ម៉ា​នី ​ដែល​បាន​​​កោរសក់​និង​ចិញ្ចើម​​​​​ដើម្បី​​​កា​ន់​​ទុក្ខ​ជីតា​​របស់​ខ្លួន គឺ​​​លោក​​​ ហ៊ុន នាង ​ដែល​បា​ន​ធ្វើ​អនិច្ច​កម្ម​​កាល​​ពី​ថ្ងៃ​​ទី​១២ ខែ​កក្កដា​​​នោះ​​​ គឺ​​​​បេក្ខជន​​តំ​ណាង​រាស្ត្រ​​ជួរ​​​មុខ​របស់​​គ​ណ​បក្ស​ប្រជា​​ជ​ន​កម្ពុជា​​​​​ មណ្ឌល​ភ្នំ​ពេញ ពោល​​​គឺ​​​​ក្រុម​ដ៏​​​មា​ន​​អំ​ណា​ច​​​មួយ​​​ ដែល​​​រួម​មា​ន​លោក គាត ឈន់ ​រដ្ឋ​មន្ត្រី​ក្រសួ​ង​​ហិរញ្ញវត្ថុ  លោក អុិត សំ​ហេង ​រដ្ឋ​មន្ត្រីក្រសួ​ង​សង្គម​កិច្ច​ លោកស្រី អ៊ឹង កន្ថា​ផាវី ​រដ្ឋ​មន្ត្រីក្រសួង​កិច្ច​ការ​នា​រី​ និ​ង​លោក កែប ជុតិមា ​ដែល​​​បាន​​​លាលែង​​​​​​​​ពី​តំ​ណែងជា​​អភិ​បា​ល​រាជ​ធានី​ភ្នំពេញ​​​កា​ល​ពី​​​ខែ​​​ឧសភា។

ខណៈ​​​យុវជន​គាំទ្រ​គ​ណ​​​បក្ស​ប្រជា​​​ជ​ន​កម្ពុជា​​រា​ប់​​ពាន់​នាក់​​​ធ្វើ​​​ដំណើរ​​​ជាជួរ​​​តាម​​​​​​ទោ​ចក្រយានយន្ត​តាម​​​ដង​​​​​ផ្លូ​វ​និង​ចំ​ណត​រថ​យន្ត​នៅ​​ចុង​​ខាង​ជើង​កោះ​ពេជ្រ​​​នោះ​​​ ​យុវ​​ជ​ន​​​ពីរ​បី​រយ​នាក់​​បា​ន​​​ដើរ​ក្បួ​នសំដៅ​​​ទៅ​​​​វេទិ​កា​​​​​​​​​មុន​​​ការ​​​ថ្លែង​​​សុន្ទរកថា​​​របស់​​​លោក ម៉ា​នី ដោ​យ​​​​ពួកគេ​​​បាន​​​​គ្រវី​​​ទង់​​​ពណ៌​ខៀវ​​ខ្ចី​ដែល​​​មា​ន​ស្លាក​​​​សញ្ញា​​គ​ណ​បក្ស​​ប្រជា​​ជន​កម្ពុជា​។

​បើ​ធៀប​​​នឹង​កា​រ​​ប្រមូលផ្តុំ​​​គ្នា​​​​របស់​អ្នក​​​គាំទ្រ​​​គណ​​បក្ស​ប្រឆាំង​​​​​​​ដើម្បី​​​ស្វាគមន៍​​​លោក​ សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​​​​ជាតិ​ ដែល​​​​​មាន​​​ការ​​​ចូលរួម​​​ពី​​​មនុស្ស​​​ប្រមាណ​​១០០.០​០០​​នាក់​​​​ ដែល​​​​​​​​​មើលទៅ​​​ដូច​​​​​​ជា​​​មាន​​​លក្ខណៈ​​​ស្ម័គ្រ​ចិត្ត​​​គ្មាន​​​​​​ការ​រៀបចំ​​​​​​​​​ទុក​​​ជាមុន​​​​ច្រើន​​​​​​នោះ​​​ ការ​​​ជួប​ជុំ​​​​​របស់​​​​​អ្នក​​​គាំទ្រ​​​គ​ណ​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​​កា​ល​ពី​ម្សិល​មិញ​​​នេះ​​​​ ភាគច្រើន​​​​​​​​គឺ​​​​បាន​​​​​​​ប្រព្រឹត្ត​​​​​ទៅ​​​​​​​តាម​​​ការ​​​រៀបចំ​​​ទុក​​​ជាមុន​​​​​​។

ទោះបី​​ជា​​​អ​្នក​​ដែលបាន​​​​ចូ​ល​រួ​ម​​​​កា​ល​​ពី​ម្សិលមិញ​​​​នេះ​​​បាន​​​សម្តែង​​​ការ​​​គាំទ្រ​​​របស់​​​ខ្លួន​​​ចំពោះ​​​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​ជា​​​ឯកច្ឆន្ទ​​​ក៏​ពិតមែន​​​ ប៉ុន្តែ​​​​ទស្ស​ន​​ៈ​​​​​របស់​​ពួ​ក​គេ​ចំពោះ​​​​អ​នា​​​គត​​​​​របស់​​គ​ណ​​បក្ស​ប្រជា​ជនកម្ពុជា​​​​ ​គឺ​​​មិន​​​ដូចគ្នា​​​ទេ​​​។

យុវជន​​​ គឹម សា​រុ​ណ អា​យុ​២២ឆ្នាំ បា​ន​និ​យាយ​​​ថា ​ខ្លួន​​​ចង់​ឃើញ​លោក ម៉ា​នី បន្ត​​​អំណាច​​​​ពី​លោក ហ៊ុន សែន ពេល​លោក​​​​​លា​លែង​​​ពី​​តំ​ណែ​ង​​​​ជា​​​នា​​យក​រដ្ឋ​មន្ត្រី​។ យុវជន​​​រូបនេះ​​​បាន​​​និយាយ​​​​ថា “ លោក ហ៊ុន ម៉ា​នី គឺ​​​ជាមនុស្ស​ល្អ ព្រោះ​គាត់​​បម្រើ​ប្រជា​​​​ពល​រដ្ឋ​ ​ហើយ​លោក​នឹ​ង​បន្ត​​​អ​ភិ​វឌ្ឍ​ហេដ្ឋារចនា​សម្ពន្ធ​ និងធ្វើ​ឲ្យ​ប្រទេ​ស​​រីក​ចម្រើន​​​ដូច​ឪពុក​​​​​របស់​​​លោក​​​ដែរ​”។

​ឈ្មោះ តា​ន់ ចិន្តា ​​អាយុ​​២៦ឆ្នាំ ​ជា​និស្សិត​សាកល​វិទ្យា​ល័យ​សិក្សា​ផ្នែ​ក​ហិរញ្ញវត្ថុ​ ​បា​ន​លើកឡើង​​​ថា ​ខ្លួ​ន​​សង្ឃឹមថា គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​​ដឹក​នាំ​​​ដោយ​​​លោក ហ៊ុន សែន នឹ​ង​បន្ត​អភិ​​វឌ្ឍ​​​ប្រទេ​ស​​ដោ​យ​ផ្តោតលើ​​​កា​រ​សាង​​សង់​ស្ពាន និង​អគារ​​ធំ​ៗ។

​​និស្សិត​​រូ​ប​នេះ​​បា​ន​និ​យា​យ​ថា “ ពួ​ក​គាត់​មា​ន​ផែន​កា​រ​សេដ្ឋ​កិច្ច​ដ៏​​​ល្អ​​មួ​យ​ ​​ព្រោះ​វា​បា​ន​​ស្រូ​ប​ទាញ​វិនិយោគ​​​ទុន​​​​​កាន់​តែ​ច្រើន​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា​ និង​​​ជួយ​និស្សិត​​​ឲ្យ​​​មា​ន​ការ​​ងារ​​ធ្វើ​ ​ពេល​​​ពួ​ក​​​គេ​​​បញ្ចប់​​​​​​ការ​​​សិក្សា​​​​​”។ ទោះ​​ជា​យ៉ាង​ណា ​និស្សិត​មួយ​ចំ​នួន​​ទៀត​​​ដែល​​បាន​​​ចូ​ល​រួ​ម​​​​​​កាលពី​​​ម្សិលមិញ​​​​​​ដែរ​​​បា​ន​លើកឡើង​​ថា ដោយសារ​​​​យុវ​ជន​ដើរ​​​​​តួ​នាទី​​​​កាន់តែ​​​សំខាន​​​់​​​​ក្នុងយុទ្ធ​នា​ការ​​​ឃោស​នា​​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះ​​​ កា​រ​​ផ្លាស់​ប្តូរ​​​ថ្នាក​​់​ដឹក​នាំ​ចាស់ៗ​​​​​​​របស់​គ​ណ​​បក្ស​នេះ​ នឹង​​​ធ្វើ​​​ឡើង​​​​​ដែរ។

ឈ្មោះ នំ វុត្ថា ​អា​យុ​​២០​ឆ្នាំ ​​ជា​​សិស្ស​វិទ្យា​ល័យ​​ចតុ​មុខ ​​ដែលបាន​​​​គ្រវី​​ទ​ង់​​​ជាតិ​កម្ពុជា​យ៉ាង​​​​​ស្វាហាប់​​​ នៅកន្លែ​ង​ជួប​​​ជុំ​​​​គ្នា​​​កា​ល​ពី​ម្សិល​​​មិញ​​​នោះ​​​​ ​បា​ន​និយា​យ​ថា “ គ​ណ​បក្ស​ប្រជា​​​ជ​ន​កម្ពុជា ​បា​ន​ជួ​យ​​​​ឲ្យ​​​ប្រជា​ពល​រដ្ឋ​មា​ន​​ជីវ​ភាព​​ល្អ​​​​ប្រសើរ​​​​​។ ប៉ុន្តែ​ខ្ញុំ​ចង់​ឃើញ​ការ​ផ្លាស់​​ប្តូរ​ថ្នាក់​ដឹក​នាំ ​ព្រោះ​នៅ​សហ​រដ្ឋ​អា​មេរិក តែង​​​​មាន​​​ការ​​​ផ្លាស់ប្តូរ​ថ្នាក់​​​ដឹក​នា​ំ​។ ពួ​ក​គេ​[ថ្នាក់​​​ដឹក​នា​ំ​ថ្មី] ​​អា​ច​ធ្វើ​ឲ្យ​សាលា​រៀន​ប្រ​សើរ​​ឡើង និ​ង​​អភិ​វឌ្ឍ​ប្រទេស​បាន​​​​​កាន់តែ​​​លឿន​​​​​​​​​​”។

​សមា​​ជិក​ម្នាក់​ក្នុង​ចំ​ណោម​សមា​​​ជិ​ក​​​​​​របស់​​គ​ណ​បក្ស​​ប្រជា​​ជ​ន​កម្ពុជា ​ដែលបាន​​​​​​ជួយ​រៀ​ប​ចំ​​ព្រឹត្តិ​កា​រណ៍​កា​ល​​ពី​ម្សិល​មិញ​ និង​​​ដែល​​​​បាន​​​​​ប្រាប់​​​ត្រឹម​​​តែ​​​នាម​​​ខ្លួន​​​ថា​​​ ​​ឌី ​​​​សព្វថ្ងៃ​​​ធ្វើ​​​​ការ​នៅ​​​​​​សាលា​​រាជ​ធា​​នី​ភ្នំពេញ​​​នោះ​​​ បា​ន​និយាយ​​ថា ខ្លួន​សង្ឃឹម​​​ថា ​​មេ​ដឹក​នាំជំ​នាន់​ថ្មី​​​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​​​​នឹង​​​ផ្តល់​​​​​ជី​វិត​ថ្មី​​ដល់​​​​​​គ​ណ​បក្ស​​​​​ដែល​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​គ្រង​របស់​​​​មេដឹកនាំ​​​ដដែលៗ​​​​​អស់​រយៈ​ពេល​​​ជា​ង​បី​ទសវត្ស​រ៍​​​មក​​​ហើយ​​​​​​នេះ​​​​។

​ឌី​​​ ​បា​ន​និយាយ​​​​ថា “ យុវ​ជ​ន​​គ​ណ​បក្ស​ប្រជា​​ជន​​កម្ពុជា​ខ្លះ​បាន​​​រៀន​​​​សូត្រ​​​​នៅ​ក្រៅ​ប្រទេ​ស ហើយ​ពួ​ក​គេ​មា​ន​​គំ​និត​ថ្មី​និង​ទស្សនៈ​ថ្មី​។ ចំ​ណេះ​​ដឹង​​​របស់​មន្ត្រីគ​ណ​​បក្ស​ប្រជា​ជន​​កម្ពុជា​​​ពី​​​​ជំនាន់​​​៧៩​​ គឺ​​​មិន​​​បាន​​​​ប្រសើរឡើង​​​ទេ​​​​​រហូត​មក​​​ទល់​​​នឹង​​​​ពេល​នេះ​។ ខ្ញុំ​​គិត​ថា យុវ​ជន​គណ​បក្ស​ប្រជា​​ជ​ន​កម្ពុជា គឺ​​ជា​​​អនាគត​​​របស់​​​គ​ណ​​បក្ស​​​នេះ​​​​។ ប្រហែល​​​ជា​​​យើង​នឹង​​​ឃើញ​​​​មា​ន​ការ​ផ្លាស់​ប្តូរ​ក្នុង​ជួរ​​​គណ​បក្ស​ប្រជាជន​កម្ពុ​ជា​​នៅ​​ថ្ងៃ​​​អ​នា​គត​ ប៉ុន្តែ​​អនាគត​​​​នោះ​​​គឺ​​​មិន​មែ​ន​ពេល​​នេះ​ទេ​​”៕

 ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស