29.6 C
Phnom Penh

តុលាការ​សាកសួរអ្នក​​ជំនួញ​​​​ខ្មែរ​ម្នាក់​ និង​ចិ​ន​ម្នាក់​ជុំ​វិញ​កា​រ​ឆបោក​ និង​ប្រើ​ឯកសារក្លែ​ង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុ​លា​ការនិ​ង​​នគរបាល​​​បា​ន​ឲ្យ​​​ដឹង​​​កា​ល​​ពី​ម្សិល​មិញ​​ថា  ​សាលាដំ​បូង​​​​រាជ​​ធា​​នី​ភ្នំ​​ពេញ​​​បា​ន​​សាក​សួ​រ​​ពាណិជ្ជករ​​​​ចំ​នួ​ន​​ពីរនាក់​​​​​កា​ល​​ពី​ម្សិល​មិញ​ ​​​ជុំ​វិញ​កា​រ​​ចោទ​ប្រ​កា​ន់​​ពី​បទ​ឆបោក​ និង​​​ពី​បទ​ប្រើ​​​ឯក​សារ​​សាធា​​រណៈ​ក្លែង​​ក្លាយ​​​​​​ និង​​​ជុំវិញ​​​​​ការ​​អះ​អាង​​ថា ​​ពួ​ក​គេ​​បា​ន​​​​ក្លែ​ង​​បន្លំ​​​ហត្ថ​លេខា​​​​របស់​​​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុ​ង​​​​កិច្ច​​​ព្រមព្រៀង​​​រុក​រក​​​រ៉ែ​​​។

ព្រះ​រាជ​អា​ជ្ញា​​រង​ វ៉ា សក្តា បាន​​​ឲ្យ​​​ដឹង​​​ថា ​​ជ​ន​ជាតិ​​​​ខ្មែរ​ម្នាក់​​ឈ្មោះ ​អាល់ ​រុំ​នី ​​អាយុ​៤១ឆ្នាំ​ និ​ង​​​ជន​​ជាតិ​ចិន​​ឈ្មោះ ​ជីន មីង​ស៊ីន (ChinMingxin) អាយុ​៤៥ឆ្នាំ ត្រូវ​​បា​ន​តុលា​ការ​​​​សាក​សួរ​​កាល​​ពីម្សិល​មិញ​។ លោកស្រី សក្តា ​​បា​ន​​​ថ្លែង​ថា “​ខ្ញុំ​បា​ន​​​ស្នើ​​​ឲ្យ​​​មាន​​​​ការ​​ចោទ​ប្រកាន់​​​ពី​បទ​​ឆបោក​​​ និង​ប្រើ​​ឯក​សារ​សាធា​​រ​ណៈក្លែង​ ក្លាយ​ ហើយ​​ខ្ញុំ​​បា​ន​​​បញ្ជូន​​​សំ​​​​ណុំ​​រឿង​​​នេះ​​ទៅចៅ​ក្រម​​​​​​សាក​​សួរ​​​​​រួច​​​ហើយ​​​”។

លោក​ស្រី​​បាន​​​បដិ​សេធ​មិន​ផ្តល់​​​សេចក្តី​លម្អិត​​​​​​បន្ថែម​​​​ទៀតឡើយ។ ចៅក្រម​​សាក​សួរ ​តែ សំ​អាង ​​បា​ន​​​ឲ្យ​​​ដឹង​​​​ថា លោក​កំ​ពុ​ង​តែ​សាក​សួរ​​បុរស​​ទាំ​ង​​​ពី​រនាក់​នេះ​នៅឡើយ​ ហើយ​​​​គិត​​​ត្រឹម​​​​យប់​ម្សិល​មិញ​​នេះ លោក​​មិន​ទាន់​​​​បាន​​​ចោទ​​ប្រកាន់​​​ពួក​គេ​​នៅឡើយ​​​ទេ​។

ឧត្តម​​សេនីយ៍​ឯក ​​គៀត ច័ន្ទ​​ថា​រិទ្ធអ្នក​​នាំ​​​ពាក្យ​នគរ​​បា​លជាតិ​​​ ​​​​​បាន​​​ឲ្យ​​​ដឹង​​​​​ថា មន្ត្រី​​​មាន​​​សមត្ថកិច្ច​​​បា​ន​ស៊ើប​អង្កេត​​​ករណី​នេះ​មែន​​​ ប៉ុន្តែ​​​​​​បាន​​​បញ្ជាក់​​​​ថា​ លោក​មិន​​ដឹង​​ច្បាស់​​​​​​ពី​​សេចក្តីលម្អិត​​​​​​​​​ទេ។ មន្ត្រី​នគរបាល​ព្រហ្ម​​ទណ្ឌ​ម្នាក់​​​នៅ​ក្រសួង​មហា​ផ្ទៃ​​ ដែល​​និយាយ​ក្នុ​ង​លក្ខខណ្ឌ​​​អ​នា​មិកដោយសារ​​​​​​​ខ្លួន​​​មិ​ន​ត្រូវ​បា​ន​​អ​នុញ្ញាត​ឲ្យ​និយាយ​​​ជាមួ​យ​​បណ្តាញ​​ព័ត៌​មា​ន​ ​ប្រាប់​​​​​អត្ត​សញ្ញា​​ណ​បុរស​​ទាំ​ង​​​ពី​រ​នាក់​នេះ​​ថា​​​ មាន​​​ឈ្មោះ រុំនី​ ជាប្រធា​ន​ក្រុ​ម​ហ៊ុន ACICA Group of Companies
និង​​​ដៃ​គូ​​​​​ពាណិជ្ចកម្ម​​​របស់​​ខ្លួន​​ឈ្មោះ ​​ជីន ​​ដែលត្រូវ​បា​ន​​ចាប់​​​​ខ្លួន​​កាល​​ពីថ្ងៃ​សៅរ៍​​ក្នុ​ង​​រាជ​ធា​​នី​ភ្នំពេញ​។

លោក​​បា​ន​​​មា​ន​​ប្រ​សាស​​ន៍​ថា នគរបាល​​បា​ន​ទទួល​​​ពាក្យ​​បណ្តឹង​​មួ​យ ​ដែល​​​​​ចោទ​ប្រកាន់លោក រុំនី ​និងលោក ​ជីន ពី​​​បទ​​​​ឆបោក​​​ជ​ន​រង​​គ្រោះ​​​​​​​​មិន​​​បញ្ចេញ​​​អត្ត​​​សញ្ញាណ​​​ម្នាក់​​​​​​​នូ​វ​​ទឹក​ប្រាក់​​ចំ​នួន​​៨១០​.០០០​ដុល្លារ ​ដោយ​​ប្រើ​ឯក​សារ​ក្លែ​ង​​ក្លាយ​​ក្នុ​ង​កិច្ច​ព្រម​​​ព្រៀង​​មួ​យ ​​ដែល​​​មា​ន​​ទឹក​​ប្រាក់​ប្រ​ហែល​៦​លានដុល្លារ​​ស្តីពី​​​ការ​​​​លក់​​អាជ្ញា​​​ប័ណ្ណ​​​​​​រុករក​​​​រ៉ែ​មួ​យ​​​នៅក្នុង​​​​ខេត្ត​​មណ្ឌល​គិរី​។

មន្ត្រី​រូ​ប​នេះ​បាន​​​ឲ្យ​ដឹង​​​ថា “ជន​សង្ស័​យ​ត្រូ​វ​​​បា​ន​ចោទ​ប្រកាន់​​ពី​បទ​​​ប្រើ​​ឯក​សារ​​ខុស​ច្បាប់​​ពី​ក្រ​សួ​ង​ឧ​ស្សា​​ហ​កម្ម​ រ៉ែ​ និ​ង​ថា​ម​ពល លិខិត​ខុស​ច្បាប់​​​មួ​យ​​​​ពី​ក្រ​សួ​ង​ទំ​​​នាក់​​ទំនង​​រដ្ឋ​​​សភា ព្រឹទ្ធ​សភា និ​ង​អធិការ​កិច្ច​ ព្រម​ទាំ​ង​​ហត្ថ​លេខា​ក្លែង​ក្លាយ​​​របស់​លោក​​នា​យ​ក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​ដើម្បី​​បោកជន​រង​គ្រោះ​​​យក​​​ប្រាក់​​​​​​​​​ចំ​នួ​ន​៨១០​.០០០​ដុល្លារ​”។

ក្នុង​​​គេ​​​ហ​​ទំព័រ​​​​របស់​ ACICA Group ​​​មាន​​​ការ​​​​​អះ​អាង​​ថា ក្រៅពី​​​អាជីវកម្ម​​​​​រ៉ែ ក្រុ​ម​​​ហ៊ុននេះ​មា​ន​គម្រោង​​ ដែលត្រូវបាន​​​អនុម័ត​​​​​​រួ​ច​​ជា​​​ច្រើន​​​ទៀត​​​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​​​។ ​គម្រោង​​​ដែល​​ត្រូវបាន​​​បង្ហោះ​នៅ​លើ​​​គេ​ហ​ទំ​ព័រ​​ដែល​​អះ​អាង​​​ថា សុទ្ធតែ​​​មាន​​​ការ​​​ចុះហត្ថ​លេខា​​​​​​​ពី​​​លោក ហ៊ុន​ សែន នេះ​​​ ​រួម​មាន​​​ “សម្បទា​ន​ឯក​ជ​ន​​ភា​វូ​ប​នីយ​កម្ម​ទឹក និ​ង​​​សំ​ណល់​​រាវ​​សម្រាប់​​​រយៈពេល​៧០​ឆ្នាំ​​​​តាម​​​គម្រោង​​​​BOO/BOT [សាងសង់ ប្រតិបត្តិការ​ ​​​កាន់កាប់​​​/សាងសង់ ប្រតិបត្តិ​ការផ្ទេរ]​សម្រាប់​​ខេត្ត​​ចំ​នួន​​១៨​នៅ​ក្នុង​ប្រទេសកម្ពុជា​] ចម្ការដូ​ង​ប្រេង​​ទំ​​ហំ​៣៧.៥៧០ហិកតានៅ​ខេត្ត​កោះកុង​ និ​ង​ការសម្រេច​យល់​ព្រម​​​​​ឲ្យ​​​ក្រុមហ៊ុន​​​នេះ​​​ធ្វើ​កា​រ​​សិក្សាលើ“ ​​​​គម្រោង​សាងសង់​​​រោងចក្រ​​​ផលិត​​​ថាម​ពល​​វារី​​អ​គិ្គសនី​​​​​”​នៅលើ​ទន្លេ​មេគង្គ​។

នៅក្នុង​ខែ​កញ្ញា​ឆ្នាំ​​២០១២ ​ក្រុម​ហ៊ុន​នេះ​​បា​ន​អះ​​អា​ង​ថា នឹ​ង​​បង្កើត​​រោ​ង​ចក្រ​​​រថ​យន្ត​ ACICA Automotive (Cambodia) ​ដែល​នឹ​ង​ផលិត​​រថយន្ត​​ផលិត​នៅ​កម្ពុជា​៕

(រាយ​កា​រ​ណ៍​បន្ថែម​ដោ​យ Simon Lewis)
ប្រែ​សម្រួល​ដោយ ​ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស