32.5 C
Phnom Penh

គ​​​ណ​​​បក្ស​​​ប្រឆាំ​​​ង​​​​​​​​​​​​ត្រៀម​​​​​​រៀប​​​ចំ​​​​​​សមាជមហា​​​ជ​​​ន​​​​​ និ​​​ង​​​ធ្វើ​​​មហាបាតុ​​​កម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតា​​​ម​​​​​​សេចក្តី​​​​​​ប្រ​​​កា​​​ស​​​​​​ព័ត៌​​​មា​​​ន​​​​​​ចេញ​​​ផ្សាយ​​​​​​កា​​​ល​​​​​​​​​​​​ពីថ្ងៃ​​​សៅរ៍​​​ បា​​​​​​ន​​​​​​ឲ្យ​​​ដឹង​​​ថា ​​​ គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​​​​ នឹ​​​ង​​​រៀ​​​ប​​​ចំ​​​​​​សមា​​​ជ​​​មហា​​​ជ​​​ននៅនៅទីលា​​​ន​​​ប្រជា​​​ធិប​​​តេយ្យ​​​ ​​​​​ថ្ងៃ​​​​​​ទី ៦ ​​​ខែ ​​​តុ​​​លា​​មុ​​​ន​​​ពេល​​​​​គ​​​ណ​​​​​​​​​ប​​​ក្ស​​​នេះ​​​ធ្វើ​​​​​​​​​មហា​​​បាតុ​​​កម្ម​​​មួ​​​យផ្សេងទៀត​​​នៅថ្ងៃ​​​​​​ទី​​​ ២៣ ខែ​​​ ​​​តុ​​​លា​​​ ស្រ​​​ប​​​​​​គ្នា​​​នឹ​​​ង​​​​​​ថ្ងៃ​​​​​​រំ​​​ឭក​​​ខួ​​​បពិ​​​ធី​​​​​​ចុះហត្ថ​​​​​​លេខា​​​លើ​​​កិច្ច​​​ព្រ​​​ម​​​ព្រៀងទីក្រុ​​​ង​​​ប៉ា​​​រីស។

សេចក្តី​​​ប្រ​​​កាស​​​​​​​​​ព័ត៌​​​​​​មា​​​ន​​​នោះមា​​​ន​​​​​​​​​ខ្លឹម​​​សារ​​​​​​ថា ​​“មហា​​​​​​​​​បា​​​តុ​​​កម្ម​​​​​​នៅ​​​ទី​​​លា​​​នប្រជា​​​​​​​​​ធិ​​​ប​​​តេយ្យ​​​នៅ​​​ថ្ងៃ​​​​​​​​​ទី២៣ ខែ តុ​​​លា​​​ ឆ្នាំ​​​​​​២០១៣ ​​​​​​វេ​​​លា​​​ម៉ោង៣ដល់​​​​​​​​​ម៉ោង​​​៦​​​ល្ងាច ដើម្បី​​​យក​​​ញត្តិ​​​​​​​ជូ​​​ន​​​​​​​​​អង្គ​​​កា​​​រនៅ​​​កម្ពុ​​​ជា”។

លោក យ៉ែ​​​ម ប៉ុញ្ញា​​​រិទ្ធ អ្នក​​​​​​នំា​​​​​​ពាក្យ​​​​​​គ​​​ណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ ​​​បា​​​ន​​​ឲ្យ​​​ដឹង​​​ថា ​​​​​​គ​​​ណ​​​បក្ស​​​​​​ប្រ​​​ឆាំ​​​ង​​​នេះ​​​​​សង្ឃឹម​​​ថា​​​ ​នឹ​​​ង​​​​​​ប្រ​​​មូ​​​ល​​​​​​​​​បា​​​ន​​​ស្នាម​​​ផ្តិត​​​មេ​​​ដៃ​​​​​​ជា​​​ង​​​បី​​​លា​​​ន​​​​​​នាក់ មុ​​​ន​​​ពេល​​​​​​ដាក់​​​ញត្តិ​​​នេះ​​​ជូ​​​ន​​​​​​អង្គការ​​​សហ​​​​​​ប្រជា​​​​​​ជាតិ​​​។ ​​​លោក​​​បា​​​ន​​​លើក​​​ឡើ​​​ង​​​​​​​​​បន្ថែ​​​ម​​​​​​ទៀត​​​​​​ថា ​​​មហា​​​​​​​​​បាតុ​​​កម្ម​​​​​​​​​នៅ​​​​​​ថ្ងៃ​​​​​​ទី​​​៦ ខែ​​​តុ​​​លា​​​ នឹ​​​ង​​​​​​ត្រូ​​​វ​​​បា​​​ន​​​​​​ប្រើ​​​​​​ប្រាស់​​​សម្រាប់​​វា​​​ស់​​​ស្ទង់​​​​​​អា​​​​​​រម្មណ៍​​​​​​របស់​​​​​​ប្រ​​​ជា​​​ជន ដែល​​​​​​គាំ ​​​ទ្រ​​​​​​​​​​​​​​​គ​​​ណ​​​បក្ស​​​​​​សង្គ្រាះ​​​​​ជាតិ​​​ ​​​នៅ​​​ពេល​​​​​​គ​​​ណ​​​​​​បក្ស​​​នេះ​​​សម្រេច​​​ចិត្ត​​​ថា​​​​​​​​​តើ​​​ខ្លួន​​​នឹង​​​​​​​​​ឆ្លើយ​​​ត​​​ប​​​​​​​​​ទៅ​​​នឹង​​​កា​​​រ​​​​​​បង្កើត​​​រដ្ឋា​​​​​​ភិ​​​បាល​​​​​​​​​​​​របស់​​​​​​គ​​​ណ​​បក្ស​​​​​​ប្រជា​​​​​​ជន​​​កម្ពុជា​​​ ​​​ទោះ​​​បី​​​ ជា​​​​​​​​​គ​​​ណ​​​​​​ប​​​ក្ស​​​​​​ប្រ​​​ឆាំងបា​​​ន​​​​​​ធ្វើ​​​​​​​​​ព​​​ហិ​​​កា​​​រ​​​​​​កិច្ច​​​​​​​​​ប្រ​​​​​​ជុំ​​​​​​ដំ​​​បូ​​​ងនៃ​​​រដ្ឋ​​​​​​សភា​​​​​​កាល​​​​​​ពីពេល​​​ថ្មី​​​ៗ​​​នេះ​​​ក៏​​​​​​​​​ដោ​​​យ​​​។

លោក ប៉ុញ្ញា​​​​​​រិទ្ធ ​​​បា​​​ន​​​មា​​​ន​​​​​​ប្រ​​​សាស​​​ន៍​​​​​​ថា “សមា​​​ជ​​​​​​ម​​​ហា​​​​​​ជ​​​ន​​​​​​ដែល​​​​​​ត្រូ​​​វ​​​​​​​​​បាន​​​​​​គ្រោ​​​ងនឹង​​​ធ្វើ​​​​​​នៅ​​​​​​ថ្ងៃ​​​​​​ទី​​​៦ ​​​ខែ តុ​​​លា​​​​​​ ខាង​​​មុខនេះ នឹ​​​ង​​​ត្រូវ​​​​​​បា​​​ន​​​រៀ​​​ប​​​ចំ​​​​​​ក្នុង​​​គោល​​​បំ​​​ណ​​​​​​​​​ង​​​​​​​​​បញ្ជាក់​​​​​​ឲ្យ​​​ច្បាស់​​​​​​​​​អំពី​​​គោល​​​​​​​​​ជំ​​​ហរ​​​​​​​​​​​​​​​នយោ​​​​​​​​​បា​​​យ​​​​​​របស់​​​គ​​​ណ​​​បក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​ និង​​​​​​សុំសេចក្តី​​​សម្រេច​​​​​​ពី​​​​​​ប្រជា​​​ជន​​​​​​ ដែល​​​គាំទ្រ​​​គ​​​ណ​​​​​​បក្ស​​​នេះ​​​។ យើង​​​ត្រូ​​​វ​​​កា​​​រ​​​​​​​​​​​​ពេល​​​វេ​​​លា​​​បន្ថែម​​​​​​ទៀត ដើម្បី​​​​​​ធ្វើ​​​​​​ញត្តិ​​​មួយ​​​ពី​​​​​​ព្រោះ​​​​​​​​​យើង​​​ត្រូ​​​វ​​​កា​​​រ​​​​​​ស្នាម​​​ផ្តិត​​​មេ​​​ដៃ​​​​​​​​​​​​ជា​​​ង​​​​​​​​​បី​​​លា​​​ន​​​នាក់ ​​​​​​ភ្ជាប់​​​​​​ជា​​​មួ​​​យ​​​​​​​​​ញត្តិ​​​នោះ​​​ មុន​​​ពេល​​​​​​​​​ដែល​​​​​​យើង​​​​​​ផ្ញើ​​​​​​​​​វា​​​ចេញ​​”។

លោកស្រី កឹម មនោវិទ្យា ​​​អ​​​នុប្រ​​​ធា​​​ន​​​​​​​​​ទទួល​​​កិច្ច​​​កា​​​រ​​​​​​សា​​​​​​ធារ​​​​​​ណៈ​​​​​​នៃ​​​​​​​​​គ​​​ណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​បា​​​ន​​​ឲ្យ​​​ដឹង​​​ថា គ​​​ណ​​​បក្ស​​​ប្រ​​​ឆាំ​​​ង​​​​​​​​​​​​រំ​​​ពឹង​​​ថា ​​​ប្រជា​​​ជន​​​យ៉ា​​​ង​​​តិច​​​​​​១០.០០០​​​​​​នាក់​​​​​​​​​នឹ​​​ង​​​​​​ចូ​​​ល​​​​​​រួ​​​ម​​​ក្នុ​​​ង​​​មហា​​​​​​​​​បាតុ​​​កម្ម​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២៣ ខែ​​​​​​តុ​​​លា។

លោក​​​ ឡុ​​​ង ឌី​​​ម៉ង់ អ្នក​​​​​​នាំ​​​​​​​​​ពាក្យ​​​​​​​​​សាលា​​​​​​រាជធា​​​នី​​​ភ្នំ​​​ ពេញ ​​​​​​និង​​​លោក​​​ ខៀវ សុ​​​ភ័គ អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រ​​​សួ​​​ង​​​​​​មហា​​​ផ្ទៃ​​​​​​ បា​​​ន​​​​​​លើក​​​ឡើង​​​ថា លោក​​​​​​​​​ទាំង​​​​​​​​​ពីរ ​​​មិ​​​ន​​​មា​​​ន​​​​​​មតិ​​​​​​​​​ទាក់​​​ទង​​​​​​​​​ទៅ​​​នឹង​​​ផែន​​​ការ​​​​​​សកម្ម​​​ភាព​​​​​​​​​​​​របស់​​​​​​​​​គ​​​ណ​​​ប​​​ក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​​​​​​​ទេ ពីព្រោះ​​​​​​​​​លោក​​​ទាំង​​​ពីរ​​​ មិន​​​ទាន់​​​​​​ទទួល​​​បា​​ន​​​សេចក្តី​​​ប្រ​​​កា​​​ស​​​​​​​​​ជា​​​ផ្លូ​​​វ​​​កា​​​រ​​​​​​​​​ណាមួយ​​​​​​ពី​​​​​​​​​គ​​​ណ​​​បក្ស​​​​​​​​​នេះ នៅ​​​ឡើយ​​​។

​លោក​​​ សម រង្ស៊ី មេដឹក​​​នាំ​​​​​​គណ​​​បក្ស​​​ប្រ​​​ឆាំ​​​ង​​​​​​បា​​​ន​​​លើក​​​ឡើង​​​ថា ​​​ផ្លូ​​​វ​​​តែ​​​មួ​​​យ​​​គត់​​​​​​ដែល​​​អាច​​​​​ធ្វើ​​​ឲ្យ​​​​​​បាតុ​​​កម្ម​​​នេះត្រូ​​​វ​​​បា​​​ន​​​លប់​​​​​​​​​ចោល​​​វិញ គឺ​​​​​​ប្រ​​​សិ​​​ន​​​បើ​​​គ​​​ណ​​​​​​បក្ស​​​ប្រជាជ​​​ន​​​​​​កម្ពុជា​​​​​​​​​យល់​​​ព្រម​​​​​​បង្កើត​​​កា​​​រ​​​​​​ស៊ើប​​​អង្កេត​​​​​​ភា​​​ព​​​​​​មិ​​​ន​​​ប្រ​​​ក្រ​​​តី​​​​​​ ក្នុ​​​ងកា​​​រ​​​​​​​​​បោះ​​​ឆ្នោត​​​។ លោក​​​បា​​​ន​​​​​​​​​អះអាង​​​ថា ​​​គ​​​ណ​​​​​​​​​​​​បក្ស​​​ប្រ​​​ជាជន​​​បា​​​ន​​​ប្លន់​​​​​​យក​​​​​​​​​ជ័យ​​​ជម្នះ​​​​​​​​​របស់គ​​​ណ​​​ប​​​ក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​។

លោក​​​បា​​​ន​​​មាន​​​​​​ប្រ​​​សាសន៍​​​ថា​​​ “[គ​​​ណ​​​បក្ស​​​​​​​​​ប្រជាជន​​​] ហាក់​​​ដូច​​​ជា​​​​​​បដិ​​​សេធ​​​​​​កា​​​រ​​​ទាមទារ​​​របស់​​​​​​យើង ដោយឈរលើ​​​មូល​​​ដ្ឋាន​​​​​​ថា ​​​យើង​​​​​​​បាន​ទទួល​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ ដូច្នេះ​ការ​ស៊ើប​អង្កេត​​ណា​ក៏​ដោយ​ គឺ​ផ្អែក​លើ​ការ​សន្និដ្ឋាន​​មិន​ពិត​​។ យើង​​នឹង​​​ទទួល​បរាជ័យ​​ [ក្នុង​ការ​ចរចា​] ប្រសិន​បើ​យើង​យល់​ព្រម​ទទួល​ស្គាល់​ថា យើង​​ទទួល​បរាជ័យ​ក្នុង​កា​រ​បោះឆ្នោត​។ ដូច្នេះ​ប្រសិន​បើ​ពួក​គេ​គិត​ថា ទទួ​ល​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​ ពួក​គេ​គួរ​តែ​ទទួល​យក​​ការ​ស៊ើប​អង្កេត​ណា​មួយ​”។

ប្រសិន​បើ​​គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​បាតុកម្ម​​បន្ថែម​ទៀត​ លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ថា គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​​​ចាក់​ផ្សាយ​សំឡេង​ថត​​ក្នុង​កិច្ច​ចរចា​​កាល​ពី​ពេល​​មុន​ៗ​រវាង​គណបក្ស​ទាំង​ពីរ​ នៅ​លើ​គេហ​​ទំព័រ​​ហ្វេស​ប៊ុក​ (Facebook) ដើម្បី​បង្ហា​ញ​អ្នក​គំាទ្រ​គណបក្ស​ប្រឆាំង​ថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​​ជាតិ​​បោះបង់​ចោល​ការ​​ទទូច​របស់​ខ្លួន​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​​ការ​បោះឆ្នោត​ ដោយ​ប្ដូរ​យក​​តំណែង​នានា​នៅ​ក្នុង​រដ្ឋសភា​វិញ​។

លោក​ស្រី​ មនោវិទ្យា ​បាន​ស្វាគមន៍​​ចំណាត់​ការ​​របស់​លោក​​ ហ៊ុន សែន​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​សាធារណ​ជន​ដឹង​អំពី​កិច្ច​ចរចា​ទាំង​នោះ​ ដូច្នេះ​គណ​បក្ស​ប្រជាជន​អាច​ធ្វើ​បែប​នេះ​ និង​ចេញ​ខ្សែ​អាត់​ថត​សំឡេ​ង​​នោះ​បាន​ ក៏​ប៉ុន្តែ​គណ​បក្ស​ប្រជាជន​កម្ពុជា​គួរ​តែ​​ចាក់​ផ្សាយ​ខ្សែ​អាត់​​សំឡេង​​នោះ​​ទាំង​ស្រុង​”។

លោក​ កែម​ ឡី អ្នក​វិភាគ​នយោបាយ​ឯក​រាជ្យ​​បាន​លើក​ឡើង​​ថា ប្រសិន​បើ​គណ​បក្ស​សង្រោះ​ជាតិ​​​សង្ឃឹម​ថា នឹង​ជំរុញ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​​ធ្វើ​សម្បទាន​សំខាន់ៗ​នោះ​ ខ្លួន​ត្រូវ​បង្កើន​សកម្មភាព​បាតុកម្ម​របស់​ខ្លួន​​ ឲ្យ​មាន​វិសាល​ភាព​រហូត​​ដល់​ក្រៅទី​ក្រុង​ និង​ផ្ដោត​សំខាន់​ទៅ​លើ​ “អំណាច​ប្រជាជន​” ជា​ជាង​​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិ​​ឲ្យ​ជួយ​។ លោក​​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រៀប​ចំ​​ការ​ជួប​ជុំ​គ្នា​​តាម​រូប​ភាព​ដដែល​ [តែ​ក្នុង​រាជធានី​ភ្នំពេញ​] នោះ​នឹង​មិន​មាន​ប្រសិទ្ធ​ភាព​​ទេ​។ ប្រសិន​បើ​ពួក​គេ​សាក​ល្បង​ធ្វើ​មហា​បាតុកម្ម​ [នៅ​តាម​បណ្ដា​ខេត្ត​] ដែល​មាន​ប្រជាជន​រស់​នៅ​ នោះ​​ការ​ធ្វើ​បែប​នេះ​​អាច​ជា​យុទ្ធសាស្ត្រ​ដ៏ល្អ​មួយ​​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​​អំណាច​​ចរចា​”។

លោក​ កែម ឡី ​​​​​​បា​​​ន​​​លើកឡើង​​​បន្ថែ​​​ម​​​​​​ទៀត​​​​​​ថា គ​​​ណ​​​បក្សសង្គ្រោះ​​​​​​ជា​​​តិ​​​​​​​​​ក៏​​​ត្រូ​​​វ​​​​​​មាន​​​ភាព​​​​​​​​​ជាក់​លាក់​​​អំ​​​ពី​​​អ្វី​​​​​​ដែល​​​ខ្លួ​​​នសង្ឃឹម​​​​​​ថា​​​នឹង​​​សម្រេចបា​​​ន​​​​​​តាម​​​​​​រយៈសកម្ម​ភាព​​​​​​​​​​បាតុ​​​កម្ម​​​​​​​​​របស់ខ្លួនផងដែរ។ លោក​​​បា​​​ន​​​មា​​​ន​​​ប្រ​​​សាស​​​ន៍​​​ថា​​​ “​​​​​​ពួ​​​ក​​​គេ​​​ត្រូវ​​​កំ​​​ណត់​​​គោល​​​ដៅឲ្យ​​​បា​​​ន​​​ច្បាស់​​​ និង​​​លទ្ធ​​​ផល​​​​​​រំ​​​ពឹង​​​​​​​​​ទុក​​​ ​​​ដែលនឹង​​​​​​​​​ទទួល​​​​​​បា​​​ន​​​ពី​​​​​​​​​កា​​​រធ្វើ​​​​​​បាតុ​​​កម្ម​​​​​​ទាំងនេះ​​​។ ពួ​​​ក​​​គេ​​​​​​ត្រូ​​​វ​​​តែ​​​ផ្តោតសំ​​​ខាន់​​​​​​​​​ទៅ​​​លើ​​​​​​របៀបប្រើ​​​ប្រាស់​​​អំ​​​ណាច​​​ប្រ​​​​​​​​​ជាជន​​​”។ លោក​​​បា​​​ន​​​បន្ថែម​​​​​​ថា កា​​​រ​​​អំ​​​​​​ពាវ​​​នា​​​វ​​​ឲ្យ​​​មា​​​ន​​​​​​សម្ពាធ​​​​​​​​​អន្តរ​​​ជាតិ​​​ ឬ​​​​​​ក៏ទណ្ឌ​​​កម្ម​​​លើ​​​រដ្ឋាភិ​បាល​​​ មិន​​​ទំ​​​​​​នង​​​ជា​​​​​​​​មា​​​ន​​​​​​​​​ប្រ​​​សិទ្ធ​​​ភាព​​​​​​ទេ​​​។

ប៉ុន្តែ​​​លោក ឡៅ ​​​ម៉ុង​​​ហៃ ​​​អ្នក​​​វិ​​​ភាគ​​​នយោ​​​បាយ​​​ម្នាក់​​​ទៀត​​​​​​បា​​​ន​​​លើក​​​ឡើង​​​ថា លោក​​​​​​​​​នៅ​​​​​​តែមា​​​ន​​​សុទិដ្ឋិ​​​​​​និ​​​យម​​​​​​ថា ​​​ប្រទេ​​​ស​​​​​​ជា​ហត្ថ​​​លេខី​​​​​​នៃ​​​កិច្ច​​​​​ព្រ​​​ម​​​​​​ព្រៀង​​​​​​ទី​​​ក្រុ​​​ង​​​ប៉ា​​​​​​រីស​​​ ប្រហែល​ជា​​ទទួល​យក​​សេចក្ដី​អំពាវនាវ​ពី​ប្រជាជន​កម្ពុជា​ ឲ្យ​មាន​ការ​​ការពារ​​សិទ្ធិ​លទ្ធិ​ប្រជាធិ​ប​តេយ្យ​មូល​ដ្ឋាន​របស់​ពួក​គេ​ ដែល​ត្រូវ​បាន​​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “មួយ​ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​​សំខាន់​ៗ​របស់​គណបក្ស​ប្រឆាំង​ ក៏​ដូចជា​​អ្នក​គំាទ្រ​​របស់​ខ្លួន​​ គឺ​ពាក្យ​បណ្ដឹង​​អំពី​​ភាព​មិន​ប្រក្រតី​​ក្នុង​ការ​បោះ​ឆ្នោត​ ហើយ​បញ្ហា​នេះ​​មិន​ទាន់​ត្រូវ​​បាន​ដោះ​ស្រាយ​​ឲ្យ​បាន​សម​ស្រប​នៅ​ឡើយ​ទេ​។ ដូច្នេះ​​នៅ​ក្នុង​​ច្រក​មួយ​នៅ​តែ​មាន​សំណួរ​​ទាក់​ទង​នឹង​សិទ្ធិ​មូលដ្ឋាន​​របស់​ប្រជាជន​កម្ពុជា​ ពោល​គឺ​សិទ្ធិ​បោះឆ្នោត​ សិទ្ធិ​ជ្រើស​រើស​មេដឹកនាំ​”។

លោក​ ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “រដ្ឋ​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​មាន​កាតព្វកិច្ច​​​អន្តរជាតិ​ ចំពោះ​ប្រជាជន​កម្ពុជា​​ បាន​និយាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​​នីតិរដ្ឋ​​បែប​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​​នៅ​ប្រទេស​កម្ពុជា​។ ប្រទេស​ទាំង​នោះ​ ឬ​ក៏​យ៉ាង​ហោច​ណាស់​​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​គេ​​ អាច​នឹង​ពិចារណា​អំពី​កាតព្វ​កិច្ច​របស់​ពួក​គេ​ និង​ធ្វើ​អ្វី​មួយ​”៕

ប្រែសម្រួលដោយ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស