38.8 C
Phnom Penh

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គ្រោង​បើក​សវនា​ការ​ជា​សាធា​រណៈដោះស្រាយ​ពាក្យ​បណ្ដឹងរបស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ គ្រោង​បើក​សវនាការ​​​​​ជា​សាធារណៈនៅ​ថ្ងៃ​ពុធ ដើម្បី​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​មណ្ឌល​បាត់​ដំបង​​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មុន​។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​ចុះ​កាល​បរិច្ឆេទ​​​​ថ្ងៃ​អាទិត្យ​​​ថា “ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​នឹង​បើក​សវនា​ការ​ជា​សាធារណៈ​​មួយ​នៅ​ថ្ងៃ​ពុធ…​​​ដើម្បី​​​​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ដោយ​​​​​គណ​បក្ស​សង្គ្រោះ​ជាតិ​​ប្រ​ឆាំង​នឹង​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​​ជ្រើស​​​តាំង​​​​តំណាង​រាស្ត្រ​នីតិកាលទី​៥​ ឆ្នាំ​២០១៣​សម្រាប់​​មណ្ឌល​​បាត់​ដំបង​”។

កាល​ពី​ថ្ងៃ​សៅរ៍ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​បើក​សវនាការ​ជា​សាធារណៈ​មួយ​​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​​នៅ​ក្នុងមណ្ឌល​ក្រ​​ចេះ​ ប៉ុន្តែ​​ក្រុមប្រឹក្សា​នេះ​បាន​សម្រេច​ថា​​ ភាព​មិន​ប្រក្រតី​ទាំង​នោះ​នឹងមិន​ប៉ះ​ពាល់​ដល់​លទ្ធផល​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើយ​។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា កញ្ចប់​សុវត្ថិភាព​ដាក់​ឯកសារ​​សម្រាប់កត់​ត្រា​សំឡេងឆ្នោត​ផ្លូវ​ការ​នៅ​តាម​ការិយា​​​ល័យ​​​​បោះ​ឆ្នោត​​ត្រូវ​បាន​បិទ​មិន​ត្រឹម​ត្រូវ ហើយ​​​ហេតុ​​​​ដូច្នោះហើយអាច​ត្រូវ​បាន​គេ​លួច​កែ​​​ទិន្នន័យ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុមប្រឹក្សា​ធម្ម​​​នុញ្ញ​​​​បាន​ច្រាន​ចោល​ពាក្យ​បណ្ដឹង​ទាំង​អស់​ដែល​ប្តឹង​ដោយ​គណបក្ស​ប្រឆាំង​​ជុំ​វិញ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ និង​​​ការ​​ចោទ​ប្រកាន់​ពី​ការ​បាត់​ឈ្មោះ​​នៅ​ក្នុង​មណ្ឌល​​​​​​កំពង់​ស្ពឺ និងមណ្ឌលកំពត​ ដោយ​លើក​​​​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​​សម្រាប់​គាំ​ទ្រ​ពាក្យបណ្តឹង​របស់​ខ្លួន​ឡើយ​៕

ប្រែសម្រួលដោយ ឃិន ណៃ​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស