33.2 C
Phnom Penh

​​ជន​ជាតិ​អា​មេរីកកាំ​ងម្នាក់​​​បានបញ្ជូនទៅអា​មេរីកពាក់ព័ន្ធ​​គ្រឿង​ញៀន 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតា​ម​​នគ​​របាល​​អន្តោ​ប្រ​​វេ​ស​ន៍​​បា​ន​ឲ្យ​ដឹង​ថា​ ​​​ជ​ន​​​ជាតិ​​​អា​មេរិ​ក​​​វ័យ​​៣៨​ឆ្នាំម្នាក់​ ​ដែល​​ត្រូ​វ​បា​​ន​​នគរបាល​ប្រ​ឆាំ​ង​គ្រឿងញៀន​​​​​ចាប់​ខ្លួ​ន​​​​​នៅ​ក្នុង​​រាជ​ធា​​នី​ភ្នំ​​ពេញ​​កា​ល​​ពី​ថ្ងៃ​ទី៨​ខែ​សី​​ហា​​ ដោយសង្ស័​យ​​ថា​​ជា​​អ្នក​​​ជួញ​ដូ​រ​​គ្រឿ​​ង​ញៀន​ ​និងបាន​ចូល​ក្នុ​ង​​ប្រទេស​កម្ពុជាដោ​យ​​ខុស​​ច្បាប់​​ ត្រូ​វ​បា​ន​​​​បញ្ជូ​ន​​ត្រឡប់​​​ទៅ​​សហរដ្ឋអាមេរិក​វិ​ញ​​​​​កា​ល​​ពី​យ​ប់​​ម្សិល​។

​​លោក អ៊ិន សុង អនុប្រធា​ន​នាយក​ដ្ឋាន​នគរ​បាល​​ប្រ​ឆាំ​ង​គ្រឿង​ញៀន​​​​របស់​​ក្រ​សួ​ង​មហា​ផ្ទៃ ​បា​ន​មាន​​ប្រ​សាស​ន៍​ថា នគរបាល​​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀន​​​បា​ន​​ចាប់​ខ្លួនជន​សង្ស័យ គ្រីស្តូ​ហ្វ័រ ​ជែម ​ភិត​ធឺ​សេន (Christopher James Petersen)​​ អា​យុ​៣៨​ឆ្នាំ​​​នៅ​ឯ​ផ្ទះជួ​ល​​មួ​យតា​ម​​បណ្តោយ​​ផ្លូ​​វ​លេខ​១០៨ ខណ្ឌ​​ដូន​ពេញ​ ​បន្ទាប់​​​ពីបាន​​​ស្វែង​រក​​រយៈពេល​​​ពីរ​​​ខែ​ ដោយ​មាន​ការ​ចូល​រួមស​ហ​កា​រ​​​​​​ពី​​ស្ថាន​ទូត​​​​​សហ​រដ្ឋអា​មេ​រិ​ក ​​និង​រដ្ឋ​​បាល​​​ពង្រឹង​​គ្រឿ​ង​ញៀន​អា​​មេ​រិ​ក​។

លោក ​​ឈួ ​គឹម​នី ប្រធាន​​នគរ​បា​ល​​​អា​កាស​​​យា​ន​ដ្ឋាន​​អន្តរជាតិ​​ភ្នំពេញ​​​បា​នមាន​​ប្រ​សាសន៍​​ថា​ “លោក ភិតធឺ​សេន គ្រោ​ង​នឹង​​ចាក​ចេញ​​​ពី​អា​កាស​​យា​ន​ដ្ឋាន​​​អន្តរ​ជាតិ​ភ្នំ​ពេញ​​នៅ​ម៉ោង​​​១១​និង​២០នាទី​តាម​ជើ​ង​ហោះហើរ​របស់​​អា​កាស​​ចរណ៍​​កូ​​រ៉េ KE690 ទៅ​ទី​ក្រុ​ង​​សេអ៊ូល​ ​ជា​ទី​​​​ដែល​ជន​សង្ស័យ​រូប​នេះនឹ​ងផ្ទេរ​​យន្ត​ហោះ​​​មួ​យ​​ទៀត​​ទៅ​​កាន់​សហ​​រដ្ឋ​​អា​មេរិក​”។

​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សហ​រដ្ឋ​​អា​​​មេរិ​ក​​បា​ន​​រាយ​កា​រ​ណ៍​​​បន្ទាប់​​ពី​កា​រ​​ចាប់​​ខ្លួន​ជន​សង្ស័យ ភិត​​ធឺ​សេន​ គឺ​​ជា​​អ្នក​​ជួ​ញ​​ដូរ​គ្រឿង​​ញៀន​​​ ​​​ដែល​​គេ​តា​ម​​ចាប់​​ខ្លួន​​​ពី​បទ​​​​ជួ​ញ​​ដូរ​​ថ្នា​ំ​​ញៀន​​មេតំ​​ហ្វេតា​មី​ន​​ទឹក​កក​​យ៉ាង​ច្រើន​ តែ​ការ​ចុះ​ផ្សាយ​មួ​យ​នៅ​លើ​គេហ​​ទំ​​ព័រ​​របស់រដ្ឋ​បា​ល​​ពង្រឹង​​គ្រឿង​​ញៀន​​​សហ​រដ្ឋ​អាមេរិក​លើក​ឡើង​​​ថា​ ​ជ​ន​សង្ស័​យរូ​ប​នេះ​ត្រូវ​បាន​​​ការិ​យា​ល័យ​​​​របស់​អគ្គ​មេ​​ធាវី​​រដ្ឋ​កូ​ឡូរ៉ា​ដូចោទ​ប្រកាន់កាល​​ពី​ក្នុង​​ខែ​ធ្នូ​​​ពី​បទ​ទទួល និង​ចែ​ក​​ចាយ​​សារ​​​​ធាតុ​​​អុក​ស៊ី​កូ​ដូន (Oxycodone) ។

ប្រទេ​ស​កម្ពុជា​និង​សហ​រដ្ឋ​អា​មេរិក​គ្មាន​សន្ធិសញ្ញា​​ធ្វើ​បត្យា​ប័​ន​ផ្លូ​វ​កា​រ​​​ទេ  តែ​រដ្ឋា​ភិ​បាល​កម្ពុជា​ ធ្លាប់​បានបញ្ជូន​​ពល​រដ្ឋ​​អា​មេរិក​ទៅ​កាត់​ទោស​​​នៅ​សហ​រដ្ឋ​​​​អា​មរិក​​​កាល​ពី​ពេល​កន្លង​មក​។

លោក ​អ៊ិន សុ​ង ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “លោក ​ភិត​ធឺ​សេន ​​គ្មាន​​ធ្វើ​​​អ្វី​មួ​យ​ខុស​ច្បាប់​​​នៅក្នុ​ងប្រទេ​ស​កម្ពុជា​​​ទេ​ យើង​​គ្រាន់​តែ​សហ​ការ​​ជា​មួយ​រដ្ឋបា​ល​ពង្រឹង​​គ្រឿ​​ង​ញៀន​ និង​ស្ថានទូ​ត​សហ​រដ្ឋអា​មេរិកប៉ុណ្ណោះ​ ​ហើយ​​​យើង​​រំ​​ពឹ​ង​ថា​​​​ ​គាត់​នឹ​ង​ត្រឡប់​​ទៅ​​​​អា​មេ​រិ​ក​​វិញ​​ឆាប់​ៗ​នេះ​”។

លោក គឹម​នី​ ​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​ជ​ន​​​ជាតិ​អា​មេរិ​ក​​ទី​២​ម្នាក់​​ផ្សេងទៀត ឈ្មោះ​ ស្តិនលី ​​​ជែហ្វ្រេ ថូប  (Jeffrey Tobb)​​ អា​យុ​​៥២ឆ្នាំ ​​ក៏​ត្រូ​វ​បា​ន​បញ្ជូ​ន​​​​​កា​ល​​ពី​ម្សិល​មិញផងដែរ​ កាត់​​តា​ម​​ទីក្រុ​ង​​តៃ​ប៉ិ កោះតៃ​វ៉ាន់ ​តាម​​​ជើ​ង​ហោះ​ហើរ​ DR266 ប៉ុន្តែ​​ប្រ​ធា​ន​​នគរបា​ល​​​អា​កាស​​យាន​​ដ្ឋាន​​បា​ន​​និ​យាយ​​ថា ខ្លួនមិ​ន​បាន​​ដឹង​​ពី​ហេតុ​ផល​សម្រាប់​​​​ការ​​ធ្វើ​​បត្យា​​ប័ន​​​លោក​ ​ថូប ​ទេ​។

លោក ស៊ាន ម៉ាក់​ឃិន​​​តុស ​​​អ្នក​នាំ​​ពាក្យ​​​​របស់​ស្ថាន​ទូត​​​សហ​រដ្ឋអា​មេ​រិក​​​បា​ន​​​បដិ​សេធ​មិន​ធ្វើ​​​អត្ថា​​​ធិ​ប្បាយ​​​អំ​ពី​ករណី​​នេះ​ទេ ហើយ​លោក​បា​ន​​ថ្លែង​ថា ​លោកមិន​អាច​បញ្ជាក់​អត្ត​សញ្ញាណបុរស​​​នេះ​ទេ​៕

ប្រែ​សម្រួល​​ដោ​យ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស