29.6 C
Phnom Penh

ប្ដីប្រពន្ធ​​​​​​ជាប់​​​ពាក់ព័ន្ធ​​​​​​ករណី​​​ធ្វើ​​​ឃាត​​​អ្នក​​​កាសែត​​​ត្រូវ​​​ដោះ​​​លែង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិល​​​មិញ​​​ថា សាលា​​​ដំបូ​​ង​​​ខេត្ត​​​រតនគិរី កាលពី​​​ម្សិល​​​មិញ​​​បាន​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​មន្ត្រី​​​កង​​​​​​រាជអាវុធ​​​ហត្ថ​​​ម្នាក់​​​ និង​​​ប្រពន្ធ​​​របស់​​​​​​គាត់​​​ដែល​​​​​​គេ​​​សង្ស័យ​​​ថា មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ឃាត​​​អ្នក​​​កាសែត​​​ស៊ើ​​​ប​​​អង្កេត​​​ម្នាក់ ហើយ​​​បាន​​​បង្គាប់​​​ឲ្យ​​​មាន​​​ការ​​​ដោះលែង​​​ប្ដី​​​ប្រពន្ធ​​​ទាំង​ពីរ​នេះ​​​​។

លោក ហង្ស សេរីឧត្តម អាយុ​​​៤២​​​ឆ្នាំ ជា​​​អ្នក​​​យក​​​ព័ត៌មាន​​​ឲ្យ​​​កាសែត​​​វីរជន​​​ខ្មែរ ត្រូវ​​​គេ​​​​​​កាប់​​​សម្លាប់​​​​​​ រួ​​ច​​​ហើយ​​​ញាត់​​​ចូល​​​ទៅ​​​ក្នុង​​​គូទ​​​រថយន្ត​​​ម៉ាក​​​តូយ៉ូ​​​តាកាមរី របស់​​​គាត់​​​ នៅ​​​ក្នុង​​​ស្រុ​​​ក​​​អូរជុំ កាលពី​​​ថ្ងៃ​​​ទី​​​១១ ខែកញ្ញា​ឆ្នាំ​មុន​។ ហើយ​​​​នៅ​​​​​​​​​ប៉ុន្មាន​​​ខែ​​​មុនការ​​​ធ្វើ​​​ឃាត​​​​​​លោក​​​បាន​​​​​​​​​​​​​​​សរសេរ​​​ព័ត៌មាន​​​អំពី​​​មន្ត្រី​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​ក្នុងការ​​​រក​​​ស៊ីឈើ​​​ប្រណីត​​​ដោយ​​​ខុស​​​ច្បាប់​​​។

ពីរ​​​ថ្ងៃ​​​បន្ទាប់ពី​​​គេ​​​បាន​​​រក​​​ឃើញ​​​សាក​​​សព​​​របស់​​​គាត់​​​ លោក អាន ប៊ុនហេង អនុសេនីយ៍​ឯក​កង​​​រាជអាវុធហត្ថ​​​ និង​​​ប្រពន្ធ​​​របស់​​​លោក​​​​​​ឈ្មោះ ស៊ឹម វី ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ពេល​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​ស្បែកជើង​​​មួយ​​​គូ​​​របស់​​​លោក​​​ ហង្ស សេរីឧត្តម នៅ​​​ក្នុង​​​ភោជនីយ​ដ្ឋាន​​​​របស់​​​​​​ប្ដី​​​ប្រពន្ធ​​​ពី​រ​នាក់​នេះ កន្លែង​​​ដែលគាត់​​​បាន​​​ពិសា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រា​​​នៅ​​​ពេល​​​យប់​​​មុន​​​ពេល​​​គាត់​​​បាត់​​​ខ្លួន​​​។ នៅ​​​ពេល​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​តុលា​ការ​​​​​​បាន​​​សន្និដ្ឋាន​​​ថា ពួកគេ​​​គឺ​​​ជា​​​ជ​​​ន​​​សង្ស័យ​​​​តែ​​​មួយ​​​គត់​​​ នៅពេល​​​នោះអង្គការ​​​សិទ្ធិ​មនុស្ស​​​ និង​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​ជឿជាក់​​​ថា មាន​​​អ្នក​​​ផ្សេង​​​ទៀត​​​អាច​​​នឹង​​​ដឹង​​​អំពីការ​​​ធ្វើ​​​ឃាត​​​នេះ​​​។

លោក​​​ ទេព មុន្នីជាតិ មេធាវី​​​របស់​​​ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិល​​​មិញ​​​ថា តុលាការ​​​បាន​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​​​ដែល​ដាក់​បន្ទុក​លើ​កូន​​​ក្ដី​​​របស់លោក​​​ ហើយ​​​ពួកគេ​​​ប្រហែល​​​ជា​​​ត្រូវ​​​ដោះ​​​លែង​​​នៅ​​​ថ្ងៃ​​​នេះ។

លោក មុន្នីជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​បាន​​​សម្រេច​​​លើក​​​លែ​​​ង​​​ការ​​​ចោទ​​​ប្រកាន់​​​ ដោយ​​​សារ​​​គ្មាន​​​ភ័ស្តុតាង​​​ពិត​​​ប្រាកដ​​​ ដែល​​​អាច​​​ដាក់​​​បន្ទុក​​​លើ​​​កូន​​​ក្ដី​​​របស់ខ្ញុំ​​”។ លោក​​​បាន​​​បន្ថែ​​​ម​​​ថា លោក​​​មាន​​​ការ​​​សោក​​​ស្ដាយ​​​ខ្លាំង​​​ណាស់ចំពោះ​​​ការ​​​ស្លាប់​​​អ្នក​​​កាសែត​​​រូប​​​នេះ​​​​​​។​​​លោក​​​បាន​​​បន្ត​​​​​​ថា “ខ្ញុំ​​​គ្រាន់​​​តែ​​​បំពេញ​​​តួនាទី​​​របស់​​​ខ្ញុំ​​​ ដើម្បី​​​ជួយ​​​កូន​​​ក្ដី​​​របស់​​​ខ្ញុំ​​​តែ​​​ប៉ុណ្ណោះ​​​ ហើយ​​​ខ្ញុំ​​​មាន​​​អារម្មណ៍​​​សោក​​​ស្ដាយ​​​ខ្លាំង​​​ណាស់​​​ចំពោះ​​​ក្រុម​​​គ្រួសារ​​​របស់​​​អ្នក​​​កាសែត​​​ដែល​​​បាត់​​​បង់​​​ជីវិត​​​រូប​​​នេះ”។

បន្ទាប់ពី​​​ការ​​​បើក​​​សវនាការ​​​លើ​​​ក​​​ដំបូង​​​ កាលពី​​​ខែ​​​មីនា និង​​​មេសា មេធាវីមួយ​​​ក្រុម​​​មាន​​​​​​សមាជិក​​​បីរូប បាន​​​សម្រេច​​​ថា សំណុំ​រឿង​នេះ​​​ខ្វះ​​​ភ័ស្តុតាង​​​ ហើយ​​​បាន​​​ស្នើ​ឲ្យ​​​លោក សួស ឡា ​​​ប្រធាន​​​តុលាការ​​​ធ្វើ​​​ការ​​​ស៊ើប​​​​អង្កេត​​​ឡើង​​​វិញ​​​ ដែល​​​ត្រូវ​​​បាន​​​សន្និដ្ឋាន​កាល​ពី​​​ខែ​​​មុន​​។

​​​លោក ឆាយ ធី អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក ប្រចាំ​​​ខេត្ត​​​រតន​​​គិរី ដែល​​​បាន​​​តាម​ដាន​​​​សំណុំ​​​រឿង​​​នេះ​​​ជាប់​​​ជា​​​និច្ច​​​ និង​​​បាន​​​ចូល​​​រួម​​​ការ​​​ប្រកាស​​​សាល​​​ក្រម​​​កាលពីម្សិលមិញ​​​បាន​​​លើក​​​ឡើង​​​ថា សាលា​​​ដំបូង​​​ខេត្ត​​​រតនគិរី បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ក្ដី​​​នៅ​​​ថ្ងៃ​​​ទី​​​២ ខែសីហា ហើយ​​​បាន​​​សាក​​​​​​​​​សួរ​​​សាក្សី​​​ថ្មី​​​​​​មួយ​​​ចំនួន​​​ដែល​​​អះអាង​​​ថា បាន​​​ឮ​​​គេ​​​ស្រែក​​​ឲ្យ​​​ជួយ​​​ចេញ​​​ពី​​​ភោជនីយដ្ឋាន​​​របស់​​​ប្ដី​​​ប្រពន្ធ​​​ទាំង​ពីរ​នេះនៅ​​​យប់​​​ដែល​​​អ្ន​​​ក​​​កាសែត​​​​​​​​​​រូប​​​នេះ​​​ត្រូវ​​​គេ​​​ធ្វើ​​​ឃាត​​​។​​​

លោក​​​បាន​​​បន្ថែ​​មថា មេធាវីការ​​​ពារក្ដី​​​ក៏​​​បាន​​​បង្ហាញ​​​លទ្ធផល​​​ដែល​​​ទទួល​​​បាន​​​ពី​​​មន្ទីរ​​​ពិសោធន៍​​​នៅ​​​ប្រទេស​​​វៀត​​​ណាម ផង​ដែរ។​មន្ទីរ​ពិសោធន៍​នេះ​បាន​វិភាគ​ភួយ​​​​មួយ​​​ដែល​​​គេ​​​ឃើញ​​​នៅ​​​ក្នុង​​​សណ្ឋាគារ​​​របស់​​​ប្ដី​​​ប្រពន្ធ​​​ទាំង​ពីរ​នេះ​​ និង​​​ដែល​​​គេ​​គិត​​​ថា មាន​​​ស្នាម​​​ឈាម​​​​របស់​​​អ្នក​​​កាសែត​​​រូប​​​នេះ​​​​​​។ ប៉ុន្តែ​​​លទ្ធ​ផល​​​​​​​ដែល​​​បាន​​​មក​​​ពី​​​មន្ទីរ​​​ពិសោធន៍​​​នេះ​​​បង្ហាញ​​​ថា ​​​​ស្នាម​​​ប្រឡាក់​​​នៅ​​​លើ​​​ភួយ​នោះ គឺជា​​​​​​​​​​​​​​​​​​ថ្នាំ​​​ពណ៌​​​​​ក្រហម​​​​​​មិន​​​មែន​​​ឈាម​​​នោះឡើយ​​​។

​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ភ័ស្តុតាង​​​សំខាន់​​​ៗ​​​ជា​​​ច្រើន​​​​​​ដែល​​​ដាក់​​​បន្ទុក​​​លើ​​​ប្ដី​​​ប្រពន្ធ​​​ទាំង​ពីរ​​​​​​​នេះ​​​មិន​​​ត្រូវ​​​បានគេ​​​បង្ហាញ​​​ឡើយ​​​។​ លោក​​​បាន​​​ថ្លែង​​​ថា “ការ​​​សម្រេច​​​លើក​​​​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ គឺ​​​វា​​​អយុត្តិ​​​ធម៌​​​ណាស់​​​សម្រាប់​​​ក្រុម​​​គ្រួសារ​​​របស់​​​ជន​​​រង​គ្រោះ​​​ ហើយ​​​ប្រពន្ធ​​​របស់​​​អ្នក​​​កាសែត​​​ដែល​​​ត្រូវ​​​​​​គេ​​​ធ្វើ​​​ឃាត​​​រូប​​​នេះ​​​នឹង​​​​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​​សុវ​​​ត្ថិ​​​ភាព​​​រប​​​ស់​​​ខ្លួន​​”។

អ្នក​​​ស្រី អ៊ីម ចន្ធី ​​​ប្រពន្ធ​​​របស់​​​អ្នក​​​កាសែត​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា អ្នកស្រី​​​មាន​​​ការ​​​រន្ធត់​​​ចិត្ត​​​ខ្លាំង​​​ណាស់​​​​​​នៅ​​​ពេល​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​ប្រកាស​​​សាល​​​ក្រម​​​ ហើយ​​​អ្នក​​​ស្រី​​​បានចាត់​​​ទុក​​​កា​​​រ​​​សម្រេច​​​នេះ​​​ថា ជា​​​ការ​​​សម្រេច​​​ “មួយ​​​ដ៏​​​អយុត្តិធម៌បំផុត”។​ អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​ថា “គ្មាន​​​យុត្តិធម៌​​​សម្រាប់​​​អ្ន​​ក​​​ក្រី​​​ក្រ​​​ដូច​​​រូប​​​ខ្ញុំឡើយ។ ខ្ញុំ​​​នឹ​​ង​​​​​​ប្ដឹង​​​ឧទ្ធរណ៍​​​ចំពោះ​​​ការ​​​ស្លាប់​​​របស់​​​ប្ដី​​​ខ្ញុំ”។

អ្នក​​​កាសែត​​​ក្នុង​​​ស្រុក​​​ដែល​​​រាយការណ៍​​​អំពី​​​ការ​​​រក​​​ស៊ី​​​ឈើ​​​ប្រណីត​​​ និង​​​ឈើ​​​ហ៊ុប​​​​​​​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ ជា​រឿយៗ​​​តែ​​​ង​​​តែ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​នឹង​​​អ្នក​​​មាន​​​អំណាច​​​ ជា​​​ធម្មតា​​​សុទ្ធ​​​តែ​​​ប្រឈម​​​​នឹងការ​​​គំរា​​​ម​​​កំហែង​​​។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ក៏​​​បាន​​​ថ្កោល​​​ទោស​​​ការ​​​ធ្វើ​​​ឃាត​​​លោក ហង្ស សេរី​​​ឧត្តម ដែរ​​​។

លោក ប៉ែន សមិទ្ធិ ប្រធាន​​​ក្លឹប​​​អ្នក​​​កាសែត​​​កម្ពុជា​​​​​​​​​ បាន​​​លើ​​​ក​​​ឡើង​​​ថា ​​​សាល​​​ក្រម​​​​​​​​​នេះ​​​វា​​​ផ្ទុយ​​​​ទៅ​​​នឹង​​​ភ័ស្តុតាង​​​មួយ​​​ចំនួន​​​ដែល​​​ត្រូវ​​​​​​បាន​​​ផ្ដល់​​​កាលពី​​​លើក​​​មុន​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំបាន​ប្ដឹង​​​ទៅ​​​ប្រធាន​​​សាលា​​​ដំបូង​​​ខេត្ត​​​រតនគិរី​​​​​​ឲ្យ​​​ត្រួត​​​ពិនិត្យ​​​ការ​​​សម្រេច​​​របស​​​់​​​ចៅក្រម​​​នេះ​​​ឡើង​​​វិញ​​​ ហើយ​​​ផ្ដល់​​​យុត្តិធម៌​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ និង​​​អ្នក​​​កាសែត​​​ទាំង​​​អស់​​”។

លោក​​​ ប៉ា ងួនទៀង នាយ​​​ក​​​ប្រតិបត្តិ​​​មជ្ឈ​​​មណ្ឌល​​​កម្ពុជា​​​សម្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឯក​​​រាជ្យ​​​ បា​​​ន​​​លើក​​​ឡើង​​​ថា ការ​​​ស៊ើប​​​អង្កេត​​​របស់​​​តុលាការ​​​ដែល​​​មា​​​ន​​​បញ្ហា​​​ និង​​​សាល​​​ក្រម​​​នេះ​​​គឺ​​​ជា​​​ការ​​​គំរាម​​​ដល់​​​សេរីភាព​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នៅ​​​ប្រទេស​​​កម្ពុជា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​តុលាការ​​​ពិត​​​ជា​​​ឯក​​​រាជ្យ​​​​​​ ហើយ​​​ចង់​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេ​​ត​​​ដ៏​​​ត្រឹម​​​ត្រូវ​​​មួយ​​​មែន​​​នោះ ខ្ញុំ​​​គិត​​​ថា ភ័ស្តុតាង​​​​​​ប្រាកដ​​​ជា​​​អាច​​​រក​​​ឃើញ​​​។ នេះ​​​គឺ​​ជា​​​ការ​​​គំរាម​​​កំហែង​​​មួយ​​​ដែល​​​មាន​​​គ្រោះ​​​ថ្នាក​​​់​​​រួច​​​ទៅ​​​ហើយ​​​។ ហើយ​​​ការ​​​ដោះ​​​លែង​​​ជន​​​សង្ស័យ​​​​​​គឺ​​​ជាការ​​​គំរាម​​​កំហែង​​​ដល​់​​​សេរី​ភាព​​​សារព័ត៌មាន”។

​​​យោ​​ងតាម​​​មជ្ឈមណ្ឌល​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ហង្ស សេរីឧត្តម គឺ​​​ជា​​​អ្នក​​​​​​កាសែត​​​ទី​​​១១ ហើយ​​​ដែល​​​ត្រូវ​​​គេ​​​សម្លាប់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៤​​​មក​​​​​​ហើយ​​​សំណុំ​​​រឿង​​​ទាំង​​​នេះ​​​សុទ្ធ​​​តែ​​​មិន​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​។

មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា បាន​​​លើ​​​ក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “[លោក ហង្ស សេរីឧត្តម] ឥឡូវ​​​នេះ​​​គឺ​​​ជា​​​អ្នក​​​កាសែត​​​ទ​​ី​​​១១ ហើយ​​​ដែល​​​អ្នក​​​​​​ធ្វើ​​​ឃាត​​​ពួកគេ​​​​សុទ្ធតែ​​​រួច​​​ខ្លួន​​​​​”៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស