29.6 C
Phnom Penh

ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ព្រះ​វិហារ​ត្រូវ​​ជម្លៀស​ចេញ​ដោយ​សារ​ទឹក​ជំនន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​​បា​នឲ្យ​​​ដឹង​​​​កាល​​ពី​ម្សិល​មិញ​ថា ​ប្រជាជន​​​នៅ​ក្នុ​ង​ភូមិ​ចំ​នួន​១១​​នៅ​តា​ម​​​បណ្តោយ​​​ស្ទឹង​​សែ​ន​ ​ក្នុ​ងក្រុ​ង​​ព្រះ​វិ​ហារ​  ត្រូ​វ​បាន​ជម្លៀស​​ចេញ​​​ទៅ​កា​​​ន់​​​ទី​ទួល​​​​​មាន​​​សុ​វត្ថិ​ភាព​ ​ក្រោយពី​​​មាន​​​​​កា​រ​​ប្រ​កាស​​អា​សន្ន​ ​​កា​ល​​​ពី​​ថ្ងៃ​​​អា​ទិត្យ​ ដោ​យ​សារតែ​​​​​កម្រិត​​ទឹក​​​​បាន​​​កើន​​​ឡើង​។

​​លោក ចាប កុយ ​ប្រធា​ន​​មន្ទីរធ​ន​​ធា​ន​​​ទឹក​និ​ង​ឧតុ​និយម​​​​​ខេត្ត​​ព្រះ​​វិ​ហា​រ​​​ បា​ន​ឲ្យ​ដឹង​ថា ប្រជា​​ពល​រដ្ឋ​ប្រហែល​៣៤៩​គ្រួសា​រ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​សង្កាត់​ចំនួន​ពីរ ​បន្ទាប់​ពី​​ទឹក​ស្ទឹង​​​បាន​​​​ឡើង​ដល់​​​កម្ពស់​១១​ម៉ែត្រ​​ ដែល​​​ជា​​​កម្រិត​​​​ប្រកាស​​​អាសន្ន​​​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ប្រកាស​ពី​ទឹក​ឡើង​ និ​ង​ទឹក​ជំនន់​នៅ​ជុំ​វិ​ញ​ស្ទឹង​សែន​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ទឹក​បាន​​​ឡើង​​​​ដល់​​​កម្ពស់​១១​ម៉ែត្រ​”។ ​លោក​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​ថា ទឹក​បាន​ឡើង​លើស​​​កម្ពស់​​​​១១,២៥​ម៉ែត្រ​គិត​ត្រឹម​ព្រឹក​ម្សិល​​​មិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “មុន​ពេល​យើង​ប្រកាស​អាសន្ន​ ​យើង​បាន​ជូន​ដំណឹង​ប្រាប់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរ​ស្ទឹង​​​នេះ​​​​ថា ពួក​គេ​គួរ​ស្វែង​រក​ទី​ទួល​មាន​​​សុវត្ថិភាព​​​”។

លោក​ស្រី​ ម៉ុង សំអាន ចៅ​សង្កាត់​ប៉ាល​​​ហាល​​​ ​ដែល​​​ស្ថិត​​​​ក្នុង​​​ចំណោម​​​​​​តំបន់​​​​រង​ការ​ជន់​លិច​ធ្ងន់​​​បំផុត​​​ បាន​ឲ្យ​​​ដឹង​​​ថា គ្រួសារ​ប្រជា​ពល​​​​រដ្ឋ​ដែល​រង​ការ​​​ប៉ះពាល់​​​ត្រូវ​បាន​ជម្លៀស​ទៅ​​​​កាន់​​​ទីទួល​​​​មាន​​​សុវត្ថិភាព​តាម​ទូក​។  លោក​ស្រី​បាន​​​មាន​​​ប្រសាសន៍​​​ថា “កង​រាជ​អាវុធ​ហត្ថ​ និង​នគរបាល​សង្កាត់​បាន​ជម្លៀស​អ្នក​ភូមិ​ទៅ​កាន់​ទីទួល​មាន​​​សុវត្ថិភាព​ ​ដែល​មាន​​​​ជម្រក​​​បណ្តោះ​​​អាសន្ន​​​​​​បង្កើត​​​​​​ឡើង​​​​​​ដោយ​កាកបាទ​ក្រហម​កម្ពុជា​ និង​អង្គការ​ទស្សន​ពិភព​លោក​ (Wold Vision)។ នៅ​​​ទីនោះ​​​ គ្រួសារ​នីមួយ​ៗ​ទទួល​បាន​ប្រាក់​ចំនួន​​​១០.០០០​រៀល និង​មីមួយ​កេស។ ផ្ទះ​យ៉ាង​តិច​៤០​ខ្នង​បាន​​​រង​​​​​​​ការ​​​ជន់​​​លិច​​​។ ការ​ជន់​​លិច​​​​​​​​នៅ​​​ឆ្នាំ​​​នេះ​​​គឺ​​​ខ្លាំង​ជាង​កាលពី​​​ [ខែ​សីហា] ឆ្នាំ​មុន​។ កាល​ពី​ឆ្នាំ​មុន​ ទឹក​ជំនន់​មិន​​​បាន​​​កើត​​​មាន​​​ទេ​​​​ រហូត​​​ទាល់តែ​​​​ដល់​ខែ​កញ្ញា”។

លោក កុក ឈួន ចៅ​សង្កាត់​កំពង់​ប្រណាក ​​​ដែល​មាន​​​​ការ​ប្រកាស​​អាសន្ន​ដែរ​​​នោះ​​​​ បាន​ឲ្យ​​​ដឹង​​​​ថា ភូមិ​ចំនួន​ប្រាំពីរ​ដែល​មាន​ប្រជា​​​ជន​​​រស់នៅ​​​ចំនួន​១៨៧​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​សហគមន៍​របស់​លោក​​​​នៅ​​​​​ចន្លោះ​​​​ថ្ងៃ​ពុធ​​​​និង​​​ថ្ងៃ​​​​ម្សិលមិញ​​​​នេះ​​​។​ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​​​ប្រកាស​​អាសន្ន​​​​ពី​​​​​ទឹក​ជំនន់​នៅ​ស្ទឹង​សែន​​​​​ព្រោះ​កម្រិត​ទឹក​បាន​​​​ឡើង​លើស​​​១១​ម៉ែត្រ​​​ហើយ​​​”។ លោក​បាន​បន្ថែម​ថា “យើង​បាន​ជម្លៀស​អ្នក​ស្រុក​ដែល​ងាយ​រង​​​​គ្រោះ​​​ប្រហែល​១៨៧​គ្រួសារ​ទៅ​​​​កាន់​​​ជម្រក​​​បណ្តោះ​​​អាសន្ន​​​ ដែល​​​​ជា​​​កន្លែង​​​ពួក​គេ​អាច​ស្នាក់​នៅ​ ​ទទួល​ទាន​​​អាហារ​ ទឹក​ និង​កន្លែង​​សម្រាក​​​​​​ដោយ​សុវត្ថិភាព​”។

លោក​ ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​ បាន​ឲ្យ​​​ដឹង​​​ថា ដី​ស្រែ​ចម្ការ​ជាង​២.០០០​ហិកតា​ទៀត​បាន​​​រង​​​ការ​​​​ជន់​លិច​ និង​​​​​​ត្រូវបាន​​​ចាត់ទុក​​​ថា​​​ ប្រើ​​​​​​ប្រាស់​​​លែង​​​បាន​​​​​​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ និង​ស្រុក​គូលែន ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​មក៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស