28.4 C
Phnom Penh

សមា​គម​​រោង​​ចក្រ​កាត់​ដេរ​នៅ​កម្ពុជាណែ​នាំ​ម្ចាស់​រោ​ង​ចក្រ​ឲ្យ​ជំ​ទាស់​ប្រតិបត្តិការ​អធិ​កា​រ​​កិច្ច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​អ​ង្គការ​​​ពល​កម្ម​អន្តរ​ជាតិ​​​ប្រកាស​​ថា គម្រោងរោង​ចក្រ​​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC)​ នឹងបញ្ចេញ​​ឈ្មោះ​ ​ក្រុម​ហ៊ុ​ន​​​ដែល​​បំ​ពាន​​​ច្បាប់​កា​រ​​ងារ​នៅកម្ពុជា​ សមា​គម​​រោង​​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC)​បា​ន​ជំ​រុញ​ឲ្យភាគី​រោ​ង​ចក្រ បដិសេធ​មិន​ឲ្យ​ក្រុម​​​អធិ​កា​រ​​កិច្ច​របស់​​​អ​ង្គកា​រ​​​ពល​កម្ម​អន្តរជាតិ​ចូល ប្រ​សិន​​​បើ​​​មន្ត្រី​​រដ្ឋាភិ​បាល​មិន​ចូល​​រួម​ដែរ​ទេ​នោះ។

លោក កែន លូ ​​អគ្គ​លេខាធិ​ការ​​​សមាគម​GMAC ​​​​​​បា​ន​​​ឲ្យដឹងថា ​ភា​ព​​ស្ទាក់​ស្ទើរ​​របស់​គម្រោង​ BFC មិន​​ចង់​​​​ឲ្យ​​​​សមាគម​​​​របស់​លោក​ពាក់​ព័ន្ធ​ក្នុង​កា​រ​​​​ពិ​ភាក្សា​ និ​ងភាព​រស់​រាន់​​របស់​​គម្រោង​នេះ​​ក្នុង​កា​រ​​​អនុ​វត្ត​ស្តង់​ដារ​ត្រួត​​​ពិ​និត្យ​​​ថ្មីនេះ ​​​គឺ​ជា​មូល​ហេតុដែល​នាំ​​ឲ្យ​គាត់​​ប្រាប់​​រោង​ចក្រ​​នា​នា​​ថា ​​អធិកា​រ​​​កិច្ច​​នៅ​តាមរោង​ចក្រ​​នា​នា​ ត្រូ​វ​តែ​មាន​ការ​ចូលរួមរបស់​មន្ត្រី​រដ្ឋា​ភិ​បាល​ ​ដែល​នេះ​ជា​សេចក្តីណែ​នាំ​​មួយ​​​​ដែល​​លោក​អះ​អា​ងថា ​​ជា​ផ្នែក​​មួយ​នៃ​កិច្ច​ព្រ​ម​​ព្រៀង​​ដើម​​រវា​ងភាគី​​​ពាក់​ព័ន្ធ​។

លោក កែន លូ ​ថ្លែង​ថា “BFC ធ្វើហួស​សមត្ថកិច្ចរបស់​​ខ្លួន​ហើយ​។កា​រ​​​ងារ​​របស់​ពួ​ក​គេគឺ​ត្រូ​វ​​ត្រួ​ត​ពិ​និត្យ​​និ​ង​រា​យ​ការ​​​ណ៍​ មិន​​មែន​​​អនុ​វត្ត​ទេ​ ដែល​​ជា​​កា​រ​ងារ​​របស់​រដ្ឋាភិ​បាល។ពេល​នេះ​​​ ពួ​ក​គេ​​នឹ​ង​បន្ត​ ហើយ​កំ​ពុង​​ខិតខំអនុ​វត្ត​​ក្រម​ប្រតិ​បត្តិថ្មីៗ​ ​ដោ​យ​មិន​ពាក់​​ព័ន្ធ​នឹ​ងភាគី​ពាក់​ព័​ន្ធ​​​ពីរ​ក្នុង​ចំ​ណោ​ម​​ភាគី​បី​។ យើង​​​គិត​ដូច្នោះ​ថា​ វា​​រុញ​​ដល់​បំ​ពង់ក​​​របស់​យើង​ហើយ។ យន្តការដែល​យើង​ត្រូ​វ​សម្តែ​ង​​​កា​រ​មិន​ពេញ​​ចិត្ត​​របស់​យើងប៉ុណ្ណោះ ​​គឺ​​​​​អំពា​វ​​នា​វ​​ដល់​ម្ចាស់រោ​ង​​​​​ចក្រ​ទាម​ទារ​ឲ្យ​រដ្ឋា​ភិ​បាល​ និង GMAC មា​ន​​កា​រ​​ពាក់ព័ន្ធ​​នៅ​ពេល​​​ណា​គម្រោង​​រោង​ចក្រកាន់តែ​ប្រ​សើរ​មក​​ធ្វើ​អធិ​កា​រ​កិច្ច​”។

លោក កែន លូ  អះ​អាង​ថា ​​អនុស្ស​​រណៈនៃកា​រ​​យល់យោគ​គ្នា​ដំ​បូ​ង​​ស្តី​ពី​កា​រត្រួ​ត​​​ពិ​និត្យ​​សកម្ម​ភាព​​​ក្នុង​រោងចក្រ​​ដែលត្រូវបា​ន​​បញ្ចប់ហើយនោះ និង​ត្រូ​វ​បាន​ចុះ​ហត្ថ​លេខា​​ដោ​យ​​​រដ្ឋាភិ​បាល GMAC និង​អង្គការ​​​ពល​កម្ម​​​អន្តរ​ជាតិ​បាន​ចែង​ថា ភាគី​​ទាំង​អស់​នឹ​ង​​​ពាក់​ព័ន្ធ​​​នៅ​គ្រប់​ដំ​ណាក់​កាល​​ទាំង​អស់​នៃ​កិច្ច​ពិ​ភាក្សា​​ និង​កា​រ​​អនុវត្ត ប៉ុន្តែ​លោកស្រី​ ​​ជ​ី​ល ថាក់​​ឃ័រ (Jill Tucker) ទី​ប្រឹក្សាជាន់​ខ្ពស់​​នៅ ​ BFC ​​ អះ​អាង​​ផ្ទុយ​ពី​នេះ។

លោកស្រី​​បន្ត​ថា “[ ​ការ​ដែល​ទាញ​មន្ត្រី​រដ្ឋាភិ​បាល​​​ឲ្យ​ចូលពាក់​​ព័ន្ធក្នុងអ​ធិ​កា​រ​កិច្ច​​នៅ​តាម​រោង​ចក្រ​] មិន​សម​ស្រប​តាម​​​តួនា​​ទី​​របស់​យើង​​​ជា​សា្ថ​ប័ន​ឯក​រាជ្យ និង​អព្យា​ក្រឹត្យ​​មួ​យ​ដែល​ប្រតិបត្តិការ​​ដោយ​គ្មាន​កា​រ​​​ជ្រៀត​ជ្រែក​ទេ។ ​រដ្ឋា​ភិ​បាលគ្រាន់​តែ​ដើរ​​តួ​នា​​​ទី​​ជា​​​អ្នកប្រឹក្សា​​យោ​បល់​ប៉ុណ្ណោះ​​​”។ លោកស្រី​បា​ន​បន្តថា “មា​នមន្ត្រី​​រដ្ឋាភិ​បាល​​ពាក់ព័ន្ធ​​ក្នុង​ការ​អធិ​កា​រ​​កិច្ច​​] ល្មើស​នឹង​​អ​នុស្ស​រណៈ​[ដោយ​ឡែក​មួយ​] ដែល​រោ​ង​ចក្រ​​នាំ​​ចេញ​សម្លៀក​បំ​ពាក់​​ទាំ​ង​អស់​​បា​ន​ចុ​ះ
​ហត្ថ​លេខា​ [ជា​មួ​យ​ BFC]”។

BFC ​បា​ន​​ប្រ​កាស​កាល​ពី​សប្តាហ៍មុន​ថាកាល​ពី​ក្នុង​ខែ​​មករា ខ្លួន​​បា​ន​ចាប់​ផ្តើម​បង្ហាញ​ឈ្មោះ​​ជា​សា​​ធា​រណៈ​ និ​ង​សេចក្តី​លម្អិត​​​អ​ំ​ពី​ី​ទង្វើ​មិន​សមស្រប​ផ្នែកច្បាប់​​ប្រព្រឹត្ត​ដោ​យ​រោងចក្រ​​​ ដែល​​មិ​ន​អនុវត្ត​តា​ម​​ច្បាប់​​ការ​ងារ​​របស់​កម្ពុជា​ និង​និ​យា​ម​​​អន្ត​ជាតិ។ ចំណាត់​ការ​នេះត្រូវបានដាក់ចេញ​​ បន្ទាប់​​ពី​​​អ្នក​ស្រាវ​ជ្រា​វ​​​នៅ​សាលា​ច្បាប់ ​ស្ទែ​ន​ហ្វត ​កាលពីខែ​​កុម្ភៈ បា​ន​ចេញ​របា​យការ​​​ណ៍​មួ​យ​​ដែល​​បា​ន​​សន្និដ្ឋានថា BFC មិន​បាន​​ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល និង​​និ​យា​ម​​សម្រាប់កម្មករ​ក្នុង​វិ​ស័​យ​កាត់​ដេរកម្ពុជា មាន​ភាពល្អ​ប្រសើរឡើង​ទេ។

របា​យ​កា​រ​​ណ៍​របស់ស្ទែ​ន​ហ្វត ដែល​បង្ហាញ​ភាព​មិន​ល្អ​នេះ បាន​បង្ហាញថា ​កា​រ​ខ្វះ​តម្លា​ភាព​​​​​របស់​ BFC ​​ពិត​ជា​បា​ន​ធ្វើ​ឲ្យ​បទ​​ដ្ឋាន​​ឧស្សា​ហ​កម្ម​​សម្រាប់​កម្មករ​កម្ពុជា​ដើរ​ថយ​ក្រោយ​ បើ​ធៀប​នឹង​និ​យា​ម​​ក្នុង​ប្រទេ​ស​ចិន ឥណ្ឌូ​​ណេស៊ី និង​ប្រទេ​ស​វៀត​ណាម ។ក្នុ​ង​​ចំណោម​ប្រទេស​​ទាំង​នេះ គ្មានប្រទេ​ស​​ណា​មួយ​​មា​ន​កម្ម​វិធី​ត្រួត​​​ពិ​និត្យ​​រោង​ចក្រ​​គាំ​ទ្រ​ដោ​យ​​អ​ង្គ​​ការពល​កម្ម​​អន្តរ​ជាតិនៅ​ពេល​នោះ​ទេ។

លោក សាត សា​​មុត ​​អ​នុ​រដ្ឋ​លេខាធិ​កា​រ​ក្រសួ​ង​កា​រ​​ងារ បណ្តុះ​បណ្តាល និងវិជ្ជាជីវៈ​ ​បា​ន​​ឲ្យដឹងថា លោក​​កំ​ពុ​ង​តែ​ធ្វើកា​រ​នាំំ​ BFC និង ​CMAC ​ឲ្យមក​​រក​តុ​ចរចា ដើម្បី​​កំ​ណត់​លក្ខខណ្ឌ​​សម្រាប់​រោង​ចក្រ​​​​​ជា​អ​​​ទិ​ភាព​​​កំ​ពូល​ឡើងវិញ។ លោក សាមុត ​បា​ន​ថ្លែ​ង​ថា “ខ្ញុំ​​​បា​ន​​​ពិ​​គ្រោះ​​​​ជាមួ​យ​​សហជីព​ BFC, GMAC​និងស្ថាន​​​ទូ​ត​​អា​មេរិក ហើយ​បា​ន​ព្រាង​​អនុស្ស​រណៈ​​នៃ​ការ​យល់​យោគ​គ្នា​ថ្មី​មួ​យ​ ហើយ​បញ្ជូ​ន​វា​​​​ទៅឲ្យ​ភាគី​នា​នា​​[កាល​ពី​ព្រឹក​ម្សិល​មិញ]​។

យើង​នឹង​​បង្កើតក្រុមការងារមួ​យ​​ដើម្បី​ដោះ​ស្រាយបញ្ហា​​ ហើយ​បន្ទាប់មកគឺរហូត​​ដល់​​ខែ​មករា ​បា​ន​យល់​ព្រម​ឲ្យ​មា​ន​ដំ​ណោះ​ស្រាយ​មួ​យ”​។ លោក​ សាមុត ​​​បា​ន​បន្ថែម​​​​ទៀត​​​ថា​ “​វា​ទំនង​ថា ​គ្រប់​គ្នា​​ចង់​ឲ្យ​មា​ន​ការ​បង្ហាញ​ [​ការ​មិន​អនុវត្តច្បាប់​​របស់រោង​ចក្រ​] ប៉ុន្តែ​មា​ន​ការ​បាត់​បង់​​លទ្ធ​ភាពក្នុង​​​ទំនាក់​ទំ​នង​​​​គ្នា​​​ទៅ​វិញ​​ទៅ​មក​”៕

ប្រែសម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស