29.6 C
Phnom Penh

រដ្ឋមន្ត្រី​​​ថ្មី​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​ ខណៈ​​​អ្នក​​​យក​​​ព័ត៌មានមិន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​​​ថ្មី​​​របស់​​​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​​​​​​​ចំនួន​​​ប្រាំរូប​​​​​​បាន​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​កាល​​​​​​ពីម្សិល​​​មិញ​​​ ក្នុ​​​ងពិធីដែល​​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​ក្រោម​​​អធិបតីភាព​​​​​​មន្ត្រី​​​រដ្ឋាភិបាលថ្នាក់​​​កំពូលៗ ​​​ក្នុង​​​នោះ​​​មាន​​​​​​ទាំង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ​​និង​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ សុខ​​​ អាន ផង​​​ដែរ​​​​​​។

រយៈពេល​​​មួយ​​​ថ្ងៃ​​​ បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​សន្យា​​​ធ្វើ​​​ការ​​​ផ្លាស់​​​ប្តូរ​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ លោក​​​ ហ៊ុន សែន​​​ បាន​​​​​​​​​​​​ធ្វើ​​​ជាអធិបតី​​​ក្នុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ហិរញ្ញវត្ថុ​​​ ជូនលោក​​​ អូន ព័ន្ធ​​​មុនីរ័ត្ន​​​ នៅ​​​ក្រសួង​​​ហិរញ្ញវត្ថុ​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​យ៉ាង​​​យក​​​ចិត្ត​​​ទុកដាក់​​​ពីសំណាក់​​​អង្គរក្ស​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​ និង​​​នគរបាល​​​បង្ក្រាប​​​កុប​​​​​​កម្ម​​​​​​យ៉ាង​​​ច្រើន​​​សន្ធឹក​​​សន្ធាប់​​​។

អ្នក​​​យក​​​ព័ត៌មាន​​​ម្នាក់​​​របស់​​​កាសែត​​​ ខេម​​​បូឌា ដេលី ត្រូវ​​​បាន​​​បដិសេធមិន​​​ឲ្យ​​​ចូល​​​ទៅ​​​យក​​​ព័ត៌មាន​​​​​​​​​ក្នុង​​​ពិធី​​​នេះ​​​ទេ​​​  ក្រោយ​​​ពី​​​បាន​​​​​​ប្រាប់​​​ឈ្មោះ​​​ស្ថាប័ន​​​របស់​​​ខ្លួន​​​​​​រួច​​​ ដោយ​​​​​​ត្រូវ​​​គេ​​​ប្រាប់​​​ថា ពិធី​​​ផ្ទេរ​​​តំណែង​​​នេះមាន​​​​​​អ្នក​​​ចូល​​​រួម​​​​​​ “ពេញ​​​” ហើយ​​​។

​​​យោង​​​តាម​​​សេចក្តី​​​រាយការណ៍​​​ព័​​​ត៌មាន​​​​​​នៅ​​​លើ​​​គេ​​​ហ​​​ទំព័រ​​​ព័ត៌មាន​​​ដើម​​​អម្ពិល​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា ​​​ អំឡុង​​​ការ​​​ថ្លែង​​​សុន្ទរកថានៅ​​​​​​ក្នុ​​​ងពិធី​​​នេះ​​​លោក​​​​​​ ហ៊ុន សែន បាន​​​រិះគន់​​​អត្ថបទកាសែត​​​មួយ​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពីម្សិល​​​មិញ​​​ និង​​​ដែល​​​មាន​​​សេចក្តី​​​រាយការណ៍ថា សាធារ​​​ណជន​​​​​​បាន​​​សម្តែង​​​ការ​​​ធុញ​​​ទ្រាន់​​​​​​ចំពោះ​​​សុន្ទ​​​រកថា​​​តាម​​​ទូរទស្សន៍​​​របស់​​​លោក​​​ ស្តី​​​ពីការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ ដោយ​​​ពួកគេ​​​សុខចិត្ត​​​ទស្សនា​​​ភាព​​​យន្ត​​​គំនូរ​​​ជីវចល​​​វិញ​​​។

យោង​​​តាម​​​គេ​​​ហទំព័រ​​​ដដែល​​​នេះ​​​ លោក​​​ ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា វា​​​ជារឿង​​​​​​ជៀស​​​មិន​​​ផុត​​​ទេ​​​ដែល​​​មាន​​​អ្នក​​​ស្រឡាញ់​​​លោក​​​  និង​អ្នក​​​ស្អប់​​​លោក ហើយ​​​ថា លោក​​​មិន​​​បាន​​​​​​រំពឹង​​​ថា មនុស្ស​​​​​​គ្រប់គ្នា​​​​​​​​​មាន​​​ក្តី​​​រំភើប​​​ចំពោះការ​​​សន្យា​​​ធ្វើកំណែ​​​ទម្រង់​​​របស់​​​លោក​​​ទេ​​​។

លោក​​​ ហ៊ុន សែន​​​ ត្រូវ​​​គេ​​​ហទំព័រ​​​ព័ត៌មាន​​​ដើម​​​អម្ពិល​​​​​​ដក​​​ស្រង់​​​សម្តីថា “អ្នកណា​​​ចង់​​​ស្តាប់ ​​ ក៏​​​​​​ស្តាប់​​​ទៅ​​​។ អ្នក​​​ណា​​​​​​​​​មិន​​​ចង់​​​ស្តាប់​​​ ជា​​​រឿង​​​​​​រ​​​បស់​​​គេ​​​។ សូម្បី​​​តែព្រះ​​​ពុទ្ធ​​​ក៏​​​មិនមែន​​​មាន​​​មនុស្ស​​​គ្រប់​​​គ្នា​​​ស្រឡាញ់​​​ដែរ​​​។ ប្រសិន​​​បើ​​​គ្រប់​​​គ្នាស្រឡាញ់​​​ព្រះពុទ្ធមែន  ​​​​​​មិន​​​ចាំបាច់​​​មាន​​​​​​មូស្លីម​​​  គ្រិស្ត​​​  និ​​​ងហិណ្ឌូ​​​ទេ​​​។​​​ បើ​​​គ្រប់​​​គ្នា​​​​​​ស្រឡាញ់​​​ ហ៊ុន សែន ហេតុ​​​អ្វី​​​ក៏គណ​​​បក្ស​​​​​​ផ្សេង​​​ទៀត​​​បាន​​​ជាប់​​​ឆ្នោត​​​?”។

លោក​​​ មឿន ឈាន​​​ណារិទ្ធ​​​ ប្រធាន​​​​​​មជ្ឈ​​​មណ្ឌល​​​កម្ពុជា​​​សម្រាប់ការ​​​សិក្សា​​​ផ្នែក​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ បាន​​​លើក​​​ឡើង​​​ថា វា​​​មិន​​​មែន​​​ជា​​​រឿង​​​ចម្លែក​​​ទេ​​​ ដែល​​​អ្នក​​​កាសែត​​​ត្រូវ​​​បាន​​​គេ​​​បដិសេធ​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​រដ្ឋ​​​មន្ត្រី​​​ ទោះជា​​​ទង្វើ​​​បែប​​​នេះ​​​កើ​​​តមាន​​​ត្រឹម​​​តែ​​​មួយ​​​ថ្ងៃ​​​  បន្ទាប់​​​ពី​​​មាន​​​ការ​​​សន្យា​​​យ៉ាង​​​វែង​​​អន្លាយ​​​អំពីការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ពី​​​​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​ដោយ​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “នេះគឺ​​​ជា​​​ការ​​​រំលោភ​​​សិទ្ធិ​​​សេរីភាព​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​​​​ព័ត៌​​​មាន​​​​​ ប៉ុន្តែ ការ​​​ចុះផ្សាយ​​​មិន​​​ល្អ​​​អំពី​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា​​​ ជា​​​ទង្វើ​​​​​​ព្រហើន អ៊ីចឹង​​​ហើយ​​​​​​ វា​​​ជារឿង​​​ធម្មតា​​​ទេ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោកបានបន្ថែម​​​ថា “កា​​​រទទួល​​​បាន​​​ប្រតិកម្ម​​​ ទោះ​​​ជា​​​វិជ្ជ​​​មាន​​​ ឬក៏​​​អវិជ្ជ មាន​​​ គឺ​​​ជា​​​រឿង​​​ល្អ ព្រោះ​​​វាមាន​​​ន័យ​​​ថា មាន​​​​​​ការ​​​ យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​​​​អត្ថបទ​​​របស់​​​យើង​​​”។

ក្នុ​​​ងពិធី​​​ដាច់​​​ដោយ​​​ឡែក​​​កាល​​​ពីម្សិល​​​មិញ​​​ លោក​​​ សុខ អាន បាន​​​ធ្វើ​​​ជា​​​អធិបតី​​​ក្នុង​​​ពីធី​​​ផ្ទេរ​​​​​​តំណែង​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​ជូន​​​លោក ហង្ស ជូនណារ៉ុង​​​  នៅ​​​ក្រសួ​​​ងអប់​​​រំ​​​ ខណៈ​​​លោក​​​ វង្ស ​​​សូត្រ បាន​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​នៅ​​​ក្រសួង​​​សង្គម​​​កិច្ច​​​ក្រោម​​​អធិបតីភាព​​​លោក ទៀ បាញ់ លោក ស៊ុន ចាន់​​​ថុល​​​ ចូល​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ក្រោម​​​អធិបតីភាព​​​លោក ហោ ណាំ​​​ហុង​​​ ។ រដ្ឋមន្ត្រី​​​ថ្មី​​​​​ក្រសួង​​​ការ​​​ងារ​​​ ក្រសួ​​​ង​​​កសិកម្ម​​​  ក្រសួង​​​ប្រៃសនី​​​យ៍​​​ និង​​​ទូគមនាគមន៍​​​ និង​ក្រសួង​​​​​​ ឧស្សាហកម្ម​​​រ៉ែ និង​​​ថាម​​​ពល​​​ នឹង​​​ស្បថ​​​​​​ចូល​​​កាន់​​​តំណែង​​​ក្នុ​​​ងពិធី​​ផ្លូវ​​​ការ​​​នៅ​​​ថ្ងៃ​​​នេះ​​​៕

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស