32.5 C
Phnom Penh

គ្រួសារ​​​អ្នក​​​កាសែត​​​ដែល​​​ត្រូវ​​​គេ​​​សម្លាប់​​​នឹ​​​ង​​​ប្តឹង​​​ឧទ្ធរណ៍​​ ជំទាស់នឹង​​​សាល​​​ក្រម​​​រប​​​ស់​​​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​​​ធាវី​​​មួយរូប​​​បានឲ្យដឹង​​​​​កាល​​​ពី​​​ម្សិ​​​ល​​​មិញ​​​ថា ភរិយា​​​របស់​​​លោក ហង្ស សេរីឧត្តម ​​​អ្នក​​​កាសែត​​​ដែល​​​ត្រូវ​​​គេ​​​សម្លាប់ នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​​ទៅ​​​ក្រសួង​​​យុត្តិ​​​ធម៌ និង​​​សាលា​​​ឧទ្ធរណ៍​​​ជំុវិញ​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ដំបូង​​​ខេត្ត​​​រតន​គិរី ដែលលុប​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​នាយ​​​កង​​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់ និង​​​ភរិយា​​​របស់​​​ខ្លួន​​​ដែល​​​ត្រូវ​​​បាន​​​ចោ​​​ទ​​​ប្រកា​​​ន់​​​​​​ថា មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​​​​ការ​​​ធ្វើ​​​ឃាត​​​អ្នក​​​កាសែត​​​រូប​​​នេះ។

លោក ហង្ស​​​ សេរីឧត្តម អាយុ​​​៤២​​​ឆ្នាំ ជា​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​របស់​​​កាសែត​​​វីរជន​​​ខ្មែរ​​​ដែល​​​​ជាកាសែត​​​ចេញ​​​ផ្សាយ​​​ប្រចាំថ្ងៃ ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញ​​​ត្រូវ​​​គេ​​​កាប់​​​ស្លាប់​​​ ហើយ​​​យក​​​ទៅ​​​ដាក់​​​នៅ​ក្នុង​​​ឃ្លុបកន្ទុយ​​​ឡា​​​នរបស់​​​គាត់​​​នៅ​​​ក្នុង​​​ស្រុក​​​អូរជុំកាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​កញ្ញាឆ្នាំ​​​មុន។ ក្នុងរយៈ​​​ពេល​​​ជាច្រើន​​​ខែ​​​មុន​​​​​​ពេល​ត្រូវ​​​​​​បាន​​គេឃាត​​​​​ អ្នក​​​កាសែត​​​រូប​​​នេះ​​​បាន​​​សរសេរ​​​អំពី​​​មន្ត្រី​​​ដែល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ជួញ​​​ដូរ​​​ឈើ​​​ខុស​​​ច្បាប់​​​។

ពីរ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​សាក​​​សព​​​អ្នក​​​កាសែត​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ អនុសេនីយ៍​​​ឯក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ អាន ប៊ុនហេង និង​​​ ភរិយា​​​របស់​​​​ខ្លួន​​​ឈ្មោះ ស៊ឺម វី ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ពេល​​​ដែល​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​ស្បែក​​​ជើង​​​មួយ​​​គូរបស់​​​ លោក ​​​ហង្ស សេរីឧត្តម នៅ​​​ក្បែរ​​​ភោជនីយ​​​ដ្ឋាន​​​របស់​​​ប្តី​​​-ប្រពន្ធ​​​ទាំង​​​ពីរ​​​នេះ ជា​​​ទី​​​ដែល​​​ជន​​​រង​​​គ្រោះ​​​​​បាន​​​កំពុង​​​ជប់​​​លៀងនៅ​​​ពេល​​​យប់​​​ មុន​​​ពេល​​​លោក​​​ ឧត្តម បាត់​​​ខ្លួន។

សាលា​​​ដំបូង​​​ខេត្ត​​​រតន​​​គិរី​​​ បាន​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​​​ចំពោះ​​​ប្តី-ប្រពន្ធ​​​ទាំង​​​​ពី​​​រ​​​នាក់​​​នេះ​​​កាលពី​​​សប្តាហ៍​​​មុន ហើយ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហ​​ស្បតិ៍​​​​សប្តាហ៍​​​មុនផ​​​ងដែរ​​​។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​ និង​​​អន្តរ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា សាល​​​ក្រម​​​នេះ​​​គឺ​​​ជា​​​កំហុស​​​ឆ្គង​​​​​របស់​​​តុលាការ ហើយ​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​នាំ​​​ខ្លួន​​​អ្នក​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុង​​​រឿង​​​នេះ​​​ទៅ​​​ផ្តន្ទា​​​ទោស​​​។

លោក ហុក ផល្លា មេ​​​ធាវី​​​របស់​​​អ្នក​​​ស្រី ​អ៊ឺម ចាន់ធី ដែល​​​ត្រូវ​​​ជា​​​ភរិយា ​​​លោក ឧត្តម​ ​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​ អ្នក​​​ស្រី​​​ ចាន់ធី កំពុង​​​ស្ថិត​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​ដើម្បី​​​ជួប​​​ពិភាក្សា​​​ជាមួ​​​យ​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​អាដហុក ដើម្បី​​​ប្តឹង​​​ឧទ្ធរណ៍​​​ទៅ​​​ក្រសួង​​​​យុត្តិ​​​ធម៌ និង​​​សាលា​​​ឧទ្ធរណ៍​​​ ឲ្យ​​​ធ្វើ​​​អន្តរា​​​គមន៍​​​ក្នុង​​​រឿង​​​ក្តី​​​នេះ​​​។

លោក ផល្លា បាន​ថ្លែង​​​​​​ថា “ វា​​​មិន​​​យុត្តិ​​​ធម៌​​​សោះ ដែល​​​​​តុលាការ​​​​ដោះ​​​លែង​​​និង​​​លើក​​​លែង​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​​​ចំពោះ​​​ជន​​​សង្ស័យ​​​នោះ ពី​​​ព្រោះ​​​ [ប្តី​​​របស់​​​កូន​​​ក្តី​​​ខ្ញុំ​​​] បាន​​​បាត់​​​បង់​​​ជីវិត”។ លោក​​​បាន​​​បន្ថែម​​​ថា ពួក​​​គេ​​​មាន​​​ផែន​​​ការ​​​ប្តឹង​​​ឧទ្ធរណ៍​​នា​​​ពេល​​​​ឆាប់ៗ​​​នេះ​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​គិត​​​ថា ​ការ​​​​ដោះ​​​លែង​​​ជន​​​សង្ស័យ​​​នឹង​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​​ឃាតករ​​​ប្រព្រឹត្ត​​​អំពើ​​​ឃាតកម្ម​​​បន្ថែម​​​ទៀត។ ​ខ្ញុំ​​​ជឿ​​​ថា មនុស្ស​​​ម្នាក់​​​មិន​​​អាច​​​ធ្វើ​​​ដូច្នេះ​​​តែ​​​ឯង​​​បាន​​​ទេ​​​ ក៏​​​ប៉ុន្តែ តុលាការ​​​មិន​​​បាន​​​សើុប​​​អង្កេត​​​ដើម្បី​​​ស្វែង​​​រក​​​អ្នក​​​ផ្សេង​​​ទៀត​​​ដែល​​​អាច​​​នៅ​​​ពី​​​ក្រោយ​​​បទ​​​ល្មើស​​​នេះ​​ទេ​​​”។

ចៅ​​​ក្រម​​​មួយ​​ក្រុម​​​មាន​​​គ្នា​​​បី​​​នាក់​​​បាន​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឃាតកម្ម​​​មួយ​​​ឡើង​​​វិញ​​​កាលពី​ខែ​​​ឧសភា ដោយ​​​សំអាង​​​ថា ខ្វះ​​​ភ័ស្តុតាង​​​ បន្ទាប់​​​ពី​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ត្រូវ​​​បាន​​​​ធ្វើ​​​ឡើង​​​ក្នុង​​​ខែ​​​មីនា និង​​​ខែ​​​មេសា។ ​អំឡុង​​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី២ ខែ​​​សីហា សាក្សី​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​បានឮ​មនុស្ស​​​ស្រែក​​​ឲ្យ​​​ជួយ​​​ចេញ​​​ពី​​​ភោជនីយ​​​ដ្ឋាន​​​របស់​​​ប្តី-ប្រពន្ធ​​​ទាំង​​​ពីរ​​​នេះ​​ ​នៅ​​​យប់​​​ដែល​​​អ្នក​​​កាសែត​​​រូប​​​នេះ​​​បាត់​​​ខ្លួន។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​អាដ​​​ហុ​​​ក ​ដែល​​​បាន​​​និង​​​កំពុង​​​តែ​​​តាម​​​ដាន​​​រឿង​​​ក្តី​​​នេះ​​​យ៉ាង​​​ដិត​​​ដល់​​​ បាន​​​រិះ​​​គន់​​​នីតិ​​​វិធី​​​របស់​​​តុលាការ​​​នេះ​​​ អំឡុង​​​ការ​​​ស៊ើប​​​អង្កេត​​​លើក​​​ដំបូង​​​អំ​​​ពី​​​រឿង​​​ក្តី​​​នេះ។ ​​​ក្នុង​​​ស៊ើបអង្កេត​​​នោះ​​ ​ភ័ស្តុតាង​​​សំខាន់​​ៗ​ដូច​​​ជា​​​ការ​​​ថត​​​សំឡេងតាម​​​ទូរស័ព្ទ​​​មិន​​​​ត្រូវ​​​បាន​​​ពិនិត្យ​​​ ឬ​​​ដក​​​ហូត​​​ បន្ទាប់​​​ពី​​​ឃាត​​​កម្ម​​បាន​​​​កើតឡើង​​​ភ្លាម​​​នោះ​​ទេ​​​។

លោក ឆាយ ធី អ្នក​​​សម្រប​​​សម្រួល​​​​​​របស់​​​អង្គការ​​​អាដហុក ប្រចាំ​​​នៅ​​​ខេត្ត​​​រតន​​​គិរី​​​ បាន​​​បញ្ជាក់​​​ថា ប្តី-ប្រពន្ធ​​មួយគូ​​​​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍ បន្ទាប់​​​ពី​​​តុលាការ​​​សម្រេច​​​បែប​​​នេះ​​​។ ក្រុម​​​មន្ត្រី​​​នៅ​​​ឯ​​​តុលាការ​​​មិន​​​អាច​​​ទាក់​​​ទ​​ង​​​សុំ​​​ធ្វើ​​​សេចក្តី​​​អត្ថា​​​​​​ធិប្បា​​​យ​​​បាន​​​ទេ៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស