28.4 C
Phnom Penh

ផ្លូវ​ជុំវិញ​ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន​ត្រូវបិតរយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​បានបញ្ចប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្លូវ​ទាំងអស់​ដែល​នៅ​ជុំវិញ​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ត្រូវ​បាន​បិទ​មិន​ឲ្យ​មាន​ការ​ចេញ​ចូល​​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​ហើយ បន្ទាប់​ពី​ការ​បោះ​​ឆ្នោត​ជាតិ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ។

រនាំង​​ដែក​បានបិទ​ផ្លូវ​នរោត្តម​ សីហនុ និង​សុរា​ម្រឹត ដែល​​នៅ​ជុំវិញ​វិមាន​ឯក​រាជ្យ។ ក៏​ប៉ុន្តែ រថ​យន្ត​​​ពាក់ស្លាក​លេខ​កាទូត​​មក​ពី​ស្ថាន​ទូត​អាមេរិក​​​​ត្រូវ​បាន​គេ​ឃើញ​កាល​ពី​រសៀល​ម្សិល​មិញ​ថា ទទួល​បាន​ការ​អនុញាតឲ្យ​​ឆ្លង​កាត់​តំបន់រក្សា​សន្តិសុខ​នេះ កាល​ពី​ពេល​។ ​ថ្ងៃ​អាទិត្យ ​មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​រយ​នាក់​​ត្រូវ​បាន​ដាក់​​ត្រៀម​ ក៏​ប៉ុន្តែ កាល​​ពី​ម្សិល​មិញ​​មន្ត្រី​ទាំងនេះ​ ភាគច្រើន​ត្រូវ​បាន​ការពា​រ​ដោយ​មន្ត្រី​នគរ​បាល​​ចរាចរ ទោះ​បី​ជា​​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​មួយ​ចំនួន​តូច​ នៅ​បង្ហាញ​វត្តមាន​ក៏​ដោយ​។

លោកឧត្តម​សេនីយ៍​ទោ​ ខេង ទីតូ អ្នក​នាំ ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​ថា “ កម្លាំង​យើង​កំពុង​ឈរ​ជើង​​ការ​ពារ​ហេតុ​ការណ៍​ដែល​អាច​កើត​មាន​ឡើង​​”។ មន្ត្រី​​​សស៊ើបអង្កេត​មួយ​រូប​បាន​និយាយ​ដោយ​មិន​​បញ្ចេញ​ឈ្មោះ​ថា ការ​បិទ​ផ្លូវ​នេះ​មាន​គោល​បំណង​ទប់​ស្កាត់​កុំឲ្យ​យុវជនគណ​បក្ស​សង្គ្រោះ​ជាតិ​​​ទៅ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​លទ្ធផល​បោះ​ឆ្នោត៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស